កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
សង្គមស៊ីវិលនិងសហជីពរិះគន់ការដំឡើងឋានៈលោក ឈូក បណ្ឌិត ដែលបាញ់រះលើកម្មករកាលពី១០ឆ្នាំមុន
សង្គមស៊ីវិល និងសហជីពអះអាងថា វាជាគំរូដ៏អាក្រក់សម្រាប់សង្គមដែលរដ្ឋាភិបាលរបស់បុរសខ្លាំងដំឡើងឋានន្តរសក្តិអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនដៃដល់មួយរូបដែលធ្លាប់បាញ់រះលើកម្មកររោងចក្រអំឡុងពេលទាមទារលក្ខខណ្ឌការងារ កាលពី ១០ឆ្នាំមុនពីឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៣ មកជាឧត្តមមន្ត្រីថ្នាក់លេខ៤។
អានបន្ត -
ក្រុមអ្នកវិភាគសង្ស័យថា ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិក ៤រូប អាចជាផ្នែកមួយនៃយុទ្ធនាការបញ្ចុះបញ្ចូលកុំឱ្យអាមេរិកដាក់ទណ្ឌកម្ម
ក្រុមអ្នកវិភាគដាក់ការសង្ស័យថា ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិក ៤រូប នៅកម្ពុជា នារយៈពេលចុងក្រោយនេះ អាចជាផ្នែកមួយនៃយុទ្ធនាការបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកុំឱ្យអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក។ ទោះយ៉ាងណា ពួកគេយល់ថា លោក ហ៊ុន សែន នឹងមិនអាចទទួលបានជោគជ័យក្នុងយុទ្ធនាការបញ្ចុះបញ្ចូលអាមេរិកនេះឡើយ។
អានបន្ត -
មន្ត្រីយោធា១៣រូបត្រូវដំឡើងឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី
មន្ត្រីយោធាជាន់ខ្ពស់១៣នាក់ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ បានដំឡើងនិងផ្តល់ឋានៈស្មើរដ្ឋមន្ត្រី នេះបើយោងព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។
អានបន្ត -
CCHR ស្នើរដ្ឋាភិបាលស៊ើបអង្កេតករណីបាត់ខ្លួនអតីតកម្មកររោងចក្រ និងសកម្មជនជនជាតិថៃ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីម្សិលមិញ បានផ្ដល់អនុសាសន៍ដោយស្នើរដ្ឋាភិបាលទទួលស្គាល់ឧក្រិដ្ឋកម្មនៃការបាត់ខ្លួនដោយបង្ខំ ដែលជាបទល្មើសនៅក្រោមច្បាប់ព្រហ្មទណ្ឌនៅកម្ពុជា ព្រមទាំងស៊ើបអង្កេតដោយឥតលម្អៀង និងហ្មត់ចត់ក្នុងករណីបាត់ខ្លួនយុវជន ឃឹម សុផាត អតីតកម្មកររោងចក្រក្នុងតំបន់វេងស្រេង និងសកម្មជនជនជាតិថៃ លោក វ៉ាន់ចាលើម សាតស័ក្តិសិទ្ធិ។
អានបន្ត -
នាយករដ្ឋមន្ត្រីថា បើពលរដ្ឋមិនរើសំណង់ខុសច្បាប់ចេញពីតំបន់អង្គរទេ នោះអង្គរវត្តនឹងប្រឈមការដកចេញពីបេតិកភណ្ឌពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើប្រជាពលរដ្ឋមិនរើសំណង់ខុសច្បាប់របស់ពួកគេចេញពីតំបន់អង្គរទេ នោះប្រាសាទអង្គរវត្តអាចនឹងប្រឈមនូវការដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារសំណង់ទាំងនោះនឹងធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌ ដែលផ្ទុយពីកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក។
អានបន្ត -
សៀមរាប៖ ពុំមានការប្រើកម្លាំងដើម្បីរំសាយក្រុមអ្នកមានជំនឿលើលោក ខឹម វាសនា ទេ ទោះផុតថ្ងៃឱសានវាទតាំងពីយប់ម៉ោង១២៖០០នាទី ថ្ងៃទី៣០ ខែសីហា យ៉ាងណាក្ដី។
នៅព្រឹកថ្ងៃទី៣១ សមត្ថកិច្ចជាច្រើនដែលតាមការបញ្ជាពីអភិបាលខេត្ត ត្រូវបានពង្រាយតាមច្រកចេញចូលតំបន់ចម្ការរបស់លោក ខឹម វាសនា។ អភិបាលខេត្តបញ្ជាក់ថា អាជ្ញាធរមិនប្រកាន់ទោសចំពោះពលរដ្ឋដែលកំពុងស្ថិតក្នុងជំរំរបស់លោក ខឹម វាសនា ទេ និងទទូចឱ្យពលរដ្ឋទាំងនោះប្រញាប់ទៅផ្ទះសម្បែងវិញ ដើម្បីកុំឱ្យប្រឈមបញ្ហាសុខភាព សេដ្ឋកិច្ចគ្រួសារបន្តទៀត និងពុំមានទឹកលិចដូចទំនាយរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយ។ ក្នុងនោះ អាជ្ញាធរក៏បានត្រៀមរថយន្តទាហានច្រើនគ្រឿង ដើម្បីដឹកជញ្ជូនត្រឡប់ទៅផ្ទះវិញផងដែរ៕
អានបន្ត -
តុលាការបន្តបើកសវនាការសួរ លោក កឹម សុខា រឿងបាតុកម្មនៅផ្លូវវេងស្រេង
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ នេះ បន្តបើកសវនាការសួរដេញដោលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងវីដេអូប្រទូសរ៉ាយធ្វើបាតុកម្មនៅផ្លូវវេងស្រេង។ ប៉ុន្តែមេធាវីរបស់លោក កឹម សុខា ចាត់ទុកតុលាការសួរដេញដោលលើបញ្ហានេះដដែលៗ ក្នុងគោលបំណងពន្យារពេល។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសមិនចាត់វិធានការលើលោក ខឹម វាសនា ដោយបារម្ភខ្លាចចូលអន្ទាក់នយោបាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនចាត់វិធានការលើលោក ខឹម វាសនា ឬប្រើប្រាស់កម្លាំងក្នុងការបង្ក្រាបណាមួយទៅលើការប្រមូលផ្ដុំពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតំបន់ភ្នំគូលេន ខេត្តសៀមរាប នោះទេ ដោយបារម្ភខ្លាចចូលអន្ទាក់ បើទោះបីលោករងការជេរប្រមាថពីសំណាក់លោក ខឹម វាសនា ក៏ដោយ។
អានបន្ត -
មន្រ្តីសិទ្ធិមនុស្សស្នើឱ្យដោះលែងកញ្ញា សេង ធារី ខណៈសាលាឧទ្ធរណ៍គ្រោងបើកសវនាការសុំនៅក្រៅឃុំនាសប្តាហ៍នេះ
ភ្នំពេញ — ខណៈតុលាការនឹងបើកសវនាការទាក់ទងនឹងការស្នើសុំនៅក្រៅឃុំរបស់កញ្ញា សេង ធារី នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ មន្រ្តីសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេធាវីសញ្ជាតិខ្មែរអាមេរិកាំងរូបនោះនៅក្រៅឃុំ ដើម្បីកុំឱ្យកម្ពុជារងសម្ពាធអន្តរជាតិណាមួយ។
អានបន្ត -
ក្រសួងកិច្ចការនារី សំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ
(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា។
អានបន្ត -
លោក ហ៊ុន សែន ចេញមុខការពារកូនប្រុសទាំងពីរមិនបានប្រជែងគ្នាធ្វើនាយករដ្ឋមន្ត្រីទេ
លោក ហ៊ុន សែន គូសបញ្ជាក់ជាសាធារណៈនៅថ្ងៃទី៣១សីហាថា គ្រួសារលោកគ្មានជម្លោះផ្ទៃក្នុងឬ កូនប្រុសទាំងពីរដែលកំពុងមានប្រជាប្រិយភាពដណ្ដើមគ្នាអង្គុយលើកៅអីនាយករដ្ឋមន្ត្រីឡើយ។ ការវាយបកនេះបន្ទាប់ពីអ្នកវិភាគថា កូនប្រុសទាំងពីរលោក ហ៊ុន ម៉ានី និង លោក ហ៊ុន ម៉ាណែត កំពុងប្រជែងគ្នាធ្វើនាយករដ្ឋមន្ត្រី។
អានបន្ត -
អាជ្ញាធរខេត្តសៀមរាបដាក់ឱសានវាទឱ្យលោក ខឹម វាសនា រំសាយការជួបជុំនៅមុនដំណាច់ខែសីហា
រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញរួចហើយអំពីផែនការរំសាយការប្រមូលផ្ដុំ ដោយចាត់ទុកថា ការជួបជុំនេះគឺមិនបានការសហការណាមួយជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលនាំឱ្យការប្រមូលផ្ដុំនេះប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់ សន្តិសុខ បរិស្ថាន និងវិធានការបង្ការ និងទប់ស្កាត់ប្រឆាំងជំងឺកូវីដ-១៩។
អានបន្ត -
យុវជនមួយក្រុម ដាក់ញត្តិទៅក្រសួងអប់រំ ជំទាស់នឹងការបង្កើត ដេប៉ាតឺម៉ង់វៀតណាម
ភ្នំពេញ៖ យុវជនប្រមាណ១០ បានមកពីបណ្ដាខេត្តនានា រួមគ្នាដាក់ញត្តិ ជំទាស់នឹងការបង្កើត ដេប៉ាតឺម៉ង់វៀតណាម ។ ពួកគេយល់ឃើញថា ការបង្កើតនេះ អាចនឹងប៉ះពាល់ដល់វប្បធម៌ និងជាដើមចមនៃការបញ្ចូលមនោគមន៍ដល់យុវជនជំនាន់ក្រោយ។
អានបន្ត -
ក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យានជាតិសមុទ្រមួយទៀតនៅខេត្តកែប
ក្រសួងបរិស្ថាន បាននិងកំពុងសិក្សាអំពីការបង្កើតឧទ្យានជាតិសមុទ្រមួយទៀតនៅក្នុងខេត្តកែប ខណៈពេលបច្ចុប្បន្ននេះ កម្ពុជាមានតំបន់ឧទ្យានជាតិសមុទ្រចំនួន២រួចទៅហើយ។
អានបន្ត -
មេដឹកនាំគណបក្សនយោបាយចំនួន ៤ នឹងជួបជាមួយប្រធាន គជប ពិភាក្សាពីការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី ៣១ សីហា
ភ្នំពេញៈ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ អនុញ្ញាតឱ្យថ្នាក់ដឹកនាំ គណបក្សនយោបាយចំនួន ៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀនចូលជួបពិភាក្សាលើសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី ៣១ សីហា។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែសីហា ថា គ.ជ.ប. ទទួលបានលិខិតរបស់គណបក្សទាំង ៤ នេះ កាលពីថ្ងៃ ២២ សីហា ឆ្នាំ ២០២២។ ក្រោយពីទទួលបានលិខិតនេះ លោកប្រាជ្ញ ចន្ទ បានចារឯកភាពអនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សទាំង ៤ ជួបជាមួយសមាសភាពថ្នាក់ដឹកនាំរបស់ គជប។
អានបន្ត -
ប្រជាពលរដ្ឋខេត្តព្រះសីហនុរងការបណ្ដេញចេញ ខណៈមនុស្សបួននាក់ត្រូវបានតុលាការចោទប្រកាន់ពីបទទន្រ្ទានដីឯកជន
ប្រជាពលរដ្ឋខេត្តព្រះសីហនុរងការបណ្ដេញចេញ ខណៈមនុស្សបួននាក់ត្រូវបានតុលាការចោទប្រកាន់ពីបទទន្រ្ទានដីឯកជន
អានបន្ត -
ក្រសួងមហាផ្ទៃរំលឹកឡើងវិញឱ្យមានការទទួលស្គាល់បណ្ណស្នាក់នៅជនអន្តោប្រវេសន្តនៅកម្ពុជា
ក្រសួងមហាផ្ទៃនៅថ្ងៃទី២៩សីហាម្សិលមិញនេះ បានណែនាំជាថ្មីអោយមន្ត្រីក្រោមឱវាទ អនុវត្តនិងទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា ឱ្យស្របទៅតាមច្បាប់ដែលមានចែងកាលពីឆ្នាំ១៩៩៤មក។
អានបន្ត -
ក្រសួងព័ត៌មានព្រមានលុបអាជ្ញាបណ្ណសារព័ត៌មានប្រើពាក្យអសុរោះក្រោយបញ្ជាលោក ហ៊ុន សែន
ក្រសួងព័ត៌មានបញ្ជាក់ជាថ្មីថា ក្រសួងនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ចំពោះស្ថាប័នព័ត៌មានដែលផ្សព្វផ្សាយការប្រើពាក្យអសុរោះ ដោយលុបអាជ្ញាបណ្ណតែម្ដង។
អានបន្ត -
ក្រុមយុវជនដាក់ញត្តិស្នើឱ្យក្រសួងអប់រំបញ្ឈប់ផែនការបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាមក្នុងគ្រឹះស្ថានរបស់រដ្ឋ
ក្រុមយុវជនធ្វើការងារសង្គមជាច្រើននាក់បាននាំគ្នាចេញដាក់ញត្តិជូនរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ជួន ណារ៉ុន ស្នើបញ្ឈប់ផែនការបង្កើតអគារសិក្សាភាសាវៀតណាម ឬដេប៉ាតឺម៉ង់ (département) ភាសាវៀតណាមក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋ។ ពួកគេបារម្ភថា ការរៀនភាសារៀតណាមនេះអាចធ្វើឱ្យសង្គមជាតិជួបហានិភ័យ ខណៈភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញចំពោះការសិក្សាភាសាខ្មែរនៅប្រទេសខ្លួនឡើយ។ មន្រ្តីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែទទួលយកសំណើរបស់ពលរដ្ឋទៅពិនិត្យ និងដោះស្រាយឱ្យបានត្រឹមត្រូវ។
អានបន្ត -
ពលរដ្ឋជិត១០០គ្រួសារនៅកំពង់ឆ្នាំងត្រៀមរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ក្រោយគ្មានដំណោះស្រាយដីធ្លីពីអាជ្ញាធរ
ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រៀមឡើងមករកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរស្រុកនិងខេត្ត។
អានបន្ត