កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ស្ថាប័នទទួលពាក្យបណ្ដឹងប្រទេសហូឡង់ ពិនិត្យបន្ថែមលើបណ្ដឹងប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈកម្ចីឥណទាន
ស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ទទួលយកពាក្យបណ្ដឹងមួយ របស់អង្គការសង្គមស៊ីវិលចំនួន ២នៅកម្ពុជា ដែលបានចោទក្រុមហ៊ុនវិនិយោគសង្គមអន្តរជាតិ Oikocredit ថាបានរួមចំណែកធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
អានបន្ត -
លោក នី ណាក់ ត្រូវការយុត្តិធម៌ ខណៈមិនទទួលបានតម្រុយជនបង្កដែលវាយដំរូបលោក
ភ្នំពេញ — មួយសប្តាហ៍ក្រោយរងការវាយដំយ៉ាងដំណំលោក នី ណាក់ ដែលស្ថានភាពសុខភាពទើបតែបានល្អប្រសើរបន្តិច ថ្លែងថា លោកចង់ឃើញពន្លឺយុត្តិធម៌ ខណៈតម្រុយតាមចាប់ក្រុមជនបង្កដែលប្រើហិង្សាលើរូបលោកមិនទាន់មាននៅឡើយ។
អានបន្ត -
លោក ទេព អស្នារិទ្ធ៖ ក្រសួងព័ត៌មានកំពុងស៊ើបអង្កេត ករណីអ្នកកាសែតរាប់រយនាក់ សុំប្រាក់ពីកាស៊ីណូមួយ
កាលពីដើមខែសីហានេះ កាស៊ីណូ ស្ថិតក្បែរព្រំដែនកម្ពុជា-វៀតណាម ថប ដាយអឹម៉ិន (Top Diamond Casino) បានចេញសេចក្តីជូនតំណឹងថា មានអ្នកសារព័ត៌មានចន្លោះពី ៧០០ ទៅ ៩០០ អង្គភាពបានសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូខ្លួនជារៀងរាល់ខែ។
អានបន្ត -
ពលរដ្ឋខេត្តមណ្ឌលគីរីអះអាងថា ក្រុមឈ្មួញកំពុងសម្រុកដឹកឈើមានតម្លៃយកទៅលក់នៅប្រទេសវៀតណាម
ប្រជាពលរដ្ឋខេត្តមណ្ឌលគីរី អះអាងថា ក្រុមឈ្មួញសម្រុកកាប់ឈើមានតម្លៃ ដឹកយកទៅលក់នៅប្រទេសវៀតណាម ដោយពុំមានអាជ្ញាធរណាអើពើទប់ស្កាត់ឡើយ។ អ្នកឃ្លាំមើលជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យចុះស្រាវជ្រាវ និងទប់ស្កាត់ជាបន្ទាន់។
អានបន្ត -
ក្រសួងការងារបញ្ចេញតួលេខប្រាក់ឈ្នួលកម្មករ ២០២ដុល្លារ តែនៅពិភាក្សាសម្រេចចុងក្រោយ
សម្រាប់កិច្ចប្រជុំនេះ មិនទាន់សម្រេចលទ្ធផលជាផ្លូវការនោះទេ។ ប៉ុន្តែភាគីទាំងអស់បានលើកយកតួលេខប្រាក់ឈ្នួលកម្មករ មកពិភាក្សាជាមួយអំណះអំណាងរៀងៗខ្លួន។ ក្នុងនោះភាគីនិយោជក ហ៊ានដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករ និយោជិត តែ២០១.៥០ ដុល្លារតែប៉ុណ្ណោះ ខណៈសហជីពតំណាងកម្មករចង់ទាមទារឱ្យលើសនេះ។
អានបន្ត -
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ បន្តការតវ៉ាឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាព
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ បន្តការតវ៉ាឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូកីឡា។
អានបន្ត -
មេដឹកនាំបក្សប្រឆាំងស្នើសុំទិដ្ឋាការចូលកម្ពុជា ដើម្បីបង់ប្រាក់ពិន័យតាមការបង្គាប់ពី គ.ជ.ប.
ក្រុមមេដឹកនាំនយោបាយគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស ស្នើរដ្ឋាភិបាលកម្ពុជាប្រគល់ទិដ្ឋាការឱ្យពួកគេដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ ហើយបង់ប្រាក់ពិន័យតាមការបង្គាប់ពីស្ថាប័នរៀបចំការបោះឆ្នោត។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារព្រមានប្តឹងក្រុមហ៊ុនជិត៤០ទៅតុលាការ ក្រោយពេលបោះឆ្នោត
អគ្គនាយកដ្ឋានពន្ធដារព្រមានប្តឹងក្រុមហ៊ុនជិត ៤០ ទៅតុលាការ ពាក់ព័ន្ធនឹងការខកខានបង់ពន្ធតាមការកំណត់។ ការព្រមានប្តឹងនេះធ្វើឡើងស្របពេលការប្រមូលពន្ធរយៈពេល៨ខែ នៅខ្វះ២១ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។
អានបន្ត -
អ្នកឃ្លាំមើលជំរុញឱ្យចាត់វិធានការតឹងរ៉ឹងលើអំពើឆបោកតាមអនឡាញបន្ទាប់ពីជនជាតិជប៉ុនជាង២០នាក់ជាប់ពាក់ព័ន្ធ
អ្នកឃ្លាំមើលជំរុញឱ្យសមត្ថកិច្ចខ្មែរចាត់វិធានការទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញឱ្យបានតឹងរ៉ឹងជាទីបំផុត បន្ទាប់ពីរកឃើញជនជាតិជប៉ុន ជាង ២០នាក់មានពាក់ព័ន្ធករណីនេះ ហើយក៏កំពុងយកប្រទេសកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តអំពើល្មើសនេះដែរ។
អានបន្ត -
គ្រួសារសកម្មជនបក្សប្រឆាំងបារម្ភពីបញ្ហាសុខភាពប្ដីដែលកំពុងជាប់ឃុំ
ប្រពន្ធសកម្មជនគណបក្សប្រឆាំងលើកឡើងថា ប្ដីរបស់ពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលប្រឈមដល់អាយុជីវិតប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ ពួកគាត់ទទូចឱ្យមន្ត្រីពន្ធនាគារយកចិត្តទុកដាក់ចំពោះសុខភាពអ្នកជាប់ឃុំនយោបាយ និងពិនិត្យព្យាបាលអ្នកជំងឺឱ្យបានដិតដល់។
អានបន្ត -
ជនរងគ្រោះនៃអំពើឆបោកដីធ្លីរបស់សេដ្ឋីធ្លាក់ទៅក្នុងពលកម្មកុមារ និងការចំណាកស្រុកដើម្បីរកប្រាក់សងបំណុល
អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូចជាអ្នកជិតខាងច្រើននាក់ទៀតរបស់អ្នកស្រីដែរ បានខ្ចីប្រាក់រាប់ម៉ឺនដុល្លារដើម្បីវិនិយោគក្នុងគម្រោងដីធ្លីរបស់មហាសេដ្ឋីមួយរូប ដែលនាំឱ្យអ្នកស្រីធ្លាក់ទៅក្នុងការជំពាក់បំណុលវណ្ឌក នៅពេលដែលក្រុមហ៊ុននេះឈប់សងប្រាក់ឱ្យមកអ្នកស្រីវិញ។
អានបន្ត -
ពលករខ្មែរនៅប្រទេសថៃ ស្នើឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
ពលករខ្មែររួមជាមួយសកម្មជនគណបក្សប្រឆាំង និងនិស្សិតនៅប្រទេសថៃប្រមាណ៦០នាក់ បានប្រមូលផ្ដុំគ្នានៅតំបន់សួនលួងឡកាវ ក្នុងក្រុងបាងកក (Bangkok) ស្នើឱ្យអង្គការសហប្រជាជាតិ កុំទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
អានបន្ត -
កម្ពុជានិងចិនប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមក និងប្រឆាំងនយោបាយលើបញ្ហាសិទ្ធិមនុស្
ភ្នំពេញ — ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន ភាគីកម្ពុជានិងចិនបានប្តេជ្ញាការពារគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងប្រឆាំងនឹងការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ដែលកម្ពុជារងការរិះគន់ថារំលោភបំពានធ្ងន់ធ្ងរប៉ុន្មានឆ្នាំចុងក្រោយនេះ។
អានបន្ត -
គ.ជ.ប ព្រមានប្រើច្បាប់បង្ខំរូបរាងកាយលោក សម រង្ស៊ី និងសមាជិកប្រឆាំងជាង៣០នាក់ទៀត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញលិខិតបង្គាប់ឲ្យលោក សម រង្ស៊ី និងសមាជិកបក្សប្រឆាំងជាង៣០នាក់ទៀតឲ្យបង់ប្រាក់ពិន័យសរុបម្នាក់ៗចន្លោះពី១០ទៅ២០លានរៀល ដោយកំហិតរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទី១៣កញ្ញា២០២៣។
អានបន្ត -
បុគ្គលិកក្រុមហ៊ុន Giant Ibis ស្នើលោក ហ៊ុន ម៉ាណែត ដោះស្រាយវិវាទការងារ
កូដករក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ប្រមាណ១០នាក់ ទាមទារឱ្យថៅកែដោះស្រាយវិវាទការងារដែលអូសបន្លាយជាង៣ឆ្នាំ។ សហភាពការងារកម្ពុជាថា វិវាទការងារនេះបង្ហាញពីភាពកម្សោយរបស់ក្រសួងការងារ ដែលមិនអាចបង្ខំឱ្យភាគីក្រុមហ៊ុនមកគោរពច្បាប់ការងារ។
អានបន្ត -
ក្រុមកម្មករណាហ្គាវើលដ៍ដេករង់ចាំដំណោះស្រាយការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍
ដោយអស់សង្ឃឹមក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាលរយៈពេលជាង២ឆ្នាំ ក្រុមកូដករណាហ្គាវើលដ៍នាំគ្នាដេករង់ចាំយុត្តិធម៌នៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) វិញម្ដង។
អានបន្ត -
អាជ្ញាធរមណ្ឌលគិរីរារាំងពលរដ្ឋមិនឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលរបស់សមាគមអាដហុក
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តមណ្ឌលគិរីថា ការរារាំងរបស់អាជ្ញាធរ ដែលមិនឲ្យបើកវគ្គបណ្ដុះបណ្ដាលពលរដ្ឋនៅតាមមូលដ្ឋាន ជាការរំលោភលើសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ និងបង្កការលំបាកដល់ការអនុវត្តគម្រោងផ្សេងៗ របស់អង្គការសង្គមស៊ីវិល។
អានបន្ត -
គ.ជ.ប បង្គាប់ឱ្យលោក សម រង្ស៊ី និង បុគ្គល ៣៦ រូបផ្សេងទៀតចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) បានបង្គាប់ ឱ្យលោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត ចំនួន ២០ លានរៀល និងបក្ខពួកចំនួន ៣៦ នាក់ផ្សេងទៀត ក្នុងម្នាក់ ១០លានរៀលពាក់ព័ន្ធបទល្មើសដែលបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។
អានបន្ត -
រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងអង្គការ Human Rights Watch អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា
ភ្នំពេញ — ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលធ្លាប់ចេញផ្សាយរបាយការណ៍រៀបរាប់ពីស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះជាបន្តបន្ទាប់ និងការបោះឆ្នោតកាលពីកន្លងទៅដែលធ្វើឡើងក្រោមស្ថានភាពរឹតត្បិត។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សបន្ដរិះគន់តែកម្ពុជាបន្ដប្រកែកពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្សបន្ដរិះគន់តែកម្ពុជាបន្ដប្រកែកពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
អានបន្ត