កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.454
-
សហគមន៍ក្រីក្រក្នុងទីក្រុងជំរុញឲ្យមានដំណោះស្រាយឲ្យបានលឿនដើម្បីចៀសវាងការបណ្ដេញចេញ
សមាជិកសហគមន៍ក្រីក្រជាច្រើនដែលរងផលប៉ះពាល់ពីការអភិវឌ្ឍក្នុងរាជធានីភ្នំពេញបានស្នើដល់រដ្ឋាភិបាលឲ្យផ្ដល់ដំណោះស្រាយដល់ពួកគេ ដើម្បីបានរស់នៅក្នុងទីក្រុង ខណៈអ្នកទាំងនេះកំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ។ តំណាងសហគមន៍យ៉ាងតិចចំនួនប្រាំ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ប្រឡាយទឹក និងមាត់បឹងក្នុងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ចំថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ជំរុញឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង។ ប្រជាសហគមន៍ក្នុងទីក្រុងទាំងនេះបានឲ្យដឹងថាពួកគេបានរង់ចាំអស់ពេលជាច្រើនឆ្នាំមកហើយ សម្រាប់ដំណោះស្រាយពីអាជ្ញាធរ ដើម្បីទទួលបានជំនួយបន្ទាប់ពីមានការជូនដំណឹងថាពួកគេត្រូវរើចេញពីលំនៅដ្ឋានដើម្បីយកទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន ឬគម្រោងហេដ្ឋរចនាសម្ព័ន្ធរបស់រដ្ឋ។
អានបន្ត -
បុណ្យភ្ជុំបិណ្ឌសម្រាប់គ្រួសារសកម្មជនកំពុងជាប់ឃុំ មានតែទឹកភ្នែក
ក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ សោកសង្រេងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារពួកគាត់មិនបានជួបជុំគ្នាដូចគ្រួសារពលរដ្ឋទូទៅ។ ពួកគាត់ថា របបដឹកនាំបច្ចុប្បន្នជាអ្នកពង្រាត់គ្រួសាររបស់គាត់ តាមរយៈការចាប់ខ្លួនដាក់ពន្ធនាគារដោយអយុត្តិធម៌។ ប៉ុន្តែតំណាងបក្សកាន់អំណាចឆ្លើយតបថា នេះគ្រាន់តែជាមនោសញ្ចេតនា ដែលមិនស្របតាមទិដ្ឋភាពច្បាប់។
អានបន្ត -
CPJ ទាមទារឲ្យដោះលែងអ្នកសារព័ត៌មានលោក យួន ឈីវ ដោយគ្មានលក្ខខណ្ឌ
ការទាមទារឲ្យដោះលែងនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការការពារអ្នកកាសែត (CPJ) កាលពីថ្ងៃទី១ ខែតុលា បន្ទាប់ពីតុលាការខេត្តកោះកុង បានបើកសវនាការយ៉ាងប្រញាប់ប្រញ៉ាល់ ដើម្បីកាត់ទោសឲ្យលោក យួន ឈីវ ជាប់ពន្ធនាគារមួយឆ្នាំ និងផាកពិន័យជាប្រាក់១លានរៀន ឬស្មើ៥០០ដុល្លារ ពីបទញុះញង់ ក្រោយដែលរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានប្តឹងអ្នកសារព័ត៌មានអនឡាញរូបនេះ។
អានបន្ត -
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់គឺលោក ម៉ី សោភ័ណ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញ
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក ម៉ី សោភ័ណ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីលោកជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ៦ខែ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រឿងវ៉ាក់សាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក(Facebook)។ លោក ម៉ី សោភ័ណ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ ខែតុលាថា លោកសប្បាយចិត្តដែលត្រូវបានដោះលែងឲ្យលោកបានជួបជុំក្រុមគ្រួសារ កាលពីល្ងាចថ្ងៃទី១ ខែតុលា។ ប៉ុន្តែនៅទន្ទឹមនេះ លោកក៏សោកស្តាយដែលតុលាកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងហាមលោក មិនឲ្យចេញក្រៅប្រទេស។
អានបន្ត -
កម្មករកាត់ដេរអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាថ្លៃទឹក
កម្មករកាត់ដេរបានអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ដើម្បីធានាថាម្ចាស់ផ្ទះជួលមិនយកថ្លៃពីអ្នកជួលផ្ទះលើសពីថ្លៃទឹកថេរគឺ៨០០រៀលក្នុងមួយម៉ែត្រគូបដែលបានកំណត់កាលពី៤ឆ្នាំមុន ដោយនិយាយថា ពួកគេកំពុងតែជួបការពិបាកក្នុងការបង់ថ្លៃទឹកភ្លើងខ្ពស់។
អានបន្ត -
អង្គការសិទ្ធិមនុស្សអាមេរិករិះគន់រដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះការដាក់ទោសអ្នកកាសែតម្នាក់នៅកោះកុង
ភ្នំពេញ — អង្គការសិទ្ធិមនុស្សHuman Rights Watch នៅថ្ងៃសុក្រនេះបានចោទរដ្ឋាភិបាលកម្ពុជាថាកំពុងធ្វើទុក្ខបុកម្នេញលើអ្នកកាសែតឯករាជ្យ ក្រោយអ្នកកាសែតនៅខេត្តកោះកុងម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីបទញុះញង់ ចំពោះការធ្វើសេចក្តីរាយការណ៍ជម្លោះដីធ្លីដែលអាជ្ញារខេត្តចោទថាមិនពិត។ ចាងហ្វាងគេហទំព័រសារព័ត៌មាន Koh Kong Hot News [កោះកុងព័ត៌មានទាន់ហេតុការណ៍] លោកយួន ឈីវ ត្រូវបានសាលាដំបូងខេត្តកោះកុងកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ឲ្យជាប់ពន្ធនាគារ១ឆ្នាំពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» និងពិន័យជាប្រាក់ពីរលានរៀល (ឬប្រមាណ៥០០ដុល្លារអាមរិក)។
អានបន្ត -
''របបក្រុងភ្នំពេញតាមធ្វើទុក្ខបុកម្នេញលើព្រះសង្ឃដែលឈឺឆ្អាលរឿងសង្គមជាច្រើនអង្គ''
ព្រះសង្ឃជាច្រើនអង្គដែលដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ កំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ ព្រះសង្ឃមួយចំនួន រិះគន់ថា របបលោក ហ៊ុន សែន កាន់តែលែងស្គាល់បុណ្យបាប ដោយប្រើប្រាស់តុលាការជាឧបករណ៍ តាមធ្វើទុក្ខបុកម្នេញសូម្បីតែព្រះសង្ឃ។ ប៉ុន្តែតំណាងគណបក្សកាន់អំណាច ថ្លែងការពារទង្វើរបស់អាជ្ញាធរថា ជាការអនុវត្តច្បាប់។
អានបន្ត -
របាយការណ៍៖ ពលរដ្ឋកម្ពុជា៦នាក់ចំណោម១០នាក់ រងអំពើហិង្សាលើរាងកាយ អារម្មណ៍ឬផ្លូវភេទអំឡុងពេលកុមារភាព
តាមរយៈការស្ទង់មតិរបស់ក្រសួងកិច្ចការនារីនៅឆ្នាំ២០១៤បានឱ្យដឹងថា ស្រ្តីនិងបុរសប្រហែល៦នាក់ក្នុងចំណោម ១០នាក់នៅគ្រប់វ័យ ធ្លាប់ជួបប្រទះនូវអំពើហិង្សារាងកាយ ឬផ្លូវភេទអំឡុងពេលកុមារភាពរបស់ពួកគេ។ នេះបើយោងតាមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩» តាមរយៈកម្មវិធី Zoom របស់ក្រសួងសង្គមកិច្ចនៅថ្ងៃទី ២៩កញ្ញាកន្លងទៅ។
អានបន្ត -
សង្គមស៊ីវិល និងកម្មករ ស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍ ថ្លៃទឹកដែលមានកម្រិតទាប ខ្ពស់តាមផ្ទះជួល
ភ្នំពេញ — សង្គមស៊ីវិល និងកម្មករ កាលពីថ្ងៃសុក្រ បានស្នើឲ្យរដ្ឋាភិបាលពន្លឿនការធ្វើអន្តរាគមន៍ឲ្យថ្លៃទឹកសម្រាប់កម្មករស្នាក់នៅតាមបណ្តាផ្ទះជួលឲ្យនៅត្រឹម៨០០រៀល ក្នុងមួយម៉ែត្រគូប ខណៈថ្លៃទឹកបានកើនដល់កម្រិតខ្ពស់បំផុត ៤០០០រៀល ក្នុងពេលបច្ចុប្បន្ននេះ។ នេះជាការអំពាវនាវរបស់កម្មករ តបទៅនឹងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពី«ការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» ចេញកាលពីបួនឆ្នាំមុន ដែលបានស្នើសុំម្ចាស់ផ្ទះ ឬម្ចាស់អគារជួល ត្រូវលក់ទឹកស្អាតជូនដល់កម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃ ៨០០៛ (ប្រាំបីរយរៀល) ក្នុងមួយម៉ែត្រគូប។
អានបន្ត -
អ្នកកាសែតកោះកុងម្នាក់ត្រូវឃាត់ខ្លួនពីបទញុះញង់
ឯកសារតុលាការដែលទទួលបានដោយកាសែតខ្មែរថាមស៍ បានកំណត់អត្តសញ្ញាណអ្នកកាសែតនោះឈ្មោះ យួន ឈីវ ជាចាងហ្វាងកាសែតតាមអ៊ិនធរណេត “Koh Kong Hot News” រស់នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
បុគ្គលិកក្នុងកាស៊ីណូសេនជូរីអំពាវនាវសុំចេញមកក្រៅ ក្រោយមានករណីស្លាប់បុគ្គលិកម្នាក់
ភ្នំពេញ — បុគ្គលិកមួយចំនួនដែលបម្រើការនៅក្នុងកាស៊ីណូ«ដឹសេនជូនរី» នៃខេត្តព្រះសីហនុ បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគាត់ចង់ឲ្យថៅកែគោរពតាមលក្ខខណ្ឌការងារដែលបានសន្យា និងអនុញ្ញាតឲ្យចាកចេញពីកន្លែងការងារ បន្ទាប់ពីបុគ្គលិកម្នាក់ត្រូវគេរាយការណ៍មកថា បានស្លាប់ និងជាច្រើននាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដោយម្ចាស់កាស៊ីណូបង្ខាំងទុកឲ្យបន្តធ្វើការ។
អានបន្ត -
ពលរដ្ឋនៅកោះកុងជិត១ពាន់គ្រួសាររកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយរឿងដីធ្លី
ប្រជាពលរដ្ឋជិត១ ០០០គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ក្នុងញត្តិចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋ៨៤៣គ្រួសារ និងដីសរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង បានរកកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា។
អានបន្ត -
គ្រួសាររស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រឈមនឹងអនាគតមិនច្បាស់លាស់ បន្ទាប់ពីការផ្លាស់ទីលំនៅត្រូវជាប់គាំង
ពលរដ្ឋចំនួន៣០គ្រួសារដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញនៅតែអំពាវនាវ ដល់អាជ្ញាធរក្រុងអនុញ្ញាតឲ្យពួកគេបន្តរស់នៅក្នុងទីក្រុង បន្ទាប់ពីពួកគេត្រូវបានបង្ខំឲ្យផ្លាស់ទីលំ នៅទៅកាន់តំបន់ខាងក្រៅក្រុង។ កាលពីថ្ងៃចន្ទ ពលរដ្ឋចំនួន១៥នាក់ដែលតំណាងឲ្យពាក់កណ្តាលនៃគ្រួសាររងគ្រោះ បានប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីសុំជួបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជួយ អន្តរាគមន៍ ដោយនិយាយថាពួកគេនឹងមិនចាកចេញពីទីក្រុងនោះទេ។
អានបន្ត -
អ្នកសារព័ត៌មានម្នាក់ត្រូវបាននគរបាលស្រុកបទុមសាគរហៅសាកសួរក្រោយលោក ទៀ បាញ់ បញ្ជា
មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបទុមសាគរ បានសាកសួរអ្នកសារព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាឱ្យមានចំណាត់ការលើអ្នកកាសែតរូបនោះ ពាក់ព័ន្ធករណីបំភ្លៃព័ត៌មានរឿងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។ ការកោះហៅសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក យួន ឈីវ បានធ្វើការផ្សព្វផ្សាយថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តនេះដែលដឹកនាំដោយលោក សុខ សុទ្ធី បានទៅកាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃ បន្ទាប់ពីមានអនុក្រឹត្យចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
ប្រជាពលរដ្ឋខេត្តបាត់ដំបងថា រមណីយដ្ឋានតំបន់ភ្នំតាគ្រាម ប្រឈមបាត់រូបរាងដោយសារតែក្រុមហ៊ុនចិន និងវៀតណាមធ្វើអាជីវកម្មថ្មភ្នំ
ប្រជាពលរដ្ឋ និងក្រុមអ្នកស្រលាញ់បរិស្ថាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធចាត់វិធានការលើក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាមឃុបឃិតជាមួយអ្នកមានអំណាច ដែលកំពុងធ្វើអាជីវកម្មថ្មភ្នំនៅតំបន់ភ្នំតាគ្រាម ខេត្តបាត់ដំបង។ អ្នកភូមិថា ចាប់តាំងមានវត្តមានក្រុមហ៊ុនចូលធ្វើអាជីវកម្មកន្លងមកនេះ ប្រជាពលរដ្ឋមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសពីនេះធនធានសម្បត្តិធម្មជាតិ ព្រៃឈើ និងតំបន់ភ្នំរងការបំផ្លិចបំផ្លាញនឹងបាត់រូបរាងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
អានបន្ត -
អ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយជំរុញឲ្យពន្លឿនធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន
អ្នកធ្វើការងារទាក់ទងប្រព័ន្ធផ្សព្វផ្សាយជំរុញទៅក្រសួងព័ត៌មានឲ្យពន្លឿនធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន។ សំណើនេះធ្វើឡើងក្នុងពេលប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាទៀតប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលថ្ងៃទី២៨ ខែកញ្ញានេះ។ ឆ្លើយតបការលើកឡើងនេះអ្នកនាំពាក្យក្រសួងព័ត៌មានអះអាង ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មានបានប្រជុំចប់សព្វគ្រប់រួចហើយ ជុំវិញដំណើរការនៃការធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន។
អានបន្ត -
តុលាការលើកពេលប្រកាសសាលក្រមសកម្មជនខ្មែរថាវរៈនិងសកម្មជនសិទ្ធិមនុស្ស
សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមលើក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធីបូរ៉ាឆាត បានប្រកាសថា នឹងប្រកាសសាលក្រមក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៧នាក់ នៅថ្ងៃទី២៨ ខែកញ្ញានេះ។
អានបន្ត -
ការកសាងឡើងវិញប្រសើរជាងមុនជាមួយនឹងការទទួលបានព័ត៌មាន
អង្គការ UNESCO ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការសង្គមស៊ីវិលកំពុងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល (IDUAI) ឆ្នាំ២០២១ នៅកម្ពុជា នាថ្ងៃទី ២៨ ខែកញ្ញា។
អានបន្ត -
មន្ត្រីជំនាញសង្ស័យការស្លាប់របស់ពេជ្រ ធារ៉េតបណ្តាលមកពីការធ្វើទារុណកម្មអំឡុងពេលសួរចម្លើយ
សាក្សី ភស្តុតាង និងការសន្និដ្ឋានជាបឋមរបស់មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃបញ្ជាក់ថា ឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា អាចរងការធ្វើទារុណកម្មអំឡុងពេលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងមុនពេលស្លាប់កាលពីដើមខែមេសាឆ្នាំ២០២១។ មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងបាននាំខ្លួនឈ្មោះពេជ្រ ធារ៉េត អាយុ៣១ឆ្នាំកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២១យកទៅសាកសួរជុំវិញករណីសង្ស័យថា បានរាយខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន និងសាកសួរជាង៣ម៉ោងគឺពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៧យប់ ពេជ្រ ធារ៉េតបានស្លាប់។
អានបន្ត -
ពលរដ្ឋជាង២០០គ្រួសារនៅច្បារអំពៅ ប្តឹងម្ចាស់បុរីប៉េងហួតឱ្យផ្អាកបូមដីចូលដីទំនាស់ជិត៦០ហិកតា
ពលរដ្ឋជាង២០០គ្រួសារដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដី ប្តឹងទាមទារឱ្យម្ចាស់បុរី ប៉េងហួត បញ្ឈប់ការបូមដីចូលដីទំហំ៥៨ហិកតា ដែលពួកគេអះអាងថា កំពុងជាប់មានទំនាស់ជាមួយក្រុមហ៊ុន ផានអ៊ីមិច តាំងពីឆ្នាំ២០១៦មក។ ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្ជាប់ស្នាមមេដៃជិត១០០ដែលតំណាងឱ្យពលរដ្ឋចំនួន២៤១គ្រួសារ បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីឱ្យម្ចាស់បុរី ប៉េងហួត ផ្អាកការបូមដី ធ្វើរបងហ៊ុមព័ទ្ធ ឬលក់ដូរដីរបស់ពួកគេទំហំ៥៨ហិកតាដែលបាននិងកំពុងមានទំនាស់ជាមួយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច ក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អានបន្ត