កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ព្រះសង្ឃលួនសុវ៉ាត និមន្តឡើងបំភ្លឺករណីចោទព្រះអង្គថាក្បត់ជាតិ
ព្រះសង្ឃមួយអង្គដែលចូលរួមយ៉ាងសកម្ម ជំរុញឲ្យមានការគោរពសិទ្ធិមនុស្សសម្រេចនិមន្តឡើងតុលាការរាជធានីភ្នពេញនៅថ្ងៃអង្គារនេះ ដើម្បីបំភ្លឺបទចោទមកលើព្រះអង្គ ជាច្រើនករណី មានទាំងបទចោទថាព្រះអង្គ "ក្បត់ជាតិ" ទៀតផង ។ តាមអ្នករាយការណ៍ព័ត៌មាន VOD ព្រសង្ឃអង្គនេះគឺព្រះសង្ឃ លួន សុវ៉ាត ។ ព្រះអង្គបាននិមន្តចូលបន្ទប់សាកសួររបស់ចៅក្រម ហើយជាមួយគ្នានេះ មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ រួមទាំងព្រះសង្ឃជាច្រើន បានមកចូលរួមសង្កេតការណ៍ដែរ ។
-
តុលាការសម្រេចទម្លាក់បទចោទចាស់លើព្រះអង្គ លួន សុវ៉ាត ដោយសារខុសបច្ចេកទេស
ព្រះសង្ឃមួយអង្គ ដែលចូលរួមយ៉ាងសកម្ម ជំរុញឲ្យមានការគោរពសិទ្ធិមនុស្សសម្រេចនិមន្តឡើង តុលាការរាជធានីភ្នពេញនៅថ្ងៃអង្គារនេះ មានសង្ឃដីការថា តុលាការរាជធានីភ្នំពេញទម្លាក់បទចោទកាលពីមុនលើព្រះអង្គដោយសារខុសបច្ចេកទេសហើយឲ្យព្រះអង្គរង់ចាំទទួលបទចោទថ្មី ។ ព្រះសង្ឃអង្គនេះ គឺ ព្រះសង្ឃ លួន សុវ៉ាត ។ ការចោទសួរព្រះអង្គ លួន សុវ៉ាត បានប្រើពេលជាង២ម៉ោង ហើយបទចោទ ប្រឆាំងព្រះអង្គដំបូងដោយតុលាការរាជធានីភ្នំពេញចេញដីកាកោះ និមន្តព្រះអង្គចូលសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកានេះគឺ ពីបទក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ។ បន្ទាប់ពីជំនុំជម្រះក្ដីរួច ព្រះសង្ឃ លួន សុវ៉ាត មានសង្ឃដីការ ទៅកាន់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែលមកទាមទារឲ្យតុលាការទម្លាក់បទចោទនេះថា ចៅក្រមបានសម្រេចទម្លាក់ចោលបទចោទនេះ ដែលព្រះអង្គបញ្ជាក់បន្ថែមថា ចៅក្រមម្នាក់ក្នុងចំណោមបីនាក់និយាយថា ការទម្លាក់បទចោទនេះគឺដោយសារតុលាការគិតថាខុសបច្ចេកទេស ។
-
ចៅក្រមសាលាដំបូងទម្លាក់បទចោទលើព្រះសង្ឃ លួន សុវ៉ាត ជាបណ្ដោះអាសន្ន
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចទម្លាក់បទចោទលើព្រះសង្ឃ លួន សុវ៉ាត ដោយសំអាងថា មិនទាន់រកឃើញបទល្មើស។ ការសម្រេចនេះគឺបន្ទាប់ពីព្រះតេជព្រះគុណ លួន សុវ៉ាត បានចូលទៅបំភ្លឺនៅតុលាការ នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ដែលចូលបំភ្លឺតាមការកោះហៅពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទក្បត់ជាតិ និងប្រឆាំងការបោះឆ្នោត។ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ចៅក្រមសាលាដំបូង ទម្លាក់បទចោទជាបណ្ដោះអាសន្ន ដោយចៅក្រមមិនទាន់រកឃើញបទល្មើស។ យ៉ាងណាក៏ដោយ ចៅក្រមនឹងបន្តរកបទចោទដទៃទៀត ដែលពាក់ព័ន្ធ ដើម្បីនិមន្តព្រះតេជព្រះគុណ លួន សុវ៉ាត ទៅសាកសួរជាថ្មីទៀតនៅថ្ងៃខាងមុខ ប៉ុន្តែនៅមិនទាន់កំណត់ពេលជាក់លាក់នៅឡើយ។
-
Asia Calling ៖ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីត្រឡប់ទៅពន្ធនាគារវិញ
អ្នកស្រីទេពវន្នីដែលសហគមន៍អន្តរជាតិទទួលស្គាល់ជា ស្ត្រីឆ្នើម ក្នុងការទាមទារដើម្បីសិទ្ធិសេរីភាព សិទ្ធិលំនៅដ្ឋាន របស់សហគមន៍ដីធ្លីត្រូវបាននាំខ្លួនចូលទៅដេកនៅពន្ធនាគារម្ដងទៀតជាមួយនឹង សកម្មជនរបស់អ្នកស្រី៩នាក់ ។ ពួកគេម្នាក់ៗ ត្រូវបានកាត់ឲ្យមានទោសរយៈពេល១ឆ្នាំ នៅក្រោមបទចោទថាបង្កឲ្យមានការកកស្ទះចរាចរណ៍ តាមផ្លូវសាធារណៈខណៈសកម្មសជនទាំងនោះ តវ៉ាករណីទឹកជនលិច លំនៅដ្ឋានរបស់ពួកគាត់នៅសហគមន៍បឹងកក់ ។
-
អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនទ្រីភាពតវ៉ាមុខប៉ុស្តិ៍នគបាលព្រំដែនខណៈមានការឃុំខ្លួនអ្នកតវ៉ា
អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនទ្រីភាព នៅថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នាតវ៉ាមុខស្នាក់ការនគរបាលប្រចាំព្រំដែនខ្មែរ-ថៃ ក្នុងខេត្តពោធិ៍សាត់ ជំរុញឲ្យដោះលែងស្ត្រីម្នាក់ ដែលកម្លាំងចម្រុះចាប់ឃុំខ្លួន ។ អ្នកស្រីប្រាក់ សុផល រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឲ្យ VOD ដឹងថា អ្នកបាត់បង់ដីធ្លីរាប់សិបនាក់បានសម្រុកមកតវ៉ា នៅមុខស្នាក់ការវរៈសេនាតូចនគរបាលការពារព្រំដែនជើងគោក៨២៥ ប្រចាំព្រំដែនក្នុងខេត្តពោធិ៍សាត់ ជំរុញឲ្យដោះលែងពួកគេម្នាក់ដែលអាជ្ញាចាប់ឃុំខ្លួន ។ អ្នកស្រីបញ្ជាក់ថា «យើងមានបង្កាន់ដៃក្រោយសហរណកម្ម[ឆ្នាំ]១៩៩៨ យើងមានបង្កាន់ដៃ១៩៩៩ អ៊ីចឹងអ្វីៗវាជារឿងអយុត្តិធម៌សម្រាប់ជនក្រីក្រ ដែលកាប់ឆ្ការធ្វើដំណាំ ដោយកម្លាំងនៅតាមដងផ្លូវដែលគេបង្កើតផ្លូវទៅ វាក្លាយជាជនអនាធិបតេយ្យទៅវិញ» ។
-
គណបក្សសង្គ្រោះជាតិព្រមានដើរចេញពីសភាបើកែទម្រង់ គ.ជ.ប ថ្មីមិនអាចធ្វើបាន
មេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា បើ គ.ជ.ប ថ្មីមិនអាចបង្កើតចេញរួចទេ នោះគណបក្សនេះនឹងពិចារណាដើរចេញពីសភា ។ ការលើកឡើងរបស់លោកកឹម សុខា ធ្វើឡើងក្នុងវេទិកាជួបជាមួយក្រុមប្រឹក្សាជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការខេត្តពោធិ៍សាត់ ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីថ្ងៃអាទិត្យម្សិលមិញ ។
-
អ្នកមានជម្លោះដីធ្លីនៅបឹងប្រាំមួយចំនួនមិនពេញចិត្តដំណោះស្រាយរបស់លោក ឈាង វុន
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅតំបន់បឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៣០០នាក់ បានជួបជាមួយ លោក ឈាង វុន អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយរឿងទំនាស់ដីធ្លី ដែលធ្វើនៅវត្តបឹងប្រាំ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា។ ការពិភាក្សាគ្នានេះ កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋលើកគ្នាទៅតវ៉ានៅរាជធានីភ្នំពេញ កាលពីដើមខែវិច្ឆិកា កន្លងទៅ ហើយ លោក ឈាង វុន សន្យាជាមួយនឹងប្រជាពលរដ្ឋ ថានឹងដោះស្រាយឲ្យបានសម្រេច។ ក្រុមប្រជាពលរដ្ឋដែលធ្លាប់ទៅតវ៉ានៅរាជធានីភ្នំពេញ បដិសេធចំពោះនីតិវិធីរកដំណោះស្រាយរបស់ លោក ឈាង វុន ដោយលើកឡើងថា ការរកដំណោះស្រាយនេះពុំបានអត្ថប្រយោជន៍ដល់ពួកគេនោះទេ។ ចំណុចដែលប្រជាពលរដ្ឋមិនឯកភាព ដោយសារពួកគាត់យល់ឃើញថា ការរកដំណោះស្រាយនោះធ្វើឡើងជាលក្ខណៈបុគ្គល។
-
កម្មកររោងចក្រនៅខណ្ឌពោធិ៍សែនជ័យបិទផ្លូវជាតិ ដើម្បីដាក់សម្ពាធឲ្យថៅកែយកតំណាងចូលធ្វើការវិញ
តំណាងសហជីពអះអាងមកថា កម្មករប្រមាណ៤០០នាក់ បិទផ្លូវជាតិលេខ៤ មុខរោងចក្ររបស់ខ្លួនក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីដាក់សម្ពាធឲ្យថៅកែយកតំណាងពួកគេម្នាក់ចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត ។ អនុប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ខាត់ ឡូត ឲ្យ VOD ដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ការបិទផ្លូវនេះ ដោយសារថៅកែរោងចក្រ ជីម លី មិនព្រមយក លោក សេស ពិសី ដែលរោងចក្របានបញ្ឈប់ពីការងារ ឲ្យចូលធ្វើការវិញ និងលក្ខខណ្ឌមួយចំនួនទៀត ដែលកម្មករទាមទារអំឡុងផ្ទុះវិវាទការងារកាលពីសប្តាហ៍មុន ។ លោក ខាត់ ឡូត ឲ្យដឹងទៀតថា ការបិទផ្លូវជាតិនេះមានរយៈពេលប្រមាណ២ម៉ោង ហើយកម្មករបានបើកផ្លូវឲ្យធ្វើចរាចរណ៍វិញ បន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សន្យាសម្របសម្រួលជាមួយថៅកែរោងចក្រ ដើម្បីរកដំណោះស្រាយនៅថ្ងៃអង្គារស្អែកនេះ ។
-
អង្គការចំនួន៧ថ្កោលទោសការចាប់ឃុំខ្លួនឪពុកនិងកូនស្រីក្នុងរឿងទំនាស់ដីនៅបឹងកក់១
ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន៧ ថ្កោលទោសការចាប់ឃុំខ្លួន លោក លី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ វិច្ឆិកា ចាត់ទុកការចាប់ខ្លួននេះថា ជាការចាប់មនុស្សតាមអំពើចិត្ត ហើយតុលាការជំនុំជម្រះដោយតក់ក្រហល់ និងសម្រេចឃុំខ្លួនអ្នកទាំងពីរ គឺលោក លី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ។ សេចក្តីថ្លែងការណ៍បន្តថា ការចាប់ខ្លួនឪពុក និងកូននេះ ដោយសារពួកគេមិនព្រមចាកចេញពីដីឡូត៍នៅក្នុងតំបន់បឹកកក់១ តាំងពីឆ្នាំ១៩៨២ មក ដែលក្រុមហ៊ុនចង់បាន។ ក្រុមគ្រួសារនេះក៏ធ្លាប់បានទទួលរង ការគំរាមសម្លាប់ ការវាយដំ និងការគំរាមកំហែងជាបន្តបន្ទាប់។
-
នគរបាលស្វែងរកជនសង្ស័យវាយប្រហារដោយទឹកអាស៊ីត
យោងតាមនគរបាលបានឲ្យដឹងថា មនុស្សពីរនាក់ដែលជាប់សង្ស័យថា បានជះទឹកអាស៊ីតដាក់ស្ត្រីម្នាក់ខណៈដែលគាត់កំពុងបញ្ចុកអាហារកូនស្រីរបស់ខ្លួននៅផ្សារទន្លាប់ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃពុធនោះ កំពុងរត់គេចខ្លួន។ អ្នកស្រី មួង ស្រីមុំ អាយុ៣១ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារនេះបានរងការរលាកខ្លួនប្រាណ៤៤ភាគរយ ចំណែកកូនស្រីអាយុ២ឆ្នាំរបស់គាត់បានរងរបួសស្រាលត្រង់ផ្ទៃមុខ និងដៃម្ខាង។
-
អង្គការអន្តរជាតិមួយជំរុញរដ្ឋាភិបាលអូស្ត្រាលី គាបសង្កត់កម្ពុជាមុននឹងបញ្ជូនជនភាសខ្លួនមកកាន់កម្ពុជា
អង្គការអន្តរជាតិមួយរបស់អាមេរិក ទទូចឲ្យរដ្ឋាភិបាលអូស្ត្រាលី សិក្សាថែមទៀតមុននឹងបញ្ជូនជនភៀស ខ្លួនដែលរស់នៅលើកោះណាវរ៉ូ (Nauru)មកកាន់កម្ពុជា ខណៈអង្គការនេះទាមទារឲ្យក្រុងកង់បេរ៉ាដាក់លក្ខខណ្ឌ មួយចំនួនទៅលើកម្ពុជា ករណីផ្តល់ជម្រកឲ្យជនភៀសខ្លួនទាំងនោះ ។ សេចក្តីថ្លែងការណ៍របស់អង្គការ Hnuman Right Watch ដែល VOD ទទួលបាននៅថ្ងៃនេះបានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីត្រូវផ្ទៀងផ្ទាត់នូវលក្ខខណ្ឌនៃការរស់នៅមួយចំនួន របស់ជនភៀសខ្លួនទាំងនោះ គឺធានាយ៉ាងណាកុំឲ្យពួកគេទាំងនោះ ស្ថិតក្នុងស្ថានភាពរស់នៅដោយប្រឈមមុខនឹងគ្រោះថ្នាក់ ។
-
លោក ហ៊ុន សែន ព្រមានអ្នកដែលថាលោកប្រើតុលាការចាប់អ្នកនយោបាយ និងសកម្មជនដីធ្លី
នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានមិនចំឈ្មោះទៅលើអ្នករិះគន់រដ្ឋាភិបាលដែលថា បញ្ជាតុលាការឲ្យចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនដីធ្លី ដោយលោកចាត់ទុកថាការរិះគន់នេះមិនមានទំនួលខុសត្រូវ ហើយអាចមានគ្រោះថ្នាក់នៅពេលខាងមុខ ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលជាតិមួយចំនួន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី បានចេញសេចក្តីថ្លែងការណ៍ រិះគន់រដ្ឋាភិបាលថា ប្រើតុលាការជាឧបករណ៍នយោបាយ ដើម្បីចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនដីធ្លីនាពេលថ្មីៗនេះ ។
-
តុលាការព្រមឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងទៅសួរសុខទុក្ខស្ត្រីសកម្មជននៅពន្ធនាគារស្អែកនេះ
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងទៅសួរសុខទុក្ខស្រ្តីបឹងកក់១០នាក់ដែលកំពុងជាប់ឃុំនៅមន្ទីរអប់រំកែប្រែទី២ (ម .២) នៅព្រឹកស្អែក បន្ទាប់ពីបានទទួលការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ៦រូប បានដាក់លិខិតទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំចូលជួបសួរសុខទុក្ខ ស្ត្រីសកម្មជនដីធ្លីទាំង១០នាក់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ នៅថ្ងៃនេះ ព្រះរាជអាជ្ញាអមសាលាដំបូងបោះត្រាលើលិខិតនោះ ដោយអនុញ្ញាតឲ្យតំណាងរាស្ត្រទាំង៦រូបចូលសួរសុខទុក្ខតាមការស្នើសុំ ។ ស្ត្រីសកម្មជនទាំង១០នាក់រួមមាន អ្នកស្រីទេព វន្នី អ្នកស្រីផាន់ ឈុនរ៉េត អ្នកស្រី គង់ ចន្ថា កញ្ញា សុង ស្រីលាភ អ្នកស្រីបូ ឆវី អ្នកស្រីង៉ែត ឃុន អ្នកស្រីណង ស្រេង អ្នកស្រី អ៊ឹម ស្រីទូច អ្ននស្រី ភូង ស្រីភាព និងអ្នកស្រីភួង ពេជ្រ បន្ទាប់ពីមានការចាប់ខ្លួន និងកាត់ទោសឲ្យស្រ្តីទាំងនោះជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល។
-
តុលាការកម្ពុជាផ្តល់ភាពយុត្តិធម៌ដល់ស្ត្រីនៅមានកម្រិត
ក្រសួងយុត្តិធម៌ និងអង្គការអន្តរជាតិធ្វើការផ្នែកស្ត្រី នៅថ្ងៃប្រហស្បតិ៍នេះលើកឡើងថា ស្ត្រីខ្មែរភាគច្រើន នៅតែមិនទាន់ទទួលបានភាពយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌នៅឡើយ ខណៈតុលាការនៅកម្ពុជារងការរិះគន់ថា ជាស្ថាប័នមួយដែលប្រជាពលរដ្ឋមានជំនឿតិចតួចបំផុត ។ នេះជាការលើកឡើងរបស់អ្នកជំនាញ ក្នុងសន្និសីទសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាជាស្ត្រី ស្តីពី "សិទ្ធិស្ត្រីទទួលបានយុត្តិធម៌" ដែលរៀបចំដោយការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អង្គការ UN-Women និងក្រសួងយុត្តិធម៌ ។ តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR-Cambodia) លោកស្រី Wan Hee Lee មានប្រសាសន៍ថា ការផ្តល់យុត្តិធម៌ចំពោះស្ត្រី ពីប្រព័ន្ធតុលាការនៅកម្ពុជានៅមានកម្រិត ។ លោកស្រីថា បញ្ហានេះអាចដោយសារចៅក្រម និងព្រះរាជអាជ្ញាភាគច្រើនជាបុរស ហើយការឲ្យតម្លៃលើស្ត្រីនៅមានកម្រិត ។
-
ព្រោះតែជម្លោះរឿងដណ្តើមម៉ូយ ជះទឹកអាស៊ីតរលាកពេញខ្លួន ទាំងម្តាយនិងកូនស្រី
ខេត្ដតាកែវ ៖ ជម្លោះរវាងអាជីវករ លក់គ្រឿងទេស ដែលមានតូបជាប់គ្នា ក្នុងផ្សារទន្លាប់ បានឈានដល់ ការជះទឹកអាស៊ីត បណ្ដាលឲ្យស្ត្រីជាម្តាយ រងរបួសធ្ងន់និងកូនស្រីរងរបួសស្រាល ហើយស្ត្រីជាជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីបង្កហេតុ រយៈពេល ២ម៉ោង នាំទៅសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកគិរីវង្ស កាលពីវេលាម៉ោង ៦និង៣០ នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងផ្សារទន្លាប់ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ដតាកែវ ។
-
ការចាប់ខ្លួនឪពុកនិងកូនស្រីនៅសង្កាត់បឹងកក់១ សង្គមស៊ីវិលរិះគន់ថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
សង្គមស៊ីវិលធ្វើការផ្នែកសិទិ្ធមនុស្សរិះគន់ សមត្ថកិច្ចដែលចាប់ខ្លួនប្រជាពលរដ្ឋ២នាក់ក្នុងគ្រួសារតែមួយ នៅសង្កាត់បឹងកក់១ រាជធានីភ្នំពេញ ថាធ្វើឡើងដោយខុសច្បាប់ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពលរដ្ឋពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៨ វិច្ឆិកានោះ មានលោកលី ស្រ៊ាខេង ជាឪពុក និងកញ្ញាលី សៀវមិញ ជាកូនស្រី ដែលមានជម្លោះជាមួយក្រុមហ៊ុនឃុន សៀ។ មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ថា ការចាប់ខ្លួនគ្រួសារលោក លី ស៊្រាខេង ដែលដឹកនាំដោយ អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោកវរសេនីយទោ ជាវ វិបុល ជាការរំលោភសិទ្ធិមនុស្ស និងនីតិវិធីច្បាប់។ លោកថា នេះជាភាពអយុត្តិធម៌សម្រាប់រងគ្រោះ។ លោកវណ្ណ សូផាត យល់ថា ទង្វើដែលសមត្ថកិច្ចធ្វើទៅលើគ្រួសារលោកលី ស្រ៊ាខេង គឺជាការគំរាមកំហែង និងគាបសង្កត់ឲ្យគ្រួសារនេះទទួលព្រមយកដំណោះស្រាយរបស់ក្រុមហ៊ុន។
-
តំណាងរាស្ត្របក្សប្រឆាំងគំរាមធ្វើញត្តិថ្កោលទោសរដ្ឋាភិបាល ករណីចាប់ឃុំខ្លួនសកម្មជនដីធ្លី
ស្ត្រីជាតំណាងរាស្ត្របក្សប្រឆាំង ព្រឹកថ្ងៃព្រហស្បតិ៍នេះ គំរាមថា ពួកគេនឹងធ្វើញត្តិរួមគ្នា ថ្កោលទោស រដ្ឋាភិបាល បើស្ត្រីជាសកម្មជនដីធ្លី នៅតែបន្តឃុំខ្លួនទាំងអយុត្តិធម៌។ ការព្រមាននេះ ធ្វើឡើងនៅមុខពន្ធនាគារព្រៃស នាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៤នេះ បន្ទាប់ពីស្ត្រីជាតំណាងរាស្ត្របក្សប្រឆាំងចំនួន៧នាក់ មានលោកស្រី មូរ សុខហូរ លោកស្រី កែ សុវណ្ណរតន៍ លោកស្រី លី ស្រវីណា ជាដើម បានចូលជួបសកម្មជនដីធ្លី១០នាក់ ដែលកំពុងឃុំខ្លួន ។
-
នាយករដ្ឋមន្ត្រីគំរាមមិនឲ្យលើកលែងទោសស្ត្រីសកម្មជនដីធ្លី ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស
នាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ គំរាមថាបើមានការចាប់ខ្លួនអ្នកតវ៉ាដោយបិទផ្លូវសាធារណៈ នោះនឹងមិនមានការអត់ឱនយោគយល់ទេ ដើម្បីរក្សាសណ្តាប់ធ្លាប់សាធារណៈ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងវិទ្យាស្ថានមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការតវ៉ាបិទផ្លូវ ជាការប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈ ដូចនេះអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាសណ្តាប់ធ្លាប់ ។ លោកថា រីឯការចោទប្រកាន់ទៅលើជនសង្ស័យ ឬជនជាប់ចោទ ជាអំណាចរបស់តុលាការ មិនមែនរាជរដ្ឋាភិបាលជាអ្នកបញ្ជាដូចការចោទប្រកាន់ទេ ។
-
អង្គការផ្នែកកុមារ៖ កុមារកម្ពុជាគប្បីទទួលបានការការពារប្រសើរជាងពេលបច្ចុប្បន្ន
អង្គការអន្តរជាតិដែលធ្វើការលើសិទ្ធិកុមារស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានការពារបន្ថែមទៀតដើម្បីអនាគតកុមារកម្ពុជាជាង៥លាននាក់។ ការស្នើរបស់អង្គការទស្សនៈពិភពលោក អង្គការភ្លែនអន្តរជាតិ និងអង្គការជួយសង្គ្រោះកុមារ នៅថ្ងៃទី២០ ខែវិច្ឆិកានេះគឺស្របពេលដែលពិភពលោក កំពុងប្រារព្ធខួបទី២៥នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការទាំងនោះ បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារតាំងពីឆ្នាំ១៩៩២ ។
-
កម្មកររោងចក្រជីមលីប្រមាណ២ពាន់នាក់ស្នើក្រសួងការងារដោះស្រាយលក្ខខណ្ឌការងារ
កម្មករប្រមាណ២ពាន់នាក់ ហែក្បួនចេញពីរោងចក្រ ជីម លី ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅកាន់ក្រសួងការងារ ដើម្បីស្នើដល់ក្រសួងជួយដោះស្រាយ ប្រាក់អត្ថប្រយោជន៍មួយចំនួន និងលក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ក្នុងដំណើរតវ៉ារបស់កម្មកររោងចក្រ ជីម លី តាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅក្រសួងការងារ ពុំត្រូវរារាំងដោយសមត្ថកិច្ចនោះទេ នៅព្រឹកថ្ងៃទី ១៩ វិច្ឆិកា ខណៈដែលក្រុមការងារក្រសួងការងារ និងសហជីពកម្មករមួយចំនួនកំពុងធ្វើសន្និសីទថ្នាក់ជាតិស្ដីពីយុទ្ធសាស្ត្រ និងគោលនយោបាយឆ្ពោះទៅដើម្បីឲ្យកាន់តែប្រសើរនូវប្រព័ន្ធអនុសញ្ញារួមក្នុងវិស័យការងារនៅកម្ពុជា។