កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
https://www.khmertimeskh.com/501077879/%E1%9E%9B%E1%9E%80-%E1%9E%80%E1%9E%98-%E1%9E%9F%E1%9E%81-%E1%9E%9F%E1%9E%93%E1%9E%9F%E1%9E%80/
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងសុំការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឲ្យចេញទៅព្យាបាលជំងឺនៅបរទេស។
អានបន្ត -
លោក ហ៊ុន សែន ចោទសួរអាមេរិកថា តើការគប់ស្បែកជើងលើលោកជាសិទ្ធិបញ្ចេញមតិ ឬហិង្សា?
Content image - Phnom Penh Post លោក អ៊ុក ទូច ខ្មែរ-អាមេរិកាំងដែលបានគប់ស្បែកជើងលើលោក ហ៊ុន សែន តែមិនត្រូវ។ រូបថត FB ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរសហរដ្ឋ-អាមេរិកថាតើករណីគប់ស្បែកជើងមកលើរូបលោកនៅឯសហរដ្ឋ-អាមេរិក កាលពីសប្តាហ៍មុនជាសិទ្ធិបញ្ចេញមតិ ឬជាហិង្សាដោយលោកបញ្ជាក់ថាតែបើករណីត្រូវបានចាត់ទុកជាសិទ្ធិបញ្ចេញមតិនៅអាមេរិក នៅកម្ពុជាក៏ធ្វើបានដែរ។ លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ «ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ ១៩» នៅសាលពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញ។
អានបន្ត -
ក្រសួងជំរុញអាមេរិកឲ្យតវ៉ាជាមួយកឹម សុខា ជុំវិញការភ្ជាប់ប្រទេសខ្លួនទៅនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
ខណៈដែលមានការស្នើសុំម្តងហើយម្តងទៀតដោយមេធាវីរបស់លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងឲ្យតុលាការកោះហៅអ្នកការទូតបរទេសមកផ្តល់សក្ខីកម្មជុំវិញការចោទប្រកាន់ថារដ្ឋរបស់ពួកគេមានទំនាក់ទំនងនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ក្រសួងយុត្តិធម៌បានជំរុញឲ្យសហរដ្ឋអាមេរិកដោះស្រាយដោយខ្លួនឯងចំពោះការលើកឡើងរបស់របស់លោក កឹម សុខា ដែលអះអាងថាប្រទេសមហាអំណាចនេះមានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបនៅកម្ពុជា
អានបន្ត -
លោក ហ៊ុន ម៉ាណែត៖ បារាំងបានជួយកម្ពុជាច្រើនចាប់តាំងពីសន្និសីទទីក្រុងប៉ារីសដល់បច្ចុប្បន្ន
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងថា ប្រទេសបារាំងបានជួយជ្រោមជ្រែងដល់កម្ពុជាជាច្រើន ដូចជាធ្វើជាសហប្រធាននៃសន្និសីទទីក្រុងបារីស ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ជំនួយខាងច្បាប់ និងវិស័យវប្បធម៌ រួមនឹងការផ្តល់ថវិកាគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហមផងដែរ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែតដូច្នេះ គឺធ្វើឡើងខណៈដែលលោកមានជំនួបមួយជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques PELLET កាលពីរសៀលថ្ងៃអង្គារម្សិលមិញ។
អានបន្ត -
សង្គមស៊ីវិលថា អាមេរិកអាចនឹងបន្តអនុគ្រោះពន្ធ និងបន្ថយការរឹតត្បិតទិដ្ឋាការ បើកម្ពុជាកែលម្អស្ថានការណ៍
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍នយោបាយជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងយល់ស្របចំពោះសំណើរបស់ក្រសួងការបរទេស បើរដ្ឋាភិបាលកម្ពុជាព្រមកែលម្អស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ការលើកឡើងនេះ គឺក្រោយពេលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើទៅភាគីអាមេរិកឱ្យបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា និងលុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីកម្ពុជា។
អានបន្ត -
អង្គការសង្គមស៊ីវិលចូលរួមសង្កេតការណ៍តែមិនធ្វើការវាយតម្លៃលទ្ធផលឆ្នោតទេ សំអាងលើលក្ខខណ្ឌអប្បបរមា
ក្រុមអង្គការសង្គមស៊ីវិល ដែលបានសហការគ្នាដាក់ពង្រាយអ្នកសង្កេតការណ៍មើលស្ថានភាពបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ការសង្កេតការណ៍របស់ពួកគេ គឺមិនធ្វើការវាយតម្លៃលើលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនោះទេ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការដែលពួកគេសម្រេចចិត្តដូច្នេះ គឺដោយឈរលើកំរិតរីកចម្រើននៃលក្ខខណ្ឌអប្បរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ២០២២នេះ
អានបន្ត -
ពលរដ្ឋស្នើអភិបាលខេត្តកំពង់ស្ពឺជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃសហគមន៍ឧត្តមស្រែព
ប្រជាសហគមន៍បានលើកគ្នាមករកកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ពីសំណាក់ក្រុមទាហាន «ង៧០» និងពលរដ្ឋមួយចំនួន។
អានបន្ត -
នាយករដ្ឋមន្ត្រីព្រមានវាយបកក្រុមប្រឆាំងនិងអ្នកអត្ថាធិប្បាយវិញ ទាក់ទងហេតុការណ៍គប់ស្បែកជើង
លោកនាយករដ្ឋមន្រ្តី បានព្រមានដោយត្រង់ទៅក្រុមប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយពីបញ្ហាសង្គមនិងនយោបាយ ថាត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ដោយលោក ហ៊ុន សែន ចាត់ទុកថា សកម្មភាពឆ្លើយតបដូចគ្នានៃការប្រើប្រាស់អំពើហិង្សាកើតចេញពីការគប់ស្បែកជើងនេះ នឹងត្រូវកើតឡើងនៅទូទាំងប្រទេសចំពោះក្រុមប្រឆាំងវិញ ព្រមទាំងអាចកើតឡើងនៅបណ្តារដ្ឋដទៃទៀតជុំវិញពិភពលោកផងដែរ។
អានបន្ត -
លោក ប្រាក់ សុខុន បញ្ជាក់ជាថ្មីពីការបោះឆ្នោតសេរីនិងយុត្តិធម៌នៅកម្ពុជា ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
ភ្នំពេញ — អំឡុងពេលមានវត្តមាននៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានប្រាប់ប្រមុខការទូតរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រង់ៗថា ការបោះឆ្នោតបែបពហុបក្ស ដែលត្រូវបានធ្វើឡើងជាប្រចាំ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅកម្ពុជានោះ គឺត្រូវបានវាយតម្លៃថា ភាពសេរីនិងយុត្តិធម៌ ដោយអ្នកសង្កេតការណ៍ក្នុងស្រុកនិងក្រៅប្រទេស។
អានបន្ត -
គ.ជ.ប អំពាវនាវដល់បក្សនយោបាយគោរពបទប្បញត្តិនិងគោលកាណ៍ច្បាប់អំឡុងពេលឃោសនាបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។
អានបន្ត -
សកម្មជនបក្សភ្លើងទៀនថា អាជ្ញាធរមិនសូវចាប់អារម្មណ៍បង្ក្រាបអ្នកបំផ្លាញស្លាកសញ្ញាគណបក្ស
សកម្មជនគណបក្សភ្លើងទៀន ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរមិនសូវចាប់អារម្មណ៍ អនុវត្តច្បាប់ ចំពោះអ្នកបំផ្លាញស្លាកគណបក្សភ្លើងទៀននោះទេ តែផ្ទុយទៅវិញ ប្រសិនបើមានបុគ្គលណាមួយ កម្ទេចស្លាកគណបក្សកាន់អំណាច អាជ្ញាធរតែងតែមានវិធានការយ៉ាងលឿនដោយកម្រនឹងរួចខ្លួនណាស់។ ពួកគេចាត់ទុកទង្វើនេះថា ជាការអនុវត្តច្បាប់ ស្តង់ដារពីរ។
អានបន្ត -
កម្ពុជា-អាមេរិក នឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានសម្តែងការប្តេជ្ញាចិត្តរួមគ្នាក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសហរដ្ឋអាមេរិកលើគ្រប់វិស័យ។
អានបន្ត -
លោក ហ៊ុន សែន សុំឱ្យអាមេរិកឆ្លើយតបចំពោះសកម្មភាពគប់ស្បែកជើងមកលើរូបលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជូនសាររបស់លោកទៅកាន់រដ្ឋបាលលោក ចូ បៃឌិន ឱ្យឆ្លើយបំភ្លឺជុំវិញសកម្មភាពបុរសជនជាតិខ្មែរអាមេរិកកាំងម្នាក់ ដែលគប់ស្បែកជើងមកលើរូបលោក ក្នុងពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
អានបន្ត -
លោក ប្រាក់ សុខុន បញ្ជាក់សាជាថ្មីពីការអនុវត្តសេរីភាពនៃការបញ្ចេញមតិ និងដំណើរការនយោបាយ ឆ្លើយតបការព្រួយបារម្ភសមភាគីអាមេរិក
ភ្នំពេញៈ ឆ្លើយតបនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការរឹតត្បិតសិទ្ធិសេរីភាពនៅកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តឱ្យបានពេញលេញនូវសេរីភាពក្នុងការបញ្ចេញមតិ និងដំណើរការនយោបាយប្រកបដោយបរិយាប័ន្ន។
អានបន្ត -
លោក ប្រាក់ សុខុន បញ្ជាក់ជាថ្មីពីការបោះឆ្នោតសេរីនិងយុត្តិធម៌នៅកម្ពុជា ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
ភ្នំពេញ — អំឡុងពេលមានវត្តមាននៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានប្រាប់ប្រមុខការទូតរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រង់ៗថា ការបោះឆ្នោតបែបពហុបក្ស ដែលត្រូវបានធ្វើឡើងជាប្រចាំ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅកម្ពុជានោះ គឺត្រូវបានវាយតម្លៃថា ភាពសេរីនិងយុត្តិធម៌ ដោយអ្នកសង្កេតការណ៍ក្នុងស្រុកនិងក្រៅប្រទេស។
អានបន្ត -
ស្ថាប័នរៀបចំការបោះឆ្នោតជាតិបង្ហាញផែនការនៃដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់
នំពេញ — គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីរបៀបរបបនៃការចុះឃោសនានយោបាយស្វែងរកសំឡេងគាំទ្រពីអ្នកបោះឆ្នោត សម្រាប់គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ
អានបន្ត -
គ.ជ.ប អំពាវនាវដល់បក្សនយោបាយគោរពបទប្បញត្តិនិងគោលកាណ៍ច្បាប់អំឡុងពេលឃោសនាបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។
អានបន្ត -
កម្ពុជានឹងចែករំលែកបទពិសោធន៍ពលករចំណាកស្រុកនៅអង្គការសហប្រជាជាតិ
កម្ពុជានឹងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយពលករចំណាកស្រុកក្នុងស្រុកអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអនុសញ្ញាពិភពលោកស្តីពីការធ្វើចំណាកស្រុកនៅអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ១៧ ដល់ ២០ ឧសភា។
អានបន្ត -
សង្គមស៊ីវិលបង្ហាញការមិនគាំទ្រចំពោះការគប់ស្បែកជើងមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ភ្នំពេញ — ក្រុមសង្គមស៊ីវិលបានសម្តែងការមិនគាំទ្រចំពោះទង្វើគប់ស្បែកជើងរបស់ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធសប្តាហ៍មុន គឺនៅអំឡុងពេលលោកបានទៅដល់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក- អាស៊ាន ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ។
អានបន្ត -
កម្ពុជាស្នើអាមេរិកដកបម្រាមផ្អាកផ្ដល់ទិដ្ឋាការចេញពីមន្ត្រីរដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញក្នុងការដកបម្រាមផ្អាកការផ្ដល់ទិដ្ឋាការ ឬវីសា ចេញពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកការដាក់កំហិតនោះជារឿងអយុត្តិធម៌
អានបន្ត