កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អង្គការសិទ្ធិមនុស្សដាក់ញត្តិគាំទ្រជារូបថតទៅក្រសួងយុត្តិធម៌ឲ្យបញ្ចប់និទណ្ឌភាព
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិគាំទ្រដោយមានរូបថតប្រមាណ២៧០សន្លឹក នៅលើផ្ទំាងបដាធំមួយដាក់ទៅកាន់ក្រសួងយុត្តិធម៌នៅថ្ងៃអង្គារនេះ ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធបញ្ចប់និទណ្ឌភាពនៅកម្ពុជា ។ យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សទទួលបានរូបថតប្រមាណ២៧០សន្លឹកក្នុងរយៈពេល១ខែ ពីអ្នករងគ្រោះដីធ្លី សកម្មជនសិទ្ធិមនុស្ស និស្សិត និងពលរដ្ឋមួយចំនួនទៀតដែលកំពុងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ។
-
សង្គមស៊ីវិល ពលរដ្ឋ និងព្រះសង្ឃគ្រោងហែក្បួននៅថ្ងៃ១០ធ្នូ ដើម្បីផ្សព្វផ្សាយពីសិទ្ធិមនុស្ស
សម្ព័ន្ធសង្គមស៊ីវិល ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងច្បាប់រួមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋមានបញ្ហាដីធ្លី គ្រោងដង្ហែក្បួនរយៈពេល៥ថ្ងៃ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៦ ។ តាមគម្រោងអង្គការសមាគមក្នុងស្រុកជាង២០០ រួមទាំងប្រជាពលរដ្ឋមានជម្លោះដីធ្លី និងព្រះសង្ឃផង នឹងនិមន្តដើរហែក្បួនចេញដំណើរពីបណ្តាខេត្តនានាចូលមករាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ដែលនឹងមកដល់នៅពេលខាងមុខ ។
-
ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសផ្ដល់ប្រាក់កម្ចី៨០០លានដុល្លារដល់កម្ពុជា
ម្ចាស់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយសម្រាប់កម្ពុជា គ្រោងនឹងបញ្ចេញទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក ដែលជាទឹកប្រាក់កម្ចីសម្បទានសម្រាប់ប្រទេសកម្ពុជា ដើម្បីលើកស្ទួយមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅរយៈពេល ៥ឆ្នាំខាងមុខ។ ស្របពេលជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) ក៏បានព្រមានថា ទឹកប្រាក់នោះត្រូវយកមកអនុវត្តន៍ឲ្យឆ្លើយតបទៅការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ។ ស្របពេលដែលរាជរដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា បានជាប់ឯកត្តកម្មលើកំណើនខ្ពស់ជាងគេនៅលើពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ក៏បានប្រកាសនៅថ្ងៃទី១ ធ្នូ ថា ឈប់ផ្ដល់ជំនួយដល់កម្ពុជា ដោយជំនួសមកជាកម្ចីសម្បទានវិញ។ ទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក នឹងផ្ដល់ទៅប្រទេសកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដែលជាប្រភេទហិរញ្ញប្បទានសម្បទាន មានន័យថា គឺជាប្រាក់កម្ចីដែលរាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងអត្រាការប្រាក់ទាបបំផុត និងមានរយៈពេលអនុគ្រោះ។ ប៉ុន្តែប្រាក់កម្ចីនោះ គឺត្រូវយកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចនៅប្រទេសក្រីក្រ ឲ្យក្លាយជាប្រទេសជឿនលឿន យ៉ាងឆាប់រហ័ស។
-
ពលរដ្ឋដែលរងការដុតបំផ្លាញផ្ទះនៅខេត្តពោធិ៍សាត់ដើរមកសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ពលរដ្ឋមានទំនាស់ដីធ្លី នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាំគ្នាដើរថ្មើរជើងមកកាន់រាជធានីភ្នំពេញ សុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីពួកគេអះអាងថា មានទាហាន និងពួកសន្តិសុខ ការពារក្រុមហ៊ុនទ្រីភាព (MDS) ឈូសកម្ទេចផ្ទះរបស់ពួកគេ ។ ពលរដ្ឋម្នាក់អ្នកស្រី សុខ ដា ឲ្យ VOD ដឹងនៅព្រឹកថ្ងៃទី០១ ខែធ្នូនេះថា ក្រុមពលរដ្ឋចំនួន២០នាក់ រួមទាំងកូនក្មេង និងមនុស្សចាស់មួយចំនួនដែលមានជំងឺផង បានដើរតាមផ្លូវជាតិលេខ៥សំដៅមករាជធានីភ្នំពេញ ដោយមានកាន់បដាផ្សេងៗ ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ករណីសមត្ថកិច្ចដុតផ្ទះពួកគេអស់១៣ខ្នង ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋបានចាកចេញពីភូមិតាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ហើយថា សមត្ថកិច្ចតាមដងផ្លូវបានឃាត់ដំណើរពួកគេដែរ តែពួកគេមិនព្រមឈប់ ព្រោះអស់ជំនឿលើការសន្យាដោះស្រាយរបស់អាជ្ញាធរ ខណៈពួកគេចោទថា អភិបាលខេត្តក៏ឃុបឃិតជាមួយក្រុមហ៊ុនដែរនោះ ។
-
ច្បាប់ថ្មី៖ អ្នកបើកបរមានជាតិស្រវឹងនឹងត្រូវផាកពិន័យដល់៤លានរៀល
សេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក គឺបានបង្កើនការផាកពិន័យលើអ្នកដែលបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ខណៈដែលអាត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានអ្នកជំនាញអះអាងថានៅតែមានការកើនឡើង។ សេចក្តីព្រាងច្បាប់ថ្មីស្តីពី ចរាចរណ៍ផ្លូវគោក ដែលរដ្ឋសភាលើកយកមកពិភាក្សា និងអនុម័តនៅព្រឹកនេះមាន ១២ជំពូក និង៩២មាត្រា ដោយកំណត់ការពិន័យជាប្រាក់ចាប់ពី ៨០០ ០០០រៀល ដល់ ៤ ០០០ ០០០រៀល សម្រាប់អ្នកបើកបរដែលមានជាតិស្រវឹង។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងពិភាក្សានៅថ្ងៃពុធបន្តទៀត ។
-
អាជ្ញាធរខេត្តពោធិ៍សាត់រារាំងពលរដ្ឋមានជម្លោះដីនឹងក្រុមហ៊ុនទ្រីភាពមិនឲ្យដើរទៅភ្នំពេញ
អាជ្ញាធរខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី ១ ធ្នូនេះ បានរារាំងប្រជាពលរដ្ឋមានទំនាស់ដី ជាមួយក្រុមហ៊ុនទ្រី ភាព មិនឲ្យមកតវ៉ា នៅរាជធានីភ្នំពេញទេ។ អាជ្ញាធរខេត្តពោធិ៍សាត់ ចង់ជួបសម្របសម្រួលជាមួយអ្នកតវ៉ាជាមុនសិន។ ពលរដ្ឋ១៦នាក់ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង តំណាងប្រជាពលរដ្ឋមានទំនាស់ដី ២៣ គ្រួសារ មានគម្រោង តវ៉ាដោយដើរថ្មើរជើងពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅរដ្ឋសភាជាតិ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ជាបន្ទាន់ ជុំវិញជម្លោះដី ជាមួយអាជ្ញាធរ និងក្រុមហ៊ុន អឹម ឌី អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព។
-
សង្ស័យរឿងស្នេហាត្រីកោណ ជះទឹកអាស៊ីតលើស្រីស្នេហ៍របស់ប្តី ពេលកំពុងហូបគុយទាវ
ក្រុងប៉ោយប៉ែត ៖ នារីវ័យក្មេងម្នាក់ ត្រូវជនមិនស្គាល់មុខ លបជះទឹកអាស៊ីតពីលើ បណ្ដាលឱ្យរងរបួស រលាករលួយពេញខ្លួន ពេលកំពុងអង្គុយ ហូបគុយទាវ នៅផ្សាអគ្គថ្មី ស្ថិតក្នុងសង្កាត់-ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ហើយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន បាត់ស្រមោល កាលពីវេលាវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤។
-
បក្សប្រឆាំង៖ ការមិនគាំទ្រច្បាប់ថវិកាជាតិឆ្នាំ២០១៥ ដោយសារមានអំពើពុករលួយក្នុងស្ថាប័នរដ្ឋ
មេដឹកនាំបក្សប្រឆាំង អះអាងថា មូលហេតុចម្បងដែលតំណាងរាស្ត្របក្សសង្គ្រោះជាតិ មិនគាំទ្រការអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៥ ដោយសារមានអំពើពុករលួយក្នុងស្ថាប័នរដ្ឋដែលបក្សជំទាស់មួយនេះយល់ថា ធ្វើឲ្យខ្ជះខ្ជាយថវិកាជាតិ ។ ការលើកឡើងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោ ក្រោយពីសមាជិករដ្ឋសភា នៃគណបក្សប្រជាជនកម្ពុជា អនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៥ ដែលមានខ្ទង់ចំណាយកើនឡើងជាង៥០០លានដុល្លារលើសកញ្ចប់ថវិកាឆ្នាំ២០១៤ ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់អ្នកគាំទ្រនៅខេត្តកណ្តាល កាលពីថ្ងៃអាទិត្យម្សិលមិញថា(ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤) ការប្រមូលពន្ធ របស់រដ្ឋាភិបាលបច្ចុប្បន្ននេះមានអំពើពុករលួយជាច្រើន ដែលធ្វើឲ្យបាត់ថវិកាជាតិយ៉ាងតិចជាង៤០០លានដុល្លារក្នុងមួយឆ្នាំ ។ លោកលើកឡើងថាការប្រមូលពន្ធលើប្រេងឥន្ទៈក្នុងមួយឆ្នាំៗបានពី៤០០ទៅ៥០០លានដុល្លារ ប៉ុន្តែចូលថវិការដ្ឋមានតែ២០០លានដុល្លារប៉ុណ្ណោះ ។
-
ប្តីចិត្តអប្រិយចាប់ប្រពន្ធចងវាយដំរួចចាក់ទឹកអាស៊ីតលើប្រដាប់ភេទព្រោះភ្លើងប្រចណ្ឌ
មានអំពើហិង្សាក្នុងគ្រួសារដ៏ព្រៃផ្សៃមួយបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បង្កដោយបុរសជាប្តីចិត្តអប្រិយម្នាក់ ចាប់ចងប្រពន្ធខ្លួនឯង ប្រើអំពើហិង្សាវាយដំយ៉ាងដំណំ និងចាក់ទឹកអាស៊ីតលើប្រដាប់ភេទប្រពន្ធទៀតផង ព្រោះតែកំហឹងភ្លើងប្រចណ្ឌ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងគ្រោះស្រែកទ្រហ៊ោយំផ្អើលដល់អ្នកភូមិ ។
-
សាលាដំបូងរាជធានីភ្នំពេញបញ្ចប់ការសាកសួរសំណុំរឿងយុវជនបក្សប្រឆាំងករណីហិង្សានៅទីលានប្រជាធិបតេយ្យ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរលើសុំណុំរឿងយុវជនគណបក្សសង្គ្រោះជាតិចំនួន៦នាក់ដែលតុលាការនេះ ធ្លាប់បានកោះហៅមកសាកសួរករណីជាប់ពាក់ព័ន្ធក្នុងអំពើហិង្សាលើមន្ត្រីរាជការសាធារណៈ កាលពីខែកក្កដា ក្នុងព្រឹត្តិការណ៍បាតុកម្មទាមទារឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យឡើងវិញ។ លិខិតជូនដំណឹងស្តីពីការបិទបញ្ចប់ការស៊ើបសួរ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២ខែវិច្ឆិកាដោយចៅក្រមកែវមុនី បានសរសេរថា សំណុំរឿងព្រហ្មទណ្ឌរបស់លោក សាន សីហ: បានសាកសួរចប់សព្វគ្រប់ហើយ និងសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។
-
ប្រជាពលរដ្ឋនៅស្រុកបវេលមួយចំនួនមិនព្រមទទួលការចុះឈ្មោះធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋរស់នៅ ឃុំបឹងប្រាំ ស្រុកបវេល ខេត្ដបាត់ដំបងមួយចំនួនមិនព្រមចុះឈ្មោះធ្វើប័ណ្ណដីជាមួយគណៈកម្មាការដោះស្រាយដីធ្លីពីព្រោះពួកគាត់អះអាងថា ផែនការនេះគ្រាន់តែជាការធ្វើឡើងដើម្បីបន្លំភ្នែកពលរដ្ឋតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលមានបញ្ហាដីលោក រឿន រ៉ន ឲ្យ VOD ដឹងនៅថ្ងៃសុក្រទី២៨វិច្ឆិកាថាការចុះឈ្មោះធ្វើប័ណ្ណដីរបស់គណៈកម្មាការដោះស្រាយដីធ្លីខេត្តដល់ប្រជាពលរដ្ឋដែលមានបញ្ហាដីគឺមិនអាចមានតម្លាភាពនិងយុត្តិធម៌នោះទេ ព្រោះ អាជ្ញាធរ នៅមានពុតត្បុត លាក់លៀម បញ្ហារបស់ខ្លួនមួយចំនួនហើយធ្វើឡើងគ្រាន់តែជារូបភាពល្អមើលមួយប៉ុណ្ណោះ។ លោកបញ្ជាក់ថាដីរបស់លោក ជាង៦ហិកតាហើយនៅពេលលោកចុះទៅ គឺដីលោកបានបាត់មួយចំនួន ដែលជាហេតុធ្វើឲ្យលោកមិនសម្រេច មិនសហការជាមួយអាជ្ញាធរឡើយ។
-
គ្រួសារយុវជនដែលស្លាប់ដោយសារផ្ទុះកាំជ្រួចស្វែងរកប្រាក់សំណងជំងឺចិត្តពីមេដឹកនាំស្ថាប័នរដ្ឋមួយចំនួន
ឪពុកម្តាយយុវជនដែលបានស្លាប់ដោយសារផ្ទុះកាំជ្រួចនៅថ្ងៃខួប១០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ ស្វែងរកជំនួយអន្តរាគមន៍ពីមេដឹកនាំស្ថាប័នរដ្ឋមួយចំនួន ក្នុងនោះមានទាំងព្រះករុណា ព្រះមហាក្សត្រ ដើម្បីជួយទាមទារប្រាក់សំណងឲ្យគ្រួសារពួកគាត់។ លិខិតស្វែងរកអន្តរាគមន៍របស់គ្រួសារជនរងគ្រោះទៅស្ថាប័នរដ្ឋចំនួន៤ រួមមាន ព្រះមហាក្សត្រ ខុទ្ធកាល័យនាយករដ្ឋមន្ត្រី រដ្ឋសភា និងក្រសួងការពារជាតិ ដែលVODទទួលបាននៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកានេះ ។
-
កម្ពុជាចង់បានសំណងពីឪពុកជនជាតិកូរ៉េម្នាក់ដែលសម្លាប់ប្រពន្ធខ្លួនឯងជនជាតិខ្មែរ
ក្រសួងការបរទេសកម្ពុជាណែនាំឲ្យស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ប្តឹងទាមទារសំណងជំងឺចិត្តជូនក្រុមគ្រួសារសពស្ត្រីខ្មែរម្នាក់ សម្រាប់ចិញ្ចឹមកូនស្រីដែលនៅមានជីវិត ករណីបុរសជនជាតិកូរ៉េម្នាក់ជាប្ដី បង្កគ្រោះថ្នាក់ចរាចរណ៍លើភរិយាខ្លួន ដើម្បីបានប្រាក់សំណងពីក្រុមហ៊ុនធានារាប់រ៉ងជីវិតចំនួនជិត៩លានដុល្លារ។ សេចក្ដីណែនាំរបស់ក្រសួងការបរទេសកម្ពុជាបានធ្វើឡើងស្របពេលមានព័ត៌មានថា បុរសជនជាតិកូរ៉េម្នាក់នេះ ត្រូវបានអាជ្ញាធរកូរ៉េចាប់ខ្លួន ដោយសារតែបុរសរូបនោះ បានប្រើរូបភាពជាគ្រោះថ្នាក់ចរាចរណ៍សម្លាប់ភរិយាជាជនជាតិខ្មែរ និងកូនក្នុងផ្ទៃ ដើម្បីបានប្រាក់សំណងពីក្រុមហ៊ុនធានារាប់រ៉ងជីវិតចំនួនជិត ៩លានដុល្លារ ។
-
សង្គមស៊ីវិលចូលរួមសន្និសីទតស៊ូមតិថ្នាក់ជាតិដើម្បីកំណែទម្រង់អភិបាលកិច្ចដីធ្លី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមនឹងរដ្ឋាភិបាល ចូលរួមសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៨ ដើម្បីជំរុញកំណែទម្រង់ អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ សន្និសីទតស៊ូមតិនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ វិច្ឆិកា បន្ទាប់ពីសង្គមស៊ីវិល បាន សិក្សារកឃើញថា ការផ្ដល់ដីសង្គមកិច្ច បានប៉ះពាល់ដល់អ្នករស់នៅផ្ទាល់ផង ហើយបាត់បង់ធនធាន ធម្មជាតិផង ក្រោមការឈូសឆាយ ដើម្បីអភិវឌ្ឍន៍តំបន់ដីសម្បទាននោះ។
-
សង្គមស៊ីវិលនិងពលរដ្ឋរងផលប៉ះពាល់ជម្លោះដីធ្លី អំពាវនាវភាគីពាក់ព័ន្ធអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព
សង្គមស៊ីវិលនិងពលរដ្ឋរងផលប៉ះពាល់ដីធ្លីមួយចំនួន អំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ចដោះស្រាយរឿងដីធ្លី និងភាគីពាក់ព័ន្ធត្រូវយកច្បាប់មកអនុវត្តឲ្យមានប្រសិទ្ធភាព ខណៈបញ្ហារំលោភដីធ្លីនៅកម្ពុជាបន្តកើនឡើងជាបន្តបន្ទាប់ ហើយដំណោះស្រាយកន្លងមកមិនសូវមានប្រសិទ្ធភាព ។ ការអំពាវនាវនេះធ្វើឡើងក្នុងសន្និសីទថ្នាក់ជាតិប្រចាំឆ្នាំស្តីពីធ្វើការរួមគ្នាដើម្បីជំរុញកំណែទម្រង់ លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដែលមានអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋរងគ្រោះជិត៤០០នាក់ចូលរួម នាព្រឹកថ្ងៃអង្គាទី២៥ វិច្ឆិកានេះ ។
-
សង្គមស៊ីវិលក្នុងប្រទេសអនុតំបន់ទន្លេមេគង្គថាពួកគេកំពុងរងនូវផលប៉ះពាល់ពីច្បាប់មួយចំនួន
អង្គការសង្គមស៊ីវិលមកពីប្រទេសអនុតំបន់ទន្លេមេគង្គ លើកឡើងពីច្បាប់មួយចំនួនក្នុងប្រទេសរបស់ខ្លួន ថាកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ការងារខ្លួន ។ ការលើកឡើងរបស់បណ្តាអង្គការសង្គមស៊ីវិលដែលមកពីប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ធ្វើឡើងក្នុងសិក្ខាសាលាមួយស្តីពីការកសាងភាពខ្លាំងរបស់អង្គការសង្គមស៊ីវិលក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ ក្នុងខេត្តខនកេន ប្រទេសថៃ ។
-
កម្មកររោងចក្រនៅវិហារសួគ៌រងរបួស៥នាក់ដោយការបង្ក្រាបពីសន្តិសុខសេវិនអីនជី
កម្មកររោងចក្រកាត់ដេរអ៊ីនឌូចិនអាប់ភើរៀល (Indochine Apparel) ៥នាក់រងរបួស ក្នុងនោះ២នាក់ របួសធ្ងន់ ដោយសារ ក្រុមសន្តិសុខ បង្ក្រាបបាតុកម្មរបស់កម្មករដែលទាមទារសុំដំឡើងលុយបាយ នៅថ្ងៃទី ២៥ ខែវិច្ឆិកា។ កម្មការិនី កើត ស្រស់ រងរបួសដៃធ្ងន់ និងកម្មការិនី ហួត គឹមអៀង របួសធ្ងន់ក្បាលជង្គង់ ឲ្យដឹងថា កម្មករកំពុងតវ៉ា ស្រាប់តែក្រុមសន្តិសុខក្រុមហ៊ុន សេវិនអិនជី (7NG ) ជិះឡាននិងម៉ូតូ ច្រើនគ្រឿងមកវាយតប់កម្មករ ហើយបោកឧបករណ៍ បំពងសំឡេងខូចខ្ទេចខ្ទី។ ពួកគាត់ការពារឧបករណ៍ ក៏ត្រូវក្រុមសន្តិសុខនោះ វាយនិងទម្លាក់អាគុយលើជង្គង់ មិនអាចដើររួច៖ «វាដាល់មុខខ្ញុំ ប៉ុន្តែអត់ត្រូវមុខទេ ត្រូវជង្គង់។ ត្រូវចំក្បាលជង្គង់អត់បែកទេ តែវាហើមដើរមិនរួច ដល់ពេលអីចឹងទៅ គេក៏ទម្លាក់អាគុយ៥០ មកលើជើង ចំជង្គង់ កន្លែងគេដាល់នឹងទៀត ដល់ពេលអីចឹង ធ្វើឲ្យខ្ញុំដើរអត់រួច»។
-
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជំរុញឲ្យរដ្ឋាភិបាល ដោះលែងសកម្មជនដីធ្លីនិងនយោបាយ
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានសមាជិកជាថ្នាក់ដឹកនាំសហជីព សមាគម និងតំណាងក្រុមយុវជន នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ជំរុញទៅក្រសួងយុត្តិធម៌ឲ្យពិនិត្យ និងអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី និងនយោបាយ ដែលមានចំនួនសរុប១៩នាក់។ ក្នុងលិខិតរួមរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលចុះហត្ថលេខាដោយអង្គការសមាគមចំនួន១៤ ផ្ញើទៅក្រសួងយុត្តិធម៌នៅថ្ងៃអង្គារនេះ ចាត់ទុកការចាប់និងឃុំខ្លួនសកម្មជនទាំងនេះ ថាជាការចោទប្រកាន់ដោយអយុត្តិធម៌ និងខុសនីតិវិធីច្បាប់។ ក្រុមប្រឹក្សានេះ លើកឡើងថា ការចូលរួមតវ៉ារបស់សម្មជនទាំងនេះ គឺធ្វើឡើងដោយសន្តិវិធី ដើម្បីទាមទារកយុត្តិធម៌ពីការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយតែប៉ុណ្ណោះ។