កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សង្គម​ស៊ីវិល​មួយក្រុម​ធ្វើ​យុទ្ធនាការ​បូ​ពណ៌​ស​រយៈពេល​២​ថ្ងៃ ដើម្បី​បង្ហាញ​តម្លៃ​ស្ត្រី​ក្នុង​ការអភិវឌ្ឍ​សង្គម​​

    សង្គម​ស៊ីវិល​មួយក្រុម ដែល​ធ្វើការ​ផ្តោតលើ​សិទ្ធិ​ស្ត្រី នឹង​បើក​យុទ្ធនាការ​បូ​ពណ៌​សរយៈពេល​២​ថ្ងៃ នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​ការប្រើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី ដើម្បី​ធានា​ថាស្ត្រី​ជា​ដៃគូ​សំខាន់​ក្នុង​ការអភិវឌ្ឍ​សង្គម ​។​ តាម​សេចក្តីជូនដំណឹង​មិន​បញ្ជាក់​ប្រភព​ច្បាស់លាស់​ឲ្យដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ នេះ​ពួក​គ​នឹង​ធ្វើ​កម្មវិធី​យុទ្ធនាការ​បូ​ពណ៌​ស នៅ​មុខ​វត្ត​បុទម​វតី ហើយ​នៅ​ថ្ងៃអាទិត្យ ទី​៧ ស្អែក​នេះពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ប្រឆាំង​នឹង​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​ជំរុញ​ឲ្យ​លើកកម្ពស់​សិទ្ធិ​នារី ដើម្បី​បង្ហាញ​ថា​ស្ត្រី​ជា​ធនធាន​ដែល​មិន​អាច​ខ្វះ​បាន​ ។ សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ក្នុង​វិធី​នោះ​នឹង​មាន​អ្នករាំ​ចង្វា​ក់ក​ន្ទ្រា​ក់អារម្មណ៍ ចាប់ផ្តើម​៤:៣០​រសៀល ដល់​ម៉ោង​៧:០០​យប់ ព្រមទាំង​ចែក​ខិតប័ណ្ណ​និយាយ​ពី​តួនាទី​សំខាន់​របស់​ស្ត្រី​ស្ត្រី​ផង​ដែរ ​។​ ​លិខិតបញ្ជាក់​ថា កម្មវិធី​នោះមាន​ការឧបត្ថម្ភ​ពី​អង្គការ GADC មូលនិធិ​ហាប់​ស្វ៊ែ​ល ហើយ​ពួកគេ​រំពឹងថា​នឹង​មាន​អ្នកចូលរួម​ជាង​១០០​នាក់​សម្រាប់​កម្មវិធី​នីមួយៗ​ ៕

  • ​លោក មា​ជ សុវណ្ណារ៉ា ព្រមាន​ធ្វើ​កូដកម្ម​បង្អត់អាហារ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​បញ្ចប់​និទណ្ឌភាព​

    មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​មាន​សញ្ជាតិ​អាមេរិក ព្រមាន​ធ្វើ​កូដកម្ម​បង្អត់អាហារ ក្នុង​បន្ទប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​សរយៈពេល​៥​ថ្ងៃ ជំរុញ​ឲ្យ​បញ្ចប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ​។​ ​មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិលោក មា​ជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិកាំង ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៤ ដោយ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្មហិង្សា​មួយ​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ថ្ងៃទី​១៥​ ខែកក្កដា ​ឆ្នាំ​២០១៤ ​។​

  • ក្បួន​ធម្ម​យាត្រា​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ បន្តដំណើរ​ទៅ​រាជធានី​ភ្នំពេញ ក្រោយពី​មាន​ឧបសគ្គ​នៅ​ខេត្ត​តាកែវ​​

    សកម្មជន​ធម្ម​យាត្រា​ទិវា​១០​ធ្នូ បាន​អះអាង​មក​ថា គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​៦​ផ្សេងទៀត ដែល​អាជ្ញាធរ​រារាំង​ការដើ​រហែ​ក្បួន ត្រូវបាន​បើកផ្លូវ​ឲ្យធ្វើ​សកម្មភាព​ដូច​ការគ្រោ​ង​ទុក​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​មាន​ការរារាំង​ ។​ ​ក្រុម​អ្នក​ហែ​ក្បួន​ធម្ម​យាត្រា​តាម​ផ្លូវជាតិ​លេខ​២ ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា អភិបាលខេត្ត​តាកែវ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវជាតិ​នេះ បើកផ្លូវ​ឲ្យ​អ្នកដើរ​ក្បួន ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ​។​

  • លោកស្រី​ Wan-Hea Lee​ ៖​ ចំណុច​សំខាន់​ដំបូង​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកកាសែត​គឺ​«វិជ្ជាជីវៈ»

    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅថ្ងៃនេះ ​គឺ​លោកស្រី​ វ៉ាន់ ហ៊ីលី (Wan-Hea Lee )​ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។ ការិយាល័យ​​នេះ​ សហការ​ជាមួយ​អង្គការ​យូណេស្កូ​បាន​រៀបចំ​សិក្ខា​សាលា​​មួយ​​នៅ​ថ្ងៃ​សុក្រ​នេះ​ក្រោម​ប្រធានបទ​«វិជ្ជាជីវៈ​សារព័ត៌មាន​និង​សន្តិសុខ​អ្នកកាសែត»។ ​ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោកស្រី ​វ៉ាន់ ហ៊ីលី​ បាន​ចាត់​ទុក​ការ​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ​គឺជា​ចំណុច​សំខាន់​ដំបូង​គេ​ក្នុង​ការការពារ​សុវត្ថិភាព​អ្នកកាសែត។​ លោកស្រី​អះអាង​ថា​ ការិយាល័យ​របស់​លោក​ស្រី​រួម​ជាមួយ​អង្គការ ​យូណេស្កូ ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការជួយ​បង្កើត​​យន្តការ​នានា​ដើម្បី​ជួយ​លើក​កម្ពស់​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា។

  • ក្បួន​ធម្ម​យាត្រា​ក្នុង​ខេត្តតាកែវ​ប្ដេជ្ញា​បន្ត​ហែ​ក្បួន​នៅ​ថ្ងៃស្អែក ទោះ​មាន​ការរារាំង​​

    ក្រុម​អ្នក​ហែ​​ក្បួន​ធម្ម​យាត្រា​ដើម្បី​សិទ្ធិមនុស្ស​ក្នុង​ខេត្ត​តាកែវ អះអាងថា ពួកគេ​ប្ដេជ្ញា​ថា​នឹង​បន្ត​ហែ​ក្បួន​នៅ​ថ្ងៃស្អែក បើទោះជា​មាន​ការរារាំង​ពី​អាជ្ញាធរ​ក៏​ដោយ ។​ ​ព្រះ​តេជគុណ កែវ សុ​ម៉ាលី ដែល​បាន​ចូលរួម​ហែ​ក្បួន​ធម្ម​យាត្រា​នេះ មាន​ថេរ​ដីកា​ប្រាប់​VOD​ថា នៅ​ថ្ងៃស្អែក ក្បួន​ធម្ម​យាត្រា​នឹង​បន្ដដំណើរ​ទៅមុខទៀត ដើម្បី​ទៅ​ចូលរួម​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តាម​ការគ្រោងទុក ។ ទោះយ៉ាងណា ព្រះអង្គ​មាន​ថេរ​ដីកា​ថា ប្រសិនបើ​មាន​ការរារាំង​ពី​អាជ្ញាធរ​ត្រង់ណា ក្បួន​ធម្ម​យាត្រា​នឹង​ឈប់​ត្រង់នោះ ដើម្បី​ចៀសវាង​បាតុភាព​អវិជ្ជមាន​ជាយថាហេតុ​ណាមួយ ។​

  • ​ប្រជា​សហគមន៍ អេស អូ អេស ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​​

    ប្រជា​សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អេស អូ អេស (SOS) នៅ​រសៀល​ថ្ងៃ​សុក្រ នេះ​បាន​ដើរ​ដាក់​ញត្តិ​នៅ​ស្ថានទូត​នានា ដោយ​ពួក​គេ​អះអាង​ថា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​ភូមិ​ក្នុង​សហ​គន៍​នេះ ឲ្យគេ​ច​ផុតពី​ការបណ្តេញចេញ​ដោយ​បង្ខំ ។​ ​ពលរដ្ឋ​ក្នុង​សហគមន៍ អេស អូ អេស ម្នាក់ លោក គឹម សួរ មានប្រសាសន៍ថា ពួកគាត់​មាន​គ្នា​ប្រហែល ជា​៤០​នាក់ នាំ​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​សហរដ្ឋ​អា​មេ​រិច បារាំង និង​សហគមន៍​អឺរ៉ុប ដើម្បី​ជួយ​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ទៅ​លើ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យមាន​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគាត់ ។

  • ក្លឹប​អ្នកកាសែត​អំពាវ​នាវ​ដល់​អ្នក​កាសែត​ឲ្យ​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់

    ក្លឹប​អ្នកកាសែត អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់​ប្រកាន់​យក​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ជៀសវាង បាន​នូវ​ការ​គំរាម​កំហែង ប្ដឹង​ផ្ដល់ និង​រក្សា​បាន​នូវ​ព័ត៌មាន​សុក្រឹត ដែល​អាច​ជឿ​ទុកចិត្ត​បាន ឬ​ជា​អាវ​ក្រោះ​សម្រាប់​អ្នក​សារព័ត៌មាន​ផ្ទាល់។ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​វិជ្ជាជីវៈ​សារព័ត៌មាន និង​សន្តិសុខ​អ្នក​កាសែត នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ៥ ធ្នូ ដោយ​មាន​តំណាង​ក្លឹប​អ្នកកាសែត​កម្ពុជា អ្នក​សារព័ត៌មាន​ជាតិ អង្គការ​សង្គម​ស៊ីវិល តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) និង​តំណាង​អង្គការ​យូនីស្កូ (UNESCO) ប្រចាំ​កម្ពុជា ចូលរួម​សរុប​ប្រមាណ ៥០នាក់។

  • Freedom House៖ កម្ពុជា​ពុំ​ទាន់​មាន​​សេរីភាព​ពេញលេញ​ផ្នែក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​​

    អង្គការ​Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ដោយ​វាយតម្លៃ​ថា​សេរីភាព​ផ្នែក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ភាព​សេរីភាព​ពេញលេញ​នៅឡើយ​ទេ​(Partly Free)​។​ ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​សេរីភាព​អ៊ី​ន​ធើ​ណែ​ត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៤ បានដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខ​រៀង​ទី​៤៧ ឬ​មិន​មាន​សេរីភាព​ពេញលេញ​(Partly Free) ដែល​ដូចនឹង​លំដាប់​លេខ​កាលពី​ឆ្នាំ​២០១៣​។ របាយការណ៍​សង្ខេប​នូវ​ព្រឹត្តិការណ៍​ថ្មីៗ​មួយចំនួន​ដែល​បាន​កត់ត្រា​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៣​ដល់​ខែ​ឧសភា​ឆ្នាំ​២០១៤ ដោយ​ដាក់​ការព្រួយបារម្ភ​ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធើ​ណែ​ត ការព្រមាន​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​)​កុំឲ្យ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេ​សប៊ុក​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ការបោះឆ្នោត​(​មុន​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣) និង​ការចោទប្រកាន់​ទៅលើ​អ្នកលេង​ហ្វេ​សប៊ុក​ដែល​រិះគន់ពី​អំពើពុករលួយ​របស់​មន្ត្រីនគរបាល​។

  • កម្មករ​រោងចក្រ​នូវខប​តវ៉ា​បិទ​ផ្លូវ​ទាមទារ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ

    កម្មករ​រោងចក្រ​នូវខប (Now Corp) ជាង​១ពាន់​នាក់​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤១​ នៅ​ព្រឹក​ថ្ងៃ​ទី៤ ធ្នូ នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ ឲ្យ​បញ្ឈប់​អ្នក​គ្រប់គ្រង​ក្នុង​រោងចក្រ​នោះ ស្នើ​សុំ​ដំឡើង​លុយ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ក្នុង​ម្នាក់​៤ពាន់​រៀល និង​សាងសង់​កន្លែង​ហូប​បាយ​ក្នុង​រោងចក្រ។ អ្នក​គ្រប់គ្រងបុគ្គលិក​៣​នាក់នោះ មាន​លោក ម៉េត វាសនា អ្នកគ្រប់គ្រង​ផ្នែក​ច្បាប់ លោក ម៉េត ប្រធាន​គ្រប់គ្រង​ទូទៅ (Production Manager) និង លោក រិទ្ធ បុគ្គលិក​រដ្ឋបា។

  • តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើឲ្យ​ក្រសួង​កិច្ចការនារី អន្តរាគមន៍​លើ​ស្រី្ត​បឹងកក់​ដែល​ជាប់​ឃុំ​​

    ក្រុម​តំណាងរាស្ត្រ​ជា​ស្រី្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ធ្វើ​អន្តរាគមន៍​ដោះលែង​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​ថ្មគោលចំនួន១០​នាក់ដែល​ត្រូវ​តុលាការ​កាត់ទោស​ដោយ​សា​រ​ចេញ​តវ៉ា​នោះ​ ។​ ​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​ស្ត្រី​បក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​លោកស្រី អ៊ឹង កន្ថាផាវី តាមរយៈ​ប្រធានរដ្ឋសភា​បាន​លើកឡើង​ថា ស្ត្រី​រងគ្រោះ​ទាំង​១០​នាក់ គប្បី​ទទួល​បាន​ការ​គាំពារ និង​ការគោរព​សិទ្ធិមនុស្ស ពិសេស​សិទ្ធិ​ក្នុង​ការរស់នៅ​ប្រកប​ដោយ​ភាពសមរម្យ និង​ថ្លៃថ្នូរ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លិខិត​បន្តថា ផ្ទុយទៅវិញ សិទ្ធិនិង​សេចក្តីថ្លៃថ្នូរ​នេះ ត្រូវ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​កម្លាំងប្រដាប់អាវុធ និង​កងសន្តិសុខ ក្នុងពេល​ស្រី្ត​ទាំងនោះ​ធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី ​។

  • ​អង្គការ​៣៧​ទាមទារ​ឲ្យ​បក្ស​ទាំងពីរ​កុំ​កំណត់​សញ្ជាតិ​តែមួយ​លើ​សមាសភាព គ​.​ជ​.​ប​​

    សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ដែល​មាន​សមាជិក​ប្រមាណ​២០​អង្គការ​-​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ទៀត ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ពិចារណា​ឡើងវិញ​លើ​ការកំណត់​សញ្ជាតិ​តែមួយ សម្រាប់​សមាសភាព គ​.​ជ​.​ប ថ្មី​ដើម្បី​ធានា​ថា​ស្ថាប័ន​ជាតិ​មួយ​នេះ មាន​ឯករាជ្យ និង​អព្យាក្រឹត្យ ។ ​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​លើកឡើង​ថា​គណបក្ស​នយោបាយ​ទាំងពីរ មិន​គួរ​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​សមាសភាព គ​.​ជ​.​ប ថ្មី​នោះ​ទេ ព្រោះ​ថា​ត្រូវ​គោរព​ស្មារតី​បង្រួបបង្រួម​ជាតិ និង​បង្កើន​ជម្រើស​ធនធានមនុស្ស ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣៧​នោះ​បន្ត​ថា គណបក្ស​ទាំង​ពីរ​គួរតែបង្កើត គ​.​ជ​.​ប ថ្មី​ឲ្យបាន​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​មិន​ត្រូវ​យក​លេស​ដើម្បី​ប្រើ គ​.​ជ​.​ប បច្ចុប្បន្ន​នេះ​ទេ ។​

  • ពលករ​ចោទ​ប៉ូលិស​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​នៅ​ប៉ោយប៉ែត​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

    ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ប្រចាំ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ក្រុង​ប៉ោយប៉ែត ថា​យក​តម្លៃ​ធ្វើ​ប័ណ្ណ​ពលករ​ចំណាក​ស្រុក​ខ្ពស់​ខុស​ពី​ច្បាប់​កំណត់ ហើយ​មិន​ផ្ដល់​ប័ណ្ណ​ឲ្យ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នោះ​ទេ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពួក​គេ​ទៅ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​ពី​មន្ត្រី​ប៉ូលិស​កាល​ពី​ខែ​សីហា កន្លង​ទៅ។

  • អង្គការ​ជាង​២០០​ស្ថាប័ន​នឹង​ដើរ​ក្បួន​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តជាតិ ជំរុញ​ឲ្យ​លុបបំបាត់​និទណ្ឌភាព​​

    អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​២០០​ស្ថាប័ន នឹង​ដើ​រហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ២០១៤ ជំរុញ​ឲ្យ​លុបបំបាត់បញ្ហា​និទណ្ឌភាព​នៅ​កម្ពុជា ។​ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា​(CHRAC) លោក សួន ប៊ុន​ស័ក្តិ ឲ្យ VOD ដឹង នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នៅ​សប្តាហ៍​ក្រោយ​នេះ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជា​២០០​ស្ថាប័ន​ចូលរួម ។​

  • អង្គការ​៣៧ទាមទារឲ្យបក្ស​ទាំង​ពីរ​កុំ​កំណត់​សញ្ជាតិ​តែ​មួយ​លើ​សមាសភាព​ គ​.​ជ​.​ប​​

    សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោតដែលមានសមាជិកប្រមាណ២០អង្គការ-សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១៧ទៀត ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ពិចារណា​ឡើងវិញ​លើ​ការកំណត់​ស​ញ្ជាតិ​តែមួយ សម្រាប់​សមាសភាព​ គ.​ជ​.​ប ថ្មីដើម្បី​ធានា​ថា​ស្ថាប័ន​ជាតិ​មួយ​នេះ មាន​ឯករាជ្យ និងអព្យាក្រឹត្យ​ ។​ ​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​លើកឡើង​ថា​គណបក្ស​នយោបាយ​ទាំងពីរ មិន​គួរ​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​សមាសភាព​ គ​.​ជ​.​ប ថ្មី​នោះ​ទេ ហើយ​គណបក្ស​ទាំង​ពីរ​គួរតែបង្កើត ​គ​.​ជ​.​ប ថ្មី​ឲ្យបាន​នៅក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ដោយ​មិន​ត្រូវ​យក​លេស​ដើម្បី​ប្រើ ​គ​.​ជ​.​ប បច្ចុប្បន្ន​នេះ​ទេ ​។​

  • UNHCR បារម្ភ​ពី​ការបញ្ជូន​​ម៉ុង​តា​ញ៉ា១៣នាក់​ទៅ​វៀតណាម​វិញ

    អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​នៅ​កម្ពុជា UNHCR បានបង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ព័ត៌មាន​ដែល​បាន​បង្ហាញថា អាជ្ញាធរ​កម្ពុជា​បាន​រកឃើញ​ជនភៀសខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុ​ងតា​ញ៉ា​ ១៣នាក់ និង​មាន គម្រោង​បញ្ជូន​ខ្លួន​ពួកគេ​ទៅកាន់​ប្រទេស​វៀតណាម​វិញ។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ខេត្តរតនគិរី បន្ទាប់ពី​បាន​ភៀសខ្លួន​មក​រស់នៅក្នុង​ខេត្ត​នេះ កាលពីពេលថ្មីៗនេះ។ ដែល​ពួកគេ​មានបំណង​មកសុំ​សិទ្ធិ​ជ្រកកោន​ក្នុងប្រទេស​កម្ពុជា។

  • មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អំពាវ​នាវកុំ​ឲ្យ​មាន​ការ​រើស​អើង​លើជ​ន​ពិការ​

    មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​សាធារណៈជន ​កុំ​មាន​ការ​រើស​អើង​លើជ​ន​ពិការ បើ​ពួកគេទៅ​សុំ​ការងារធ្វើ​ពីស្ថាប័នផ្សេងៗ ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់ទ្រទ្រង់ជីវភាព​ ។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​ក្នុងពិធី​ប្រារព្ធទិវាជនពិការកម្ពុជាលើក​ទី១៦ និង​ទិវាជនពិការអន្តរជាតិលើក​ទី៣២ នាថ្ងៃពុធនេះក្រោមប្រធានបទ “ផ្តល់លទ្ធភាពអាចប្រើប្រាស់បានរួមបញ្ចូលមុខ​របរការងារ និង​បច្ចេកវិទ្យា ដើម្បីការ​អភិវឌ្ឍប្រកបដោយនិរន្តរភាព” ដោយ​មានជន​ពិការ​ចូល​រួម​ប្រមាណជា​៧០០ទៅ៨០០នាក់​ នៅវិទ្យាស្ថានជាតិអប់រំ ។

  • ​ពលរដ្ឋ​ដែល​រង​ការបណ្តេញ​ចេញ​ជំរុញ​ម្តងទៀត ឲ្យ​អាជ្ញាធរ​ពន្លឿន​ការដោះស្រាយ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ជិត​១០០​គ្រួសារ​នៅ​សហគមន៍​បុរី​កីឡា នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជំរុញ​ម្តងទៀត ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​រក​ដំណោះស្រាយ​ជា​សំណង ខណៈ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ជីវភាព​បន្ទាប់​ពី​ការ​ឈូស​បំផ្លាញ​ផ្ទះ​កាលពី​៣​ឆ្នាំមុន ។​ ​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ប្រជា​សហគមន៍​បុរី​កីឡា​ជាង​៣៨០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច របស់​លោកស្រី ស៊ុយ សូ​ផាន បណ្តេញ​ចេញ​ទាំង​បង្ខំ ឲ្យទៅ​រស់​នៅ​ជាយក្រុង និង​ខ្លះទៀត​ទ្រាំ​រស់នៅ​លើ​គំនរ​សំរាម ដោយ​អះអាង​ថា​សំណង​មិន​សមរម្យ ។​

  • បុរស​ម្នាក់​​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​​ក្នុង​ករណី​ទី​២​

    បុរស​ម្នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ស្រោច​ទឹក​​អាស៊ីត​លើ​ប្រពន្ធ​​របស់​ខ្លួន​​ នៅ​ក្នុង​ខេត្ត​កំពង់ធំ បន្ទាប់ចាប់​នាង​ចង​ ហើយ​​វាយ​ដំ​នាង​​អស់រយៈ​ពេល​ជាច្រើន​ម៉ោង​ត្រូវ​​បាន​​សាលា​ដំបូង​ខេត្ត​ចោទ​ប្រកាន់​​​កាលពី​ថ្ងៃ​សុក្រ។ នៅ​ក្នុង​ហេតុការណ៍​​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​​ជា​លើក​ទី២ ដែល​ត្រូវ​បាន​រាយ​ការណ៍​​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​សប្ដាហ៍​​មក​នេះ​​ បុរស​ឈ្មោះ​ ប៉ាវ កុល អាយុ​៣៥​ឆ្នាំ​ម្នាក់​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​វាយ​ដំ​ប្រពន្ធ​របស់​ខ្លួន ហើយ​បន្ទាប់​មក​បាន​ស្រោច​ទឹក​អាស៊ីត​លើ​ប្រដាប់​ភេទ​របស់​នាង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​​ក្នុង​ស្រុក​សណ្ដាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

  • CCHR យក​ញត្តិ​រូបថតស្តីពី​ការ​ប្រឆាំង​និទណ្ឌភាព​ ​ទៅ​ក្រសួង​យុ​ត្តិ​ធ៌​ម

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR) នឹង​នាំយក​ផ្ទាំង​បដា​ជា​ញត្តិ​រូបថត​​​ចំនួន២៦៥សន្លឹក​ទៅកាន់​ក្រសួង​យុ​ត្តិ​ធ៌​ម នៅ​ថ្ងៃទី០២ខែធ្នូ​ឆ្នាំ២០១៤នេះ ដើម្បី​អំពាវនាវ​ឲ្យ​មានការ​បញ្ចប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។ ជា​រូបថត​ដែល CCHR ទទួលបាន​ពី​សាធារណៈជន​ដែល​បាន​ថតរូប​ខ្លួនឯង ភ្ជាប់​ជាមួយ​សារ​ប្រឆាំង​និ​ទណ្ឌ​ភាព នា​រយៈពេល​មួយខែ​កន្លងមកនេះ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CCHR នៅ​ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៤ ។

  • ​បុគ្គលិក​នៅ​ព្រលានយន្តហោះ​សៀមរាប​ព្រមាន​សម្រុកចូល​ក្នុង​ព្រមាន​​

    ​បុគ្គលិក​ធ្វើការ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប គំរាមថាបើ​ថ្នាក់​គ្រប់គ្រង​មិន​ព្រម​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ឲ្យ​ពួកគេ​តាម​ការទាមទារ​នោះ ពួកគាត់​នឹង​នាំគ្នា​សម្រុកចូល​ក្នុង​បរិវេណ​ព្រលានយន្តហោះ​តែ​ម្តង​នៅ​ពេល​ខាងមុខ​នេះ​ ។ ​អតីត​អគ្គលេខា​សហជីព នៅ​ព្រលានយន្តហោះ​ភ្នំពេញ​លោក និន កុសល ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រុមហ៊ុន​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ​ទេ បន្ទាប់​ពី​ការធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​មក ។ លោក​បន្តថា ចំពោះ​ការធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ ៧ ចំណុច​នេះ ហើយ​ចំណុច​ដែល​សំខាន់​របស់​ពួកគាត់​ចង់​ឲ្យ​ក្រុមហ៊ុន​លុបចោ​ទលក្ខ​ខណ្ឌ​ពី​ចំណុច​គឺ ទី​១. ក្រុមហ៊ុន​ត្រូវ​អនុវត្តន៍​លក្ខខណ្ឌ​ការងារ​ចាស់ដ​ដែល​វិញ ដោយ​គ្មាន​ពហុ​ជំនាញ ឬ​កម្មវិធី​កសាង​សមត្ថភាព ដែល​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី និង​ទី​២. ត្រូវ​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ចំនួន​ពីរ​នាក់ គឺ​លោក សន សារ៉ុម និង​លោក ភួង សុជាតិ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប ដោយសារ​អ្នក​ទាំង​ពីរ​នេះ​បង្ក​បញ្ហា​ច្រើន​ដល់​បុគ្គលិក ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo