កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល
កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល
អានបន្ត -
មន្រ្តីជាង៤០នាក់ត្រូវបណ្តេញពីការងារ ក្រោយរកឃើញមានសារធាតុញៀន
ភ្នំពេញ — មន្រ្តីជាង ៤០នាក់ ដែលស្ថិតក្នុងស្ថាប័នក្រោមឱវាតរបស់ក្រសួងមហាផ្ទៃ ត្រូវបណ្តេញពីក្របខណ្ឌការងារ ក្រោយរកឃើញមានសារធាតុញៀន នៅក្នុងយុទ្ធនាការតេស្តទឹកនោមរកសារធាតុញៀន ដែលជាបទបញ្ជារបស់រដ្ឋមន្រ្តីថ្មីនៃក្រសួងមហាផ្ទៃ លោក ស សុខា។
អានបន្ត -
គ.ជ.ប អំពាវនាវឱ្យNGO សមាគម និងប្រព័ន្ធផ្សព្វផ្សាយមានអព្យាក្រឹត្យសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវមានអព្យាក្រឹត្យ ក្នុងការចូលរួមរៀបចំដំណើរការ ការបោះឆ្នោតព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
អានបន្ត -
អាមេរិកជំរុញឱ្យបើកលំហសិទ្ធិស៊ីវិលដល់លោក កឹម សុខា ខណៈតុលាការត្រៀមបើកសវនាការបណ្តឹងឧទ្ធរណ៍
ភ្នំពេញ — ខណៈសវនាការអតីតមេដឹកនាំគណបក្សប្រឆាំងខិតជិតមកដល់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជំរុញឱ្យស្តាសិទ្ធិស៊ីវិលរបស់ លោក កឹម សុខា និងអ្នកនយោបាយដទៃទៀតឡើងវិញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
លោកគីមសួរ ភីរិទ្ធ៖សមាជបក្សឆន្ទៈខ្មែរនឹងបញ្ចូលថ្នាក់ដឹកនាំបក្សភ្លើងទៀនមួយចំនួន
គណបក្សឆន្ទៈខ្មែរ នឹងត្រៀមរៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃសៅរ៍ ទី២០ មករា។ តាមសេចក្តីជូនដំណឹង សមាជនៃគណបក្សឆន្ទៈខ្មែរនឹងមានការកែសម្រួលលក្ខន្តិកៈគណបក្ស ការកំណត់យុទ្ធសាស្ត្រនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំគណបក្ស។
អានបន្ត -
ប្រជាពលរដ្ឋទាមទារសំណងពីក្រុមហ៊ុន Global Green Mining ចំពោះការឈូសឆាយដីចម្ការ
យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន១០គ្រួសារបានទាមទារសំណងពីក្រុមហ៊ុនមួយដែលបានឈូសឆាយដីចម្ការ និងដីព្រៃ ដើម្បីធ្វើផ្លូវចូលទៅកាន់ទីតាំងរុករករ៉ែដែកមួយកន្លែងក្នុងខេត្តព្រះវិហារ។
អានបន្ត -
ម្តាយជនបង្កប្តឹងគ្រួសារជនរងគ្រោះពីបទ«បរិហារកេរ្តិ៍»និង«ជេរប្រមាថ»ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សម្នាក់
ភ្នំពេញ — ក្រុមគ្រួសាររបស់ជនបង្កហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលសម្លាប់មនុស្សម្នាក់ បានប្តឹងក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សជំរុញឲ្យតុលាការផ្ដល់យុត្តិធម៌ដល់គ្រួសារកីឡាករវាយសីដែលត្រូវគេបុកស្លាប់
មន្ត្រីសិទ្ធិមនុស្សជំរុញឲ្យតុលាការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកូនប្រុសរបស់មេធាវី ព្រហ្ម វិចិត្រសុភា បានបើកឡានទំនើប ម៉ាក Jeep បុកកីឡាករវាយសីដ៏ឆ្នើមម្នាក់គឺលោក សៀង គីមហុង កាលពីពេលថ្មីៗនេះ។
អានបន្ត -
ពលរដ្ឋក្នុងតំបន់អង្គរជាង៦រយនាក់ ដាក់ញត្តិទៅសាលាខេត្តឱ្យពិនិត្យចំពោះការរឹតត្បិតរបស់អាជ្ញាធរជាតិអប្សរា
ពលរដ្ឋនៅតំបន់អង្គរត្អូញត្អែរថា ពួកគាត់កំពុងរស់នៅដោយគ្មានផាសុខភាពដោយសារតែអាជ្ញាធរអប្សរា ហាមឃាត់មិនឱ្យពួកគាត់ជួសជុលផ្ទះ ឬសាងសង់បន្ទប់ទឹកតាមការស្នើសុំនោះទេ។
អានបន្ត -
សហជីពមួយស្នើលោក ហ៊ុន ម៉ាណែត និងអ្នកបញ្ជាទិញជួយករណីរោងចក្រហួយស៊ីនទូរើសអើងសហជីព
សហជីពមួយបានស្នើដល់នាយករដ្ឋមន្ត្រីថ្មី និងអ្នកបញ្ជាទិញជួយអន្តរាគមន៍ទៅក្រុមហ៊ុន ហួយ ស៊ីនទូ (ខេមបូឌា) ហ្វេសិន ឯ.ក ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការរើសអើងសហជីពនិងទទួលយកកម្មករដែលបញ្ឈប់ឱ្យចូលធ្វើការវិញ។
អានបន្ត -
ពលរដ្ឋនៅខេត្តសៀមរាបជំរុញឱ្យកាត់ឆ្វៀលដីនៅតំបន់អប្សរាដល់ពួកគេ ខណៈរងការរឹតត្បិត
ភ្នំពេញ — ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលរស់នៅក្នុងតំបន់អប្សរាបានអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ដែលរងការរឹតត្បិតក្នុងការសាងសង់សំណង់នានា។
អានបន្ត -
បញ្ហាទំនាស់ដីធ្លីក្នុងខេត្តក្រចះបានបំផ្ទុះកំហឹងពលរដ្ឋឲ្យចេញមុខតវ៉ាជាថ្មី
ប្រជាពលរដ្ឋប្រមាណជា ១០០នាក់មកពីឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានបញ្ហាទំនាស់ដីធ្លីបានផ្ទុះការតវ៉ាជាថ្មីដោយបានជួបជុំគ្នានៅមុខសាលាខេត្តក្រចេះ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញបកស្រាយថា ការឃាត់ខ្លួនប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅភ្នំពេញក្រោយមានការរិះគន់
អាជ្ញាធរក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែមករា បកស្រាយថា ការឃាត់ខ្លួនប្រធានប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ គឺអាជ្ញាធរបានអនុវត្តតាមនីតិវិធីច្បាប់។
អានបន្ត -
សកម្មជនគណបក្សភ្លើងទៀនពីរនាក់ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ក្លែងបន្លំឯកសារ
ភ្នំពេញ — សកម្មជនគណបក្សភ្លើងទៀន ២ នាក់ ត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការសង្ស័យថា«ការក្លែងបន្លំឯកសារសាធារណៈ» និង«ប្រើប្រាស់ឯកសារក្លែង» នៅក្នុងសំណុំរឿងពីរផ្សេងគ្នា ដែលសំណុំរឿងមួយត្រូវបានប្តឹងផ្តល់កាលពីខែមេសា ឆ្នាំ ២០២២។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនមន្រ្តីបក្សភ្លើងទៀនមួយរូប ខណៈចៅសង្កាត់រងម្នាក់ទៀតកំពុងសាកសួរ
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមន្រ្តីបក្សភ្លើងទៀនមួយរូប ខណៈចៅសង្កាត់រងទី២របស់បក្សភ្លើងទៀនម្នាក់ទៀតកំពុងសាកសួរពាក់ព័ន្ធនឹងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងក្លែងបន្លំឯកសារសាធារណៈ។
អានបន្ត -
សាលាដំបូងខេត្ដរតនគិរីសម្រេចផ្តន្ទាទោសលោក ថេង សាវឿន និងសហការី២រូបទៀតចំនួន៥ឆ្នាំ ប៉ុន្ដែទោសទាំងអស់ព្យួរ
សាលាដំបូងខេត្ដរតនគិរីបានសម្រេចផ្តន្ទាទោសលោក ថេង សាវឿនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២នាក់គឺលោក ញ៉ិល ភាព និងលោក ថាន់ ហាច ពីបទ«រួមគំនិតក្បត់ និងញុះញង់»ឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរទាំងអស់ យោងតាមអ្នកនាំពាក្យតុលាការ។
អានបន្ត -
បញ្ហាជួញដូរមនុស្ស និងសិទ្ធិមនុស្សនៅតែត្រូវបានលើកឡើងពីអាមេរិក ក្នុងជំនួបជាមួយកម្ពុជា
ក្រោយពេលជួបពិភាក្សាការងារជាមួយកម្ពុជា លោកឯកអគ្គរដ្ឋទូតអាមេរិកថា ខ្លួនបានលើកយកបញ្ហាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការគោរពសិទ្ធិមនុស្សមកជជែកភាគីកម្ពុជា ដែលលោកចាត់ទុកថានេះកិច្ចសហប្រតិបត្តិការដែលសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
អានបន្ត -
យុវជនចលនាមាតាធម្មជាតិចាត់ទុកការគំរាមយុវជននិយាយពីកោះកុងក្រៅជាការលាក់ព័ត៌មាន
យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ដែលចាត់ទុកការគំរាមកំហែងរារាំងយុវជនមិនឱ្យនិយាយពីកោះកុងក្រៅ ថា ជាការលាក់កំបាំងព័ត៌មានពិត និងជាលេសរបស់អាជ្ញាធរ ដើម្បីការពារអ្នកមានលុយមានអំណាច ដែលកំពុងក្ដោបយកកោះកុងក្រៅទៅជាសម្បត្តិឯកជន។
អានបន្ត -
គណបក្សប្រឆាំងថា មិនបានប្រព្រឹត្តខុសច្បាប់ ខណៈមានការព្រមានរំលាយពីក្រសួងមហាផ្ទៃ
ភ្នំពេញ — ក្រសួងមហាផ្ទៃបានព្រមានគណបក្សប្រឆាំងក្នុងស្រុកថា «ប្រយ័ត្នប្រឈមនឹងការរំលាយ» បើស្តាប់ការតាមបង្គាប់បញ្ជារបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស។ គណបក្សប្រឆាំងថា ពួកគេមិនព្រួយបារម្ភចំពោះការព្រមាននេះទេ ដោយសំអាងថាមិនបានធ្វើអ្វីខុសច្បាប់ និងមិនបានធ្វើតាមបញ្ជារបស់អ្នកណាម្នាក់ឡើយ។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដោយគ្មានដីកា
សមត្ថកិច្ចឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញលោក ខឹម ចាន់វណ្ណៈ ដោយគ្មានដីកាឃាត់ខ្លួន នៅរសៀលថ្ងៃទី ១៥មករា។
អានបន្ត