កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដោះស្រាយការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ
អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហាបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការយូណេស្កូចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅប្រទេសអារ៉ាប៊ីសាអូឌីត។
អានបន្ត -
ប៉ូលិសកម្ពុជា -ថៃ ឃាត់ខ្លួនជនជាតិថៃ៤នាក់ ដែលឆបោកតាមអនឡាញ រត់មកលាក់ខ្លួននៅប៉ោយប៉ែត
អគ្គស្នងការនគរបាលជាតិកម្ពុជា បានបញ្ជាក់ថា ជនជាតិថៃទាំងនេះ បានមកសម្ងំលាក់ខ្លួន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយជាប់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដែលបណ្ដាលឱ្យកើតមានអំពើឃាតកម្មលើពលរដ្ឋថៃ មួយគ្រួសារទៀតផង។
អានបន្ត -
ពលរដ្ឋ ៧០គ្រួសារនៅបាត់ដំបង ដែលអ្នកមានអំណាចបិទផ្លូវ ទទូចដល់អាជ្ញាធរឱ្យបើកផ្លូវចេញចូលឡើងវិញ
ពលរដ្ឋចំនួន ៧០គ្រួសារ នៅស្រុកកំរៀង ដែលអ្នកមានអំណាចបិទផ្លូវមិនឲ្យធ្វើដំណើរ ទទូចដល់អាជ្ញាធរខេត្តឱ្យជួយធ្វើអន្តរាគមន៍បើកផ្លូវធ្វើដំណើរនោះឡើងវិញ។ មន្ត្រីអង្គការសង្គមស៊ីវិលថា អាជ្ញាធរខេត្ត គួរតែអញ្ជើញភាគីទាំងអស់មកជជែកតទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
អានបន្ត -
ក្រោយបើកការស៊ើបអង្កេតហើយ អគ្គស្នងការសម្រេចដកតំណែង មេប៉ុស្តិ៍សំព្រោជ នៃស្រុកស្ទោង
ក្នុងសេចក្តីសម្រេចអនុវត្តវិន័យលើមន្រ្តីនគរបាល របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ កញ្ញា បានសង្កត់ធ្ងន់ថា ការសម្រេចដកហូតមុខតំណែង លោក ហុង សារ៉ុម ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
អានបន្ត -
សហព័ន្ធខ្មែរក្រោមស្នើលោក ចូ បៃដិន ពិនិត្យសិទ្ធិសេរីភាពខ្មែរក្រោមពេលធ្វើទស្សនកិច្ចនៅវៀតណាម
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ឯកភាពនឹងសំណើរបស់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ពិនិត្យលើសិទ្ធិសេរីភាពនានារបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរងនូវការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាមសព្វថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅខែកញ្ញា នេះ។
អានបន្ត -
គណបក្សភ្លើងទៀនអំពាវនាវឲ្យដោះលែងមន្ត្រី៥រូបដែលចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង យល់ថា ការចាប់ខ្លួននេះគឺជាការដាក់សម្ពាធបង្ខំឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យបក្សប្រឆាំងចុះខ្សោយ និងចង់រំលាយឬសគល់របស់លោក សម រង្ស៊ី។
អានបន្ត -
សមត្ថកិច្ចខេត្តបន្ទាយមានជ័យបន្តចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនកើនឡើងចំនួន១០នាក់
អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនកើនឡើងចំនួន ១០នាក់ទាំងគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់យកទៅស្នងការនគរបាលខេត្ត ដើម្បីសួរនាំ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀនជាបន្តបន្ទាប់ទាំងគ្មានដីកាបែបនេះគឺជាការគំរាមកំហែង និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អានបន្ត -
សហគមន៍ជនជាតិដើមនៅមណ្ឌលគិរីថា ក្រុមឈ្មួញមានឯកសណ្ឋានជាទាហាន លួចកាប់ទន្ទ្រានដីព្រៃសហគមន៍ជាច្រើនហិកតារ
សហគមន៍ជនជាតិដើមភាគតិចថ្មន ស្ថិតនៅខេត្តមណ្ឌលគិរី អះអាងថា មានក្រុមឈ្មួញមានអំណាច ដែលស្លៀកពាក់ជាទាហាន កំពុងសម្រុកកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍ និងតំបន់ការពាររាប់រយហិកតារ បើទោះបីពួកគេស្នើសុំឲ្យអាជ្ញាធរខេត្តជួយទប់ស្កាត់យ៉ាងណាក្ដី។
អានបន្ត -
សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀន ៤នាក់យកទៅសួរនាំ
កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនចំនួន ៤នាក់ យកទៅស្នងការនគរបាលខេត្តដើម្បីសួរនាំ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន សំណូមឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងសកម្មជនគណបក្សភ្លើងទៀន និងត្រូវដោះលែងសកម្មជនគណបក្សភ្លើងទៀនជាបន្ទាន់ ដើម្បីបង្ហាញពីការបើកលំហប្រជាធិបតេយ្យ។
អានបន្ត -
សេរីភាពមូលដ្ឋាននៅបន្តធ្លាក់ចុះគួរឲ្យព្រួយបារម្
អង្គការសង្គមស៊ីវិលបារម្ភពីការបន្តធ្លាក់ចុះសេរីភាពជាមូលដ្ឋាននៃការបញ្ចេញមតិ និងការជួបជុំ នៅក្នុងរបាយការណ៍ឆ្នាំ២០២២ ស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅប្រទេសកម្ពុជា។
អានបន្ត -
UNESCO និង CIPL ធ្វើគម្រោងផ្ដល់សិទ្ធិដល់ជនជាតិដើមភាគតិចនៅក្នុងខេត្ត ៣
ភ្នំពេញៈ អង្គការយូណេស្កូ (UNESCO) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL)នឹងធ្វើការជាមួយយុវជនជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដើម្បីបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងឌីជីថលដល់យុវជន ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការពង្រីកសំឡេង និងភាសារបស់ពួកគេនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដោយប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងចូលរួមក្នុងការដំណើរការអភិវឌ្ឍសង្គមជាតិ។
អានបន្ត -
ពលរដ្ឋជាង ១ ០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ ក្រោយម្ចាស់បុរីរឹបអូស ផ្ទះ
ភ្នំពេញ៖ បច្ចុប្បន្ន មានពលរដ្ឋជាង១០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ និងបញ្ចាំ។ នេះជាការលើកឡើងរបស់លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអចលនវត្ថុ និងបញ្ចាំ ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុង ធ្វើការជាមួយម្ចាស់បុរី ដើម្បីរកដោះស្រាយជូនពលរដ្ឋ ដែលផ្ទះត្រូវបានម្ចាស់បុរីរឹបអូសយកទៅវិញ។
អានបន្ត -
គណបក្សភ្លើងទៀនស្វះស្វែងសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពាក់ព័ន្ធលិខិតចុះបញ្ជីគណបក្ស
ភ្នំពេញ — ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានស្នើសុំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ទាក់ទងនឹងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ ដើម្បីបានចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
អានបន្ត -
កាស៊ីណូមួយចោទអ្នកកាសែតជិត៧០០នាក់ថាបានទារប្រាក់ ខណៈអ្នកជំនាញបង្ហាញក្តីបារម្ភអំពីវិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ — ក្រោយមានការចែកចាយតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងកាស៊ីណូមួយថា អ្នកសារព័ត៌មានមកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចចំនួន ៧០០ មកទារលុយពីខ្លួននោះ អ្នកជំនាញក្នុងវិស័យសារព័ត៌មាន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងក្រសួងព័ត៌មាន ស្រាវជ្រាវរកឫសគល់ដែលបណ្តាលឱ្យមានការផ្តល់លុយកាក់ឱ្យអ្នកកាសែតបែបនេះ ព្រោះអ្នកកាសែតមិនអាចទៅជំរិតទារប្រាក់ពីបុគ្គល ឬក្រុមណាមួយបានទេ។
អានបន្ត -
រដ្ឋមន្ត្រីកសិកម្មបានផ្អាកការងារប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន ដោយសារពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចេញលិខិតផ្អាកការងារ លោក អ៊ី ម៉េងលាង ជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន បន្ទាប់ពីរកឃើញភស្តុតាងមួយចំនួនថាមានភាពមិនប្រក្រតីនៃការអនុវត្តការងារ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
អានបន្ត -
កម្មកររោងចក្រទាមទារប្រាក់ខែគោល២១៥ដុល្លារចាប់ពីឆ្នាំ២០២៤
កម្មកររោងចក្រវាយនភណ្ឌលើកឡើងថា ពួកគាត់មិនអាចទទួលយកតួលេខនៃការដំឡើងប្រាក់ឈ្នួលអប្បបរមានៅជុំទីបីនេះបានឡើយ ដោយទាមទារការដំឡើងប្រាក់ខែគោលឱ្យបានសមស្របនឹងតម្រូវការជីវភាព និងសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលធ្វើការឱ្យមានតម្លាភាព ដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់កម្មករ ចៀសវាងលម្អៀងទៅខាងភាគីនិយោជក។
អានបន្ត -
សង្គមស៊ីវិល៖ សេរីភាពមូលដ្ឋានកម្ពុជា ក្នុងឆ្នាំ២០២២ រងការរំលោភបំពានកាន់តែធ្ងន់
របាយការណ៍នេះ មាន១២៩ទំព័រ នាថ្ងៃទី៧កញ្ញា បានបង្ហាញចំណុចសំខាន់នៃរបកគំហើញចំនួន៤ សម្រាប់សំអាងថា សេរីភាពមូលដ្ឋានកាន់តែធ្លាក់ចុះ។
អានបន្ត -
គណបក្សភ្លើងទៀន កំពុងរៀបចំឯកសារស្នើសុំជួបរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិភាក្សាពីការចុះបញ្ជីគណបក្ស
ភ្នំពេញៈ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រាប់ឱ្យដឹងថា គណបក្សកំពុងរៀបចំឯកសារឡើងវិញ ដើម្បីដាក់សំណើសុំជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មីម្តងទៀត ដើម្បីពិភាក្សាពាក់ព័ន្ធការចុះបញ្ជីគណបក្សនយោបាយ។
អានបន្ត -
តុលាការស៊ើបសួរសកម្មជនដីធ្លីបឹងតាមោកពីរនាក់ប្ដីប្រពន្ធពីបទហិង្សាដោយចេតនា
សាលាដំបូងរាជធានីភ្នំពេញចាប់ផ្ដើមបើកការស៊ើបសួរទៅលើសកម្មជនដីធ្លីបឹងតាមោក ពីរនាក់ប្ដីប្រពន្ធ ក្រោមបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងរាជការសាធារណៈ។ មន្ត្រីអង្គការសង្គមស៊ីវិល សោកស្ដាយចំពោះការចោទប្រកាន់របស់តុលាការ និងស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ទៅលើសកម្មជនដីធ្លីទាំងអស់ ដោយឥតលក្ខខណ្ឌ។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន ជាជាងប្រាប់តំណាងអង្គការយូណេស្កូ អំពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
សង្គមស៊ីវិលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ចង់ឃើញក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន ជាជាងប្រាប់ទៅតំណាងអង្គការយូណេស្កូ (UNESCO) អំពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ ពួកគាត់ ស្នើឱ្យក្រសួងងាកមកបើកលំហសេរីភាពសារព័ត៌មានឯករាជ្យ និងលើកទឹកចិត្តការផ្សាយព័ត៌មានពិត។
អានបន្ត