កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
គណបក្សកម្លាំងជាតិប្រកាសជួបជុំអ្នកគាំទ្រជាង ១០០នាក់ទាមទារដោះលែងប្រធាននិងសមាជិករបស់ខ្លួន
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវអាជ្ញាធរចាប់ខ្លួនភ្លាមៗនៅពេលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
អានបន្ត -
ក្រសួងវប្បធម៌ស្នើផលិតករលើបណ្តាញសង្គមកុំបង្កើតមាតិកាអសីលធម៌និងហិង្សាលើស្ត្រី
លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។ ការស្នើររបស់លោកស្រីនេត្រ ភូម៉ារី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម» នៅសាលអង្គរវត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
បក្សប្រឆាំងហៅលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ មិនបានឆ្លុះបញ្ចាំងពីភាពសេរីនិងយុត្តិធម៌ឡើយ
គណបក្សប្រឆាំងហៅលទ្ធផលនៃការបោះឆ្នោតអសកលអាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភាថា មិនទាន់មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ពីព្រោះថ្នាក់ដឹកនាំនិងសកម្មជនមួយចំនួនរបស់បក្សប្រឆាំងត្រូវបានចាប់ខ្លួន និងខ្លះរងការបំភិតបំភ័យ ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អានបន្ត -
របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង
នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា។ សង់ត្រាល់បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។
អានបន្ត -
អង្គការសង់ត្រាល់រកឃើញថា ទិន្នន័យនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា មិនឆ្លុះបញ្ចាំងការពិត
នាយករដ្ឋមន្រ្តី លោកហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មកររោងចក្រនាពេលកន្លងទៅ។
អានបន្ត -
សកម្មជនបរិស្ថានពហិការមិនចូលរួមសវនាការលើកទីពីរ ខណៈអាជ្ញាធរមូលដ្ឋានរារាំងអ្នកគាំទ្រមិនឱ្យចូលបន្ទប់សវនាការ
សកម្មជនបរិស្ថានចំនួន៥នាក់ ក្នុងចំណោម១០នាក់បានធ្វើពហិការមិនចូលរួមសវនាការ បន្ទាប់ពីអាជ្ញាធរបានដាក់របាំង ដើម្បីរារាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើននាក់មិនឲ្យចូលបរិវេណសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធ។ ជនជាប់ចោទទាំងនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
អានបន្ត -
ដោយខ្វះទំនុកចិត្តលើតុលាការ សកម្មជនមាតាធម្មជាតិងាកមកធ្វើពិធីបន់ស្រន់មុខតុលាការ
សកម្មជនមាតាធម្មជាតិនិងអ្នកនៅមុខរបាំងឃាំងរបស់កងកម្លាំងសន្តិសុខនៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
តំណាងអយ្យការចាត់ទុកការមិនបានបង្ហាញខ្លួនរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងសវនាការគឺជាចេតនាទុច្ចរិត
ក្រុមយុវជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៥នាក់ នៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មិថុនា ២០២៤។
អានបន្ត -
NGO និងសហជីព ថា កម្មវិធី BFC របស់ ILO មិនបានឆ្លុះបញ្ចាំងពីបហ្ហាប្រឈមរបស់សហជីពឡើយ
ភ្នំពេញ៖ អង្គការ CENTRAL, សហព័ន្ធសហជីពកម្ពុជា (CATU), សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា(C.CAWDU) និង Solidar Suisse បានចេញរបាយការណ៍រួមគ្នា ទាមទារឱ្យមានការពិនិត្យឡើងវិញលើគម្រោង BFC (Better Factories Cambodia) របស់ ILO ពិសេសពាក់ព័ន្ធនឹងការចងក្រងឯកសារស្ដីពី សេរីភាពសហជីព(FOA)។
អានបន្ត -
អភិបាលក្រុងភ្នំពេញថាសំណើរបស់បក្សកម្លាំងជាតីជាការប្រឆាំងនឺងតុលាការខ្មែរ
នៅថ្ងៃទី៤មិថុនា គណបក្សកម្លាំងជាតិបានដាក់សំណើទៅសាលាក្រុងភ្នំពេញដើម្បីយកទីលានប្រជាធិបតេយ្យជាកន្លែងទាមទារដោះលែងប្រធានគណបក្សកម្លាំងជាតិលោកស៊ុន ចន្ធី និងថ្នាក់ដឹកនាំបក្ស២រូបទៀតដែលកំពុងជាប់ក្នុងពន្ធនាគារ។ តែសំណើនេះត្រូវបានលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញបដិសេធដោយលើកហេតុផលថា ការទាមទាររបស់គណបក្សកម្លាំងជាតិជាការប្រឆាំងនឹងតុលាការខ្មែរ។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេនិងផ្ដល់ភាពស្អាតស្អំ
សកម្មជនចលនាមាតាធម្មជាតិ អង្គុយនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចមិនចូលរួមសវនាការ ដរាបណាតុលាការមិនបើកសវនាការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
ក្រុមចលនាមាតាធម្មជាតិពហិកាមិនចូលស្តាប់សវនាការលើកទី២នៅតុលាការ
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចលនាមាតាធម្មជាតិបដិសេធមិនចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដោយលើកយកហេតុផលទៅពន្យល់ថា អាជ្ញាធរបានបិទផ្លូវហាមឃាត់អ្នកគាំទ្រមិនឱ្យទៅជួបជុំគ្នានៅមុខតុលាការ។ ក្រុមចលនាមាតាធម្មជាតិបានចាត់ទុកការរារាំងរបស់អាជ្ញាធរថាជារឿងមិនទំនង និងថា បើអាជ្ញាធរនៅបន្តប្រើវិធានការរបៀបនេះ ពួកគេនឹងមិនចូលស្តាប់សវនានៅតុលាការទេ។
អានបន្ត -
ពលរដ្ឋចំនួនប្រាំឃុំក្នុងស្រុកឯកភ្នំទទូចជាថ្មីទៀតស្នើឱ្យដកអភិបាលស្រុកចេញពីតួនាទី
ប្រជាពលរដ្ឋចំនួន៥ឃុំស្នើសុំដកតំណែងលោក ម៉ិល សុផល ចេញពីតំណេង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហេ្វសប៊ុកផ្លូវការ BDN TV Online
អានបន្ត -
ពលរដ្ឋនៅក្រចេះអះអាងថា ក្រុមហ៊ុនវៀតណាមរំលោភបំពានដីធ្លីនិងហាមឃាត់ពួកគេមិនឲ្យធ្វើស្រែចម្ការ
ពលរដ្ឋចុះល្បាតហាឃាត់គ្រឿងចក្រក្រុមហ៊ុន កាយប្រឡាយចូលដីព្រៃសហគមន៍ ស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
សហព័ន្ធខ្មែរកម្ពុជាទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធជនជាតិខ្មែរក្រោម
ខ្មែរក្រោមប្រមូលផ្ដុំគ្នានៅមុខការិយាល័យអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក ( New York) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីទាមទារអាជ្ញាធរវៀតណាមឱ្យដោះលែងពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមចំនួន ១៣អង្គ និងនាក់ ដែលវៀតណាមចាប់ដាក់ពន្ធនាគារ។
អានបន្ត -
គណបក្សមួយចំនួនស្នើឱ្យសមាជិកក្រុមប្រឹក្សាបង្កើនសាមគ្គីភាពដោះស្រាយបញ្ហាពលរដ្ឋ
រូបឯកសារ៖ មន្រ្តីរៀបចំការបោះឆ្នោតបានចាក់សន្លឹកឆ្នោតដើម្បីរាប់នៅមណ្ឌលបោះឆ្នោតវិទ្យាល័យឬស្សីកែវ ខណ្ឌឬស្សីកែវ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណា/វីអូអេ)
អានបន្ត -
ហាងលក់ទូរសព្ទដៃចំនួន៥ទីតាំងនៅខេត្តត្បូងឃ្មុំត្រូវបានបិទជាបណ្តោះអាសន្នបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំង
ហាងលក់ទូរសព្ទដៃមួយកន្លែងនៅភ្នំពេញ រូបថតនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
អានបន្ត -
មន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ក្លាយជាប្រធាន «គណបក្សជំនាន់ថ្មី»
គណបក្សនយោបាយថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ដែលមានឈ្មោះ «គណបក្សជំនាន់ថ្មី»។ លោក មាជ សុវណ្ណារ៉ា ដែលជាអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិត្រូវបានជ្រើសតាំងជាប្រធាន «គណបក្សជំនាន់ថ្មី» តាមរយៈការធ្វើសមាជជាលើកដំបូងនៅខេត្តសៀមរាប។
អានបន្ត -
បាតុករនៅជប៉ុនត្រៀមដាក់ញត្តិទៅបណ្ដារដ្ឋាភិបាលបរទេសឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស
ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មនៅទីក្រុងតូក្យូ (Tokyo) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើរដ្ឋាភិបាលជប៉ុនដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យដោះលែងអ្នកទោសនយោបាយ។
អានបន្ត -
ពលរដ្ឋខ្មែរនៅក្រៅប្រទេសស្រុះគ្នាខ្លាំងជាងមុន ដើម្បីរំឭកខួប៧៥ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម
ថ្ងៃទី៤ មិថុនាជាខួបគម្រប់៧៥ឆ្នាំនៃការដែលបារាំងបានផ្ទេរទឹកដីកម្ពុជាក្រោមទៅ.ឱ្យវៀតណាមត្រួតត្រា។តែមុននឹងខួបមួយនេះឈានមកដល់ ពលរដ្ឋខ្មែរនៅក្រៅស្រុកបាននាំគ្នារៀបចំពិធីរំឭកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោមព្រមៗគ្នាតាំងពីថ្ងៃទី១ និងទី២ មិថុនា។ ចំណែកសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជានឹងប្រារព្ធខួបនៃការចងចាំនេះនៅថ្ងៃអាទិត្យទី៩ មិថុនានៅវត្តសាមគ្គីរង្ស៊ី ឬហៅថាវត្តខ្មែរកម្ពុជាក្រោម។
អានបន្ត