កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
សង្គមស៊ីវិលនិងពលរដ្ឋចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេញលេញ
មន្ត្រី តំណាងអង្គការសង្គមស៊ីវិល មេដឹកនាំសហជីពកម្មករ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានរាប់រយនាក់ បានចូលរួមប្រារព្ធខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ តំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួន សុទ្ធតែលើកឡើងពីភាពរួមតូចនូវសេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ដោយស្នើឱ្យរដ្ឋាភិបាលបើកលម្ហនូវសិទ្ធិទាំងអស់នេះឱ្យបានពេញលេញ អនុលោមតាមរដ្ឋធម្មនុញ្ញ ។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួន ដែលបានមកចូលរួមពិធីប្រារព្ធខួបទី៣៣ នេះ ពួកគាត់ចង់ឃើញរដ្ឋាភិបាលយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្តឱ្យមានអព្យាក្រឹតភាព ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្ពុជាកំពុងឆ្ពោះទៅមុខនៅក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាក៏ដូចជាពិភពលោកកំពុងពើបប្រទះនឹងអំពើជួញដូរមនុស្ស ដែលជាក្តីបារម្ភយ៉ាងខ្លាំង ខណៈថា កម្ពុជាកំពុងតែឆ្ពោះទៅមុខនៃការបង្ក្រាបបទល្មើស។ ក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរស័ព្ទអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា៖ «ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថា យើងមិនថយក្រោយទេ គឺយើងបោះជំហានទៅមុខជានិច្ចសម្រាប់ការប្រឆាំងការជួញដូរមនុស្ស បើទោះបីគេមើលមកឃើញយ៉ាងម៉េចក៏ដោយ ប៉ុន្តែកម្ពុជាគឺតែងតែបន្តនូវការប្តេជ្ញាចិត្តទាំងនេះ»។
អានបន្ត -
លោក ហ៊ុន ម៉ាណែត លុបឈ្មោះមេបញ្ជាការរងខេត្តប៉ៃលិនពាក់ព័ន្ធការធ្វើទារុណកម្មជនជាតិចិនម្នាក់ស្លាប់
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ និងបញ្ចប់តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿន ក្រោយពីរកឃើញថាជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ កាលពីខែសីហា កន្លងទៅ និងធ្លាប់ប្រព្រឹត្តហិង្សាជាបន្តបន្ទាប់។ អនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចលុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
អានបន្ត -
សង្គមស៊ីវិលនិងអ្នកនយោបាយជំទាស់បន្តជំរុញកម្ពុជាឱ្យគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញ
សង្គមស៊ីវិលនិងអ្នកនយោបាយជំទាស់បន្តជំរុញកម្ពុជាឱ្យគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្ពុជាកំពុងឆ្ពោះទៅមុខនៅក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលផ្សះផ្សាជាតិឡើងវិញតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា វិបត្តិនយោបាយ និងការបែកបាក់ជាតិកំពុងធ្វើឱ្យសង្គមកម្ពុជាជួបវិបត្តិជាច្រើន ក្នុងនោះរួមទាំងការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស អយុត្តិធម៌សង្គម និងវិបត្តិសេដ្ឋកិច្ច។ អ្នកសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលងាកមកអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris) និងដោះលែងអ្នកជាប់ឃុំ ដើម្បីស្ដារស្ថានការណ៍នយោបាយឡើងវិញ។
អានបន្ត -
អ្នកឃ្លាំមើលចាត់ទុកករណីលោក លី សាម៉េត ថាជាឆាកល្ខោននយោបាយរបស់លោក ហ៊ុន សែន
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកករណីចាប់ខ្លួនលោក លី សាម៉េត ថាជាឆាកល្ខោននយោបាយរបស់លោក ហ៊ុន សែន ដែលរៀបចំឡើងដើម្បីបន្លប់ព្រឹត្តិការណ៍ដែលពលរដ្ឋកំពុងប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ប៉ុណ្ណោះ (CLV)។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Dailyនៅថ្ងៃទី១៨ តុលា នេះថា គ្មានបុគ្គលណាម្នាក់នៅក្នុងស្រុកអាចគេចផុតពីកណ្ដាប់ដៃលោក ហ៊ុន សែន ទេ បើគាត់ពិតជាចង់ចាប់ខ្លួនមែននោះ។
អានបន្ត -
ពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ត្អូញរឿងគ្មានដីអាស្រ័យផល ក្រោយពីអាជ្ញាធរថៃហាមមិនឱ្យដាំដំណាំលើដីក្នុងតំបន់ត្រួតស៊ីគ្នា
ពលរដ្ឋមួយចំនួនរស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃត្អូញត្អែរថា គ្មានដីអាស្រ័យផលទៀត ក្រោយពីអាជ្ញាធរថៃហាមពួកគាត់ មិនឱ្យដាំដំណាំលើដី ដែលស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នា ឬហៅថា តំបន់ស។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយលើបញ្ហានេះ ដើម្បីឱ្យពលរដ្ឋអាចអាស្រ័យផលឡើងវិញ ព្រោះថាជិត ២០ឆ្នាំហើយ ដែលពួកគាត់អាស្រ័យផលលើដីនេះ ពុំដែលមានបញ្ហានោះទេ។
អានបន្ត -
អ្នកស្រីមូរ សុខហួរ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមអនុសាសន៍អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
អ្នកស្រីមូរ សុខហួរ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមអនុសាសន៍អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ សារព័ត៌មានម៉ុងហ្កាបេរកឃើញថា ក្រុមហ៊ុនអង្គរ ផ្លាយវូតជួញឈើខុសច្បាប់ពីកម្ពុជាទៅអន្តរជាតិ និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
សង្គមស៊ីវិល២០ស្ថាប័នជំរុញឱ្យរដ្ឋាភិបាលគោរពស្មារតីព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះលែងអ្នកទោសមនសិការ
អង្គការសមាគមដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារប្រមាណ ២០ស្ថាប័ននៅថ្ងៃទី២០ ខែតុលា រួមគ្នាប្រារព្ធខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ដោយបង្ហាញពីក្ដីបារម្ភជុំវិញការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។ ពួកគាត់កត់សម្គាល់ឃើញថា រដ្ឋាភិបាលមិនបានអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនោះឡើយដែលបញ្ហានេះបង្កឱ្យមានអំពើអយុត្តិធម៌កាន់តែកើនឡើង។
អានបន្ត -
តុលាការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា
សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មានឯករាជ្យលោក មុិច ដារ៉ា ទោះបីជាលោកកំពុងមានបញ្ហាសុខភាពក៏ដោយ។ សង្គមស៊ីវិលសោកស្ដាយ ហើយថា ការបន្តឃុំខ្លួនលោក ម៉ិច ដារ៉ា នេះ នឹងធ្វើឱ្យរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
អានបន្ត -
លោក ហៃ វណ្ណា សកម្មជនបក្សប្រឆាំងប្រចាំប្រទេសជប៉ុនសុំទោសលោក ហ៊ុន សែន និងប្រកាសចុះចូល
សកម្មជនបក្សប្រឆាំងប្រចាំប្រទេសជប៉ុន លោក ហៃ វណ្ណា ប្រកាសចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអំពាវនាវឱ្យបញ្ញវន្តខ្មែរគ្រប់រូបនាំគ្នាទៅចុះចូលជាមួយគណបក្សកាន់អំណាច ដោយបញ្ឈប់ការចូលរួមក្នុងចលនាជ្រុលនិយមរបស់ក្រុមប្រឆាំង។ សមាជិកក្រុមប្រឹក្សាភិបាលនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ លោក ហៃ វណ្ណា ចេញវីដេអូប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី និងសុំទោសលោក ហ៊ុន សែន រួមទាំងសុំចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលោក ហ៊ុន សែន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ។
អានបន្ត -
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ឱ្យបង្កើតយន្តការ នាំជនជាតិដើមចូលរួមប្រជុំដោយផ្ទាល់ ជាជាងតំណាងរបស់ពួកគេ
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមកិច្ចប្រជុំស្ដីពីការបង្កើនការចូលរួមរបស់ជនជាតិដើមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ និង ១៨ តុលា។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងសំឡេងជនជាតិដើម ក្នុងការពិភាក្សាអំពីសិទ្ធិមនុស្សជាសកល និងជាការឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការចូលរួមកាន់តែច្រើន និងប្រកបដោយអត្ថន័យពីសហគមន៍ជនជាតិដើម ក្នុងការបង្កើតគោលនយោបាយសិទ្ធិមនុស្សអន្តរជាតិ។
អានបន្ត -
កូនប្រុសមេដឹកនាំកំពូលនៃសាសនាឥស្លាមត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងប្រទូស្តកេរខ្មាសលើកុមារីមិនទាន់គ្រប់អាយុ
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់កូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលនៃសាសនាឥស្លាមនៅកម្ពុជា ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទលើសិស្សស្រី១៨នាក់ នៅអន្តេវាសិកដ្ឋានសាលារៀនភាសាឥស្លាមមួយកន្លែងក្នុងរាជធានីភ្នំពេញ។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង បានបញ្ជាក់ពីការចោទប្រកាន់របស់ លោក ស៊ូហៃមី ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ និងប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
មេដឹកនាំបាតុកម្មប្រឆាំងCLVនៅជប៉ុន លោក ហៃ វណ្ណាប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច
វីដេអូមួយដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញថា លោក ហៃ វណ្ណា មេដឹកនាំក្រុមប្រឆាំងមួយរូបនៅប្រទេសជប៉ុនបាននិយាយសុំទោស និងប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ លោកហៃ វណ្ណាប្រកាសចូលរួមជីវភាពនយោបាយនេះ បន្ទាប់ពីលោករងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយគម្រោងផ្តួលរំលំរដ្ឋាភិបាល ក្រោមរូបភាពរៀបចំបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណCLV-DTA។
អានបន្ត -
សញ្ញាបណ្ណបៃតងឈានដល់បន្ទាត់ក្រហម៖ វិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពចម្រូងចម្រាស ស្របពេលកម្ពុជាទទួលបានការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព
នៅពេលដែល លោក ដាវុធ បង់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុមិនទាន់ពេលវេលា កាលពីដើមឆ្នាំនេះ មានមន្ត្រីឥណទានម្នាក់តែងតែទៅផ្ទះរបស់គាត់ នៅខេត្តរតនគិរីសឹងតែរាល់ថ្ងៃ។ លោកឱ្យដឹងថា មន្ត្រីរូបនោះបានដាក់សម្ពាធមកលើរូបលោកឲ្យខ្ចីប្រាក់ពីអ្នកដទៃទៀត ឬលក់ដីស្រែចម្ការរបស់គាត់ ដែលជាប្រភពចំណូលចម្បងតែមួយគត់ សម្រាប់ចិញ្ចឹមជីវិតរបស់លោក ដើម្បីយកទៅបង្គ្រប់ចំនួនបង់សងធនាគារ។
អានបន្ត -
សមត្ថកិច្ចនៅតែមិនទាន់ចាប់បានទីប្រឹក្សាលោក ហ៊ុន សែន លោក លី សាម៉េត
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនលោក លី សាម៉េត បាននៅឡើយទេ ក្រោយលោក ហ៊ុន សែន ស្នើឱ្យតុលាការបង្កកទ្រព្យសម្បត្តិ និងសមត្ថកិច្ចតាមឃ្លាំមើលឧកញ៉ារូបនេះកុំឱ្យរួចពីសំណាញ់ច្បាប់។ អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល បារម្ភពីការអនុវត្តច្បាប់ស្តង់ដារពីរ និងការឃុបឃិតផ្ទៃក្នុងចំពោះការចាប់ខ្លួនឧកញ៉ារូបនេះ។អាជ្ញាធរនៅមិនទាន់បង្ហាញមុខទីប្រឹក្សារបស់លោក ហ៊ុន សែន គឺលោក លី សាម៉េត ឬគ្រូមា ដែលជាគ្រូទាយតាមអនឡាញ បាននៅឡើយទេមកដល់ពេលនេះ។
អានបន្ត -
ប្រធានថ្មីនៃគណៈមេធាវីកម្ពុជាប្ដេជ្ញាដឹកនាំស្ថាប័ននេះទៅរកឧត្តមភាពនៅចំពោះមុខបញ្ហាប្រឈម
ប្រធានថ្មីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាចិត្តដឹកនាំស្ថាប័ននេះទៅរកភាពជោគជ័យ ខណៈដែលការប្រកបវិជ្ជាជីវៈមេធាវីនៅជួបបញ្ហាប្រឈមមួយចំនួន រួមមានទាំងការការពារកូនក្ដីនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌។
អានបន្ត -
អ្នកឃ្លាំមើលថាសម្ព័ន្ធភាពឆ្ពោះទៅអនាគតអាចប្រឈមបែកបាក់ បើមិនរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យត្រឹមត្រូវទេនោះ
អ្នកឃ្លាំមើលសង្គមអះអាងថា បើសម្ព័ន្ធភាពឆ្ពោះទៅអនាគតមិនរៀបចំបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងគោលការណ៍សម្រាប់គណបក្សនយោបាយដែលបានចូលរួមឱ្យមានការឯកភាពគ្នាជាធ្លុងមួយទេ នោះសម្ព័ន្ធភាពនេះក៏អាចប្រឈមនឹងការបែកបាក់នៅពេលដែលពួកគេបែងចែកតំណែងគ្នាមិនត្រូវដែរ។
អានបន្ត -
ព័ត៌មានពេលរាត្រី ១៧ តុលា៖កម្ពុជាបង្កើតរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ខណៈអ្នកតាមដានចង់ឃើញរបាយការណ៍ផលប៉ះពាល់បរិស្ថាន
ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្ពុជាបង្កើតរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ខណៈអ្នកតាមដានចង់ឃើញរបាយការណ៍ផលប៉ះពាល់បរិស្ថាន។ បទសម្ភាសន៍វីអូអេអំពីអ្នកតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
មេធាវី និងអ្នកវិភាគថា ប្រធានគណៈមេធាវីថ្មី លោក សាំង វណ្ណៈ ដែលជាសមាជិកគណបក្សកាន់អំណាចនឹងបន្តរឹតត្បិតសិទ្ធិមេធាវី
មេធាវី និងអ្នកវិភាគថា ប្រធានគណៈមេធាវីទើបជាប់ឆ្នោតថ្មី លោក សាំង វណ្ណៈ ដែលជាសមាជិកគណបក្សកាន់អំណាចនឹងបន្តរឹតត្បិតសិទ្ធិសេរីភាពមេធាវី។ ការលើកឡើងនេះ គឺដោយសារពួកគេកត់សម្គាល់ឃើញថា អតីតប្រធានគណៈមេធាវីមុនៗ ដែលជាសមាជិកបក្សប្រជាជនកម្ពុជាកន្លងមកតែងរឹតត្បិតមិនឱ្យមេធាវីមានសិទ្ធិក្នុងការបញ្ចេញមតិ ឬរិះគន់ទៅលើសំណុំរឿងនយោបាយនោះឡើយ។ការលើកឡើងរបស់ មេធាវី និងអ្នកវិភាគ ធ្វើឡើងក្រោយពេល លោក សាំង វណ្ណៈ កាលពីថ្ងៃទី១៦ ខែតុលា បានត្រូវបានសមាជិកគណៈមេធាវីបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥ ជំនួសឱ្យលោក លី ច័ន្ទតុលា ដែលផុតអាណត្តិ។
អានបន្ត