កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ប្រធានសហគមន៍ដីធ្លីមួយរូបក្នុងខេត្តត្បូងឃ្មុំប្ដេជ្ញាធ្វើការងារសង្គមបន្តទៀត ទោះប្រឈមបញ្ហានានាក្តី
បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយផ្តើមចេញពីវិវាទដីធ្លីសមូហភាពជាមួយក្រុមហ៊ុនចិនមួយនោះ ប្រធានសហគមន៍ដីធ្លីនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម សាង ប្ដេជ្ញាចិត្តថា លោកនៅតែបន្តធ្វើការដើម្បីបម្រើសហគមន៍បន្តទៀត ទោះបីជាខ្លួនត្រូវប្រឈមបញ្ហាគ្រួសារ និងសុវត្ថិភាពផ្ទាល់ខ្លួនក្តី។
អានបន្ត -
ពលរដ្ឋបឹងតាមោកមិនទទួលយកការដោះដូរដីទៅទីតាំងថ្មីតាមអាជ្ញាធរ
ប្រជាសហគមន៍បឹងតាមោកប្រមាណ២០នាក់ ទៅសាកសួរញត្តិរបស់ពួកគាត់នៅសាលារាជធានីភ្នំពេញ បន្ទាប់ពីគ្មានការឆ្លើយតបណាមួយពីអាជ្ញាធរ ក្រោយពួកគាត់ដាក់កាលពីថ្ងៃទី៣ ខែសីហា។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវពន្លឿនដោះស្រាយ បញ្ហាដីធ្លីបឹងតាមោកដោយតម្លាភាព និងសន្តិវិធី ចៀសវាងការបណ្ដេញចេញដោយបង្ខំ។
អានបន្ត -
ពលរដ្ឋមានវិវាទដីធ្លីជាង៣០០នាក់ ប្រមូលផ្ដុំមុខសាលាឧទ្ធរណ៍ព្រះសីហនុ ខណៈតំណាងម្នាក់ចូលសវនាការនៅថ្ងៃនេះ
ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ៣០០នាក់ មកពីស្រុកចំនួន៣ នៃខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ទរណ៍ព្រះសីហនុ ខណៈតំណាងពលរដ្ឋម្នាក់ចូលសវនាការ នៅថ្ងៃអង្គារនេះ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានឈប់ផ្តល់សំណងដល់ពលរដ្ឋរស់នៅខុសច្បាប់ក្នុងតំបន់អង្គរ បើពួកគេចង់តថ្លៃរឿងសំណង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានឈប់ផ្តល់សំណងដល់ពលរដ្ឋដែលរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បើពួកគេជឿតាមការញុះញង់របស់អ្នកនយោបាយ ហើយមិនព្រមចាកចេញ ព្រោះតែចង់នៅតថ្លៃទាមទារសំណងខ្ពស់ជាងអ្វីដែលរដ្ឋាភិបាលបានកំណត់រួចទៅហើយនោះ។
អានបន្ត -
មេធាវី កញ្ញា សេង ធារី ខកចិត្តចំពោះក្រសួងមហាផ្ទៃ ដែលមិនឆ្លើយតបសំណើសុំផ្ទេរកូនក្ដីមកពន្ធនាគារនៅភ្នំពេញ
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី បង្ហាញការសោកស្ដាយចំពោះក្រសួងមហាផ្ទៃ ដែលមកដល់ពេលនេះ នៅមិនទាន់ឆ្លើយតបលើសំណើសុំផ្ទេរកូនក្ដីរបស់ខ្លួន មកកាន់ពន្ធនាគារនៅរាជធានីភ្នំពេញ ខណៈលោកបានដាក់សំណើលើករណីនេះជាងមួយខែមកហើយ។
អានបន្ត -
សង្គមស៊ីវិលជិត ១០០ស្ថាប័ន ទទូចរដ្ឋាភិបាលដោះស្រាយ«វិវាទដីធ្លីដ៏រ៉ាំរ៉ៃ» នៅព្រលានយន្តហោះថ្មីឱ្យបានឆាប់
សង្គមស៊ីវិលជិត ១០០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មីឱ្យបានឆាប់ ក្រោយកត់សម្គាល់ថា វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុនOCICនិងពលរដ្ឋម្ចាស់ដីមានភាពធ្ងន់ធ្ងរ ក្នុងនោះពលរដ្ឋរងគ្រោះជាច្រើនកំពុងរងការបណេ្តញចេញដោយបង្ខំទាំងមិនទាន់ទទួលបានដំណោះស្រាយសមរម្យខណៈអាជ្ញាធររដ្ឋបានខកខានបំពេញតួនាទីជាអ្នកបម្រើរាស្ត្រហើយថែមទាំងបានបង្កើតនូវបរិយាកាសភ័យខ្លាចដល់ពលរដ្ឋទៅទៀត។
អានបន្ត -
បទសម្ភាសន៍៖ តើកម្មករវិស័យកាត់ដេរប្រឈមបញ្ហាអ្វីខ្លះបើប្រាក់ខែគោលមិនឡើងតាមការរំពឹងទុក?
នៅឆ្នាំ២០២២នេះ ក៏ដូចឆ្នាំមុនៗដែរ ក្រសួងការងារ តែងតែជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីដំឡើងប្រាក់ឈ្នួលដល់កម្មករនៅក្នុងវិស័យកាត់ដេរ ខណៈឆ្នាំនេះប្រាក់ឈ្នួលអប្បបរមាមានចំនួន ១៩៤ដុល្លារនៅក្នុងមួយខែ។ ក៏ប៉ុន្តែ អំឡុងក្នុងការជជែកគ្នានាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងឃើញថា តួលេខនៃការសុំដំឡើងមានការខុសគ្នា បើប្រៀបធៀបទៅនឹងតួលេខរបស់សហជីពដែលស្នើដល់ ២១៥ដុល្លារ ប៉ុន្តែភាគីខាងនិយោជកស្នើសម្រេចយល់ព្រមត្រឹមតែ ១៩៦ដុល្លារនោះ។
អានបន្ត -
កម្មករធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល ២១៥ដុល្លារ តែនិយោជកថាមិនអាចបានបំណងទាំងអស់ទេ
ក្រុមកម្មករនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ តាមបណ្តារោងចក្រនានា បានបើកយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ ចំនួន២១៥ដុល្លារ ក្នុងមួយខែ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីមានការចរចាគ្នាតានតឹងជាច្រើនលើកកន្លងទៅនេះ រវាងតំណាងកម្មករនិយោជិត និងតំណាងនិយោជក ហើយការចរចាជុំបន្តនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាស្អែក។
អានបន្ត -
សង្គមស៊ីវិលទទូចរដ្ឋាភិបាលអនុវត្តច្បាប់ចំពោះអាជ្ញាធរបង្កហិង្សាលើកូដករណាហ្គាវើលដ៍
អង្គការសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលចាត់វិធានការច្បាប់លើសមត្ថកិច្ចនិងកងកម្លាំងសន្តិសុខខណ្ឌដែលបង្កហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ជាថ្មីទៀត ដើម្បីលុបបំបាត់ការរំលោភសិទ្ធិមនុស្ស និងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋខេត្តពោធិ៍សាត់ស្នើឱ្យអាជ្ញាធរធ្វើប្លង់ដីស្រែថ្មី ក្រោយដីពួកគាត់ប៉ះពាល់ពីការធ្វើប្រឡាយទឹក
ពលរដ្ឋមួយចំនួននៅខេត្តពោធិ៍សាត់ បន្តស្នើឱ្យអាជ្ញាធរពន្លឿនការធ្វើប្លង់ដីស្រែជូនពួកគាត់ ខណៈដីស្រែពួកគាត់ជាច្រើនគ្រួសារត្រូវបានប៉ះពាល់ដោយគម្រោងធ្វើប្រឡាយទឹកជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់នៅពុំទាន់មានប្លង់ថ្មីសម្រាប់យកទៅប្រើប្រាស់នៅឡើយទេ។
អានបន្ត -
យ៉ាងហោចកូដករណាហ្គាវើលដ៍២នាក់សន្លប់និងមួយចំនួនរងរបួសស្រាល ក្រោយប៉ះទង្គិចជាមួយសមត្ថកិច្ច
តំណាងក្រុមកូដករអះអាងថា យ៉ាងហោចណាស់កូដករណាហ្គាវើលដ៍ចំនួន២នាក់ដួលសន្លប់ និងមួយចំនួនទៀតរងរបួសស្រាល ដោយសារប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌទួលគោករាប់សិបនាក់ ខណៈពួកគេនាំគ្នាដើរហែក្បួនពីក្រសួងការងារឆ្ពោះទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។
អានបន្ត -
គណៈកម្មការស៊ើបអង្កេតកម្ពុជាជំរុញការដាក់រដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវការរំលោភសិទ្ធិមនុស្
គណៈកម្មការស៊ើបអង្កេតកម្ពុជាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងងាកមកផ្តោតចំណាប់អារម្មណ៍លើការដាក់ឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនានាដែលបានកើតឡើងក្នុងរយៈពេលជិត៤ទសវត្សរ៍នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់លោក។
អានបន្ត -
អាជ្ញាធរមិនអនុញ្ញាតឱ្យក្រុមយុវជនប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃរឿងការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យក្រុមយុវជនប្រមូលផ្ដុំគ្នាលើសពី៥នាក់ នៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីទាមទារឱ្យក្រសួងបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការផ្តល់សិទ្ធិពេញលេញដល់ជនបរទេសក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។
អានបន្ត -
លោក ស ខេង៖ កម្ពុជាកំពុងប្រឈមនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងសាហាវ
ថ្លែងនៅក្នុងពិធីសម្ពោធអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជាជាកន្លែងរងគ្រោះនៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ នាមួយរយៈចុងក្រោយនេះ។ លោកថា បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ដែលកើតនៅកម្ពុជា គឺមិនមែនជនជាតិខ្មែរជាអ្នកប្រព្រឹត្តនោះទេ។ ផ្ទុយទៅវិញ អ្នកប្រព្រឹត្តនិងមេខ្យល់ គឺជនជាតិផ្សេងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងជម្លោះដីធ្
តំណាងរបស់សហគមន៍ជនជាតិដើមភាគតិចពីរផ្សេងគ្នានៅខេត្តកំពង់ធំនិងខេត្តព្រះវិហារអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីជួយដោះស្រាយជម្លោះដីធ្លីដ៏អូសបន្លាយនៅក្នុងសហគមន៍របស់ពួកគាត់។
អានបន្ត -
ភាពខ្មាសអៀននិងការវាយតម្លៃការរួមភេទមុនរៀបការធ្វើឱ្យការរំលូតកូនកាន់តែគ្រោះថ្នាក់
នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ការរំលូតកូនជាអំពើស្របច្បាប់ ប៉ុន្តែមកទល់បច្ចុប្បន្ន ការមាក់ងាយពីសង្គម វប្បធម៌ និងសាសនានៅតែបន្តរារាំងស្ត្រីមិនឱ្យយល់ដឹងនិងទទួលយកសេវារំលូតកូនពីកន្លែងដែលមានសុវត្ថិភាព។
អានបន្ត -
កូដករណាហ្គាវើលដ៍ស្នើលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី ឱ្យជួយដោះស្រាយវិវាទការងារ
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ស្នើដល់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត គួរតែជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ពួកគាត់ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញថា លោកជាមេដឹកនាំម្នាក់ចេះឈឺឆ្អាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ជារឿងល្អ ប្រសិនបើលោក ហ៊ុន ម៉ាណែត អាចចូលរួមដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
អានបន្ត -
លោក កឹម សុខា៖«ការសម្រេចដោយអគតិ គឺជាអំពើបាប»
លោក កឹម សុខា តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអរគុណអ្នកគាំទ្រ ដែលតែងនាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការភ្នំពេញ ដើម្បីបង្ហាញការគាំទ្រដល់លោក និងឃ្លាំមើលសវនាការរបស់លោក ជារៀងរាក់ព្រឹកថ្ងៃពុធ។ លោក បង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីអ្នកគាំទ្ររបស់លោកនៅមុខតុលាការភ្នំពេញ។
អានបន្ត -
ក្រុមយុវជនគ្រោងជួបជុំនៅមុខក្រសួងមហាផ្ទៃ ទាមទារឱ្យបញ្ឈប់ផ្ដល់បណ្ណស្នាក់នៅនិងការបង្កើតអាគារសិក្សាភាសាវៀតណាម
ក្រុមយុវជនប្រមាណ១០០នាក់ គ្រោងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅដើមសប្ដាហ៍ក្រោយ ដើម្បីទាមទារឱ្យក្រសួងបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់សិទ្ធិពេញលេញដល់ជនបរទេសក្នុងការប្រកបអាជីវកម្មនៅកម្ពុជា និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា លុបចោលការបង្កើតអាគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អានបន្ត -
ពលរដ្ឋជាង១៥០គ្រួសារនៅខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយដីធ្លី
ប្រជាពលរដ្ឋជាង១៥០គ្រួសារ នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ស្នើអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លី ក្រោយពីពួកគេអះអាងថាបានរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់នោះ។
អានបន្ត