កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
ពលរដ្ឋនៅសង្កាត់ជើងឯក ស្នើអាជ្ញាធររាជធានីភ្នំពេញពន្លឿនការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យជាង៨០គ្រួសារ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃពុធនេះ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញដល់អាជ្ញាធរពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ខណៈពួកគាត់បារម្ភពីការបណ្ដេញចេញដោយបង្ខំ។
អានបន្ត -
លោក ហេង សំរិន ជំរុញឱ្យមន្ត្រីបក្សទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម
ប្រធានរដ្ឋសភា លោក ហេង សំរិន ជំរុញឱ្យមន្ត្រីគណបក្សកាន់អំណាចទាំងអស់ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានដាច់ខាតដោយគ្មានករណីលើកលែងឡើយ ចំពោះការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម។
អានបន្ត -
រដ្ឋាភិបាលកាត់ដីរដ្ឋមួយចំនួនទៀតឱ្យទៅអ្នកជំនួញធំៗនិងសែស្រឡាយមន្រ្តីជាន់ខ្ពស់
រាជរដ្ឋាភិបាលបានកាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំងដីសម្បទានសង្គមកិច្ចរាប់ពាន់ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង មណ្ឌលគិរី និងកំពង់ធំ ផងដែរ។
អានបន្ត -
ក្រសួងស្នើឱ្យឈប់ប្រើឧបករណ៍បង្កើនកម្លាំងសេវា ដើម្បីកាត់បន្ថយផលប៉ះពាល់សេវាទូរសព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័តក្នុងបរិវេណបុរីមួយចំនួន។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងជិត ១ ពាន់គ្រួសារ ស្នើសុំរដ្ឋាភិបាលឱ្យពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ច
ពលរដ្ឋខេត្តកោះកុងជិត ១ពាន់គ្រួសារ អំពាវនាវជាថ្មីទៀត ដល់អាជ្ញាធរខេត្តនេះ ឱ្យពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីឱ្យអ្នកភូមិទទួលបានដីធ្វើកសិកម្ម សម្រាលជីវភាព។ ក្រុមពលរដ្ឋទាំងនោះ រស់នៅក្នុងឃុំចំនួន ៤ គឺឃុំជីខលើ ឃុំជីខក្រោម ឃុំបឹងព្រាវ និងឃុំដងពែង ស្រុកស្រែអំបិល។
អានបន្ត -
សាលាក្រុងនឹងជួយដោះស្រាយបញ្ហារបស់ពលរដ្ឋដែលប៉ះពាល់ពីការបាក់ច្រាំងនៅព្រែកតាសេក
ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រាំងទន្លេសាប ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលបានបាក់រលំ បានស្នើសុំដល់អាជ្ញាធរ ពិសេសសាលារាជធានីភ្នំពេញដែលមានលោកឃួង ស្រេងជាថ្នាក់ដឹកនាំ ជួយពន្លឿនការស្ថាបនាច្រាំងនិងផ្លូវឡើងវិញផង ដើម្បីសម្រួលដល់ការធ្វើដំណើរ។ បើតាមលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានបញ្ជាប់ប្រាប់វិទ្យុវាយោនាថ្ងៃទី២៦ ខែកក្កដាថា លោកអភិបាលរាជធានីភ្នំពេញ នឹងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់ និងផ្តល់ភាពងាយស្រួល ហើយក៏បានណែនាំដល់ពលរដ្ឋនៅមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្ន។ លោកបន្តថាដើម្បីជាការឆ្លើយតបទៅកាន់សំណូមពររបស់ពលរដ្ឋលោកឃួង ស្រេង បានសម្រេចដាក់គ្រឿងចក្រចូលនៅថ្ងៃទី២៧ ខែកក្កដា និងដាក់ថ្មទប់ធ្វើជាច្រាំងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានជាបណ្ដោះអាសន្ន។
អានបន្ត -
សមត្ថកិច្ចកោះហៅតួសម្ដែងក្នុងរឿងខ្លី“វិប្បដិសារី”មកសុំទោសជាសាធារណៈ
អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នារិះគន់យ៉ាងចាស់ដៃ ក្រោយមានផេកហ្វេសប៊ុកឈ្មោះ Kaa Offical បានផុសឃ្លីបវីដេអូរឿងខ្លីមួយមានចំណងជើងថា "វិប្បដិសារី" កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយនៅក្នុងសាច់រឿងមានសកម្មភាពបុរស២នាក់សម្តែង ហើយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម។
អានបន្ត -
រដ្ឋាភិបាលកាត់ដីបឹងជើងឯកជាង១២ហិកតាឱ្យក្រសួងមហាផ្ទៃ និងឧកញ៉ាម្នាក់
រដ្ឋាភិបាលបានកាត់ផ្ទៃដី «បឹងជើងឯក» ទំហំជាង១២ហិកតា ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីក្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅឱ្យឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃ។
អានបន្ត -
ព្រះសង្ឃខ្មែរក្រោមដែលត្រូវវៀតណាមព្រួកគ្នាវាយរបួសធ្ងន់ដាក់ពាក្យបណ្ដឹងតាមរយៈទូតវៀតណាម
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលត្រូវជនជាតិវៀតណាមព្រួតគ្នាវាយប្រហារ ឲ្យរង របួសធ្ងន់កាលពី ពេលថ្មីៗនេះ កំពុងរៀបចំឯកសារសុំកិច្ចអន្តរាគមន៍ពីអង្គការ សិទ្ធិមនុស្ស ដើម្បីប្តឹងជនសង្ស័យតាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា។
អានបន្ត -
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៧ រូបត្រូវបានចោទប្រកាន់ពីបទញុះញង់តាមបណ្ដាញសង្គមហ្វេកប៊ុក
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៧ រូបត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល និងព្រះមហាក្សត្រតាមរយៈបណ្តាញសង្គមហ្វេសប៊ុកចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២១។
អានបន្ត -
រដ្ឋសភាគ្រោងប្រជុំអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនៅសប្តាហ៍នេះ
បន្ទាប់ពីបានទៅដល់ដៃរដ្ឋសភាកាលពីសប្តាហ៍មុន នៅថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចកំណត់ថ្ងៃប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀតនៅក្នុងសប្តាហ៍នេះ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភាដើម្បីអនុម័តលើការធ្វើវិសោធនកម្មច្បាប់កំពូលនេះ គឺស្របពេលដែលគណបក្សនយោបាយមួយចំនួននៅក្រៅរដ្ឋាភិបាលបានសំដែងការមិនគាំទ្រ។
អានបន្ត -
មេដឹកនាំសហជីព២រូបបដិសេធការចោទប្រកាន់ពីបទ«ញុះញង់»ក្រុមកូដករណាហ្គាវើលដ៍ឱ្យប្រព្រឹត្តហិង្សាលើអាជ្ញាធរ
ភ្នំពេញ — មេដឹកនាំសហជីព២រូប ដែលរងការចោទប្រកាន់ពីរដ្ឋបាលរាជធានីភ្នំពេញថា ពួកគេបាន«ញុះញង់»ក្រុមកូដករណាហ្គាវើលដ៍ឱ្យប្រព្រឹត្តហិង្សាមកលើអាជ្ញាធរ បដិសេធការចោទប្រកាន់នេះ និងថាពួកគេគ្រាន់តែជាអ្នកឃ្លាំមើលប៉ុណ្ណោះ។
អានបន្ត -
តុលាការកំពូលនឹងប្រកាសសេចក្ដីសម្រេចសុំនៅក្រៅឃុំរបស់ស្ថាបនិកគណបក្សបេះដូងជាតិ នៅថ្ងៃទី២៧ កក្កដា
តុលាការកំពូលនឹងប្រកាសសេចក្ដីសម្រេចសុំនៅក្រៅឃុំរបស់ស្ថាបនិកគណបក្សបេះដូងជាតិ នៅថ្ងៃទី២៧ កក្កដា។ មេធាវីការពារក្ដី លោក ជូង ជូងី ស្នើសុំតុលាការកំពូលដោះលែងលោក សៀម ភ្លុក ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងថា កូនក្ដីរបស់មិនបានប្រព្រឹត្តកំហុសនាំឱ្យប៉ះពាល់ដល់សង្គមឡើយ។ មន្ត្រីសង្គមស៊ីវិលថា ការបន្តឃុំខ្លួនលោក សៀម ភ្លុក នឹងប៉ះពាល់លំហសេរីភាពនយោបាយនៅកម្ពុជា។
អានបន្ត -
តុលាការខេត្តពោធិ៍សាត់កាត់ទោសសកម្មជនបក្សភ្លើងទៀនម្នាក់ ដាក់ពន្ធនាគារ ២ឆ្នាំ ដោយចោទពីបទបន្លំឯកសារ
តុលាការខេត្តពោធិ៍សាត់ចេញសាលក្រមផ្ដន្ទាទោសសកម្មជនបក្សភ្លើងទៀន លោក អ៊ុក សៅវ៉ារិន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំក្នុងសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការដាក់ពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥។ ប៉ុន្តែក្រុមគ្រួសារជនជាប់ឃុំ និងមន្រ្តីសង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងមានចរិតនយោបាយ ព្រោះតុលាការហាក់ពុំមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់នោះទេ។
អានបន្ត -
ពលរដ្ឋជាង៣០០នាក់ប្រមូលផ្ដុំមុខសាលាស្រុកស្រែអំបិល ជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លី
ពលរដ្ឋអះអាងថា ពួកគេជាង៣០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខសាលាស្រុក នៅថ្ងៃនេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ ខណៈពលរដ្ឋខ្លះកំពុងខ្វះដីសម្រាប់បង្កបង្កើនផល។
អានបន្ត -
មន្ត្រីគណបក្សភ្លើងទៀនម្នាក់បន្តទាមទារក្រសួងសុខាភិបាល ឱ្យបញ្ជាក់មូលហេតុនៃការលុបឈ្មោះខ្លួនចេញពីក្របខណ្ឌរដ្ឋ
ភ្នំពេញ — បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់រងទី២ នៅសង្កាត់ច្បារអំពៅទី១ក្នុងរាជធានីភ្នំពេញមកពីខាងគណបក្សភ្លើងទៀន បន្តទាមទារឱ្យក្រសួងសុខាភិបាល បញ្ជាក់មូលហេតុឱ្យបានច្បាស់ចំពោះការដកហូតតំណែងរបស់ លោកចេញពីក្របខណ្ឌរដ្ឋ។ លោកចាត់ទុកថាករណីនេះអយុត្តិធម៌សម្រាប់លោក និងមានចរិតនយោបាយជាជាងការអនុវត្តច្បាប់។
អានបន្ត -
សង្គមស៊ីវិលចាត់ទុកការចោទប្រកាន់រឿងញុះញង់កូដករណាហ្គាវើលដ៍ថាជាការលាបពណ៌ពួកគេ
មន្ត្រីសង្គមស៊ីវិល និងសហជីព បានលើកឡើងថា ការចោទប្រកាន់របស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញរឿងវិវាទកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ថាពួកគេជាអ្នកញុះញង់កូដករឱ្យប្រើអំពើហិង្សា គឺជាការចោទដែលគ្មានភស្តុតាង និងជាការលាបពណ៌ដោយគ្មានការពិត។
អានបន្ត -
អ្នកជំនាញថា ស្ថាប័នអ្នកសារព័ត៌មានដែលទទួលប្រាក់ពីរដ្ឋាភិបាលគួរតែផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ
អ្នកឃ្លាំមើលបារម្ភថា លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់លុយកាក់រាប់ម៉ឺនដុល្លារទៅកាន់ស្ថាប័នព័ត៌មានក្នុងស្រុកមួយចំនួន ដើម្បីឱ្យផ្សព្វផ្សាយព័ត៌មានបែបប្រជាភិថុតិ ឬព័ត៌មានដែលគាំទ្ររដ្ឋាភិបាលតែមួយចំហៀង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានផ្តល់ថវិកាចំនួន ៤៨ម៉ឺនដុល្លារក្នុងរយៈពេល៤ឆ្នាំ ទៅឱ្យសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដោយអះអាងថា ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយព័ត៌មានបម្រើប្រយោជន៍សង្គម។
អានបន្ត -
https://www.rfi.fr/km/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6/20220725-%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%9F%E1%9E%97%E1%9E%B6%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%
ស្ថាបនិកនៃអតីតគណបក្សបេះដូងជាតិ បានស្នើសុំក្រសួងមហាផ្ទៃឱ្យជួយទម្លាក់ចោលការចោទប្រកាន់ជុំវិញករណីក្លែងបន្លំឯកសារ ឫស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ លោក សៀម ភ្លុក ស្ថាបនិកអតីតគណបក្សបេះដូងជាតិបានអះអាងក្នុងលិខិតស្នើសុំថា លោកមិនបានបោកប្រាស ឫបន្លំឯកសារ ស្នាមមេដៃប្រជាពលរដ្ឋណាមួយ ដើម្បីបង្កើតគណបក្សនយោបាយទេ ហើយការចាប់ឃុំខ្លួនក្រោមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ គឺជារឿងអយុត្តិធម៌។
អានបន្ត -
កម្ពុជាធ្លាក់មកចំណាត់ថ្នាក់ទាបបំផុតនៅក្នុងរបាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក
ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាថ្មី។ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាមកកម្រិត៣ ជាកម្រិតទាបបំផុតនៅក្នុងចំណោមកម្រិតទាំងបី ដោយលើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។
អានបន្ត