កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
អង្គការសហប្រជាជាតិចេញផ្សាយរបាយការណ៍ជាភាសាខ្មែរអំពីការប្រើប្រាស់ពាក្យពេចន៍ ដើម្បីលើកកម្ពស់ដល់ស្រ្តីចំណាកស្រុក
ភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី ហៅកាត់ UN Women បានចេញផ្សាយរបាយការណ៍ជាភាសាខ្មែរមួយស្ដីពី«ពាក្យពេចន៍ដែលមានអត្ថប្រយោជន៍»ដែលជាកម្រងសន្ទានុក្រមវាក្យសព្ទសម្រាប់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមរាយការណ៍និងប្រើប្រាស់ដោយមានទំនួលខុសត្រូវដើម្បីលើកកម្ពស់ដល់ពលករទេសន្តរប្រវេសន៍ជាស្រ្តី និងការបញ្ឈប់អំពើហិង្សាលើស្រ្តី។
អានបន្ត -
សង្គមស៊ីវិលថា ការបន្ថយពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់ធ្វើឱ្យលំហសេរីភាពសារព័ត៌មានប្រសើរឡើងវិញឡើយ
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ការបន្ធូរបន្ថយការយកពន្ធរបស់រដ្ឋាភិបាលលើស្ថាប័ន ឬ អ្នកសារព័ត៌មានអនឡាញ គឺជារឿងល្អដែលធ្វើឱ្យចំនួនអ្នកសារព័ត៌មានកើនឡើង ប៉ុន្តែ ពួកគាត់អះអាងថា ដើម្បីឱ្យលំហសេរីភាពសារព័ត៌មានមានភាពប្រសើរ លុះត្រាតែរដ្ឋាភិបាលថ្មីមានឆន្ទៈទទួលយក និងកែលំអតាមរយៈរបាយការណ៍ដែលរកឃើញដោយអង្គការជាតិ និងអន្តរជាតិ។
អានបន្ត -
គណបក្សភ្លើងទៀនអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង២ពាន់នាក់នៅស្មោះស្ម័គ្រនឹងបក្សដើម្បីរក្សាមុខតំណែងនិងចូលរួមបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា
ភ្នំពេញ — គណបក្សភ្លើងទៀន បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឱ្យអង្គបោះឆ្នោតជាង ២.០០០ នាក់របស់ខ្លួន រក្សាជំហរភក្តីភាពជាមួយនឹងគណបក្ស ដោយកុំងាករេទៅគាំទ្រ ឬចូលជាសមាជិកគណបក្សក្រៅសម្ព័ន្ធភាព ដើម្បីប្រមូលកម្លាំងនៃអង្គបោះឆ្នោត ឱ្យបោះឆ្នោតគាំទ្រគណបក្សចងសម្ព័ន្ធភាព ដើម្បីទទួលបានមុខតំណែងជាសមាជិកព្រឹទ្ធសភា នាឆ្នាំ២០២៤។
អានបន្ត -
សហព័ន្ធខ្មែរក្រោមទាមទារឱ្យវៀតណាមឈប់ប្រើហិង្សាលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់ជាបន្ទាន់ នូវការប្រើសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងក្រុមក្មេងទំនើងវាយប្រហារលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទៀត។ មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាល កម្ពុជាឱ្យជួយអន្តរាគមន៍ទៅមេដឹកនាំវៀតណាម ដោយថា ប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោម ក៏ជាពលរដ្ឋខ្មែរដែរ។
អានបន្ត -
តុលាការខេត្តសៀមរាបសាកសួរប្រជាពលរដ្ឋបួនរូបទាក់ទងនឹងបណ្ដឹងរបស់អាជ្ញាធរអប្សរា
តុលាការខេត្តសៀមរាបបានសាកសួរប្រជពលរដ្ឋបួនរូបរួមទាំងនគរបាលប៉ុស្ដិ៍ម្នាក់ផងដោយរងការចោទប្រកាន់ថាបានរារាំងដល់មន្ត្រីសាធារណៈ និងមានចេតនាបង្កការខូចខាត និងអំពើហិង្សា។
អានបន្ត -
សង្គមស៊ីវិល២០ស្ថាប័នធ្វើយុទ្ធនាការ១៦ថ្ងៃប្រឆាំងនឹងអំពើហិង្សាលើស្ត្រីដើម្បីយុត្តិធម៌សង្គម
ក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្ត្រី សិទ្ធិការងារ និងសិទ្ធិមនុស្ស នៅថ្ងៃទី២៥ វិច្ឆិកា បានរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងកុមារក្នុងគោលបំណងលើកកម្ពស់សិទ្ធិ និងយុត្តិធម៌សង្គម។
អានបន្ត -
ពលរដ្ឋដែលរារាំងអាជ្ញាធរអប្សរាមិនឲ្យរុះរើផ្ទះ ស្នើតុលាការលើកលែងការចោទប្រកាន់
ពលរដ្ឋដែលរារាំងអាជ្ញាធរជាតិអប្សរា មិនឲ្យរុះរើផ្ទះសម្បែង ស្នើដល់តុលាការខេត្តសៀមរាប លើកលែងការចោទប្រកាន់។
អានបន្ត -
អង្គការសង្គមស៊ីវិល ២១ស្ថាប័ន ផ្តើមយុទ្ធនាការ១៦ថ្ងៃប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី
ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់សមាគម អង្គការសង្គមស៊ីវិល សហជីព ចំនួន២១ស្ថាប័នបានឱ្យដឹងថា យុទ្ធនាការ១៦ថ្ងៃនេះនឹងចាប់ផ្តើមពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ខណៈពួកគេក៏គ្រោងជួបជុំគ្នាសម្តែងមតិនៅទីលានប្រជាធិបតេយ្យនាថ្ងៃទី០៣ ខែធ្នូដោយមានការចូលរួមពីសកម្មជនជាស្ត្រីជាង៥០០នាក់។
អានបន្ត -
ក្រុមយុវជនអង្គការ YRDP ខកចិត្តចំពោះអាជ្ញាធរខេត្តកំពង់ធំដែលរារាំងពួកគេមិនឲ្យផ្សព្វផ្សាយអប់រំពីបរិស្ថាននិងសីលធម៌សង្គម
ក្រុមយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP ខកចិត្តចំពោះអាជ្ញាធរ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានព្យាយាមរារាំងពួកគេ មិនឲ្យផ្សព្វផ្សាយអប់រំអំពីបរិស្ថាន និងសីលធម៌សង្គមនៅក្នុងមូលដ្ឋាន។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសហការនិងលើកទឹកចិត្តដល់ក្រុមយុវជនទាំងនោះ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ
សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែបន្តធ្លាក់ចុះ នេះបើតាមការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ថានភាពសេរីភាពនៃការទទួលបានព័ត៌មាន ការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
អានបន្ត -
ក្រុមប្រឹក្សាឃុំបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ថា សមត្ថកិច្ចកោះហៅពួកគេទៅសាកសួរជាការបំបាក់ស្មារតី
ក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀនពីរនាក់នៅខេត្តពោធិ៍សាត់បដិសេធចូលតាមការកោះហៅរបស់សមត្ថកិច្ចស្រុកបាកានក្រោមហេតុផលសួរនាំរឿងផ្ទាល់ខ្លួន។ ពួកគេចាត់ទុកករណីនេះជារូបភាពបំបាក់ស្មារតី និងគំរាមកំហែងផ្នែកនយោបាយ នៅមុនការបោះឆ្នោតអសកលនៅពេលខាងមុខនេះ។
អានបន្ត -
មេសហជីពក្រុមហ៊ុនរថយន្តក្រុង Giant Ibis រងបណ្តឹងតុលាការ ខណៈបន្តតវ៉ាទារប្រាក់ឈ្នួល
បុគ្គលិក-កម្មករនយោជិតក្រុមហ៊ុនឡានក្រុង Giant Ibis Transport បន្តតវ៉ានៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារឱ្យក្រុមហ៊ុនរកដំណោះស្រាយក្នុងការបញ្ឈប់ការងារពួកគេ កាលពីអំឡុងវិបត្តិកូវីដ១៩កន្លងទៅ។
អានបន្ត -
ព្រះសង្ឃ សយ សាត កំពុងគេចព្រះកាយពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ
ព្រះសង្ឃ សយ សាត កំពុងគេចព្រះកាយពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដោយសារព្រះអង្គបន្តឈឺឆ្អាលបញ្ហាសង្គម។ មន្ត្រីសិទ្ធិមនុស្ស លើកឡើងថា សកម្មភាពរបស់ព្រះអង្គ សយ សាត ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។
អានបន្ត -
ជនភៀសខ្លួនមួយគ្រួសារបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរថៃតាមចាប់ខ្លួនផ្ទួនៗគ្នា
សកម្មជនគណបក្សភ្លើងទៀនកំពុងភៀសខ្លួននៅប្រទេសថៃមួយគ្រួសារបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរថៃតាមចាប់ខ្លួនផ្ទួនៗគ្នា។
អានបន្ត -
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបដិសេធទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ស្នើសុំអន្តរាគមន៍
តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បដិសេធទទួលញត្តិរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយរយៈពេលជិត៣ឆ្នាំមកហើយនោះ។
អានបន្ត -
CCHR៖ អ្នកការពារសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាននៅតែបន្តរងការគាបសង្កត់និងរឹតត្បិតសេរីភាពបញ្ចេញមតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជន នៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣ ក្នុងនោះយ៉ាងហោចណាស់អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាង ១០០នាក់ ត្រូវបានរដ្ឋាភិបាលគាបសង្កត់សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ។
អានបន្ត -
CCHRរកឃើញថា សេរីភាពបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជាកាន់តែរងការរឹតត្បិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អះអាងថា សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន បានរងការរឹតត្បិតកាន់តែខ្លាំងឡើងៗ ចាប់តាំងពីមុនពេលបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា កន្លងទៅ។
អានបន្ត -
វរសេនីយ៍ទោមួយរូបស្នើសុំអង្គការសហប្រជាជាតិជួយការពារសន្តិសុខក្រោយរងការគំរាមកំហែងដល់អាយុជីវិត
វរសេនីយ៍ទោភូមិភាគ៥ ខេត្តបាត់ដំបង លោក មី ដារ៉ា ស្នើសុំអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ឲ្យជួយការពារសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបង គំរាមកំហែងដល់អាយុជីវិតរបស់លោក និងក្រុមគ្រួសារ។
អានបន្ត -
អង្គការឃ្លាំមើលអំពើពុករលួយរកឃើញការធ្លាក់ចុះនៅក្នុងការពិនិត្យតាមដានរបស់រដ្ឋសភាកម្ពុជា
របាយការណ៍ដែលចេញផ្សាយក្នុងខែនេះដោយអង្គការតម្លាភាពកម្ពុជា ជាអង្គការឃ្លាំមើលអំពើពុករលួយបានរកឃើញថា មានការថយចុះនៃការត្រួតពិនិត្យតាមដានរបស់សភាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
អានបន្ត -
របាយការណ៍ថ្មី៖ សិទ្ធិឌីជីថលស្ថិតក្នុងក្តីព្រួយបារម្ភ និងការគំរាមកំហែងនៅកម្ពុជា
ភ្នំពេញ — របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមខេមបូចាបង្ហាញថាស្ថានភាពសេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល កំពុងតែស្ថិតនៅក្នុងក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានការគំរាមកំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។
អានបន្ត