កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • លោក​ហ៊ុន ម៉ាណែត ថា​ការ​បង្កើត​ចលនា​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ជាការ​រក្សា​កម្លាំង​គាំទ្រ​បក្ស​ជំទាស់
    អានបន្ត

    លោក​ហ៊ុន ម៉ាណែត ថា​ការ​បង្កើត​ចលនា​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ជាការ​រក្សា​កម្លាំង​គាំទ្រ​បក្ស​ជំទាស់

    នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត​ បាន​វាយ​តម្លៃថា​ ការ​បង្កើត​ចលនា​ចុង​ក្រោយ​មួយរបស់លោក​ សម រង្ស៊ី​ ជា​ការ​ប្រឹងប្រែង​រក្សា​ការ​គំាទ្រ​សំឡេង​នយោបាយជំទាស់​ ខណៈ​មាន​ទំនោរ​អ្នក​គាំទ្រ​ សមាជិក​ ឬ​មន្ត្រី​ជាច្រើន​នាក់​ក្នុង​បក្ស​ជំទាស់​ដើរ​ចេញ​ពី​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នោះ​ក្នុង​រយៈ​ពេល ​៦​ ខែ ​ចុង​ក្រោយ​នេះ។​ កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ បាន​ប្រកាស​បង្កើត​ជា​ផ្លូវការ​ពី​សហ​រដ្ឋ​អាមេរិក​នូវ​ចលនា​ជាតិ​តស៊ូ​ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​ និង​ទាមទារ​សេរីភាព​ និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ហៅ​កាត់​ថា​ ចលនា​ជាតិ​តស៊ូ។​

    អានបន្ត
  • សាច់​ញាតិ​អ្នក​ទោស​មនសិការ​​ថា មន្ត្រី​​​ពន្ធនាគារ​ព្រៃស​​រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​អីវ៉ាន់​​​ចូល​ដូច​មុន
    អានបន្ត

    សាច់​ញាតិ​អ្នក​ទោស​មនសិការ​​ថា មន្ត្រី​​​ពន្ធនាគារ​ព្រៃស​​រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​អីវ៉ាន់​​​ចូល​ដូច​មុន

    សាច់ញាតិ​អ្នកទោស​មនសិការ​​​រិះគន់​មន្ត្រី​​ពន្ធនាគារ​ព្រៃស​ថា រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​អីវ៉ាន់ ឬ​ម្ហូប​អាហារ​​ដល់​គ្រួសារ​របស់​ពួកគាត់​​​កំពុង​​ជាប់​ឃុំ ដែល​​​នាំ​​ឱ្យ​ប៉ះពាល់​​​​ជីវភាព​គ្រួសារ​ និង​​​​សុខភាព​អ្នក​ជាប់​ឃុំ។ ទោះ​ជា​យ៉ាង​ណា​ ប្រធាន​ពន្ធនាគារ​ព្រៃ​ស​ថា ការ​កាត់​បន្ថយ​​ចំនួន​អីវ៉ាន់​​ ឬ​ម្ហូប​​ នេះ​គឺ​ដើម្បី​ធានា​ដល់​​សន្តិសុខ​ក្នុង​ពន្ធនាគារ។

    អានបន្ត
  • ស្ថាប័ន​សារព័ត៌មាន​បរទេស​អះអាងថា សហរដ្ឋអាមេរិក​បាន​គាំទ្រ​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា
    អានបន្ត

    ស្ថាប័ន​សារព័ត៌មាន​បរទេស​អះអាងថា សហរដ្ឋអាមេរិក​បាន​គាំទ្រ​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

    ទំនាក់ទំនង​កម្ពុជា-អាមេរិក​ទំនងជា​ស្ថិតក្នុង​ដំណាក់​ធ្វើតេស្ត​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​ស្ថាប័ន​សារព័ត៌មាន​មួយ​ក្រៅ​ស្រុក​អះអាងថា ខ្លួន​បានទទួល​ឯកសារ​បែកធ្លាយ​ដែល​បង្ហាញថា​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានផ្តល់​ការគាំទ្រ​ដល់​ចលនា​ប្រឆាំង ដើម្បី​ធ្វើ «បដិវត្តន៍​ពណ៌» ផ្តួល​រលំ​រដ្ឋាភិបាល​ក​ម្ពុ​ជា។ ទោះជា​យ៉ាងនេះ​ក្តី របាយការណ៍​មាន​មន្ទិលសង្ស័យ​ពី​សំណាក់​អ្នកវិភាគ ដោយសារតែ​វា​បានបង្ហាញ​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ការលើកឡើង​របស់ខ្លួន។

    អានបន្ត
  • ក្រសួង​បរិស្ថាន​​ធ្វើ​​យុទ្ធនាការ​«ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើប្រាស់​ប្លាស្ទិក​»​​​ជាង​១​ឆ្នាំ​មាន​អ្នក​ចូលរួម​ជាង​៩​លាន​អង្គ/នាក់​​
    អានបន្ត

    ក្រសួង​បរិស្ថាន​​ធ្វើ​​យុទ្ធនាការ​«ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើប្រាស់​ប្លាស្ទិក​»​​​ជាង​១​ឆ្នាំ​មាន​អ្នក​ចូលរួម​ជាង​៩​លាន​អង្គ/នាក់​​

    ក្រសួងបរិស្ថាន បានបន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» ​រយៈពេលជាង១ឆ្នាំមកនេះ ដែលមានអ្នកចូលរួមនៅតាមបណ្តាខេត្ត រាជធានី ជាច្រើនមានចំនួនរហូតជាង ៩លានអង្គនិងនាក់។ តាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានបន្តផ្សព្វផ្សាយពីសកម្មភាពធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» និង «កម្ពុជាស្ពាត ខ្មែរធ្វើបាន » ដែលដាក់ចេញដោយក្រសួងមួយនេះ ហើយត្រូវបានដឹកនាំអនុវត្តបន្តដោយមន្ទីរបរិស្ថាននៅទូទាំងប្រទេស។

    អានបន្ត
  • សាលាដំបូងរាជធានីភ្នំពេញសម្រេច​ចោទ​ប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ មួង ឃីម និងឧកញ៉ា អ៊ុត ធី​ ពាក់ព័ន្ធនឹងអំពើពុករលួយ
    អានបន្ត

    សាលាដំបូងរាជធានីភ្នំពេញសម្រេច​ចោទ​ប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ មួង ឃីម និងឧកញ៉ា អ៊ុត ធី​ ពាក់ព័ន្ធនឹងអំពើពុករលួយ

    សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆកា សម្រេចចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ លោក អ៊ុត ធី ពីបទជំនួញសកម្ម តាមបញ្ញត្តិមាត្រា៦០៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​ព្រះវិហារ​រង​ការ​រិះគន់​ថា មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់
    អានបន្ត

    អាជ្ញាធរ​ខេត្ត​ព្រះវិហារ​រង​ការ​រិះគន់​ថា មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់

    ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​ជំទាស់រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រយង់ ពាក់ព័ន្ធ​ក្រុមហ៊ុន សិលាដាម៉ិច (Seladamex CO., LTD) ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ប្រមូល​ផល​ស្រូវ និង​ដំណាំ​ផ្សេង​ទៀត​ នៅ​ក្នុង​បរិវេណ​ដី​ ដែល​ក្រុមហ៊ុន​អះអាង​ថា ជា​ដី​របស់​ក្រុមហ៊ុន។ អាជ្ញាធរ​ខេត្ត​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ពលរដ្ឋ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ឡើយ។ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះវិហារ មក​ពី​គណបក្ស​ឆន្ទៈខ្មែរ អះអាង​ថា អស់​រយៈ​ពេល​ជិត​កន្លះ​ខែ​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ត្អូញត្អែរ​ថា ក្រុមហ៊ុន សិលាដាម៉ិច បាន​ហាម​ឃាត់​ពលរដ្ឋ ដែល​មាន​ដី​ស្រែ​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន មិន​ឲ្យ​ចូល​ទៅ​ប្រមូល​ផល​ស្រូវ​នោះ​ទេ ហើយ​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ឡើយ បើ​ទោះ​បី​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះវិហារ មក​ពី​គណបក្ស​ជំទាស់ និង​ពលរដ្ឋ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​ណា​ក្ដី។

    អានបន្ត
  • តើអាមេរិកពិតជានៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា ឬ?
    អានបន្ត

    តើអាមេរិកពិតជានៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា ឬ?

    សារ​ព័ត៌​មាន The Sunday Guardian របស់​ឥណ្ឌា​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា​ រដ្ឋ​បាល​អាមេរិក​របស់​លោក ចូ បៃដិន ​ស្ថិត​នៅ​ពី​ក្រោយ​ផែន​ការ​ធ្វើ​បដិវត្តន៍​ពណ៌នៅ​កម្ពុជា​ដោយ​យក​គំរូ​តាម​ប្រទេស​បង់​ក្លា​ដែស​។​ សារ​ព័ត៌​មាន​ដដែល​បាន​អះអាង​ពី​ការ​ទទួល​បាន​ឯក​សារ​មួយ​ដែល​បង្ហាញ​ថា​ អ្នកដែល​រៀប​ចំ​គម្រោង​ធ្វើ​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ គឺ​ជា​ភ្នាក់​ងារ​ចម្រុះ​ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​ដទៃ​ទៀត​ដោយ​សហការ​ជា​មួយ​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ក្រោម​លេស​បាតុ​កម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តែអ្នក​នយោបាយ​ខ្លះ​ហាក់​ដូចជា​មិន​ចង់​ជឿ​លើការ​ចុះផ្សាយ​នេះ​ទេ និង​ចង់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចេញ​មុខ​បំភ្លឺ​លើព័ត៌​មាន​ចុះ​ផ្សាយ​របស់ The Sunday Guardian៕

    អានបន្ត
  • សម្ដេច ហ៊ុន ម៉ាណែត៖ ការដោះលែងលោក ម៉ិច ដារ៉ា នៅក្រៅឃុំដោយសារចេះទទួលខុសលើការផ្សាយព័ត៌មាន
    អានបន្ត

    សម្ដេច ហ៊ុន ម៉ាណែត៖ ការដោះលែងលោក ម៉ិច ដារ៉ា នៅក្រៅឃុំដោយសារចេះទទួលខុសលើការផ្សាយព័ត៌មាន

    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ករណីលោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដ្បិតលោកម៉ិច ដារ៉ា ទទួលស្គាល់កំហុស និងបានសុំទោសចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដែលវាយប្រហារមកកាន់រដ្ឋាភិបាល។ យ៉ាងណាអ្នកធ្វើការលើកកម្ពស់វិស័យសារព័ត៌មាន ចង់ឃើញរដ្ឋាភិបាលអនុវត្តវិធានការឱ្យអ្នកសារព័ត៌មានដែលផ្សាយខុស កែតម្រូវមុនឈានដល់ការចាប់ខ្លួន និងឃុំខ្លួន។

    អានបន្ត
  • កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា
    អានបន្ត

    កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា

    តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្នកនៅពីក្រោយនៃគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។ អត្ថបទរបស់ The Sunday Guardian បានឲ្យដឹងថា មានអ្នកផ្ញើឯកសារផ្ទៃក្នុងមួយចំនួន និងថា ភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានសហការជាមួយអ្នកនយោបាយប្រឆាំងនៅកម្ពុជាដោយប្រើប្រាស់បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីផ្តួលរលំរដ្ឋាភិបាលបច្ចុប្បន្ន។

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​ក្រចេះ បន្ត​ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ពន្លឿន​ការ​ដោះស្រាយ
    អានបន្ត

    ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​ក្រចេះ បន្ត​ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ពន្លឿន​ការ​ដោះស្រាយ

    ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) នៅ​ខេត្ត​ក្រចេះ បន្ត​ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ពន្លឿន​ផ្ដល់​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ក្រោយ​អាជ្ញាធរ​បង្ខំ​ឲ្យ​ពួកគាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ពេល​ពួកគាត់​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​នៅ​ក្រសួង​ដែន​ដី និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ។ ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​កាម៉ាដេនូ វេនឈ័រ នៅ​ខេត្ត​ក្រចេះ កំពុង​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ទំនាស់​ដីធ្លី តាម​ការ​សន្យា​របស់​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

    អានបន្ត
  • មន្ត្រីសាលាខេត្តតាកែវ៣នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងបទរំលោភ​អំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច
    អានបន្ត

    មន្ត្រីសាលាខេត្តតាកែវ៣នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងបទរំលោភ​អំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច

    មន្ត្រីសាលាខេត្តតាកែវចំនួន៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច។ យោងតាមអ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ខេមបូចា ថា លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីពីររូបទៀត គឺលោក ម៉ម វិចិត្រ និងលោក យន់ សុធន់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ លោក ច័ន្ទវិចិត្រ បានបន្តថា អ្នកទាំងបីនាក់នេះ ត្រូវបានគេសង្ស័យថា បានបំពានហួសតួនាទីរបស់ពួកគេ ដើម្បីកេងចំណេញធនធាន និងចូលរួមក្នុងដំណើរការដេញថ្លៃដែលមិនត្រឹមត្រូវ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ហេង វុទ្ធី និងលោក ​ម៉ម វិចិត្រ ក៏ជាប់​សង្ស័យ​ពី​បទ​លាង​លុយ​កខ្វក់ផងដែរ។

    អានបន្ត
  • សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​លោក​មួង ឃីម​ និង​អ្នក​ជំនួញ​ម្នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធរឿងឆបោក
    អានបន្ត

    សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​លោក​មួង ឃីម​ និង​អ្នក​ជំនួញ​ម្នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធរឿងឆបោក

    អតីត​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​លោក ​មួង ឃីម ​និង​លោក ​អ៊ុត ធី ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ ជា​អ្នក​ជំនួញ​ម្នាក់​ក្នុង​វិស័យ​សំណង់​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៨​ ខែ​វិច្ឆិកា។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​ អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ លោក​សយ ចាន់វិចិត្រ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា អង្គភាព​បាន​ ឃាត់​ខ្លួន​លោក​ មួង ឃីម​ និង​លោក ​អ៊ុត ធី​ កាល​ពី​ ២​ថ្ងៃ​មុន​ និង​ថា​ មក​ដល់​ថ្ងៃ​ចន្ទ​នេះ ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី។​

    អានបន្ត
  • ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​រឿង​មិន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
    អានបន្ត

    ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​រឿង​មិន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

    ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប ប្រកាស​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ នៅ​ចុង​ខែ​វិច្ឆិកា នេះ ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើងវិញ។

    អានបន្ត
  • មន្ត្រី​បក្ស​កម្លាំង​ជាតិ​ម្នាក់​នៅ​ក្រុង​ភ្នំពេញ​ ត្រូវ​​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស
    អានបន្ត

    មន្ត្រី​បក្ស​កម្លាំង​ជាតិ​ម្នាក់​នៅ​ក្រុង​ភ្នំពេញ​ ត្រូវ​​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស

    មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​គឺ​លោក ប្រាក់ សីហា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ ប៉ុន្តែ​គណបក្ស​កម្លាំង​ជាតិ និង​គ្រួសារ​ច្រានចោល​ការ​ចោទប្រកាន់ និង​ចាត់ទុក​ចំណាត់​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​បំបិទ​សំឡេង​ប្រឆាំង ក្រោយ​ពេល​សកម្មជន​រូប​នេះ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

    អានបន្ត
  • តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​២៤​គ្រួសារ នៅ​តំបន់​ភ្នំ​១៥០០ ខេត្ត​ពោធិ៍សាត់
    អានបន្ត

    តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​២៤​គ្រួសារ នៅ​តំបន់​ភ្នំ​១៥០០ ខេត្ត​ពោធិ៍សាត់

    សាលាដំបូង​ខេត្ត​ពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី៩ ខែ​វិច្ឆិកា សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ២៤ គ្រួសារ និង​ជា​ម្ចាស់ផ្ទះ​លំហែ​ភ្នំ១៥០០ នៅ​តំបន់​ភ្នំ១៥០០ គឺ​លោកស្រី សេន ពិសី នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ឬ​មណ្ឌល​អប់រំ​កែប្រែទី៤ «ម៤» ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ កាប់​រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ ក្នុង​តំបន់​ការពារ​ធម្មជាតិ ។

    អានបន្ត
  • កញ្ញា សេង ធារី ប្ដឹងទៅក្រសួងមហាផ្ទៃពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងទារុណកម្មផ្លូវចិត្ត
    អានបន្ត

    កញ្ញា សេង ធារី ប្ដឹងទៅក្រសួងមហាផ្ទៃពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងទារុណកម្មផ្លូវចិត្ត

    កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត។ នេះបើតាមលោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី។ អគ្គនាយកដ្ឋានពន្ធនាគារអះអាងថា និងពិនិត្យលើពាក្យបណ្ដឹងនេះ។

    អានបន្ត
  • រដ្ឋសភា​អនុម័ត​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍តំបន់​ត្រីកោណ (CLV)
    អានបន្ត

    រដ្ឋសភា​អនុម័ត​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍តំបន់​ត្រីកោណ (CLV)

    រដ្ឋសភា​អនុម័ត​លុប​ចោល​ច្បាប់​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និង​វៀតណាម នៅ​ថ្ងៃ​សុក្រ​នេះ ក្រោម​សំឡេង​ឯកច្ឆន្ទ ១០៩​សំឡេង ក្រោម​ហេតុផល​ថា ប្រទេស​នីមួយៗ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បន្ត និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន។

    អានបន្ត
  • កញ្ញា សេង ធារី ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ
    អានបន្ត

    កញ្ញា សេង ធារី ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ

    មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាម៉េរិកាំង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កញ្ញា សេង ធារី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ដើម​សប្ដាហ៍​នេះ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ ជា​ពិសេស នៅ​មណ្ឌល​អប់រំ​កែ​ប្រែ «ម២»។ នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​ការពារ​ក្ដី​របស់​កញ្ញា។ ឆ្លើយ​តប​នឹង​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ពន្ធនាគារ​ អះអាង​ថា អគ្គនាយកដ្ឋាន​ជំនាញ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​កញ្ញា សេង ធារី រួច​ហើយ ហើយ​នឹង​ចុះ​ស្រាវជ្រាវ​ករណី​នេះ។ មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គឺ​លោក សឺន ជុំជួន សង្ឃឹម​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ នឹង​ចុះ​ស៊ើបអង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៅ​ពន្ធនាគារ បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​កូន​ក្ដី​របស់​លោក។

    អានបន្ត
  • សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​ការ​ដេញ​ថ្លៃ​ប្រមូល​អនុផល​ព្រៃ​ឈើ​ពី​​គម្រោង​​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ធ្វើ​ឡើង​ដោយ​តម្លាភាព​
    អានបន្ត

    សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​ការ​ដេញ​ថ្លៃ​ប្រមូល​អនុផល​ព្រៃ​ឈើ​ពី​​គម្រោង​​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ធ្វើ​ឡើង​ដោយ​តម្លាភាព​

    អ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការដាក់ដេញថ្លៃការប្រមូលអនុផលព្រៃឈើ​ក្នុងអាងស្តុកទឹកគម្រោង​វារីអគ្គិសនីស្ទឹងតាតៃលើ មានតម្លាភាពនិងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននោះ ​រដ្ឋាភិបាល និងអាជ្ញាធរ​ ត្រូវធ្វើឡើងឱ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានដឹងឮនិងចូលរួមតាមដានសកម្មភាពប្រមូលអនុផលព្រៃឈើតំបន់នោះ។ ​ការលើកឡើងនេះ ក្រោយពេលអគ្គនាយដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានប្រកាសជូនដំណឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីការដាក់ដេញថ្លៃប្រមូល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូលបានក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ខេត្តកោះកុង។

    អានបន្ត
  • តុលាការ​ខេត្ត​តាកែវ​ចាប់​ខ្លួន​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត និង​មន្ត្រី ២នាក់​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ
    អានបន្ត

    តុលាការ​ខេត្ត​តាកែវ​ចាប់​ខ្លួន​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត និង​មន្ត្រី ២នាក់​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ

    តុលាការ​ខេត្ត​តាកែវ​ចាប់​ខ្លួន​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត និង​មន្ត្រី ២នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ដែល​បាន​ឱ្យ​ក្រុមហ៊ុន​សាច់ញាតិ​ ឬ​បក្ខ​ពួក​ខ្លួន​ឈ្នះ​ការ​ដេញ​ថ្លៃ​លើ​គម្រោង​អភិវឌ្ឍន៍​ខេត្ត។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ការ​ចាប់​ខ្លួន​មន្ត្រី​សាលា​ខេត្ត​តាកែវ​នេះ​គឺ​ជា​ករណី​តូច​មួយ ព្រោះ​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​វិធាន​ការ​ទៅ​លើ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo