កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
និទណ្ឌភាពលើអ្នកសារព័ត៌មាននៅតែជាកង្វល់សម្រាប់អ្នកការពារសិទ្ធិ និងអ្នកសារព័ត៌មាន
ភ្នំពេញ — ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានលើកឡើងថា ក្តីសង្ឃឹមនៃការបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានហាក់នៅឆ្ងាយ ដែលជាហេតុបន្តធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងខ្លាំងដល់អាជីពអ្នកសារព័ត៌មានឯករាជ្យ។
អានបន្ត -
រដ្ឋាភិបាល ឱ្យក្រសួងព័ត៌មាន ចាត់វិធានការលើអង្គភាពផ្សព្វផ្សាយណា ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ
រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ឱ្យក្រសួងព័ត៌មាន មានចំណាត់ការលើអង្គភាព ឬស្ថាប័នផ្សព្វផ្សាយ ដែលមិនគោរពតាមច្បាប់ និងការណែនាំ។
អានបន្ត -
បញ្ហាពលរដ្ឋបង់រំលស់ជាមួយបុរីពិភពថ្មី៖ សាលាក្រុងហៅភាគីទាំងសងខាងចូលតុចរចា
បញ្ហាពលរដ្ឋដែលបង់រំលស់ផ្ទះជាមួយបុរីពិភពថ្មី ហើយឈានដល់ការតវ៉ា ត្រូវបានសាលាក្រុងភ្នំពេញហៅភាគីទាំងសងខាងចូលតុចរចាគ្នា ដើម្បីស្វែងដំណោះស្រាយនៅថ្ងៃទី៣១តុលានេះ។
អានបន្ត -
សមាគមធាងត្នោតថា រដ្ឋកាត់ដីបឹងតាមោកឱ្យឯកជន លើសទំហំរក្សាទុក ប៉ុន្តែអភិបាលរាជធានី បដិសេធ
ភ្នំពេញ៖ អង្គការសមាគមធាងត្នោតអះអាងថា រដ្ឋាភិបាលបានកាត់ដីតំបន់បឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យទៅបុគ្គល ក្រុមហ៊ុនឯកជន និងស្ថាប័ននានា លើសពីចំនួនដែលត្រូវរក្សាទុក ប៉ុន្តែ អភិបាលរាជធានីភ្នំពេញ បានបដិសេធ។
អានបន្ត -
សហគមន៍ឥន្ទធនូកម្ពុជា ស្នើបញ្ចប់ការវែកញែក ករណីរើសអើងក្រុម LGBT
រឿងរ៉ាវពាក្យសម្ដីរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ពាក់ព័ន្ធនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវដោះស្រាយដោយសន្តិវិធី និងបញ្ចប់បញ្ហានៅថ្ងៃនេះ ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញមកសម្របសម្រួលជាមួយលោក ណុប ដាណេ។
អានបន្ត -
ពលរដ្ឋក្នុងខណ្ឌដង្កោរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកជំនន់ឱ្យមានប្រសិទ្ធភាព
ទឹកជំនន់នៅតាមសណ្ដស្នឹងព្រែកត្នោតតែងជន់លិចផ្ទះប្រជាពលរដ្ឋរាល់ឆ្នាំក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កការលំបាកដល់ការរស់នៅ គំរាមកំហែងដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ខណៈពួកគាត់ ចង់ឃើញរដ្ឋាភិបាលរកដំណោះស្រាយឱ្យបានប្រសើរឡើង។
អានបន្ត -
អាជ្ញាធររារាំងយុវជនមិនឱ្យធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីទាមទារដំឡើងពន្ធនាំចូលថង់ប្លាស្ទិក
ក្រុមអាជ្ញាធរខណ្ឌដូនពេញរារាំងក្រុមយុវជនស្រឡាញ់បរិស្ថានជិត ២០នាក់ ខណៈពួកគាត់ធ្វើដំណើរពីផ្សាររាត្រី ទល់មុខមាត់ទន្លេឆ្ពោះទៅក្រសួងបរិស្ថាន ដើម្បីដាក់ស្នើឱ្យដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិកនៅថ្ងៃទី៣១ ខែតុលា។
អានបន្ត -
លោក កែវ រ៉េមី៖ ជំនួបដោះស្រាយការរើសអើងលើកអ្នកស្រលាញ់ភេទដូចគ្នាដោយអ្នកកំប្លែងនាយក្រឹមទទួលផលវិជ្ជមាន
ផ្អែកតាមលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរសារក្នុងហ្វេសប៊ុកលោកថា ក្រោយពីបានជួបជជែកគ្នាជាមួយភាគីទាំងសងខាង, គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។
អានបន្ត -
ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសកែប្រែលក្ខខណ្ឌមួយចំនួនសម្រាប់អតិថិជន
ភ្នំពេញ៖ ក្រោយផ្ទុះការតវ៉ាពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន ដែលអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនអនុវត្តតាមកិច្ចសន្យាទិញ-លក់ផ្ទះរបស់ខ្លួននោះ ក្រុមហ៊ុន បុរីពិភពថ្មី បានចេញមុខបកស្រាយថា ពីជំហរអនុវត្តន៍កិច្ចសន្យា ទិញ-លក់ផ្ទះរបស់ខ្លួន។
អានបន្ត -
អ្នកធ្វើការផ្នែកបរិស្ថានបារម្ភអំពីការកាត់ដីបឹងតាមោកអស់ប្រមាណ៧០%
ភ្នំពេញ — អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀត ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកចំនួន១០ហិកតាបន្ថែមទៀតទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង។
អានបន្ត -
លោក ឯម សុខសុវណ្ណ អាចបង្កើតបក្សនយោបាយថ្មីមួយ ក្រោយក្រសួងមហាផ្ទៃ បដិសេធ២លើក
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតបក្សដើម្បីកម្ពុជា(គ.ដ.ក) តាមការស្នើសុំរបស់លោក សុខសុវណ្ណ ។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អានបន្ត -
អ្នកនាំពាក្យ៖មាននាយទាហាន៦នាក់ពាក់ព័ន្ធការទទួលផលបទល្មើសគ្រឿងញៀននៅកំពង់ស្ពឺ
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ថ្មីៗនេះពិតជាមានការឃាត់ខ្លួននាយទាហានចំនួន៦នាក់ ដែលពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀននៅក្នុងខេត្តកំពង់ស្ពឺពិតមែន ខណៈដែលមន្រ្តីជំនាញកំពុងបញ្ជូនសំណុំរឿងទៅកាន់តុលាការ។
អានបន្ត -
រដ្ឋាភិបាលទុកពេលឱ្យអង្គភាពប្រព័ន្ធផ្សាយ៣ខែ ដើម្បីចុះបញ្ជី បើមិនចង់ប្រឈមផ្លូវច្បាប់
ភ្នំពេញ — រដ្ឋាភិបាលសម្រេចឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដែលកំពុងដំណើរការ ដោយគ្មានអាជ្ញាបណ្ណ ត្រូវមកចុះឈ្មោះ ដោយទុករយៈពេលកំណត់៣ខែ មុននឹងអនុវត្តតាមផ្លូវច្បាប់។ នេះបើតាមលិខិតមួយច្បាប់ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
អានបន្ត -
CCHR៖ពីឆ្នាំ១៩៩៤ដល់បច្ចុប្បន្នអ្នកកាសែត១៥នាក់ត្រូវបានសម្លាប់ហើយគ្មានការស៊ើបអង្កេតដោយតម្លាភាព
ចាប់តាំងពីឆ្នាំ១៩៩៤ យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន១៥នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រទេសកម្ពុជា ដោយសារការបំពេញការងាររបស់ខ្លួន។
អានបន្ត -
ប្រព័ន្ធផ្សព្វផ្សាយដែលគ្មានអាជ្ញាបណ្ណប្រឈមនឹងការបិទ តែមតិខ្លះថាបិទទាំងសេរីភាព
នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃចន្ទ ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងនូវកម្មវត្ថុចំនួន៣ចំណុច ដែលជាការឯកភាពរបស់រដ្ឋាភិបាលឲ្យក្រសួងព័ត៌មាន ណែនាំឲ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលកំពុងដំណើរការផ្សាយដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានដោយទុករយៈពេល៣ខែ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញកោះហៅពលរដ្ឋដែលប្រឈមការរឹបអូសផ្ទះពីបុរីពិភពថ្មីក្រោយផ្ទុះការតវ៉ា
រដ្ឋបាលរាជធានីភ្នំពេញកោះហៅពលរដ្ឋដែលទិញផ្ទះពីក្រុមហ៊ុនបុរីពិភពថ្មីក្នុងខណ្ឌកំបូល មកជួបប្រជុំរកដំណោះស្រាយ ក្រោយពួកគេផ្ទុះការតវ៉ាប្រឆាំងនឹងការរឹបអូសលំនៅឋានពីក្រុមហ៊ុននេះអស់រយៈពេល១០ថ្ងៃកន្លងទៅ។
អានបន្ត -
អង្គការសិទ្ធិមនុស្សអន្តរជាតិFidh ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ
ក្នុងលិខិតចំនួន៣សន្លឹកដែលសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (Fidh)ផ្ញើមករាជរដ្ឋាភិបាលកម្ពុជានោះរួមមាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា រួមនឹងលោក នី សំអុល ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ។
អានបន្ត -
ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ហៅនិស្សិតថតរូបឱ្យលោក កែវ សុវណ្ណឫទ្ធិ ដែលតវ៉ានៅមុខក្រសួងអប់រំទៅសួរនាំ
និស្សិតម្នាក់ដែលជាអ្នកគាំទ្រ និងថតសកម្មភាពតស៊ូមតិ របស់អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បារម្ភពីការលុបឈ្មោះពីសាកលវិទ្យាល័យ ក្រោយពេលថ្នាក់ដឹកនាំសាលាសួរលោកអំពីមូលហេតុ ដែលលោកចូលរួមតស៊ូមតិនៅមុខក្រសួងអប់រំ និងស្ថាប័នរដ្ឋ។
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងអញ្ជើញនាយក្រឹមមកបញ្ជ្រាបពីគោលការណ៍មិនរើសអើងភេទ
ជាកិច្ចអន្តរាគមន៍នៅចំពោះមុខប្រតិកម្មជាច្រើនពីមហាជនលើលោកអ៊ូ បុណ្ណារ៉ាត់ ហៅនាយក្រឹម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការរៀបចំអញ្ជើញតារាកំប្លែងជើងចាស់រូបនេះ មកពិភាក្សាដើម្បីបញ្ជ្រាបពីគោលការណ៍មិនរើសអើងនិន្នាការភេទ ក្នុងពេលឆាប់ៗ។
អានបន្ត -
CCHRរៀបចំយុទ្ធនាការ២៦ថ្ងៃ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដកម្មប្រឆាំងអ្នកសារព័ត៌មាន
CCHR សង្ឃឹមថាយុទ្ធនាការនេះ នឹងជំរុញឱ្យមានការផ្ដន្ទាទោសលើជនល្មើសនៃឧក្រិដ្ឋកម្ម និងអំពាវនាវឱ្យបញ្ចប់នូវអំពើនិទណ្ឌភាពលើករណីរបស់ពួកគេ។
អានបន្ត