កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ក្រុមសង្កេតការណ៍ថាការវាយប្រហារលោក ស្រ៊ុន ស្រ៊ន ជារូបភាពគំរាមកំហែងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សកម្មភាពលបវាយប្រហារលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គឺជារូបភាពនៃការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋធ្ងន់ធ្ងរ ប្រសិនបើមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនមានវិធានការស៊ើបអង្កេតវែកមុខជនដៃដល់មកផ្ដន្ទាទោសទេនោះ។
អានបន្ត -
របាយការណ៍សមាគមធាងត្នោត ៖ ការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងវិបត្តិបំណុល
របាយការណ៍របស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំនិងដោយគ្មានលំនៅឋានសមរម្យ កំពុងមានបញ្ហាបំណុល ខ្វះអាហារូបត្ថម្ភ ខណៈមានការរំខានដល់ការសិក្សារបស់កុមារ ហើយពួកគេអាចធ្លាក់ទៅក្នុងពលកម្មកុមារ។
អានបន្ត -
ក្រុមអ្នករត់តាក់ស៊ី ដឹកភ្ញៀវទេសចរខេត្តសៀមរាប តវ៉ាចំពោះក្រុមហ៊ុនចិន ដែលយកថ្លៃផ្លូវ
សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤ បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៦។
អានបន្ត -
មិនទាន់មានដំណោះស្រាយឡើយ ក្រោយក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប
សៀមរាប៖ ក្រោយជួបពិភាក្សាគ្នាជាង២ម៉ោង នាព្រឹកថ្ងៃទី៣ មករា រវាងក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប នោះមិនទាន់មានដំណោះស្រាយអ្វីឡើយ។
អានបន្ត -
ពលរដ្ឋស្រុកបាកានទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបូមខ្សាច់ពីបឹងធម្មជាតិមួយដោយបារម្ភពីផលប៉ះពាល់ទៅថ្ងៃក្រោយ
ប្រជាពលរដ្ឋជិត៨០នាក់តំណាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីសប្តាហ៍កន្លងទៅបានប្រមូលផ្តុំ គ្នាតវ៉ាទាមទារ ឱ្យអាជ្ញាធរ បញ្ឈប់សកម្មភាពបូមខ្សាច់ចេញពីបឹងធម្មជាតិមួយឈ្មោះ«បឹងស្វាយស» ដោយពួកគាត់បារម្ភថា ការបូមខ្សាច់នោះអាចធ្វើឱ្យដីស្រែចំការ និងផ្ទះសម្បែងរបស់ពួកគាត់នៅក្បែរនោះបាក់ចូលផ្ទៃបឹង។
អានបន្ត -
សមាគមអាដហុកជំរុញក្រសួងយុត្តិធម៌ចាត់វិធានការតឹងរ៉ឹងលើចៅក្រមនិងតំណាងអយ្យការដែលអនុវត្តការងារមិនបានត្រឹមត្រូ
ភ្នំពេញ — សមាគមការពារសិទ្ធិមនុស្សអាដហុកបានជំរុញក្រសួងយុត្តិធម៌ឱ្យពិនិត្យ និងចាត់វិធានការតឹងរ៉ឹងលើចៅក្រម និងតំណាងអយ្យការ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ។ នេះបើយោងតាមរបាយការណ៍នៃការតាមដានសវនាការរបស់តុលាការមួយចំនួន ក្នុងឆ្នាំ ២០២៣។
អានបន្ត -
មន្ត្រីក្រុងកែប២រូបត្រូវបានដោះលែង ក្រោយACUឃាត់ខ្លួនសាកសួរពាក់ព័ន្ធរឿងពុករលួយ
អភិបាលខេត្ដកែបអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនមន្រ្ដី២រូប និងយកទៅសួរនាំកាលពីម្សិលមិញ ប៉ុន្តែបានដោះលែងពួកគេឱ្យធ្វើការធម្មតាវិញ ខណៈសង្គមស៊ីវិល គាំទ្ររាល់សកម្មភាពប្រឆាំងអំពើពុករលួយដើម្បីធានាសង្គមស្អាតស្អំ និងការអភិវឌ្ឍ។
អានបន្ត -
មហាជនត្អូញត្អែរតម្លៃផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបទាមទារឲ្យអាជ្ញាធរដោះស្រាយ
ក្រោយមានការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថាផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប មិនមានការគិតលុយ បានធ្វើមហាជនជាច្រើនបានប្រតិកម្មព្រោងព្រាតនូវការចុះផ្សាយនោះ ដោយបញ្ជាក់ថានៅតែមានការគិតលុយលើផ្លូវហាយវេចូលព្រលានដដែល។
អានបន្ត -
តុលាការគ្រោងបើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
ភ្នំពេញ — នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។
អានបន្ត -
ជនជាតិដើមភាគតិចជាង ២០០គ្រួសារនៅខេត្តក្រចេះ តវ៉ាប្រឆាំងអាជ្ញាធរដកហូតដីពួកគាត់
ជនជាតិដើមភាគតិចជាង ២០០គ្រួសារនៅខេត្តក្រចេះ បានស្រែកតវ៉ាប្រឆាំងអាជ្ញាធរដកហូតដីចម្ការវិលជុំ ដែលពួកគាត់អាស្រ័យផលចិញ្ចឹមជីវិត។ អ្នកភូមិថា មន្ត្រីរដ្ឋបាលព្រៃឈើ បានប្តឹងពលរដ្ឋជាង ១០នាក់ ទៅតុលាការ ដើម្បីគំរាមមិនឱ្យតវ៉ា។
អានបន្ត -
សកម្មជនសង្គមរំឭកឡើងវិញពីព្រឹត្តិការណ៍ហិង្សានៅផ្លូវវេងស្រេង
«រយៈពេល ១០ឆ្នាំ ដែលខ្ញុំរង់ចាំយុត្តិធម៌គិតពីថ្ងៃទី០២ មករា ឆ្នាំ ២០១៤ ដល់ ០២ ខែមករា ឆ្នាំ២០២៤។ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយរូប ខ្ញុំមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូត»។
អានបន្ត -
សមាគមអាដហុករកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាប្រើសិទ្ធិហួសផ្លូវច្បាប់អំឡុងពេលសវនាការ
សមាគមការពារសិទ្ធិមនុស្សអាដហុករកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាប្រើសិទ្ធិហួសពីគោលការណ៍ច្បាប់ នៅក្នុងអំឡុងពេលសវនាការ ដែលធ្វើឱ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌។
អានបន្ត -
តុលាការគ្រោងបើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
ភ្នំពេញ — នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។
អានបន្ត -
អ្នកស្រលាញ់ភេទដូចគ្នាបន្តស្នើសុំច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ ខណៈរដ្ឋាភិបាលថាត្រូវការពេលផ្លាស់ប្ដូរផ្នត់គំនិតសង្គម
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នាទំនងជាមានការពិបាកក្នុងការបង្កើត និងអនុវត្ត ខណៈមន្ត្រីរដ្ឋាភិបាលបារម្ភថាវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ និងប្រពៃណី។
អានបន្ត -
សកម្មជន ស៊្រុន ស្រ៊ន ថា ការវាយលោកបែកក្បាលជាការសម្លុតកុំឱ្យបន្តផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ភ្នំពេញ — សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន ត្រូវបានវាយបែកក្បាលក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅគ្រាដែលលោកកំពុងផ្សព្វផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅកម្ពុជា និងនាំកម្ពុជាមករកផ្លូវប្រជាធិបតេយ្យ។
អានបន្ត -
អ្នកឃ្លាំមើលថា ក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈមនឹងការប្រកាសក្ស័យធនរួចប្ដូរម្ចាស់ថ្មី
អ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈម នឹងការប្រកាសក្ស័យធន រួចប្ដូរម្ចាស់ថ្មី បន្ទាប់ពីមានលោកឧកញ៉ាម្នាក់ប្រកាសទិញគម្រោងផ្ទះអតិថិជនក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងតម្លៃតែពាក់កណ្ដាលនៃតម្លៃដើមរបស់អតិថិជន។
អានបន្ត -
សកម្មជនសង្គមនិងនយោបាយខ្មែរ៧នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន
ភ្នំពេញ — សកម្មជនសង្គមនិងនយោបាយខ្មែរចំនួន ៧ នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងឃុំខ្លួន នៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងបាងកក កាលពីចុងសប្តាហ៍ មិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ។
អានបន្ត -
អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងការងារពង្រឹងប្រសិទ្ធភាពសេវាបេឡាជាតិសន្តិសុខសង្គម
ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៧ស្ថាប័នដែលធ្វើការក្នុងវិស័យការងារ ជំរុញឲ្យសួងការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ពង្រីកសេវាបេឡាជាតិសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព បន្ទាប់ពីរកឃើញថាការប្រើប្រាស់សេវា ប.ស.ស នៅមានភាពខ្វះចន្លោះ។
អានបន្ត -
តើស្ថានការណ៍បក្សប្រឆាំងអាចប្រែប្រួលបែបណា ក្រោយការបោះឆ្នោតព្រឹទ្ធសភា?
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៤ខាងមុខ។ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាលើកនេះ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ ដែលតំណាងឲ្យគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី។
អានបន្ត -
ភ្នាក់ងារដឹកជញ្ជូននៃក្រុមហ៊ុន WOW NOW តវ៉ាទាមទារអត្ថប្រយោជន៍ដែលបាត់បង់
ភ្នាក់ងារដឹកជញ្ជូនម្ហូបអាហារ និងទំនិញផ្សេងៗនៃក្រុមហ៊ុន WOW NOW ប្រមាណជាង ១០០នាក់ បាននាំគ្នាតវ៉ានៅខាងមុខអគារក្រុមហ៊ុនដ៏ស្កឹមស្កៃ នាវិថី ៣១០ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
អានបន្ត