កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
សង្គមស៊ីវិល ២៤ ស្ថាប័នស្នើរាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនឯកជនមួយ នាំឈើទៅបរទេស
សង្គមស៊ីវិលប្រមាណ ២៤ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំឈើទៅបរទេសរបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ អង្គរផ្លាយវូត ខូ អិលធីឌី ក្រោយរកឃើញមានការនាំចេញឈើកម្រៗទៅប្រទេស។
អានបន្ត -
សង្គមស៊ីវិលបារម្ភចំពោះកម្មការិនីនិងអ្នករកស៊ីផ្លូវភេទកំពុងប្រឈមបញ្ហាសុខភាពនិងការធ្លាក់ចូលបំណុល
សហជីព និងអង្គការសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភចំពោះស្ត្រីដែលជាកម្មកររោងចក្រនិងស្ត្រីប្រកបរបរផ្លូវភេទ ដែលកំពុងជួបបញ្ហាប្រឈមខ្លាំងទាំងស្ថានភាពរស់នៅ សុខភាព និងការធ្លាក់ចូលបំណុល ដោយសារលក្ខខណ្ឌការងារមិនសមស្រប ការទទួលបានអត្ថប្រយោជន៍តិច និងការរំលោភបំពានផ្សេងៗទៀត ខណៈពួកគេស្នើរដ្ឋាភិបាលបង្កើនកិច្ចគាំទ្រពារសង្គមនិងការដោះស្រាយបញ្ហានេះឱ្យមានភាពល្អប្រសើរ។
អានបន្ត -
បក្សភ្លើងទៀនអំពាវនាវឱ្យដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
គណបក្សភ្លើងទៀន អំពាវនាវទៅអាជ្ញាធរឲ្យដោះលែងអ្នកទោសមនសិការខ្មែរដែលកំពុងជាប់ពន្ធនាគារ ឲ្យមានសេរីភាពវិញ ដើម្បីពួកគេបានជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងប្រមាណ ៧០នាក់កំពុងជាប់ឃុំ។
អានបន្ត -
បណ្ដាញសហគមន៍ព្រៃឡង់ រកឃើញបទល្មើសកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង៣០ហិកតា
បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បានប្រទះឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំងចំនួនជាង៣០ហិកតា ចាប់ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។
អានបន្ត -
ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងមួយចំនួនស្នើរដ្ឋាករទឹកភ្នំពេញតបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់
ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង និងភូមិដីថ្មី ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនពួកគាត់ប្រើប្រាស់ ខណៈទឹកដែលប្រើប្រាស់បច្ចុប្បន្នមានតម្លៃថ្លៃ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។
អានបន្ត -
គណបក្សភ្លើងទៀន និងគណបក្សចំនួន៣ផ្សេងទៀត នឹងចងសម្ព័ន្ធភាពជាមួយគ្នា
ក្រោយការបោះដៃ និងចចារគ្នាជាច្រើនលើកអស់រយៈពេលជាង២ឆ្នាំ គណបក្សចំនួន៤ រួមមាន គណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ដែលជាមរតករបស់គ្រួសារលោក គង់ គាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោកយ៉េង វីរៈ និង គណបក្ស កែទម្រង់កម្ពុជា របស់ លោក ប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវការ។
អានបន្ត -
សង្គមស៊ីវិលស្នើតុលាការដោះលែងកញ្ញា សេង ធារី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងដោះលែងអ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ពួកគេលើកឡើងថា ការបន្តឃុំខ្លួនកញ្ញា សេង ធារី នឹងមិនបានផលចំណេញអ្វីដល់សង្គមជាតិឡើយ។
អានបន្ត -
លោក ប៉ែន បូណាស្នើបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា ដែលបំពានលើសិទ្ធិបុគ្គលឯកជនភាព
ការលើកឡើងរបស់លោកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីសារព័ត៌មាន The Cambodia daily បានយកបទសម្ភាសន៍លោកជាមួយសារព័ត៌មានកម្ពុជាថ្មីកាលពីថ្ងៃទី៤ ខែតុលាទៅវាយប្រហារ។ ស្ថាប័នអន្ដរជាតិនោះបានដាក់ចំណងជើងថា “សាធារណជន រិះគន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា រឿងចោរឆក់ប្លន់ឃាតកម្ម និងក្មេងទំនើង ជារឿងកំប៉ិកកំប៉ុក”។
អានបន្ត -
ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បារម្ភពីការបណ្តេញចេញ
តំណាងសហគមន៍បឹងត្របែក អ្នកស្រី ហួរ សៀកលន ដែលកំពុងអង្គុយនៅក្នុងផ្ទះរៀបចំចិតបន្លែសម្រាប់ធ្វើម្ហូបដោយទឹកមុខក្រៀមក្រំបានប្រាប់ ខេមបូចា ថា ប្រជាពលរដ្ឋជាង៤០គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទោះបីជាមានការសន្យាពីអាជ្ញាធរថានឹងផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់បន្ទាប់ពីបោះឆ្នោតជាតិរួច។
អានបន្ត -
សកម្មជនដីធ្លីនៅកោះកុងដែលទើបមានសេរីភាព បន្តទាមទាររកដំណោះស្រាយ ទោះត្រូវលះបង់ជីវិត
សកម្មជនដីធ្លីល្បីឈ្មោះនៅខេត្តកោះកុង ដែលទើបត្រូវបានសាលាឧទ្ធរណ៍ប្រចាំតំបន់ តាំងនៅខេត្តព្រះសីហនុ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នថ្មីៗនេះ លើកឡើងថា ពួកគាត់នឹងនៅតែបន្តទាមទារស្វែងរកដំណោះស្រាយវិវាទដីធ្លី បើទោះជាត្រូវលះបង់ជីវិតក៏ដោយ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។
អានបន្ត -
អាជ្ញាធរចេញលិខិតព្រមានជាថ្មី ចំពោះអាជីវករដែលបន្តយកចំណីផ្លូវជាតិលេខ៤ ធ្វើអាជីវកម្ម
បើតាមលិខិតរបស់រដ្ឋបាលស្រុកភ្នំស្រួច ដែលចេញផ្សាយនៅថ្ងៃទី៩ ខែតុលានេះ ចំណីផ្លូវជាតិលេខ៤ ម្ដុំផ្សារត្រពាំងក្រឡឹង ផ្សារតាឡាន និងផ្សារត្រែងត្រយឹង ត្រូវបានពលរដ្ឋយកទៅសងសំយ៉ាប តាំងលក់ទំនិញ រទេះលក់អាហារ ស្លាកយីហោ និងចំណតយានយន្តគ្រប់ប្រភេទ។ ទង្វើនេះ ត្រូវបានអាជ្ញាធរអះអាងថា បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្លាប់ និងបង្កការកក់ស្ទះចរាចរណ៍។
អានបន្ត -
និស្សិតកម្ពុជាម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល
វ៉ាស៊ីនតោន — លោក ចាន់ ឧត្តម បានស្លាប់បាត់បង់ជីវិត គ្រាដែលក្រុមប្រដាប់អាវុធហាម៉ាស់ (Hamas) នៅក្នុងតំបន់ Gaza បានវាយប្រហារទ្រង់ទ្រាយធំមួយកាលពីថ្ងៃសៅរ៍លើអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយកាលពីថ្ងៃអាទិត្យ និងព័ត៌មានដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក។
អានបន្ត -
របាយការណ៍៖ សេរីភាពអ៊ីនធឺណិតកម្ពុជាបន្តស្ថិតក្រោមការរឹតត្បិត
នំពេញ — អង្គការ Freedom House បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជានៅដែលបន្តធ្លាក់ចុះ និងរងការរឹតត្បិតនៅឡើយ ជាពិសេសនៅមុន និងក្រោយពេលការបោះឆ្នោតជាតិ។
អានបន្ត -
សាធារណជនរិះគន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថារឿងចោរឆក់ប្លន់ឃាតកម្មនិងក្មេងទំនើងជារឿងកំប៉ិកកំប៉ុក
សកម្មជនសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គម រិះគន់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលចាត់ទុកករណីចោរឆក់ ចោរប្លន់ ឃាតកម្ម ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ ថាជារឿងកំប៉ិកកំប៉ុក។ មហាជនទូទៅអះអាងថា បញ្ហាអសន្តិសុខសង្គមនេះហើយដែលធ្វើឲ្យភ្ញៀវទេសចរបរទេសខ្លាចរអាក្នុងការមកលេងប្រទេសក
អានបន្ត -
អាជ្ញាធរមូលដ្ឋាននៅបាត់ដំបងនៅតែមិនព្រមចុះហត្ថលេខាប្ដូរជំទប់ទី២ឱ្យមន្ត្រីបក្សភ្លើងទៀន
អាជ្ញាធរមូលដ្ឋាននៅស្រុកបាណន់ ខេត្តបាត់ដំបង នៅតែមិនព្រមចុះហត្ថលេខាលើឯកសារប្ដូរសមាសភាពជំទប់ទី២ ឱ្យមន្ត្រីគណបក្សភ្លើងទៀន បើទោះបីជាគណបក្សនេះបានស្នើសុំអស់រយៈពេលជាងមួយខែហើយក្ដី។ មន្ត្រីគណបក្សភ្លើងទៀនចាត់ទុករឿងនេះថា ជាចេតនារាំងខ្ទប់ការផ្លាស់ប្ដូរសមាសភាពជំទប់ទី២ ដើម្បីកេងចំណេញផ្នែកនយោបាយ។
អានបន្ត -
អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គ្រោងប្ដឹងអាជ្ញាធរខណ្ឌដូនពេញ ក្រោយប្រើហិង្សាលើរូបលោកជាលើកទី២
អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នឹងដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរខណ្ឌដូនពេញដែលប្រើអំពើហិង្សាលើលោក និងអ្នកថតរូបលោក។ មន្ត្រីសង្គមស៊ីវិលចាត់ទុកថាការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរមកលើពលរដ្ឋដោយគ្រាន់តែទាមទារតវ៉ាដោយសន្តិវិធីនេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អានបន្ត -
របាយការណ៍៖ សេរីភាពអ៊ីនធឺណិតកម្ពុជាបន្តស្ថិតក្រោមការរឹតត្បិត
នំពេញ — អង្គការ Freedom House បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជានៅដែលបន្តធ្លាក់ចុះ និងរងការរឹតត្បិតនៅឡើយ ជាពិសេសនៅមុន និងក្រោយពេលការបោះឆ្នោតជាតិ។
អានបន្ត -
សហជីពផ្នែកសំណង់ធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលសម្រាប់កម្មករក្នុងវិស័យសំណង់
ភ្នំពេញៈសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា បានធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល សម្រាប់កម្មករក្នុងវិស័យសំណង់ ប៉ុន្តែមន្ត្រីក្រសួងការងារបញ្ជាក់ថា ទៅថ្ងៃមុខនឹងមានការគិតគូរកំណត់ប្រាក់ឈ្នួលកម្មករសំណង់ ដូចកម្មករវិស័យផ្សេងទៀតដែរ។
អានបន្ត -
រដូវភ្ជុំ៖បក្សភ្លើងទៀនអំពាវនាវឲ្យដោះលែងសមាជិកដែលជាប់ឃុំ
សូមបញ្ជាក់ថា មានមន្រ្តីគណបក្សភ្លើងទៀន យ៉ាងតិច៤រូបត្រូវបានចាប់ខ្លួនក្នុងនោះមាន លោក លី រី សមាជិកគណកម្មាធិការនាយក និងលោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន ត្រូវបានតុលាការចោទប្រកាន់ ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។
អានបន្ត -
សង្គមស៊ីវិលថា សិទ្ធិសេរីភាពរបស់សហជីពឯករាជ្យនៅតែរងការរឹតត្បិតគួរឱ្យព្រួយបារម្
រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ អះអាងថា កម្ពុជាគឺជាឋានសួគ៌ាដែលបង្កើតសហជីពឡើងដើម្បីការពារប្រយោជន៍ដល់កម្មករ។ ប៉ុន្តែក្រុមសហជីពលើកឡើងថា ជារឿងមិនពិតដោយសារតែសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យដែលការពារកម្មករនៅតែរងការគំរាមកំហែង និងដាក់កំហិតជាបន្តបន្ទាប់។
អានបន្ត