កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
ពលរដ្ឋខេត្តបាត់ដំបងស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអាជ្ញាធរបញ្ជាគ្រឿងចក្រកាយស្រែស្រូវរបស់ពួកគាត់
ប្រជាពលរដ្ឋខេត្តបាត់ដំបងស្វែងរកជំនួយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យកាត់ឆ្វៀលដីប្រមាណជាង៣០ហិកតាជូនពួកគាត់កាន់កាប់ស្របច្បាប់ ក្រោយពីអាជ្ញាធរបញ្ជាគ្រឿងចក្រក្រុមហ៊ុនឯកជនឱ្យកាយស្រែស្រូវពួកគាត់ដែលធ្វើជិត៤០ឆ្នាំមកហើយ។
អានបន្ត -
ការបៀតបៀនផ្លូវភេទកុមារតាមអនឡាញ ជាក្ដីបារម្ភថ្មីរបស់ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ
ភ្នំពេញ៖ អង្គការ UNICEF ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណ:កម្មាធិការសិទ្ធិកុមារអង្គការសហប្រជាជាតិ»។ ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ បានបង្ហាញក្ដីកង្វល់ពីបញ្ហាការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សកម្មជនបរិស្ថាន ៣នាក់ នៃចលនាមាតាធម្មជាតិស្នើសុំដល់តុលាការកំពូលឱ្យទម្លាក់បទចោទ
ក្រុមយុវជនចលនាមាតាធម្មជាតិចំនួនបីនាក់ បានចូលបំភ្លឺនៅតុលាការកំពូលរាជធានីភ្នំពេញ ពីបទ «ញុះញង់» បន្ទាប់ពីបានបានប្ដឹងសាទុក្ខ។ ពួកគេលើកឡើងថា សកម្មភាពការពារបរិស្ថានកន្លងមក មិនមែនជាការញុះញង់បង្កភាពវឹកវរក្នុងសង្គមនោះទេ។ អ្នកទាំងបីស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ និងទម្លាក់បទចោទ ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពពេញលេញក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិបន្តទៀត។
អានបន្ត -
ការបៀតបៀនផ្លូវភេទកុមារតាមអនឡាញ ជាក្ដីបារម្ភថ្មីរបស់ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ
ភ្នំពេញ៖ អង្គការ UNICEF ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណ:កម្មាធិការសិទ្ធិកុមារអង្គការសហប្រជាជាតិ»។ ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ បានបង្ហាញក្ដីកង្វល់ពីបញ្ហាការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវទៅរដ្ឋាភិបាលទប់ស្កាត់អំពើហិង្សាលើកុមារកុំឱ្យប៉ះពាល់ធនធានមនុស្សនិងសេដ្ឋកិច្ច
អង្គការទស្សនៈពិភពលោក អំពាវនាវទៅរដ្ឋាភិបាលឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធរួមគ្នាទប់ស្កាត់អំពើហិង្សាលើកុមារ ខណៈអំពើហិង្សានៅតែបន្តកើតមាន ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
អានបន្ត -
បុគ្គលបន្លំខ្លួនជាបុគ្គលិក NGO ម្នាក់ត្រូវបានចាប់ខ្លួនពីបទឆបោកពលរដ្ឋក្នុងខេត្តក្រចេះឱ្យវិនិយោគ
ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនត្រូវបានបុរសម្នាក់ ដែលអះអាងថាខ្លួនមកពីអង្គការ អភិវឌ្ឍន៍មួយឆបោកឱ្យវិនិយោគធ្វើឱ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ មុននឹងបុរសរូបនោះ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឱ្យនគរបាល។
អានបន្ត -
អាមេរិកទម្លាក់កម្ពុជានៅចំណាត់ថ្នាក់ទាបបំផុតក្នុងរបាយការណ៍របស់ស្តីពីការជួញដូរមនុស្ស
យោងតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅកម្ពុជារបស់ក្រសួងការបរទេសអាមេរិកបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមាក្នុងការលុបបំបាត់ការជួញដូរនោះទេ ហើយក៏មិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើដូច្នេះដែរ។
អានបន្ត -
សហជីពការងារទទូចឲ្យមានការដំឡើងខ្ពស់លើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣
សហជីពការងារកំពុងជំរុញឲ្យមានការដំឡើងជាដុំកំភួនលើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៣ ដោយនិយាយថា ប្រាក់ខែនាពេលបច្ចុប្បន្នមិនសមាមាត្រទៅនឹងតម្រូវការចាយវាយប្រចាំថ្ងៃដែលកំពុងកើនឡើង។
អានបន្ត -
សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជាឆ្លងផុតគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកាំង
វ៉ាស៊ីនតោន — គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១បន្ទាប់ពីមានការទន្ទឹងរង់ចាំជាយូរ។
អានបន្ត -
នគរបាលខេត្តក្រចេះស្វែងរកចាប់ខ្លួនជនសង្ស័យ៣នាក់ករណីវាយអ្នកកាសែត
នគរបាលក្នុងខេត្តក្រចេះ បាននិយាយថាពួកគេកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានវាយបុរសម្នាក់ជាអ្នកថតរូប និងវីដេអូនៅតំបន់នោះទោះបីជាពួកគេមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេតក៏ដោយ។
អានបន្ត -
សង្គមស៊ីវិលនិងពលរដ្ឋបារម្ភថាការបាត់បង់ព្រៃឈើតំបន់ភ្នំតាម៉ៅនឹងធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វនិងបរិស្ថាន
អង្គការអភិរក្សសត្វព្រៃ និងប្រជាពលរដ្ឋមួយចំនួន បង្ហាញការព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ថានឹងនាំឱ្យប៉ះពាល់ដល់ជម្រកសត្វ និងបរិស្ថានធ្ងន់ធ្ងរ ខណៈ ពួកគេសង្កេតឃើញកម្មករជាច្រើននាក់ បានចាប់ផ្តើមសម្រុកចូលកាប់ឈើធំៗ នៅតំបន់នេះ។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការធ្វើច្បាប់ដាក់ទណ្ឌកម្ម ថាជាការរំលោភអធិបតេយ្យកម្ពុជា
នៅកម្ពុជា ទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច ទាំងអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ចេញមតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជុំវិញសេចក្តីស្នើច្បាប់មួយ ដែលតាក់តែងឡើងដោយសមាជិកព្រឹទ្ធសភាអាម៉េរិក ក្នុងទិសដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ទើបនឹងត្រូវគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិកអនុម័ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
អានបន្ត -
មន្ត្រីកម្ពុជាមិនយល់ស្របលើរបាយការណ៍ស្ដីពីការជួញដូរមនុស្ស ដែលចេញដោយក្រសួងការបរទេសអាមេរិកទម្លាក់ចំណាត់ថ្នាក់កម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមិនយល់ស្របចំពោះការលើកឡើងនៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សចេញផ្សាយដោយក្រសួងការបរទេសអាមេរិក ដែលទម្លាក់កម្រិតកម្ពុជាពីចំណាត់ថ្នាក់ទី ២ ឃ្លាំមើលទៅចំណាត់ថ្នាក់ទី ៣។ មន្ត្រីនិយាយថា ការវាយតម្លៃនឹងដាក់ចំណាត់ថ្នាក់នេះមិនឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់កម្ពុជា និងធ្វើឡើងដោយយកបញ្ហាថ្មីទៅភ្ជាប់ជាមួយនឹងចំណុចខ្វះខាតដែលកម្ពុជាមាន។
អានបន្ត -
តុលាការខេត្តកោះកុងផ្ដន្ទាទោសតំណាងពលរដ្ឋម្នាក់ជាប់ពន្ធនាគារ១ឆ្នាំ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ
តុលាការសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសតំណាងពលរដ្ឋម្នាក់ឱ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពាក់ព័ន្ធជម្លោះដីធ្លីរវាងពលរដ្ឋ ជាមួយឧកញ៉ា ហេង ហ៊ុយ។
អានបន្ត -
អាមេរិករាយការណ៍ពីប្រតិបត្តិការឆបោក ការកើនឡើងនៃការជួញដូរមនុស្ស និងការងារដោយបង្ខំនៅកម្ពុជា
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលជាប្រភេទប្រតិបត្តិការឆបោកទង់ក្រហម (Red Flags Scam Operations) ការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដែលកំពុងមានការកើនឡើង ក៏ដូចជាការរំលោភបំពានផ្សេងទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក ហើយសកម្មភាពទាំងនេះបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណាត់ថ្នាក់ទាបបំផុត។
អានបន្ត -
ព្រះរាជអាជ្ញារងតុលាការជាន់ទាប ព្រមានមេធាវីការពារសិទ្ធិលោក កឹម សុខា ឱ្យប្រយ័ត្នសម្ដី
មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា រងការព្រមានពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ឱ្យប្រយ័ត្នសម្ដី ស្របពេលដែលតុលាការបានបន្តនីតិវិធីនៃការដេញដោលជាថ្មីទៀតលើអង្គហេតុប្រទូសរ៉ាយ នៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេសដោយសម្ងាត់ ចង់ផ្ដួលរំលំរដ្ឋាភិបាល»។
អានបន្ត -
សំណើសុំកែរដ្ឋធម្មនុញ្ញលើកទី១០ ឆ្លងផុតគណៈអចិន្រ្តៃយ៍រដ្ឋសភាហើយ
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានយល់ព្រមទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើរបស់រដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
អានបន្ត -
ខេមបូចា៖ រយៈពេល៣ខែ អ្នកសារព័ត៌មានជិត២០នាក់ប្រឈមការបៀតបៀននិងគំរាមកំហែង
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា ស្ថានភាពអ្នកសារពត៌មាននៅកម្ពុជាក្នុងរយៈពេល៣ខែ ពោលគឺចាប់ពីខែមេសា ដល់ខែមិថុនា មានអ្នកសារព័ត៌មានចំនួន១៧នាក់ប្រឈមការបៀតបៀននិងគំរាមកំហែង។
អានបន្ត -
ក្តីសង្ឃឹមរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ អាស្រ័យលើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត
សម្ព័ន្ធភាពដែលមានគណបក្សប្រឆាំងចំនួនប្រាំពីរបានទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោតទ្រង់ទ្រាយធំ បើមិនដូច្នេះទេអាចនឹងបាត់បង់ទំនុកចិត្តសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ក្រុមបក្សប្រឆាំងទាំងនោះបានលើកឡើងនូវបញ្ហាមួយចំនួននៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដែលរួមមានការបំភិតបំភ័យ និងការយាយីតាមផ្លូវច្បាប់ជាដើម ហើយបារម្ភថា បរិយាកាសនយោបាយដែលអាប់អ៊ួរនេះ នឹងកាន់តែអាក្រក់ជាងនេះ បើគ្មានការកែប្រែដ៏គួរឲ្យកត់សម្គាល់នោះទេ។
អានបន្ត -
សាលាឧទ្ធរណ៍ត្បូងឃ្មុំទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែត The Cambodia Daily
ភ្នំពេញ — សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបានចេញសេចក្តីសម្រេចជាស្ថាពរមួយ ដោយទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily)ពីរនាក់ ដែលត្រូវចោទថាបានប្រព្រឹត្តអំពើញុះញង់ក្នុងពេលពួកគេសម្ភាសពលរដ្ឋ ដើម្បីដឹងពីទស្សនៈនៃការគាំទ្ររបស់ពួកគេចំពោះគណបក្សនយោបាយដែលឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧។
អានបន្ត