កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ក្រុមស្ដ្រីថ្ងៃសុក្រនាំគ្នាតវ៉ានៅព្រឹកមិញស្នើដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិកា
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមស្ដ្រីថ្ងៃសុក្របានហែគ្នាប្រមាណ១០នាក់ ទាមទារឱ្យដោះលែងសាច់ញាតិ និងគ្រួសាររបស់ខ្លួន ដែលជាសកម្មជននយោបាយ និងសកម្មជនបរិស្ថានពីពន្ធធនាគារ ខណៈកម្ពុជានឹងមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនាបុណ្យអុំទូកខាងមុខ។
អានបន្ត -
សហជីពថា ការបន្តព្យួរការងារ និងបិទទ្វាររោងចក្រកាត់ដេរនៅកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ
សហជីពមើលឃើញថា ការបិទទ្វាររោងចក្រកាត់ដេរជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា កំពុងធ្វើឱ្យកម្មករធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ។
អានបន្ត -
ឯកអគ្គរដ្ឋទូតគោចរអាមេរិកនឹងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការជួញដូរមនុស្សនិងអំពើឆបោកតាមអ៊ិនធឺណិត
ភ្នំពេញ — ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកតាមដាន និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី Cindy Dyer កំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងក្នុងតំបន់។
អានបន្ត -
ក្រុមហ៊ុនណាហ្គាវើលដ៍បង្ខំបុគ្គលិកជាសហជីពចំនួន១២នាក់ឲ្យបញ្ចប់កិច្ចសន្យា
ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) បង្ខំបុគ្គលិក ដែលជាសហជីពចំនួន ១២នាក់ឲ្យបញ្ចប់កិច្ចសន្យាការងារ ដោយមិនបានបញ្ជាក់ពីមូលហេតុ។
អានបន្ត -
ការនិរទេសព្រះសង្ឃជាង ១០០អង្គចេញពីវត្តពោធិលង្កា រងការសង្ស័យថាជាការអនុវត្តបទបញ្ជានយោបាយ ជាជាងការដោះស្រាយតាមវិន័យសង្ឃ
មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប មួយអង្គដាក់ការសង្ស័យថា ការនិរទេសព្រះសង្ឃចំនួន ១៤០អង្គចេញពីវត្តពោធិលង្កា ឬវត្តពោធិ៍លើ ទំនងជាការអនុវត្តតាមបទបញ្ជារបស់អ្នកមានអំណាចដែលជាប់ពាក់ព័ន្ធនឹងនយោបាយ ជាជាងការដោះស្រាយវិវាទតាមច្បាប់ និងវិន័យរបស់គណៈសង្ឃក្នុងព្រះពុទ្ធសាសនា។
អានបន្ត -
រដ្ឋសភាសម្រេចជ្រើសរើសសមាជិកគ.ជ.បថ្មី ក្រោយការបោះឆ្នោតមានគណបក្ស២ក្នុងអាសនៈសភា
ក្រោយការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅមានគណបក្សចំនួន២បានជាប់នៅក្នុងអាសនៈសភា។
អានបន្ត -
គ្រួសារជនជាប់ឃុំថា លោក តូច ថឹង មន្ត្រីបក្សភ្លើងទៀន រងសម្ពាធផ្លូវចិត្ត ក្រោយពេលអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាល
គ្រួសារជនជាប់ឃុំថា លោក តូច ថឹង មន្ត្រីបក្សភ្លើងទៀន កំពុងរងសម្ពាធផ្លូវចិត្តជាខ្លាំងក្រោយពេលអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាលឆ្ងាយពីគ្រួសារ និងមិត្តភ័ក្ដិ។
អានបន្ត -
ក្រសួងមហាផ្ទៃព្រមានថាបក្សកម្លាំងជាតិអាចប្រឈមនឹងការប្តឹងរំលាយពីសំណាក់ពលរដ្ឋ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី ពិចារណាឡើងវិញចំពោះការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្សនេះ ដើម្បីជៀសវាងពីការប្តឹងរំលាយគណបក្សនេះពីសំណាក់ពលរដ្ឋ ដោយសារតែលោក រ៉ុង ឈុន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ធ្វើសកម្មភាពនយោបាយនៅឡើយ។
អានបន្ត -
សកម្មជនបរិស្ថានខ្លាចប្រវត្តិសាស្ដ្រចាស់វិលមកជាថ្មី ករណីមានការបូមខ្សាច់នៅតំបន់កោះស្រឡៅ
លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានដែលប្រទះឃើញមានការបូមខ្សាច់សារជាថ្មី នៅតំបន់ដែលបានផ្អាកកាលពី៨ឆ្នាំមុន ខ្លាចប្រវត្តិសាស្ដ្រចាស់វិលមកវិញ។
អានបន្ត -
លោក រ៉ុង ឈុន ដែលទើបក្លាយជាទីប្រឹក្សាបក្សកម្លាំងជាតិ មិនបារម្ភឡើយ ក្រោយមហាផ្ទៃ ថា ខុសច្បាប់
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មើលឃើញថាការសម្រេចឱ្យលោក រ៉ុង ឈុន ក្លាយជាទីប្រឹក្សាបក្សកម្លាំងជាតិ គឺពុំត្រឹមត្រូវតាមច្បាប់ឡើយ ខណៈលោក រ៉ុង ឈុន ពុំទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។
អានបន្ត -
រដ្ឋាភិបាលលើកទឹកចិត្តឱ្យរៀបចំឥណទានឡើងវិញដល់អ្នករងគ្រោះក្នុងវិស័យទេសចរណ៍និងអ្នកទិញអចលនទ្រព្យ
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ ជាការអនុគ្រោះសម្រាប់អ្នកដែលរងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលនទ្រព្យ។
អានបន្ត -
រដ្ឋាភិបាលលើកទឹកចិត្តឱ្យរៀបចំឥណទានឡើងវិញដល់អ្នករងគ្រោះក្នុងវិស័យទេសចរណ៍និងអ្នកទិញអចលនទ្រព្យ
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ ជាការអនុគ្រោះសម្រាប់អ្នកដែលរងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលនទ្រព្យ។
អានបន្ត -
តុលាការចោទប្រកាន់មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ៥នាក់ពីបទចាប់បង្ខាំងមនុស្សដោយខុសច្បាប់
សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនចំនួន ៥នាក់ដែលត្រូវបានចាប់ឃុំខ្លួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ពីបទ «ចាប់បង្ខាំងមនុស្សដើម្បីជំរិតយកប្រាក់»។ រហូតមកទល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនមន្ត្រីរូបនោះទៅសួរនាំ និងចាត់វិធានការតាមនីតិវិធីច្បាប់។
អានបន្ត -
លោក សោម សូរីដា៖ បក្សភ្លើងទៀនគ្មានសិទ្ធិចូលរួមបោះឆ្នោត បើនៅតែគ្មានឯកសារដើម
ប៉ុន្តែគណបក្សភ្លើងទៀន បានប្រកាសថា ខ្លួនសម្រេចជ្រើសរើស យកគណបក្សឆន្ទះខ្មែរដែលជាសម្ព័ន្ធភាពរបស់ខ្លួនមុនគេឲ្យឈរឈ្មោះក្នុងការបោះឆ្នោតព្រឹទ្ធសភា ក៏ដូចជាការបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។
អានបន្ត -
ព្រះសង្ឃជាច្រើនអង្គគង់នៅវត្តពោធិលង្កាខេត្តសៀមរាបត្រូវអាជ្ញាធរបង្ខំឲ្យចាកចេញពីវត្ត
ព្រះសង្ឃប្រមាណ១៤០អង្គគង់នៅវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប រួមទាំងយាយជីតាជី និងក្មេងវត្ត ៣១នាក់ផ្សេងទៀត ត្រូវបានសាលាគណខេត្តសៀមរាប ប្រកាសឲ្យចាកចេញពីវត្តនៅថ្ងៃទី១៣ខែវិច្ឆិកា ដោយធ្វើការណែនាំឲ្យទៅគង់ និងស្នាក់នៅតាមវត្តផ្សេងៗ។
អានបន្ត -
អាជ្ញាធរជាតិអប្សរា ស្នើសុំបញ្ឈប់ការចែកចាយវីដេអូខ្លី ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា
ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា បានស្នើសុំក្រុមហ៊ុនបណ្តាញសង្គម TikTok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមកុំចូលរួមចែករំលែកបន្តវីដេអូខ្លីថតដោយជនជាតិវៀតណាមនៅប្រាសាទអង្គរវត្ត ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំនៅតាមសាលា
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំនៅតាមសាលាចាប់តាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យ ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
អានបន្ត -
អ្នកធ្វើការងារបរិស្ថានភ្ញាក់ផ្អើលពេលឃើញការបូមខ្សាច់ឡើងវិញនៅភូមិកោះស្រឡៅខេត្តកោះកុង
លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រទះឃើញសាឡង់បូមខ្សាច់បានចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញនៅតំបន់កោះស្រឡៅ ខេត្តកោះកុង។ បើតាមលោក សាន់ ម៉ាឡា អាជីវកម្មបូមខ្សាច់នៅតំបន់កោះស្រឡៅនេះ បានផ្អាកអស់រយៈពេល៨ឆ្នាំមកហើយក្រោយពីពលរដ្ឋធ្វើបាតុកម្មតវ៉ា។
អានបន្ត -
សហគមន៍មានទំនាស់ដីស្ករអំពៅនៅកំពង់ស្ពឺ នឹងបន្តដាក់ញត្តិនៅភ្នំពេញ ករណីមន្ទីរដែនដីខេត្តកំពង់ស្ពឺមិនឆ្លើយតបញត្តិរបស់ពួកគេ
ភ្នំពេញ៖ បញ្ហាទំនាស់ដីធ្លីរាំរ៉ៃរវាងប្រជាសហគមន៍នៅខេត្តកំពង់ស្ពឺជាមួយនឹង ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ របស់លោក លី យ៉ុងផាត់ នៅតែចាក់ស្រេះជាបញ្ហា ដែលកន្លងមកមិនមានដំណោះស្រាយជាដុំកំភួនជូនពលរដ្ឋពាក់ព័ន្ធឡើយ។
អានបន្ត -
រយៈពេល១ខែនៃបណ្ដឹងព្រហ្មទណ្ឌ កែវសុវណ្ណឫទ្ធិ ទើបដល់ដៃការិយាល័យដីកាអគ្គស្នងការនគរបាលជាតិ
លោកអះអាងថា បើរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានបណ្ដឹងរបស់លោក តែបែរជាស្ងប់ស្ងាត់ដដែលលោកនឹងបន្ដទៅកានតុលាការ។ តែយ៉ាងណាលោកសង្ឃឹមថា ករណីបណ្ដឹងរបស់លោកនឹងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
អានបន្ត