កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ក្រុមចលនាមាតាធម្មជាតិបានកាន់ពាន right Livelihood ខណៈត្រូវចូលសវការនៅថ្ងៃនេះ
សមាជិកក្រុមចលនាមាតាធម្មជាតិដែលទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែតបានកាន់ពានអន្តរជាតិនេះក្នុងដៃហើយ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។
អានបន្ត -
ប្រជាសហគមន៍ព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេ២នាក់ បន្ទាប់ពីឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភដីព្រៃ
ប្រជាសហគមន៍ដីព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេចំនួន២នាក់ ដែលត្រូវតុលាការខេត្តឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភលើដីព្រៃសហគមន៍។
អានបន្ត -
កូដករណាហ្គាវើលដ៍យកក្រដាសរុំខ្លួនដើម្បីបង្ហាញថា រដ្ឋាភិបាលយកច្បាប់មករឹតត្បិតសិទ្ធិកម្មករ
ក្រុមកូដករណាហ្គាវើលដ៍( Nagaworld) ប្រមាណ៣០នាក់នៅថ្ងៃទី២៤ វិច្ឆិកា នាំគ្នាយកក្រដាសមករុំខ្លួនដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។
អានបន្ត -
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថាមន្ទីរធនធានទឹកខេត្តបាត់ដំបងជួលដីរដ្ឋឱ្យកសិករធ្វើស្រែ ប៉ុន្តែមន្ទីរបានបដិសេធ
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង អះអាងថា អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងម្នាក់បានយកដីអាងរបស់រដ្ឋចំនួន៥៣ហិកតាជួលឱ្យកសិករធ្វើស្រែជាង១០ឆ្នាំ បានលុយរាប់ម៉ឺនដុល្លារមិនដឹងយកទៅណា តែត្រូវបានថ្នាក់ដឹកនាំមន្ទីរធនធានទឹកបដិសេធថាមិនបានជួលដីរដ្ឋឱ្យកសិករធ្វើស្រែនោះទេ។
អានបន្ត -
សាលាឧទ្ធរណ៍ច្រានចោលបណ្ដឹងជំទាស់របស់លោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀន ដោយបន្តឃុំខ្លួនពួកគេដដែល
សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងជំទាស់របស់ស្ថាបនិកគណបក្សបេះដូងជាតិ និងមន្ត្រីគណបក្សភ្លើងទៀនបីរូបទៀត ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ក្នុងសំណុំរឿងប្រមូលស្នាមមេដៃបង្កើតគណបក្សបេះដូងជាតិ។
អានបន្ត -
អាជីវករមួយចំនួនក្នុងខេត្តព្រះសីហនុប្រឈមការបណ្ដេញចេញមិនឱ្យលក់ដូរក្បែរអគារខ្មោច
ក្រុមអាជីវករលក់ដូរជាប់អគារខ្មោចមួយចំនួនក្នុងក្រុងព្រះសីហនុព្រួយបារម្ភអាជ្ញាធរ បណ្ដេញចេញលែងឱ្យប្រកបរបរ ខណៈការប្រកបរបរលក់ដូររបស់ពលរដ្ឋប្រចាំថ្ងៃរកចំណូលមិនសូវបាន។
អានបន្ត -
សាច់ញាតិ និងសហជីព ទាមទារតុលាការឱ្យទម្លាក់ការចោទប្រកាន់ និងដោះលែងកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីឃុំខ្លួនរយៈពេល ១ឆ្នាំ
សាច់ញាតិ និងសហជីព ទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកញ្ញាឈឹម ស៊ីថរ ឲ្យមានសេរីភាពវិញបន្ទាប់ពីជាប់ឃុំខ្លួនរយៈពេល១ឆ្នាំ ។
អានបន្ត -
អង្គការ Rights livelihood ផ្ដល់ពានរង្វាន់ដល់យុវជនសកម្មជនមាតាធម្មជាតិកម្ពុជា
សកម្មជន អង្គការមាតាធម្មជាតិ បានទទួលពានរង្វាន់ពីអង្គការ Rights livelihood ជាផ្លូវការហើយ កាលពីយប់ថ្ងៃទី២៩ វិច្ឆិកានេះ។
អានបន្ត -
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឈរឈ្មោះសម្រាប់តំណែងថ្នាក់ដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតក្នុងអាណត្តិថ្មី
ភ្នំពេញ — លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានដាក់ពាក្យធ្វើជាសមាសភាពថ្នាក់ដឹកនាំរបស់ស្ថាប័ននេះនៅក្នុងអាណត្តិទី៦ ខណៈរដ្ឋសភាកំពុងដំណើរការជ្រើសរើសសមាជិកក្បាលម៉ាស៊ីនទាំង៩រូប។
អានបន្ត -
តុលាការកោះហៅសកម្មជនចលនាមាតាធម្មជាតិ៧នាក់ពីបទប្រមាថព្រះមហាក្សត្រ
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅសកម្មជនចលនាមាតាធម្មជាតិចំនួន៧រូប ដែលទើបត្រូវបានប្រកាសជាប់ពានរង្វាន់ Right Livelihood 2023 នៅប្រទេសស៊ុយអែត ឱ្យចូលសវនាការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ខណៈសមាជិកក្រុមនេះមួយចំនួនកំពុងស្ថិតនៅក្រៅប្រទេស។
អានបន្ត -
ព័ត៌មានស៊ីជម្រៅ៖ ពលរដ្ឋជាង១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅបន្តដាក់ញត្តិជាថ្មីទៀត
ពលរដ្ឋចំនួន២ស្រុកនៅខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រ របស់សមាជិកព្រឹទ្ធសភាកូតាមកពីគណបក្សប្រជាជនកម្ពុជា បានបន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀត បន្ទាប់ពីជាប់គាំងដោះមិនចេញ និងបន្តអូសបន្លាយប្រមាណ១៣ឆ្នាំកន្លងទៅនេះ។
អានបន្ត -
មន្ត្រីបក្សភ្លើងទៀនខេត្តបាត់ដំបងថាអាជ្ញាធរបង្កើនការអូសទាញក្រុមប្រឹក្សាឃុំសង្កាត់ឱ្យចុះចូលបក្សកាន់អំណាច
មន្ត្រីគណបក្សភ្លើងទៀននៅខេត្តបាត់ដំបងអះអាងថា អាជ្ញាធរគណបក្សកាន់អំណាចបង្កើនការដើរអូសទាញនិងគំរាមដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់បក្សខ្លួនឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាច ច្រាលចោលចំពោះការចោទប្រកាន់នេះ។
អានបន្ត -
បទយកការណ៍៖ ពលរដ្ឋនៅបឹងតាមោកថា អាជ្ញាធរចាក់ដីធ្វើផ្លូវកាត់បឹង និងបង្ហូរទឹកស្អុយចូលក្នុងតំបន់ពួកគាត់រស់នៅ
ខណៈព្រះអាទិត្យកំពុងរៀបលិច ខ្យល់ក៏ធ្លាក់មករសៀកៗនៅក្បែរមាត់បឹងតាមោក ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែខ្យល់នោះ ក៏អមមកជាមួយនូវក្លិនឆ្អេះឆ្អាប ចេញពីប្លុកផ្ទៃទឹកមួយកន្លែង ខាងក្រោយផ្ទះរបស់ប្រជាសហគមន៍សំរោងត្បូង ដែលកំពុងមានទំនាស់ដីធ្លីជាមួយអាជ្ញាធរផងដែរ។ អ្នកភូមិនៅទីនោះ រស់នៅដោយពឹងលើការនេសាទត្រីក្នុងបឹងខាងក្រោយផ្ទះរបស់ខ្លួន ថ្វីបើផ្ទៃបឹងភាគច្រើនត្រូវបានចាក់ដីបំពេញសម្រាប់អភិវឌ្ឍន៍ទៅហើយក្ដី។
អានបន្ត -
អង្គការសង្គមស៊ីវិលជាច្រើនទទូចឱ្យរដ្ឋាភិបាលថ្មីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រីនិងក្មេងស្រីជាអាទិភាព
អង្គការសង្គមស៊ីវិលដែលធ្វើការលើពហុវិស័យជាច្រើនស្ថាប័ន ទទូចឱ្យរដ្ឋាភិបាលអាណត្តិទី៧ ជំរុញក្រសួងចំនួន ៩ រួមជាមួយវិស័យឯកជន ចាត់វិធានការឆ្លើយតបជាអាទិភាពចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្ត្រី ឆ្ពោះទៅរកការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គមនៅកម្ពុជាទៅថ្ងៃមុខ។
អានបន្ត -
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឈរឈ្មោះសម្រាប់តំណែងថ្នាក់ដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតក្នុងអាណត្តិថ្មី
ភ្នំពេញ — លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានដាក់ពាក្យធ្វើជាសមាសភាពថ្នាក់ដឹកនាំរបស់ស្ថាប័ននេះនៅក្នុងអាណត្តិទី៦ ខណៈរដ្ឋសភាកំពុងដំណើរការជ្រើសរើសសមាជិកក្បាលម៉ាស៊ីនទាំង៩រូប។
អានបន្ត -
យុទ្ធនាការ១៦ថ្ងៃ៖ សង្គមស៊ីវិលទទូចរដ្ឋាភិបាល ឱ្យពិនិត្យទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីឡើងវិញ
ចំនួន២០ស្ថាប័ន បានអំពាវនាវឱ្យរដ្ឋាភិបាលអាណត្តិទី៧ ពិសេស ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ក្រសួងអប់រំជាដើម ត្រូវចាត់វិធានការឆ្លើយតបជាអាទិភាព ចំពោះតម្រូវការចាំបាច់របស់ស្ត្រី ក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រីនិងក្មេងស្រី។
អានបន្ត -
សង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត របស់អាជ្ញាធរមូលដ្ឋាន គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព្រះអង្គ
សង្គមស៊ីវិល និងពលរដ្ឋមួយចំនួនលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត ក្នុងរយៈពេលខ្លីរបស់អាជ្ញាធរមូលដ្ឋានក្នុងខេត្ដកំពង់ឆ្នាំង គឺជាការគំរាមកំហែង និងរំលោភសិទ្ធិសេរីភាពព្រះអង្គ ប៉ុន្តែអាជ្ញាធរខេត្ដកំពង់ឆ្នាំងបដិសេធថា មិនបានដឹងរឿងនេះទេ។
អានបន្ត -
ក្រុមស្រ្តីថ្ងៃសុក្រប្ដេជ្ញាតវ៉ាទាមទារឲ្យដោះលែងស្វាមីមិនទម្លាក់ដៃចុះឡើយ
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨វិច្ឆិកានេះ អ្នកស្រី ព្រំ ចាន់ថា ដែលជាស្រ្តីថ្ងៃសុក្រមួយរូប មានការខកចិត្តយ៉ាងខ្លាំងដែលស្វាមីរបស់អ្នកស្រី និងអ្នកទោសនយោបាយដទៃទៀតពុំមានឈ្មោះក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោស ដូចអ្នកទោសដទៃទៀតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។
អានបន្ត -
អង្គការសង្គមស៊ីវិលនឹងជួបជុំ ៥០០នាក់ធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី
នៅសល់តែ ៦ថ្ងៃទៀត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ នឹងប្រារព្ធទិវានៃយុទ្ធនាការប្រឆាំងអំពើហិង្សាយេនឌ័រ ឬភេទមនុស្ស ក្រោមប្រធានបទ គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យដែលមានការជួបជុំគ្នាប្រមាណ ៥០០នាក់។
អានបន្ត -
ក្រសួងមហាផ្ទៃបដិសេធថា គ្មានការចេញប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ពលរដ្ឋវៀតណាមជិត១០ម៉ឺននាក់ឡើយ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា រដ្ឋាភិបាលគ្មានគម្រោងណាមួយចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមរហូតដល់ជិត១០ម៉ឺននាក់នោះទេ។
អានបន្ត