កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
បក្សភ្លើងទៀនចាត់ទុកអំពើហិង្សាលើសកម្មជនរបស់ខ្លួនជាការគំរាមកំហែងផ្នែកនយោបាយ
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បានហៅសកម្មភាពក្រុមជនដៃដល់ដែលបានប្រើអំពើហិង្សា ទៅលើសកម្មជនបក្សប្រឆាំងនេះមួយរូបនៅរាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរថា ជាការគំរាមកំហែងផ្នែកនយោបាយ។ ការអះអាងនេះ ក្រោយពេលអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ត្រូវបានក្រុមជនល្មើសជិះម៉ូតូវាយត្រង់ក្បាលឱ្យរបួសធ្ងន់ នៅក្បែរទីស្នាក់ការគណបក្សភ្លើងទៀនខណ្ឌ ស្របពេលលោកជិះម៉ូតូទៅចូលរួមប្រជុំគណបក្សនៅថ្ងៃទី១៧ ខែកក្កដា។
អានបន្ត -
សង្គមស៊ីវិលយល់ថាក្រោយការបោះឆ្នោតឃុំសង្កាត់ លំហប្រជាធិបតេយ្យនៅតែបន្តរួមតូច
អ្នកឃ្លាំមើលសង្គមមួយចំនួនបានលើកឡើងថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ លំហប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តរួមតូចដដែល ដោយសម្អាងថា ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតរបស់គណបក្សនយោបាយទាំង១៧នៅពេលនេះ មិនបានភ្ជាប់លក្ខខណ្ឌដើម្បីធានាយន្តការប្រជាធិបតេយ្យនោះទេ ដែលការណ៍នេះធ្វើឱ្យគណបក្សកំពុងគ្រប់គ្រងអំណាចជាអ្នកមានប្រៀប។
អានបន្ត -
ព្រះសង្ឃ ហេង គីមឡាយ ត្រូវបណ្តេញចេញពីវត្តដោយមានការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ?
ព្រះសង្ឃព្រះនាម ហេង គីមឡាយ បាននិមន្តទៅដល់ខេត្តឧត្តរមានជ័យហើយ នៅថ្ងៃចន្ទនេះ ក្រោយគណៈកម្មការវត្ត និងអាជ្ញាធរវត្តប្រសាទរង្សី ស្ថិតនៅក្នុងស្រុកពួកខេត្តសៀមរាបសម្រេចបណ្តេញព្រះអង្គចេញពីវត្តកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។ ការបណ្តេញព្រះសង្ឃចេញពីវត្តនេះ គឺដោយសារតែមានការចោទប្រកាន់ថាព្រះសង្ឃអង្គនេះ បានធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សប្រឆាំង។ ក៏ប៉ុន្តែ ព្រះតេជគណ ហេង គីមឡាយ បញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ព្រះអង្គបានផ្តល់ជំនួយដល់ប្រជាពលរដ្ឋដូចជាសម្រាប់ទិញទឹកសុទ្ធ និងសម្រាប់ចាក់សាំងម៉ូតូជាដើម គឺក្នុងនាមជាជំនួយមនុស្សធម៌មិនទាក់ទងទៅនឹងជំនួយនយោបាយទេ បើទោះណាជាព្រះអង្គបានគាំទ្រគណបក្សប្រឆាំងក៏ដោយ។ ព្រះតេជគណ ហេង គីមឡាយ មានសង្ឃដីការថា អ្វីដែលជាបញ្ហាដល់ព្រះអង្គនោះគឺក្រោយពេលដែលព្រះអង្គតវ៉ានឹងរដ្ឋអំណាចថ្នាក់ក្រោម នៅក្នុងការដកដីពីប្រជាពលរដ្ឋនៅតំបន់ធ្វើស្រែប្រាំងជុំវិញបឹងទន្លេសាប។
អានបន្ត -
ផលិតករទូរទស្សន៍រងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍
លោក ថៃ ប៊ុនរិទ្ធ អាយុ ៥១ ឆ្នាំ បានចេញផ្សាយការចោទប្រកាន់នេះតាមបណ្តាញសង្គម Facebook ហើយត្រូវបានចោទប្រកាន់នៅតុលាការខេត្តកណ្តាលកាលពីម្សិលមិញ។
អានបន្ត -
កូដករណាហ្គាវើលដ៍លោកស្រី សុខ រតនា បានរលូតកូននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីសមត្ថកិច្ចបង្រ្កាបដោយហិង្សា
កូដករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ម្នាក់គឺលោកស្រី សុខ រតនា កំពុងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែបាត់បង់កូនក្នុងផ្ទៃ និងបន្តធ្លាក់ឈាមច្រើន។ បច្ចុប្បន្នលោកស្រីកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីសមត្ថកិច្ចក្រុងភ្នំពេញបានរុញច្រានលោកស្រីផ្ទប់នឹងរថយន្តកាលពីដើមខែឧសភា។ គ្រូពេទ្យជំនាញបញ្ជាក់ថា បើស្ថានភាពលោកស្រី សុខ រតនា នៅតែបន្តធ្លាក់ឈាម នឹងអាចឈានទៅដល់ការវះកាត់យកស្បូនចេញ ដើម្បីជួយសង្គ្រោះអាយុជីវិតម្ដាយ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលបារម្ភថា រដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដក្នុង ការផ្ដល់តំបន់បឹងទន្លេសាបជូនពលរដ្ឋ
មន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងទន្លេសាបធ្វើឡើងតាមឆន្ទៈ មិនមែនជាធ្វើឡើងដើម្បីកេងចំណេញនយោបាយ។ ពួកគេលើកឡើងបែបនេះ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងសម្រុកចុះទៅតំបន់បឹងទន្លេសាបកាត់ឆ្វៀលដោយអះអាងថាដើម្បីឲ្យដីទៅពលរដ្ឋប្រើប្រាស់និងអាស្រ័យផល។
អានបន្ត -
គជប ថាយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៨គ្មានអំពើហិង្សា និងការគំរាមកំហែង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានវាយតម្លៃថា ដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សនយោបាយក្នុងថ្ងៃទី៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភានេះ បានព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា ឬការគំរាមកំហែងនោះទេ។
អានបន្ត -
គណបក្សភ្លើងទៀនខេត្តសៀមរាបបានប្រកាសថាខ្លួនកំពុងទទួលរងការដាក់គំនាបផ្នែកនយោបាយ
ភ្នំពេញ — ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង បានចាត់ទុកថា លិខិតរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបជាការដាក់សម្ពាធខាងនយោបាយបន្ថែមទៀតមកលើគណបក្សដែលសម្រេចចិត្តចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២នេះ ក្រោយដំណើរការឡើងវិញបានតែជិត៥ខែ។
អានបន្ត -
គ.ជ.បច្រានចោលការអះអាងរបស់បក្សភ្លើងទៀនថាបក្សកាន់អំណាចគ្រោងបើកវគ្គបំពាក់បំប៉នមន្ត្រីរៀបចំការបោះឆ្នោត
ភ្នំពេញ — គ្មានករណីបើកវគ្គបំពាក់បំប៉នមន្ត្រីការិយាល័យបោះឆ្នោត ដោយគណបក្សនយោបាយណាមួយ ដូចការអះអាងរបស់គណបក្សភ្លើងទៀន អំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទេ។ នេះជាការប្រកាសជាសាធារណៈរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលជាការឆ្លើយតបទៅនឹងសំណើរបស់ប្រធានគណបក្សភ្លើងទៀនដែលសុំឱ្យមានការពិនិត្យវគ្គបណ្តុះបណ្តាលមន្ត្រីបោះឆ្នោតនោះ។
អានបន្ត -
រដ្ឋាភិបាលអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃមុននិង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត
រដ្ឋាភិបាលអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដើម្បីឱ្យពួកគាត់អាចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
អានបន្ត -
អង្គការ Oxfam និងមូលនិធិ Laudes Foundation បង្កើតគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ការគាំពារសង្គមប្រកបដោយបរិយាប័ន្នសម្រាប់កម្មករកាត់ដេរនៅកម្ពុជា
អង្គការ Oxfam នៅកម្ពុជា ដោយមានការគាំទ្រពីមូលនិធិ Laudes Foundation បានចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល និងសហជីពចំនួន៤ ដើម្បីរួមគ្នាអនុវត្តគំនិតផ្តួចផ្តើមមួយដែលមានឈ្មោះថាគាំពារសង្គមជាតិប្រកបដោយបរិយាប័ន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករឧស្សាហកម្មកាត់ដេរ ( Inclusive National Social Protection Initiatives that Respond to the Needs of Apparel Industry Employees -INSPIRE)។
អានបន្ត -
រដ្ឋមន្ត្រីយុត្តិធម៌ ណែនាំមន្ត្រីរាជការតាមសាលាជម្រះក្តី ឱ្យពង្រឹងវិន័យការងារ និងក្រមសីលធម៌
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ បានណែនាំដល់មន្ត្រីរាជការទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តីត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌ ក្នុងវិស័យយុត្តិធម៌ ដោយអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស ខណៈក្រសួងកំណត់យកឆ្នាំ ២០២២ នេះជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌។
អានបន្ត -
សហជីពគ្រោងប្ដឹងទៅអ្នកបញ្ជាទិញ ករណីថៅកែមិនយកកម្មករចូលធ្វើការវិញតាមសេចក្ដីបង្គាប់របស់ក្រសួង
សហជីពមួយគ្រោងប្ដឹងទៅអ្នកបញ្ជាទិញ ករណីថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «អេសវ៉ាយអេចជេ ហ្គាម៉ិន» មិនទទួលយកកម្មករចូលធ្វើការងារវិញតាមសេចក្ដីបង្គាប់របស់ក្រសួងការងារ។
អានបន្ត -
រដ្ឋមន្ត្រីមហាផ្ទៃបន្តណែនាំឱ្យមន្ត្រីដោះស្រាយបញ្ហាជូនពលរដ្ឋ និងព្រមានចាត់ការមន្ត្រីល្មើស
បាត់ដំបងៈ នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្តណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយលោកក៏បានចេញមុខ ធានាអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ មន្ត្រីណាដែលរកឃើញប្រព្រឹត្តបទល្មើសពិតប្រាកដ។
អានបន្ត -
សហជីពស្នើឲ្យរដ្ឋាភិបាលបន្ថែមថ្ងៃទៅបោះឆ្នោតដល់កម្មករនិងយោជិតនៅខេត្តឆ្ងាយ
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា បានយល់ព្រមជាគោលការណ៍ឲ្យកម្មករនិយោជិតបានឈប់សម្រាកដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ១ថ្ងៃមុនបោះឆ្នោត និង១ថ្ងៃក្រោយបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ។ ការសម្រេចនេះ ត្រូវបានស្វាគមន៍ដោយ មេដឹកនាំសហជីពនានាចំពោះកម្មករនិយោជិតដែលត្រូវទៅបោះឆ្នោតនៅក្នុងខេត្តជិតៗ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំសហជីព លោកស្នើសុំឲ្យរដ្ឋាភិបាលក៏ដូចជាក្រសួងការងារផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់កម្មករនិយោជិតដែលត្រូវទៅបោះឆ្នោតឆ្ងាយៗ ដូចជានៅខេត្តភាគឦសានជាដើម។
អានបន្ត -
សមត្ថកិច្ច បង្ក្រាបកាន់តែខ្លាំងលើក្រុមកូដករណាហ្គាវើលដ៍ដែលបន្តចេញទាមទាររកដំណោះស្រាយ
កម្លាំងសមត្ថកិច្ចចម្រុះក្រុងភ្នំពេញ បានបង្ក្រាបកាន់តែខ្លាំងលើក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ជិត១រយនាក់ (១០០) និងបានរារាំងពួកគេមិនឱ្យទាមទាររកដំណោះស្រាយការងារពីថៅកែក្រុមហ៊ុនឡើយ នៅថ្ងៃទី២៣ ខែឧសភា។ ដូចសព្វមួយដង អាជ្ញាធរបានត្រៀមរថយន្តក្រុងរួចជាស្រេច និងបានស្រែកសម្លុត រុញច្រានកូដករទាំងកម្រោល ដើម្បីបង្ខំឱ្យពួកគេឡើងឡានដឹកយកទៅទម្លាក់ចោលនៅតំបន់ជាយក្រុងភ្នំពេញ។
អានបន្ត -
រដ្ឋមន្ត្រីយុត្តិធម៌ ណែនាំមន្ត្រីរាជការតាមសាលាជម្រះក្តី ឱ្យពង្រឹងវិន័យការងារ និងក្រមសីលធម៌
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ បានណែនាំដល់មន្ត្រីរាជការទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តីត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌ ក្នុងវិស័យយុត្តិធម៌ ដោយអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស ខណៈក្រសួងកំណត់យកឆ្នាំ ២០២២ នេះជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌។
អានបន្ត -
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបក្សនយោបាយនានា បានបង្ហាញពីគោលនយោបាយក្នុងការផ្តល់សេវាជូនពលរដ្ឋ និងការអភិវឌ្ឍឃុំ សង្កាត់
Content image - Phnom Penh Post សមាជិកគណបក្សនយោបាយចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ កាលពីថ្ងៃចុងសប្ដាហ៍។ រូបថត សហការី ភ្នំពេញៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២១ ខែឧសភា គណបក្សនយោបាយនានាបានធ្វើការផ្សព្វផ្សាយពីគោលនយោបាយក្នុងការផ្តល់សេវាជូនពលរដ្ឋ និងការអភិវឌ្ឍឃុំ សង្កាត់ ដើម្បីទាក់ទាញការគាំទ្រ ខណៈដែលការឃោសនានៅថ្ងៃដំបូងប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
អានបន្ត -
តុលាការឧទ្ធរណ៍កម្កល់ការកាត់ទោសរបស់សាលាដំបូងលើបុគ្គលិកនិងអតីតបុគ្គលិកសមាគមអាដហុក ពាក់ព័ន្ធអំពើសូកប៉ាន់
ភ្នំពេញ — សាលាឧទ្ធរណ៍បានសម្រេចនៅថ្ងៃចន្ទនេះ ឱ្យបុគ្គលិក និងអតីតបុគ្គលិកចំនួន៥រូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកមានទោសដូចការការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
អានបន្ត -
នាយករដ្ឋមន្ត្រីអំពាវនាវឱ្យជនរួមជាតិរក្សាសន្តិភាពឱ្យបាន ដើម្បីកសាងសង្គមគ្រួសារ និងប្រទេសជាតិ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិនៅទូទាំងប្រទេសរក្សាសន្តិភាពឱ្យបានគង់វង្សក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ដើម្បីកុំឱ្យរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ។
អានបន្ត