កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
CCHR៖យុទ្ធនាការ១៦ថ្ងៃឆ្នាំ២០២៣ នឹងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាក់លាក់ បញ្ឈប់ហិង្សាទាក់ទងយែនឌ័រ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ជាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំយុទ្ធនាការនេះ ដើម្បីស្នើរាជរដ្ឋាភិបាលចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ ព្រមទាំងលើកម្ពស់សមភាពយែនឌ័រនៅក្នុងកម្ពុជា។
អានបន្ត -
CHRC នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស
ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំង ២៥ រាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ មានការយល់ដឹង និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
អានបន្ត -
CamboJA៖ អ្នកសារព័ត៌មាននិងពលរដ្ឋ មានការបារម្ភពីសេរីភាពនិងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយនូវការសិក្សាមួយ ស្តីពី ផលវិបាកនៃការគំរាមកំហែងលើសិទ្ធិឌីជីថល និងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអនឡាញនៅកម្ពុជា។
អានបន្ត -
កូដករក្រុមហ៊ុនណាហ្គាវើលដ៍សុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
ភ្នំពេញ — ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។
អានបន្ត -
មេប៉ុស្តិ៍ឃុំស្រែចារ ត្រូវបានដកចេញពីតំណែង ក្រោយមានវិវាទជាមួយក្រុមល្ខោន
លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រោយការប្រជុំរវាង គណៈមេបញ្ជាការឯកភាពខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ រួមទាំងភាគីពាក់ព័ន្ធផ្សេងៗ បានសម្រេចដកលោកមេប៉ុស្តិ៍ឃុំស្រែចារ ចេញពីតំណែង ក្រោយមានវិវាទជាមួយក្រុមល្ខោន ដែលកំពុងសម្ដែងនៅក្នុងវត្តអូរលុង ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
អានបន្ត -
កូដករណាហ្គាវើលដ៏ចង់បានការយកចិត្តទុកដាក់ដូចកម្មកររោងចក្រ
ជិត២ឆ្នាំនៃការអូសបន្លាយ កូដករណាហ្គាវើលដ៏មួយចំនួនបានយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣នេះដើម្បីស្នើសុំ លោក ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយជូនពួកគេនិងចង់បានការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រីដូចកម្មករ-កម្មការិនី រោងចក្រដែរ។
អានបន្ត -
សាលាដំបូងបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារពលរដ្ឋម្នាក់ដែលរិះគន់រដ្ឋាភិបាល៣ឆ្នាំ
តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចកាត់ទោសពលរដ្ឋម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទប្រកាន់៣ករណី គឺពីបទញុះញង់និងបរិហាកេរ្តិ៍ ជេរប្រមាថនៅតាមទីសាធារណៈ និងប្រមាថចេស្ដាអង្គព្រះមហាក្សត្រកម្ពុជា។
អានបន្ត -
មន្ទីរវប្បធម៌ខេត្តកំពង់ចាម កោះហៅម្ចាស់ហ្វេសប៊ុក បង្ហោះចម្រៀងប៉ះពាល់តម្លៃសីលធម៌សង្គម ធ្វើកិច្ចសន្យា
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកោះហៅម្ចាស់ហ្វេសប៊ុកមួយដែលបង្ហោះវីដេអូចម្រៀង ដោយមានស្ដ្រីម្នាក់ច្រៀងនៅតាមវង់តន្ដ្រី និងប្រើពាក្យពេចន៍(ប៉ារូលចម្រៀង) ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ដ្រី និងតម្លៃវប្បធម៌ជាតិ ទៅធ្វើកិច្ចសន្យា។
អានបន្ត -
ពលរដ្ឋ២ភូមិមានចំនួនជាង២០០គ្រួសារក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែអាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈអាជ្ញាធរបញ្ជាក់ថា ដី៩០ហិកតាដែលពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។
អានបន្ត -
កម្មកររោងចក្រ ML ក្រុងប៉ោយប៉ែតរងការរំលោភសិទ្ធិពីថៅកែដោយសារហ៊ានទាមទារឱ្យបើកប្រាក់ឈ្នួលទៀងទាត់
កម្មករនិយោជិតរបស់រោងចក្រ អឹមអិល (ML) ក្នុងក្រុងប៉ោយប៉ែត ត្អូញត្អែរអំពីការរំលោភសិទ្ធិកម្មករ ដោយសារការបញ្ឈប់ពីការងារភ្លាមៗ ហើយកម្មករណាដែលហ៊ានចេញមុខតវ៉ាករណីបើកប្រាក់ខែមិនទៀងទាត់នោះ ក៏ត្រូវរងនូវការចោទប្រកាន់នានាពីសំណាក់ថៅកែក្រុមហ៊ុនថែមទៀត។
អានបន្ត -
គណៈសង្ឃនាយក៖ការបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កាព្រោះការដឹកនាំមិនគោរពធម៌វិន័យ
ការបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា ហៅវត្តពោធិលើ ដែលស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប គឺធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរបំពេញសទ្ធាជ្រះថ្លាសមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនព្រះភិក្ខុដែលតែងចូលរួមការពារព្រៃឈើ សយ សាត ដោយគ្មានដីកាតុលាការនិងគ្មានមូលហេតុ
ព្រះតេជព្រះគុណ សយ សាត ត្រូវសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី២០ វិច្ឆិកា ដោយគ្មានដីកាពីតុលាការ ខណៈពុទ្ធបរិស័ទមិនដឹងថាសមត្ថកិច្ចបញ្ជូនព្រះអង្គទៅទីណាទេរហូតដល់ពេលនេះ។
អានបន្ត -
ពលរដ្ឋស្នើផ្តល់សំណងសមរម្យ ខណៈក្រុមហ៊ុនចិនត្រៀមសាងសង់ស្ពានថ្មីឆ្លងទន្លេបាសាក់
ភ្នំពេញ — ក្រុមហ៊ុនចិនឈ្មោះ Shanghai Construction Group (SCG) បានដាក់គ្រឿងចក្រតៀមសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ក្រោមឥណទានសម្បទានរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។
អានបន្ត -
សាច់ញាតិជនរងគ្រោះដែលស្លាប់នៅស្ពានកោះពេជ្រចង់ឃើញការយកចិត្តដាក់ពីអាជ្ញាធរ
សាច់ញាតិជនរងគ្រោះដែលស្លាប់នៅស្ពានកោះពេជ្រស្នើអាជ្ញាធររាជធានីភ្នំពេញបន្តធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះឱ្យបានរាល់ឆ្នាំ ហើយអាជ្ញាធរគួរបន្តស្វែងរកអ្នកទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុកាលពី ១៣ឆ្នាំមុន។
អានបន្ត -
សហជីព៖ក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់បុគ្គលិក៧២នាក់ទៀតទាំងបង្ខំ
ក្រុមហ៊ុនណាហ្គាវើលដ៏សម្រេចបញ្ឈប់បុគ្គលិក៧២នាក់ក្នុងចំណោម៧៣នាក់ពីការងារចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣ ក្រោមហេតុផលអ្វីមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននោះទេ។
អានបន្ត -
តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី
តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។
អានបន្ត -
របាយការណ៍ថ្មី៖ សិទ្ធិសេរីភាពមូលដ្ឋាននិងសារព័ត៌មាននៅកម្ពុជាបន្តរងការរឹតត្បិត
ភ្នំពេញ — មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថាស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជននៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣នេះ។
អានបន្ត -
អង្គការលីកាដូរកឃើញការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា
ពលកម្មកុមារ និងការបញ្ចាំខ្លួនដោះបំណុលនៅតែបន្តកើតមានឡើងនៅតាមសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដោយអង្គការសិទ្ធិមនុស្សលីកាដូ។
អានបន្ត -
ពលរដ្ឋមួយចំនួនក្នុងភូមិមួយនៃខេត្តបាត់ដំបងសុំសង្គមស៊ីវិលជួយ ក្រោយពីអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយទំនាស់ផ្លូវចេញចូលភូមិ
ប្រជាពលរដ្ឋភូមិជ្រោយស្តៅ៖ «ខ្ញុំចង់ឱ្យដោះដែកបាំងផ្លូវចេញ ឱ្យមានសេរីភាពដូចគេទូទៅដែរ ផ្លូវលំភូមិគេ ទូទៅចេញចូលសេរីមិនដែលឃើញមានអ្នកមកធ្វើរបងដែកបិទផ្លូវមិនឱ្យចេញចូលពេលយប់ចឹងទេ ! ខ្ញុំចង់មាន សេរីភាពដូចគេ ពួកខ្ញុំអីក៏រស់នៅពិបាកម៉្លេះ!»។
អានបន្ត -
ក្រុមកូដករណាហ្គាវើលដ៍ ធ្វើពិធីអុំទូកនៅខាងមុខក្រុមហ៊ុន ទាមទារដំណោះស្រាយវិវាទការងារ
ក្រុមកូដករ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ជិត ៤០នាក់ បានប្រមូលផ្ដុំគ្នានៅថ្ងៃទី២១ វិច្ឆិកា ប្រារព្ធពិធីអុំទូក នៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាលដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃនេះ។
អានបន្ត