កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • តុលាការ​សម្រេច​បញ្ជូន​ខ្លួន​លោក លី សាម៉េត ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស
    អានបន្ត

    តុលាការ​សម្រេច​បញ្ជូន​ខ្លួន​លោក លី សាម៉េត ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស

    សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​ខ្លួន ឧកញ៉ា លី សាម៉េត ទីប្រឹក្សា​ផ្ទាល់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃ​ស កាលពី​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ថោង ផល្លារង្សី បាន​បង្គាប់​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃុំខ្លួន លោក លី សាម៉េត បន្ទាប់​ពី​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ «​ឆបោក​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ និង​ខែ​តុលា ឆ្នាំ​២០២២ តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ។ ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ដដែល​នេះ​បញ្ជាក់​ថា លោក លី សាម៉េត ហៅ​គ្រូ​មា មាន​មុខ​របរ​ជា​អ្នក​រកស៊ី កម្រិត​វប្បធម៌​គ្មាន ឬ​មិន​ចេះ​អក្សរ។

    អានបន្ត
  • សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក លី សាម៉េត អតីតទីប្រឹក្សារបស់ថ្នាក់ដឹកនាំកំពូល
    អានបន្ត

    សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក លី សាម៉េត អតីតទីប្រឹក្សារបស់ថ្នាក់ដឹកនាំកំពូល

    សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ លោក លី សាម៉េត អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ មុនពេលចាប់ខ្លួនថ្ងៃទី៤ ខែវិច្ឆិកា លោកបានចេញវីដេអូសារភាពកំហុសរបស់ខ្លួន និងសុំទោស។ យោងតាមដីកាសម្រេចឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក លី សាម៉េត អតីតទីប្រឹក្សាលោកប្រធានព្រឹទ្ធសភា ហ៊ុន សែន ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

    អានបន្ត
  • តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ពីបទ «ឆបោក»
    អានបន្ត

    តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ពីបទ «ឆបោក»

    សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ក្នុង​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ឃុំ​ខ្លួន​ឈ្មោះ លី សាម៉េត​ ពី​បទ​ឆបោក​ដែល​ប្រព្រឹត្តិ​នៅ​ភ្នំ​ពេញ​កាល​ពី​ខែ​កញ្ញា និង​ខែ​តុលា ឆ្នាំ ២០២២ តាម​មាត្រា ៣៧៧ និង៣៧៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ ការ​សម្រេច​ដូច​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពីលោក លី សាម៉េត ហៅ​គ្រូមា ត្រូវ​បាន​នាំ​ខ្លួន​ដោយ​សមត្ថ​កិច្ច​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ពោល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​បញ្ជារបស់ ​លោក ហ៊ុន សែន ​ដែល​បាន​ទាត់​ចោល​នូវ​ការ​សារ​ភាព​កំហុស និង​ការ​សុំទោស​របស់​ លោក​ លី សាម៉េត​។

    អានបន្ត
  • រដ្ឋសភា​នឹង​ប្រជុំ​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់ ការ​អនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ CLV នៅ​ថ្ងៃ​ទី៨ វិច្ឆិកា
    អានបន្ត

    រដ្ឋសភា​នឹង​ប្រជុំ​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់ ការ​អនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ CLV នៅ​ថ្ងៃ​ទី៨ វិច្ឆិកា

    រដ្ឋសភា​នឹង​បើ​កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ​ហៅ​កាត់​ថា CLV-DTA នៅ​ថ្ងៃ​ទី៨ វិច្ឆិកា។ សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៣ នីតិកាល​ទី៧ នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា និង​ចាប់​ផ្ដើម​ពី​ម៉ោង ៨ព្រឹក ហើយ​ដឹកនាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ។

    អានបន្ត
  • អ្នកស្រី ប៊ុន រ៉ានី អរគុណ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ
    អានបន្ត

    អ្នកស្រី ប៊ុន រ៉ានី អរគុណ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ

    ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដោយ​អះអាង​ថា​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​រហូត​មក និង​រាប់​ជំនាន់​ទៅ​មុខ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​មនុស្ស​ជាតិ។ អ្នកស្រី ប៊ុន រ៉ានី បាន​លើកឡើង​ក្នុង​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិគិរីវង្សារាម ខេត្ត​ត្រាវិញ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​កន្លង​មក។

    អានបន្ត
  • លោក កើត សារ៉ាយ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំពីបទញុះញង់
    អានបន្ត

    លោក កើត សារ៉ាយ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំពីបទញុះញង់

    នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា​នេះ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​ លោក ​កើត សារ៉ាយ ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វ័ន្ត​ខ្មែរ​ (KSILA) ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​ពី​បទ​ញុះ​ញង់​។​ ការ​កាត់​ទោស​សកម្ម​ជន​សង្គម​រូប​នេះធ្វើ​ឡើង​ បន្ទាប់ពី​អតីត​ព្រះសង្ឃ​អង្គ​នេះ​បាន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ការ​បណ្តេញ​ពល​រដ្ឋ​ចេញ​ដោយ​បង្ខំ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​កាល​ពី​ដើម​ឆ្នាំ ២០២៤​។

    អានបន្ត
  • ក្រសួង​មហាផ្ទៃ​ត្រៀម​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​កត់ត្រា​បទ​ល្មើស
    អានបន្ត

    ក្រសួង​មហាផ្ទៃ​ត្រៀម​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​កត់ត្រា​បទ​ល្មើស

    ក្រសួង​មហាផ្ទៃ​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​​គ្រប់​គ្រង​បទល្មើស (Crime Management System - CMS) នា​ពេល​ខាង​មុខ​នេះ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ពន្លឿន​​ការ​បញ្ជូន​​ព័ត៌មាន​ទៅ​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់​ព័ន្ធ និង​ដើម្បី​រក្សា​ទុក​ទិន្នន័យ​ជន​ល្មើស។ លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​ប្រព័ន្ធ​នេះ​ដាក់​ដំណើរ​ការ បទ​ល្មើស​ទាំង​អស់​នឹង​ត្រូវ​កត់ត្រា​បញ្ចូល​ក្នុង​ប្រព័ន្ធ​នេះ រួម​មាន​ទាំង​បទ​ល្មើស​ចរាចរណ៍​ផង​ដែរ។ ប្រព័ន្ធ​នេះ​បញ្ចូល​តែ​ព័ត៌មាន​នៃ​បទ​ល្មើស​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ។

    អានបន្ត
  • ឥណ្ឌូនេស៊ី និង​កម្ពុជា​ពង្រឹងសមត្ថិភាព​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​
    អានបន្ត

    ឥណ្ឌូនេស៊ី និង​កម្ពុជា​ពង្រឹងសមត្ថិភាព​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​

    ក្នុងការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឯក​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Santo Darmosumarto បាន​ជួប​ជាមួយ​មន្ត្រី​នគរបាលជាតិ​កម្ពុជា ដោយ​ចែករំលែក​បញ្ហា​នៃ​ការជួញដូរ​មនុស្ស​នៅ​កោះ​បាលី នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​។​ មន្ត្រី​ទាំងនោះ​នឹងចូលរួម​វេទិកា​ចែករំលែក​នាពេលខាងមុខ ស្តីពី​ការកំណត់​អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និង​ការពារ​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស​។​

    អានបន្ត
  • សមាគម​ខ្មែរក្រោម​ចាត់ទុក​ការដង្ហែ​កឋិន​ទៅកាន់​វត្តខ្មែរ​ក្រោម​មាន​គុណតម្លៃ​ជា​ប្រវត្តិសាស្ត្រ
    អានបន្ត

    សមាគម​ខ្មែរក្រោម​ចាត់ទុក​ការដង្ហែ​កឋិន​ទៅកាន់​វត្តខ្មែរ​ក្រោម​មាន​គុណតម្លៃ​ជា​ប្រវត្តិសាស្ត្រ

    សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ​បានចាត់ទុក​ថា​ការដង្ហែ​អង្គកឋិនទាន​មហាសាមគ្គី​គ្រួសារខ្មែរ​ទៅកាន់​វត្តខ្មែរ​ក្រោមគឺជា​ព្រឹត្តិការណ៍​ដ៏កម្រ ​និងមាន​គុណតម្លៃ​ជាប្រវត្តិសាស្ត្រ។​ នៅក្នុងលិខិត​ចុះថ្ងៃទី០៥ ​ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ​សមាគមខ្មែរ​កម្ពុជាក្រោម ​ដើម្បីសិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​បានសម្តែង​ការសាទរ​ដល់ថ្នាក់ដឹកនាំ​រដ្ឋាភិបាលកម្ពុជា ​និង​លោកស្រី ប៊ុន រ៉ានី ​ភរិយា​លោក ​ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា ​និង​ជា​ប្រធានគណបក្ស​ប្រជាជន​ដែលបាន​ដឹកនាំអង្គកឋិន​ទៅកាន់​វត្តពោធិគីរីវង្សារាម ​ស្ថិតក្នុង​ខេត្ត​ព្រះត្រពាំង​ដែនដី​កម្ពុជាក្រោម​។ លោក ​សឺន ជុំជួន ​អគ្គលេខាធិការ​សមាគមខ្មែរ​កម្ពុជាក្រោម​ ដើម្បីសិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​បានប្រាប់វិទ្យុបារាំង​ RFI បន្ថែម​ថា ​ការដង្ហែ​កឋិន​ទៅកម្ពុជាក្រោម​របស់​រដ្ឋាភិបាលកម្ពុជា​នៅពេលនេះ​គឺជា​របត់ថ្មីមួយ ​ដែលបង្ហាញពី​កាយវិការផ្សារភ្ជាប់​សាច់ឈាមគ្នា​រវាងបងប្អូន​ខ្មែរទាំងអស់​។ ​លើសពីនេះ ​លោកអគ្គលេខាធិការ​បានរំពឹងថា​បញ្ហារំលោភសិទ្ធិមនុស្ស​របស់អាជ្ញាធរវៀតណាម​ទៅលើខ្មែរក្រោម​អាចនឹង​លើកយក​មកជជែកគ្នា​ឲ្យប្រសើរ​ឡើងវិញ​នាពេលអនាគត​។

    អានបន្ត
  • មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី​ខ្មែរ​ពី​ថៃ​វិញ
    អានបន្ត

    មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី​ខ្មែរ​ពី​ថៃ​វិញ

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration = PCA) នៅ​ទីក្រុង​ឡាអេ ទាមទារ​ទឹកដី​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ថៃ យក​មក​គ្រប់គ្រង​វិញ។

    អានបន្ត
  • គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​រិះគន់​រដ្ឋាភិបាល​ថា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ទោស​នយោបាយ
    អានបន្ត

    គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​រិះគន់​រដ្ឋាភិបាល​ថា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ទោស​នយោបាយ

    ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ រិះគន់​រដ្ឋាភិបាល​នៅតែ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ចំពោះ​អ្នក​ទោស​នយោបាយ​ដោយ​ពួកគាត់​សង្កេត​ឃើញ​ថា អាជ្ញាធរ​ហាក់​បង្ហាញ​ការ​ឱនលំទោន​ ចំពោះ​ក្រុម​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល «ហ៊ុន» បើ​ទោះបី​ជា​ពួក​គេ​ឆបោក​លុយ​ពលរដ្ឋ​អស់​រាប់​លាន​ដុល្លារ​ក្ដី។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​វិសមភាព​សង្គម​កើត​ឡើង ហើយ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។​​​​​​​​​​​​​​​​​​​ ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ​សោកស្ដាយ​ ចំពោះ​សកម្មភាព​ ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​គ្រួសារ​របស់​ពួកគាត់​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ទាំង​កម្រាល និង​ឃោរឃៅ ផ្ទុយ​ស្រឡះ​ពី​ក្រុម​ឧកញ៉ា​រក​ស៊ី​ទុច្ចរិត​ ដែល​សមត្ថកិច្ច​មិន​ហ៊ាន​វាយ​ខ្នោះ និង​ទុក​ឱ្យ​ដើរ​ចូល​ក្នុង​ឡាន​តាម​សម្រួល។

    អានបន្ត
  • អង្គការ​សមាគម​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​វៀតណាម​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​កឋិន
    អានបន្ត

    អង្គការ​សមាគម​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​វៀតណាម​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​កឋិន

    អង្គការ​សមាគម​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​វៀតណាម​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ការ​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​អំឡុង​ពេល​ភរិយា​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ​ហ៊ុន សែន ខែវិច្ឆិកា បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន ដង្ហែ​អង្គ​កឋិន​ទាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​វត្តពោធិ​គិរីវង្សារាម ឬ​វត្ត​ស្វាយ​សៀម​ថ្មី ក្នុង​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជា​ក្រោម ចាប់​ពី​ថ្ងៃ​ទី៤ និង​ថ្ងៃទី៥ ខែវិច្ឆិកា។ ពិធីបុណ្យ​អង្គ​កឋិនទាន​នៅ​វត្តស្វាយ​សៀមថ្មី ខេត្ត​ព្រះត្រពាំង ដែល​ចូល​រួម​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ពីប្រទេសកម្ពុជាបានបិទបញ្ចប់ហើយនៅថ្ងៃទី៥ វិច្ឆិកា ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន ការ​រំខាន និង​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម។

    អានបន្ត
  • វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន
    អានបន្ត

    វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន

    អាជ្ញាធរ​វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​មិន​ឱ្យ​សកម្មជន​ខ្មែរ​ក្រោម​​ប្រមាណ ៦០​នាក់​ជួប​​​​​ថ្នាក់​ដឹក​នាំ​កម្ពុជា​ដែល​ហែ​​កឋិន​ទៅ​កម្ពុជា​ក្រោម។ សកម្មជន​ខ្មែរ​ក្រោម​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ការ​លើក​ឡើង​របស់​សកម្មជន​ខ្មែរ​ក្រោម​​ទាំង​នេះ​​ ធ្វើ​ឡើង​ក្រោយ​​ភរិយា​របស់​ប្រធាន​ព្រឹទ្ធសភា​​លោក ​ហ៊ុន សែន​ គឺ​អ្នកស្រី ប៊ុន រ៉ានី និង ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រអ្នកស្រី ម៉ែន សំអន​ ​នៅ​ថ្ងៃ​ទី​០៤ ខែ​​វិច្ឆិកា​ បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ និង​ប្រជា​ពល​រដ្ឋ​ ​​ដង្ហែ​អង្គ​កឋិន​ទាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​កាន់​​វត្ត​ពោធិគិរីវង្សារាម ឬ​​ វត្ត​ស្វាយសៀម​ថ្មី​ក្នុង​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជាក្រោម។

    អានបន្ត
  • លោកស្រីជូ ប៊ុនអេង៖ភាគីពាក់ព័ន្ធត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការប្រឆាំងបទល្មើសជួញដូរមនុស្ស
    អានបន្ត

    លោកស្រីជូ ប៊ុនអេង៖ភាគីពាក់ព័ន្ធត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការប្រឆាំងបទល្មើសជួញដូរមនុស្ស

    លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានណែនាំដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ព្រោះការអនុវត្តផែនការនេះកន្លងមកហាក់នៅមានការខ្វះចន្លោះជាច្រើន ដែលបណ្តាលឱ្យជនល្មើសជួញដូរមនុស្ស នៅតែប្រព្រឹត្តបទល្មើសបាន នឹងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជាភាគច្រើនហាក់មិនទាន់មានការយល់ដឹង និងជឿជាក់លើរដ្ឋាភិបាលដែលបានប្រកាសផ្សព្វផ្សាយអំពីអំពើជួញដូរមនុស្សនោះទេ។

    អានបន្ត
  • អ្នក​ច្បាប់​ថា តុលាការ​គួរតែ​ស៊ើប​អង្កេត​​​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​របស់​លោក លី សាម៉េត
    អានបន្ត

    អ្នក​ច្បាប់​ថា តុលាការ​គួរតែ​ស៊ើប​អង្កេត​​​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​របស់​លោក លី សាម៉េត

    សមត្ថកិច្ច​បានឃាត់​ខ្លួន​ ឧកញ៉ា លី សាម៉េត ភ្លាមៗ កាល​ពី​យប់​ថ្ងៃទី៤ វិច្ឆិកា ក្រោយ​ពីលោក​ ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់ខ្លួន​តែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។​ អ្នកច្បាប់​លើក​ឡើងថា​ ករណី​ចាប់ខ្លួន​លោក លី សាម៉េត នេះ មាន​ភាព​មិនប្រក្រតី​ជាច្រើន​ ពីព្រោះថា​ សមត្ថកិច្ច​អាច​ចាប់ខ្លួន​បុគ្គល​នេះ​បាន​ ក្រោយ​ពីលោក លី សាម៉េត បាន​​ចេញ​មុខ​សារភាព​ និងបាន​​ឆ្លើយ​លុប​លាង​ថា​ ខ្លួន​ឆបោក​លុយ​គេ មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នោះទេ។

    អានបន្ត
  • ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ
    អានបន្ត

    ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។

    អានបន្ត
  • លោក ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គល លី សាម៉េត មក​អនុវត្ត​ទោស​តាម​ច្បាប់​គ្មាន​ករណី​លើកលែង
    អានបន្ត

    លោក ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គល លី សាម៉េត មក​អនុវត្ត​ទោស​តាម​ច្បាប់​គ្មាន​ករណី​លើកលែង

    ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គល លី សាម៉េត មក​អនុវត្ត​ទោស​តាម​ច្បាប់ ដោយ​គ្មាន​ការ​យោគយល់​ទុក​ពេលវេលា​ឱ្យ​លោក លី សាម៉េត ព្យាបាល​ជំងឺ​សិន មុន​មក​អនុវត្ត​តាម​ច្បាប់​ឡើយ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា មិនមែន​ដោយសារតែ​ចេញ​វីដេអូ​សូមទោស អាច​ធ្វើ​ឲ្យ​លោក លី សាម៉េត ត្រូវ​បាន​រួច​ខ្លួន​នោះ​ទេ ព្រោះ​ជំនួយការ​របស់​លោក​ម្នាក់​ឈ្មោះ ដួង តារា ក៏​កំពុង​ត្រូវ​បាន​ឃាត់​ខ្លួន​រង់ចាំ​ការ​កាត់ទោស ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ជាមួយ​លោក លី សាម៉េត ដែរ។

    អានបន្ត
  • អង្គការ សមាគមខ្មែរកម្ពុជាក្រោម ផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
    អានបន្ត

    អង្គការ សមាគមខ្មែរកម្ពុជាក្រោម ផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹងនាំជាន់ខ្ពស់ ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើននាក់។

    អានបន្ត
  • អ្នក​តាម​ដាន​សម្ដែង​ការ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​
    អានបន្ត

    អ្នក​តាម​ដាន​សម្ដែង​ការ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​

    ពលរដ្ឋមួយចំនួន ព្រមទាំងអ្នកតាមដានសង្គម ​សម្ដែងក្ដីបារម្ភពីការធ្លាក់ចុះនូវសិលធម៌សង្គម កត្តាដែលបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះគឺដោយសារកត្តាការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន​ ការរប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ខណៈ​ការអនុវត្តច្បាប់មានការធូររលុង។

    អានបន្ត
  • ពលរដ្ឋ​មិន​រំពឹង​ថា រដ្ឋាភិបាល​អាច​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ ឱ្យ​បាន​ស្មើ​គ្នា​នោះ​ទេ ខណៈ​គម្លាត​សង្គម​កាន់តែ​កើន​ឡើង
    អានបន្ត

    ពលរដ្ឋ​មិន​រំពឹង​ថា រដ្ឋាភិបាល​អាច​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ ឱ្យ​បាន​ស្មើ​គ្នា​នោះ​ទេ ខណៈ​គម្លាត​សង្គម​កាន់តែ​កើន​ឡើង

    ពលរដ្ឋ​មិន​រំពឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ពង្រឹង​គុណភាព​វិស័យ​អប់រំ​ឱ្យ​មាន​ភាព​ស្មើគ្នា​ដើម្បី​បង្កើន​ធនធានមនុស្ស​នៅ​កម្ពុជា​នោះ​ឡើយ ខណៈ​កូន​អ្នក​មាន​ទទួល​បាន​ឱកាស​សិក្សា​នៅ​សាលា​ឯកជន​ខុស​ពី​កូន​អ្នក​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន។ ពួកគាត់​ថា រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ និង​គ្មាន​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​អប់រំ​ឱ្យ​មាន​ស្តង់ដារ​នោះ​ឡើយ។ ពលរដ្ឋ​អះអាង​ថា ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​ផ្សេងៗ​ទៀត​នោះ មិនមែន​ជា​ដំណោះស្រាយ​ជួយ​ដោះ​បន្ទុក​ដល់​គ្រួសារ​ក្រីក្រ និង​ពង្រឹង​គុណភាព​អប់រំ​បាន​ឡើយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo