កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
របាយការណ៍ UN ថាមិនសូវមានអ្នករាយការណ៍ព័ត៌មានជាស្រ្តីនៅកម្ពុជា
អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយ ដោយកត់សម្គាល់ពីសម្ពាធតាមប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងការយាយីលើស្ត្រីថា «ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់»។
អានបន្ត -
យុវជននិងសកម្មជនបរិស្ថានធ្វើពហិការមិនគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ
សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ដោយប្រកាសពីការធ្វើពហិការមិនគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន «ឡេង ណាវ៉ាត្រា គ្រុប» និងក្រុមហ៊ុន «TP Moral Group» របស់ឧកញ៉ា ឃុន សៀ បន្ទាប់ពីក្រុមហ៊ុនទាំងនេះចាប់ផ្ដើមសកម្មភាពឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅ ដើម្បីធ្វើការអភិវឌ្ឍ។
អានបន្ត -
បង្ហាញក្ដីព្រួយបារម្ភពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅកាត់(OHCHR)នៅថ្ងៃទី៣សីហាម្សិលមិញ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពនៃសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាកម្រាស៣៩ទំព័រ។ នៅក្នុងរបាយការណ៍សង្ខេបដោយឡែក OHCHRបានបង្ហាញក្ដីព្រួយបារម្ភពី ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
អានបន្ត -
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។
អានបន្ត -
ពលរដ្ឋជិតមួយពាន់គ្រួសារនៅខេត្តកោះកុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន លោក លី យ៉ុងផាត់ ចង់បានដំណោះស្រាយ
ប្រជាពលរដ្ឋជិត ៨៤៣គ្រួសារ នៅស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាង ១០ឆ្នាំ ជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ នៅតែ ទាមទារឲ្យអាជ្ញាធររកដំណោះស្រាយដល់ពួកគាត់។ ពលរដ្ឋថា ក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានរំលោភយកដីរបស់ពួកគាត់ និងមិនបានសងជាសំណងឲ្យបានសមរម្យ ដែលអាចឲ្យពួកគាត់ទទួលយកបាននោះទេ។
អានបន្ត -
ពុំទាន់មានបក្សនយោបាយ និងសង្គមស៊ីវិលស្នើសុំជជែករឿងធ្វើវិសោធនកម្មច្បាប់នៅឡើយ
គិតរហូតមកទល់ពេលនេះ ក្រសួងយុត្តិធម៌ ពុំទាន់ទទួលបានការស្នើសុំជួបជជែកពន្យល់ពីបក្សនយោបាយ និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលនៅឡើយ បន្ទាប់ពីក្រសួងកាលពីថ្ងៃសុក្រអាទិត្យមុន បានប្រកាសព័ត៌មានបបួលគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ចូលជួបពិភាក្សាដោយផ្ទាល់ ដើម្បីពន្យល់ និងបកស្រាយបន្ថែមទៀត ជាពិសេសជម្រះចោលនូវកង្វល់មិនត្រឹមត្រូវជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិ ស្នើរដ្ឋាភិបាលដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្
ក្រុមយុវជនចលនាមាតាធម្មជាតិ បានស្នើសាជាថ្មីតាមរយៈវីដេអូមួយទៅកាន់រដ្ឋាភិបាល ដើម្បីដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅ ក្នុងខេត្តកោះកុង ពីសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់។
អានបន្ត -
អ្នកការពារបរិស្ថានពន្យល់ពីសក្ដានុពលនៃតំបន់ភ្នំតាម៉ៅ
អ្នកជំនាញបរិស្ថាន និងក្រុមយុវជន បង្ហាញពីសក្ដានុពលភ្នំតាម៉ៅ ដោយមានរុក្ខជាតិកម្រជាច្រើនប្រភេទរួមមាន ព្រៃព្រឹក្សា អូរធម្មជាតិ ប្រជុំកូនភ្នំ ជម្រាលភ្នំ និងរុក្ខជាតិកម្រ ផ្តល់ទេសភាពខៀវស្រងាត់ អំណោយផលគាប់ប្រសើរឱ្យសត្វព្រៃរស់នៅ និងចិញ្ចឹមជីវិតរាប់សិបប្រភេទ។ ពួកគេបារម្ភថា ការឈូសឆាយកម្ទេចព្រៃអភិរក្សដ៏ធំសម្បើមនេះ នឹងធ្វើឱ្យបាត់បង់ ទីកន្លែងសង្គ្រោះសត្វព្រៃយ៉ាងសំខាន់នៅកម្ពុជាប៉ះពាល់វិស័យទេសចរ និងជីវភាពប្រជាជនក្នុងតំបន់។
អានបន្ត -
វាទការងារ ក្រោយបញ្ឈប់ដោយគ្មានមូលហេតុ
កម្មករប្រមាណ៤០នាក់ ធ្វើការនៅរោងចក្រ ជីងសឹង ស្ថិតក្នុងភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស សង្កាត់ដង្កោ រាជធានីភ្នំពេញ បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅមុខរោងចក្រ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងពាក់ព័ន្ធ និងថៅកែរោងចក្រ ដោះស្រាយវិវាទការងារទៅតាមច្បាប់ ក្រោយរោងចក្របានបញ្ឈប់កម្មករដោយពុំប្រាប់ពីមូលហេតុនិងផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។
អានបន្ត -
តុលាការផ្ដន្ទាទោសអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ដន្ទាទោសអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ ទន្រ្ទានព្រៃលិចទឹកដោយខុសច្បាប់ជុំវិញបឹងទន្លេសាបចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២១។
អានបន្ត -
សកម្មជន និងអ្នកឃ្លាំមើលបរិស្ថានប្រកាសឈប់ប្រើប្រាស់សេវាកម្មក្រុមហ៊ុន ឡេង ណាវ៉ាត្រា
រូបភាពឈូសឆាយ និងកាប់ព្រៃនៅភ្នំតាម៉ៅ ដែលពលរដ្ឋថត កាលពីថ្ងៃទី៣០ និងទី៣១ ខែសីហា ឆ្នាំ2០២២ ក្រោយពីរដ្ឋាភិបាលធ្វើអនុបយោគដីព្រៃតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់លោក ឡេង ភត្រា និងក្រុមហ៊ុនសំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) របស់លោក ឃុន សៀ សម្រាប់វិនិយោគធ្វើជាផ្ទះល្វែង ខុនដូលក់។
អានបន្ត -
លីកាដូ រកឃើញថា ស្រ្ដីខ្មែរជាគោលដៅនៃក្រុមកម្ចីអនឡាញនិងការជំរិតទារប្រាក់ខុសច្បាប់
អង្គការធ្វើការផ្នែកសិទ្ធិមនុស្សមួយ បានរកឃើញថា ការផ្ដល់ប្រាក់កម្ចីមិនផ្លូវការ កំពុងដាក់គោលដៅលើស្រ្តីខ្មែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម ហើយការប្រើប្រាស់កម្ចីអនឡាញនេះ អាចទាញស្ដ្រីទាំងនោះឱ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។
អានបន្ត -
មន្ត្រីគណបក្សភ្លើងទៀន២រូបត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ
មន្ត្រីគណបក្សភ្លើងទៀន ២រូប ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅខេត្តរៀងខ្លួន ក្នុងនោះ ម្នាក់នៅខេត្តប៉ៃលិន និងម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់លើករណី២ដាច់ដោយឡែកពីគ្នា។
អានបន្ត -
ការតវ៉ារបស់ប្រជានេសាទខេត្តកែប មិនទាន់ទទួលបានដំណោះស្រាយ
ដោយៈ បូកគោ / កែប: ការតវ៉ាសុំកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំខេត្តកែប ពីសំណាក់ ប្រជានេសាទ ដោយចោទប្រកាន់មន្ត្រីខណ្ឌរដ្ឋបាលជលផល លើការងារបង្ក្រាបបទល្មើស ពុំស្មើភាពនោះ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ប្រជានេសាទជាង ១០០ គ្រួសារ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ កំពុងរង់ចាំអន្តរាគមន៍ ពីលោកអភិបាលខេត្តកែប ដើម្បីបន្តអាជីវកម្មរបស់ពួកគាត់។
អានបន្ត -
សវនាការត្រូវផ្អាក ដោយសារមេធាវីម្នាក់របស់លោក កឹម សុខា ប៉ះពាល់អ្នកសង្ស័យកើតកូវីដ
សហមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានដាក់លលិខិតស្នើសុំផ្អាកសវនាការ ដែលត្រូវប្រព្រឹត្តទៅតាមទម្លាប់ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ហើយតុលាការ ក៏យល់ព្រម។ មូលហេតុ គឺដោយសារមានមេធាវីម្នាក់ក្នុងចំណោមមេធាវី៤នាក់របស់លោក កឹម សុខា បានទៅជួបអ្នកដែលសង្ស័យមានសញ្ញាឆ្លងជំងឺកូវីដ-១៩។
អានបន្ត -
អង្គការសម្ព័ន្តសត្វព្រៃសោកស្តាយចំពោះការកាប់ឆ្ការព្រៃដែនជម្រកសត្វព្រៃភ្នំតាម៉ៅ
អង្គការសម្ព័ន្តសត្វព្រៃ (Wildlife Alliance) កាលពីម្សិលមិញបានសម្តែងការមិនពេញចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងការឈូសឆាយដីរាប់រយហិកតា ជាប់ដែនជម្រកសត្វព្រៃភ្នំតាម៉ៅ របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទៅជាសហគមន៍ និងរមណីយដ្ឋាន។
អានបន្ត -
ស្ថាប័នរដ្ឋចំនួន២ឱ្យរដ្ឋបាលរាជធានីភ្នំពេញដោះស្រាយដីធ្លីជូនពលរដ្ឋ២៥០គ្រួសារនៅជាប់បឹងតាមោក
ស្ថាប័នរដ្ឋចំនួន២បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋចំនួន២៥០គ្រួសារនៅជាប់បឹងតាមោក ខណៈតំណាងពលរដ្ឋ១៦នាក់ជាប់បណ្ដឹងនៅតុលាការ ក្រោយដើរតវ៉ារឿងជម្លោះដីធ្លីនេះ។
អានបន្ត -
តុលាការសម្រេចលើកពេលសវនាការសំណុំរឿង កឹម សុខា តាមការស្នើសុំពីមេធាវីលោក
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការ ក្នុងរឿងក្តីប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ទៅតាមការស្នើសុំពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ។
អានបន្ត -
ស្ត្រីអ្នកសារព័ត៌មានផ្លាស់ប្ដូរបទពិសោធប្រឈម នឹងតស៊ូមតិលើកកម្ពស់សិទ្ធិស្ត្រីអ្នកសារព័ត៌មាន
ភ្នំពេញៈ ថ្វីដ្បិតថាបច្ចុប្បន្នចំនួនអ្នកសារព័ត៌មានស្ត្រីមានការកើនឡើង គួរឱ្យកត់សម្គាល់ ប៉ុន្តែបើប្រៀបធៀបទៅបុរសវានៅតែមានចំនួនតិច។ យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានឆ្នាំ ២០២១ ឲ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៥ ០០០ នាក់ មានស្ត្រីអ្នកសារព័ត៌មានចំនួនជាង ៤៧០ នាក់ ស្មើនឹង ៩,៤% ប៉ុណ្ណោះ។
អានបន្ត -
សមាគមបណ្ដាញយុវជនកម្ពុជា ទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍ណា ដែលប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិ
មន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិ ដូចជា ព្រៃ ភ្នំ ទន្លេ និងបឹងធម្មជាតិជាដើម។
អានបន្ត