កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
កម្មវិធីទូរសព្ទដៃសម្រាប់ពលរដ្ឋរិះគន់កែលម្អសេវាសាធារណៈត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» សម្រាប់ឱ្យពលរដ្ឋរិះគន់កែលម្អសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ និងអាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេសអំពើពុករលួយ ដោយរក្សាការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។
អានបន្ត -
ផ្តន្ទាទោស ឈ្មោះ សម សេរី ប្រធាន រណសិរ្សរំដោះជាតិខ្មែរ ដាក់គុក ៩ ឆ្នាំ ៦ ខែ ជាប់ពាក់ព័ន្ធនឹងការញុះ.ញង់មហាជនឱ្យប្រឆាំង និង ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមហ្វេសប៊ុក (Facebook
នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមកំបាំងមុខ និង បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ សម សេរី ភេទ ប្រុស ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ( Khmer National Liberation Front) (KNLF) ដែលមានមូលដ្ឋាននៅប្រទេស Denmark ដាក់ពន្ធនាគារ...
អានបន្ត -
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បកស្រាយទៅនឹងការលើកឡើងរបស់សង្គមស៊ីវិល និងគណបក្សនយោបាយ សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
ភ្នំពេញៈ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនតូច ដោយមិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកឡើងនៅក្នុងញ្ញត្តិរួមរបស់គណបក្សនយោបាយចំនួន ៤ ដែលបានដាក់ជូនរដ្ឋសភា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃសំណើវិសោធនកម្មនោះទេ។
អានបន្ត -
តុលាការកំពូល បដិសេធ បណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ ជនជាប់ចោទឈ្មោះ សៀម ភ្លុក អតីតស្ថាបនិក នៃគណបក្សបេះដូងជាតិ
ភ្នំពេញ: សភាព្រហ្មទណ្ឌនៃ តុលាការកំពូល នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ បានបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នរបស់ ជនជាប់ចោទឈ្មោះ សៀម ភ្លុក អតីតស្ថាបនិក នៃ គណបក្សបេះដូងជាតិ និងមិនអនុញ្ញាតឱ្យជនជាប់ចោទ បានស្ថិតនៅក្រៅឃុំ តាមការស្នើសុំរបស់គាត់ឡើយ ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ និង ស្នាមមេដៃ អ្នកគាំទ្រ ដើម្បីបង្កើតគណបក្សបេះដូងជាតិ ប្រព្រឹត្ត កាលពីឆ្នាំ ២០២១។
អានបន្ត -
រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម
រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយសំឡេង១០៥ លើ ១០៦សំឡេង។ រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម។
អានបន្ត -
តំណាងអយ្យការបន្តយកវីដេអូចាស់នៃការធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលកម្មករមកចោទសួរលោក កឹម សុខា
សវនាការលើកទី៥០នៃសំណុំរឿងក្បត់ជាតិមេបក្សប្រឆាំង តំណាងអយ្យការបន្តលើកយកវីដេអូចាស់ៗ នៃការធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលកម្មករកាលពីឆ្នាំ២០១៣ មកចោទសួរលោក កឹម សុខា។ អ្នកឃ្លាំមើលសវនាការរិះគន់ថា ការយកអង្គហេតុចាស់ទាំងនេះ និងការសួរសំនួរដដែលៗ របស់តុលាការពេលនេះ ធ្វើឲ្យសវនាការនេះគ្មានភាពជឿនលឿនទៅមុខ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងប្រយោជន៍លោក កឹម សុខា។
អានបន្ត -
ក្រសួងវប្បធម៌ ពិចារណាកោះហៅអ្នកយកកុមារថតរឿងស្នេហា មានខ្លឹមសារទាក់ទងនឹងផ្លូវភេទទៅអប់រំ
ភ្នំពេញ៖ មហាជនបានកំពុងរិះគន់វីដេអូខ្លី ដែលយកកុមារទៅថតរឿងស្នេហា និងមានខ្លឹមសារទាក់ទងនឹងផ្លូវភេទ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត ថា រឿងនោះមានខ្លឹមសារប្រាស់ចាកពីការអប់រំពិតមែន។ ឯលោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងពិចារណាថានឹងហៅក្រុមនោះ ទៅអប់រំណែនាំឬយ៉ាងណា ព្រោះបើពិនិត្យលើអង្គហេតុ ពិបាកដាក់បន្ទុក។
អានបន្ត -
អាជ្ញាធរបន្តរារាំងកូដករណាហ្គាវើលមិនឲ្យតវ៉ាទាមទារដំណោះស្រាយវិវាទការងារពីនិយោជក
ប្រមាណ ១០០នាក់មិនឱ្យតវ៉ាទាមទារ រកដំណោះស្រាយក្នុងវិវាទការងារជាមួយថៅកែ បនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Nagaworld) នោះទេ នៅរសៀលថ្ងៃទី២៧ កក្កដា។ កូដករណាហ្គាវើលដ៍ ថ្លែងថា ការតវ៉ាជាថ្មីនេះ ដោយសារ ថៅកែក្រុមហ៊ុនណាហ្គាលវើលដ៍ និងអាជ្ញាធរពាក់ព័ន្ធ គ្មានយន្តការដោះស្រាយ វិវាទការងាររបស់ពួកគេ។ ក្រុមកូដករអះអាងថា ប្រសិនបើមិនមានដំណោះស្រាយណាមួយទេនោះ ពួកគេនឹងបន្តការធ្វើកូដកម្មតវ៉ារហូតដល់ទទួលបានដំណោះស្រាយសមស្រប។
អានបន្ត -
សមាគមអាដហុកស្នើអាជ្ញាធរបញ្ឈប់សកម្មភាព«តាមដាន»និង«បំភិតបំភ័យ»អង្គការសង្គមស៊ីវិល
ភ្នំពេញ — សមាគមការពារសិទ្ធិមនុស្សអាដហុក ស្នើអាជ្ញាធរមូលដ្ឋានបញ្ឈប់សកម្មភាព«តាមដាន» និង«បំភិតបំភ័យ» ខណៈមានសេចក្តីរាយការណ៍ថាអាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រៃវែងបានចុះទៅកន្លែងពួកគេរៀបចំកម្មវិធី កាលពីថ្ងៃអង្គារ។
អានបន្ត -
យុវជនបរិស្ថាន និងសង្គមស៊ីវិល ជំរុញដល់រដ្ឋាភិបាលបើកឱកាសដល់យុវជន និងសហគមន៍ចូលរួមការពារព្រៃ
យុវជនបរិស្ថាន និងសង្គមស៊ីវិល ជំរុញដល់រដ្ឋាភិបាល បើកឱកាសដល់យុវជន និងសហគមន៍ចូលរួមការពារព្រៃឈើកម្ពុជាដែលនៅសល់ ។ ពួកគេយល់ឃើញថា បើគ្មានការចូលរួមការពារពីយុវជន និងសហគមន៍នោះទេ ព្រៃឈើកាន់តែបាត់បង់បន្ថែមទៀត ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលត្រូវបើកជំហរសិទ្ធិសេរីភាពដល់យុវជន និងសហគមន៍មូលដ្ឋានឱ្យបានពេញលេញក្នុងការចូលរួមល្បាតព្រៃ និងបញ្ឈប់ការលាបពណ៌យុវជនពីនិន្នាការនយោបាយ។
អានបន្ត -
សហគមន៍ព្រៃឡង់ថា ក្រុមហ៊ុនប្រើរទេះក្របីជាច្រើនដឹកឈើចេញពីព្រៃឡង់ខេត្ត ព្រះវិហារ
ប្រជាសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារប្រទះឃើញរទេះក្របី និងគោយន្តជាច្រើនគ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើហ៊ុបធំៗ ចេញពីដែនជម្រកសត្វព្រៃឡង់ តម្រង់ចូលការដ្ឋានក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។ ការលើកឡើងនេះ ក្រោយពីពួកគាត់ បានលបចុះល្បាតជាថ្មីទៀត ដោយរកឃើញកម្មករជាច្រើននាក់ បោះតង់ក្នុងព្រៃ ដើម្បីកាប់ឈើលក់ឱ្យក្រុមហ៊ុនវៀតណាមមួយនេះ។
អានបន្ត -
ពលរដ្ឋនៅសង្កាត់ជើងឯក ស្នើអាជ្ញាធររាជធានីភ្នំពេញពន្លឿនការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យជាង៨០គ្រួសារ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃពុធនេះ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញដល់អាជ្ញាធរពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ខណៈពួកគាត់បារម្ភពីការបណ្ដេញចេញដោយបង្ខំ។
អានបន្ត -
លោក ហេង សំរិន ជំរុញឱ្យមន្ត្រីបក្សទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម
ប្រធានរដ្ឋសភា លោក ហេង សំរិន ជំរុញឱ្យមន្ត្រីគណបក្សកាន់អំណាចទាំងអស់ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានដាច់ខាតដោយគ្មានករណីលើកលែងឡើយ ចំពោះការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម។
អានបន្ត -
រដ្ឋាភិបាលកាត់ដីរដ្ឋមួយចំនួនទៀតឱ្យទៅអ្នកជំនួញធំៗនិងសែស្រឡាយមន្រ្តីជាន់ខ្ពស់
រាជរដ្ឋាភិបាលបានកាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំងដីសម្បទានសង្គមកិច្ចរាប់ពាន់ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង មណ្ឌលគិរី និងកំពង់ធំ ផងដែរ។
អានបន្ត -
ក្រសួងស្នើឱ្យឈប់ប្រើឧបករណ៍បង្កើនកម្លាំងសេវា ដើម្បីកាត់បន្ថយផលប៉ះពាល់សេវាទូរសព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័តក្នុងបរិវេណបុរីមួយចំនួន។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងជិត ១ ពាន់គ្រួសារ ស្នើសុំរដ្ឋាភិបាលឱ្យពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ច
ពលរដ្ឋខេត្តកោះកុងជិត ១ពាន់គ្រួសារ អំពាវនាវជាថ្មីទៀត ដល់អាជ្ញាធរខេត្តនេះ ឱ្យពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីឱ្យអ្នកភូមិទទួលបានដីធ្វើកសិកម្ម សម្រាលជីវភាព។ ក្រុមពលរដ្ឋទាំងនោះ រស់នៅក្នុងឃុំចំនួន ៤ គឺឃុំជីខលើ ឃុំជីខក្រោម ឃុំបឹងព្រាវ និងឃុំដងពែង ស្រុកស្រែអំបិល។
អានបន្ត -
សាលាក្រុងនឹងជួយដោះស្រាយបញ្ហារបស់ពលរដ្ឋដែលប៉ះពាល់ពីការបាក់ច្រាំងនៅព្រែកតាសេក
ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រាំងទន្លេសាប ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលបានបាក់រលំ បានស្នើសុំដល់អាជ្ញាធរ ពិសេសសាលារាជធានីភ្នំពេញដែលមានលោកឃួង ស្រេងជាថ្នាក់ដឹកនាំ ជួយពន្លឿនការស្ថាបនាច្រាំងនិងផ្លូវឡើងវិញផង ដើម្បីសម្រួលដល់ការធ្វើដំណើរ។ បើតាមលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានបញ្ជាប់ប្រាប់វិទ្យុវាយោនាថ្ងៃទី២៦ ខែកក្កដាថា លោកអភិបាលរាជធានីភ្នំពេញ នឹងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់ និងផ្តល់ភាពងាយស្រួល ហើយក៏បានណែនាំដល់ពលរដ្ឋនៅមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្ន។ លោកបន្តថាដើម្បីជាការឆ្លើយតបទៅកាន់សំណូមពររបស់ពលរដ្ឋលោកឃួង ស្រេង បានសម្រេចដាក់គ្រឿងចក្រចូលនៅថ្ងៃទី២៧ ខែកក្កដា និងដាក់ថ្មទប់ធ្វើជាច្រាំងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានជាបណ្ដោះអាសន្ន។
អានបន្ត -
សមត្ថកិច្ចកោះហៅតួសម្ដែងក្នុងរឿងខ្លី“វិប្បដិសារី”មកសុំទោសជាសាធារណៈ
អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នារិះគន់យ៉ាងចាស់ដៃ ក្រោយមានផេកហ្វេសប៊ុកឈ្មោះ Kaa Offical បានផុសឃ្លីបវីដេអូរឿងខ្លីមួយមានចំណងជើងថា "វិប្បដិសារី" កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយនៅក្នុងសាច់រឿងមានសកម្មភាពបុរស២នាក់សម្តែង ហើយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម។
អានបន្ត -
រដ្ឋាភិបាលកាត់ដីបឹងជើងឯកជាង១២ហិកតាឱ្យក្រសួងមហាផ្ទៃ និងឧកញ៉ាម្នាក់
រដ្ឋាភិបាលបានកាត់ផ្ទៃដី «បឹងជើងឯក» ទំហំជាង១២ហិកតា ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីក្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅឱ្យឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃ។
អានបន្ត -
ព្រះសង្ឃខ្មែរក្រោមដែលត្រូវវៀតណាមព្រួកគ្នាវាយរបួសធ្ងន់ដាក់ពាក្យបណ្ដឹងតាមរយៈទូតវៀតណាម
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលត្រូវជនជាតិវៀតណាមព្រួតគ្នាវាយប្រហារ ឲ្យរង របួសធ្ងន់កាលពី ពេលថ្មីៗនេះ កំពុងរៀបចំឯកសារសុំកិច្ចអន្តរាគមន៍ពីអង្គការ សិទ្ធិមនុស្ស ដើម្បីប្តឹងជនសង្ស័យតាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា។
អានបន្ត