កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
លោក ហ៊ុន សែន ព្រមានបញ្ញវន្តដែលនិយាយរិះគន់រដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗទៅលើបញ្ញវន្តមួយចំនួនដែលបានរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ដោយប្រើពាក្យថា ពួកគេអាចនឹងត្រូវបានវាយខ្នោះ បើសិនការវិភាគនោះបានបន្សល់ទុកនូវបទល្មើស។ ការព្រមានរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
អានបន្ត -
ក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីផ្លូវការដល់បក្សកែទម្រង់កម្ពុជា តែព្រមានមិនចុះបញ្ជីដល់បក្សបេះដូងជាតិ
បន្ទាប់ពីកែតម្រូវលើឯកសារជាបន្តបន្ទាប់ នៅទីបំផុត គណបក្សកែទម្រង់កម្ពុជារបស់លោកអ៊ូ ច័ន្ទរ័ត្ន និងលោកប៉ុល ហំម ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាសម្រេចចុះបញ្ជីជាផ្លូវការហើយកាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះ។ ប៉ុន្តែទន្ទឹមគ្នានេះ គណបក្សបេះដូងជាតិរបស់លោកសៀម ភ្លុកឯណោះវិញមិនទាន់មានជោគវាសនាជាគណបក្សផ្លូវការនៅឡើយទេ ហើយផ្ទុយទៅវិញ ក្រសួងមហាផ្ទៃថែមទាំងបានព្រមានមិនចុះបញ្ជីឱ្យទៀត បើគណបក្សនេះនៅតែបន្តមិនកែតម្រូវលើឯកសារមួយចំនួនតាមការតម្រូវពីក្រសួងមហាផ្ទៃ។
អានបន្ត -
មន្ត្រីសិទ្ធិការងារស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធពង្រីកការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលករនៅប្រទេសថៃ ខណៈពលករមួយចំនួនបានវិលត្រឡប់មកកម្ពុជាវិញ
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTREAL)រកឃើញថា ពលករចំណាកស្រុកបានក្លាយជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ អង្គការនេះ ស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយអន្តរាគមន៍ដល់ពលករចំណាកស្រុកដែលកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់។
អានបន្ត -
សកម្មជនព្រៃឡង់ដែលរងបណ្ដឹងពីឈ្មួញឈើសុំឱ្យតុលាការផ្តល់យុត្តិធម៌
សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងផ្តល់យុត្តិធម៌ជូនគេ ក្រោយឈ្មួញឈើប្ដឹងពីបទមនុស្សឃាត ដោយថា រូបគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ សាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានបើកសវនាការលើសំណុំរឿងរបស់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ លោក ចាន់ ធឿន ក្រោមការចោទប្រកាន់ថាបានប៉ុនប៉ងមនុស្សឃាត ទៅតាមបណ្តឹងរបស់ឈ្មួញឈើម្នាក់ឈ្មោះ ប៉ាក យ៉ាងគួ។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម
តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញបណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនាបន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេសក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃបឹងពោធិ៍នេះគឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។
អានបន្ត -
មនុស្ស ២១៨នាក់ និងយានយន្ត ២៧គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៥ ខែកញ្ញា
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២១៨នាក់ទៀត និងយានយន្ត ២៧គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៦៣ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៥.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
អានបន្ត -
គ្រួសារអ្នកជាប់ឃុំ នៃវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី ទទូចឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយ
ភ្នំពេញ៖ មនុស្ស៩នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញ ក្រោយសមត្ថកិច្ចឃាត់ខ្លួន សាកសួរជុំវិញករណីផ្ទុះហិង្សា រឿងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល។ គ្រួសារអ្នកជាប់ឃុំ ចាត់ទុកការឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ហើយទទូចឲ្យសម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន ជួយដោះស្រាយ។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងសាកសួរសកម្មជនដីធ្លីភូមិឡពាង៤នាក់ករណីប៉ុនប៉ងឃាតកម្ម
តុលាការខេត្តកំពង់ឆ្នាំង បានសាកសួរសកម្មជនដីធ្លីភូមិឡពាងចំនួន៤នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញដោយចេតនា ដោយចោទថា សកម្មជនដីធ្លីទាំងនោះបានប្រើប្រាស់កាំបិត ដើម្បីបំផ្លាញសំណាញ់របស់អ្នកនេសាទខុសច្បាប់ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។
អានបន្ត -
តុលាការខេត្តស្វាយរៀង ដោះលែងពលរដ្ឋមានជម្លោះដីធ្លី២នាក់ឱ្យក្រៅឃុំបណ្ដោះអាសន្ន
សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លី២រូបឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួនពួកគេជិត២០ថ្ងៃ និងបន្ទាប់ពីពលរដ្ឋមានជម្លោះដីធ្លីទាំងនោះសម្រេចទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០រៀល តាមការចង់បានរបស់អាជ្ញាធរ។ តំណាងសហគមន៍ដីធ្លីចេកមាស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គឺអ្នកស្រី ឥន សូត្រ និងអ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបានស្នងការនគរបាលខេត្តស្វាយរៀងកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី២៧ ខែសីហា។ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺតាមការកោះហៅហើយ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះវិញទេ។ លុះដល់ព្រឹកថ្ងៃទី២៨ ខែសីហា តំណាងសហគមន៍ដីធ្លីទាំង២នាក់ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅកាន់តុលាការខេត្តស្វាយរៀងតែម្តង។
អានបន្ត -
អ្នកកាសែតចាស់វស្សាជនជាតិអាមេរិករំឭកកម្ពុជាឱ្យការពារកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស
ភ្នំពេញ — អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំង អ្នកស្រី Elizabeth Becker ដែលបានតាមដានកិច្ចការកម្ពុជាជាងកន្លះសតវត្សរ៍ បានស្នើកម្ពុជារក្សាគុណតម្លៃ និងទាញយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលឈានចូលខួប៣០ឆ្នាំនៅខែក្រោយ។ អ្នកស្រី Becker បានថ្លែងដូច្នេះក្នុងកិច្ចពិភាក្សាអនឡាញមួយ ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ អ្នកជំនាញរូបនេះបានហៅកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថាបាននាំ«សន្តិភាពពិតប្រាកដ»ហើយដែលកម្ពុជាគួរបន្ត«ការពារ»កិច្ចព្រមព្រៀងនេះ។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម
តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញបណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនាបន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេសក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃបឹងពោធិ៍នេះគឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។
អានបន្ត -
បុរសម្នាក់ជេរប្រមាទមើលងាយមកលើសមត្ថកិច្ចតាមបណ្តាញសង្គម TikTok ត្រូវកោះហៅមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ
(ភ្នំពេញ)៖ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម TikTok ជេរប្រមាថ មើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជប់ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា បុរសរូបនេះ បានបង្ហោះវីដេអូរតាមបណ្តាញសង្គម TikTok ដោយប្រើអាខោនឈ្មោះ មៀច សុផាត់ មានខ្លឹមសារជេប្រមាថ និងមើលងាយយ៉ាងធ្ងន់ធ្ងរមកលើ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ត -
អ្នកតវ៉ាក្នុងជម្លោះដីធ្លីចំនួន២១នាក់ត្រូវបានដោះលែង ខណៈមនុស្ស៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅពន្ធនាគារ
អ្នកភូមិប្រាំបួននាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈពេលតវ៉ាក្នុងវិវាទដីធ្លីដែលកំពុងបន្តជុំវិញគម្រោងសាងសង់ព្រលានយន្តថ្មីនៅខេត្តកណ្តាលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីយប់ថ្ងៃអង្គារ ចំណែកមនុស្ស២១នាក់ផ្សេងទៀតត្រូវបានដោះលែង។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា បុរស៥នាក់និងស្ត្រី៤នាក់នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ដោយសារតែការចោទថា បានប្រើអំពើហិង្សាលើអាជ្ញាធរអំឡុងពេលតវ៉ានោះ។
អានបន្ត -
ពលរដ្ឋ៩នាក់ត្រូវចោទប្រកាន់និងឃុំខ្លួន ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល
ភ្នំពេញ — នៅក្នុងរឿងជម្លោះដីធ្លីដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងការផ្តល់សំណងដែលមានតម្លៃដីទាបជាងទីផ្សារ ប្រជាពលរដ្ឋចំនួន៩នាក់ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃអង្គារ។ ប្រជាពលរដ្ឋទាំងនោះបានចេញមុខតវ៉ា កាលពីថ្ងៃអាទិត្យ រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCICរបស់ឧកញ៉ា ពង់ ឃាវសែ ដែលសាងសង់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង។ មនុស្ស៣០នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែ២១នាក់ត្រូវបានដោះលែងវិញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ត -
តុលាការខេត្តកណ្ដាលចោទពលរដ្ឋ៩នាក់លើ៣បទល្មើសក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC
សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់៣បទល្មើសទៅលើពលរដ្ឋ៩នាក់ដែលមានជម្លោះដីធ្លីនៅតំបន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារខេត្តទៀតផង។ ការសម្រេចនេះធ្វើឡើងក្រោយពេលសមត្ថកិច្ចខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកញ្ញា បានចាប់ខ្លួនពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ចំនួន៣០នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេ៩នាក់ត្រូវបានបញ្ជូនទៅតុលាការនិងឃុំខ្លួនបន្ត ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញកាលពីម្សិលមិញ។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមថា តុលាការសម្រេចឃុំខ្លួនអតីតព្រះសង្ឃ ប៉ាង សុដា នៅពន្ធនាគារព្រៃស
សមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ប៉ាង សុដា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារម្សិលមិញនេះ។ លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោក ប៉ាង សុដា អតីតព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែលោកមិនដឹងថា តុលាការចោទប្រកាន់ពីបទល្មើសនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬចោទប្រកាន់ពីរឿងលួចមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ឬយ៉ាងណានោះទេ។
អានបន្ត -
អ្នកឃ្លាំមើលថា ការចាប់ខ្លួនអ្នកតវ៉ាដីធ្លីនៅខេត្តកណ្ដាលផ្ទុយមាត្រា៤៤នៃរដ្ឋធម្មនុញ្ញ
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយចំនួននិយាយថា វិធានការចាប់ឃុំខ្លួនអ្នកតវ៉ាដីធ្លី ៣០នាក់ ដែលទាមទារសំណងសមរម្យជាថ្នូរនឹងការបាត់បង់ដីស្រែធ្លាប់អាស្រ័យផល ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាលនោះថា អាជ្ញាធរបានអនុវត្តផ្ទុយពីមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ។ ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងក្រោយពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី របស់ក្រុមហ៊ុន OCIC ចំនួន៩នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្នុងចំណោម៣០នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អំឡុងពេលផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបានដាក់ពង្រាយកម្លាំង និងរបាំងដែកបិទផ្លូវ ធ្វើឱ្យពលរដ្ឋមិនអាចធ្វើដំណើរទៅកាន់ដីស្រែដែលធ្លាប់អាស្រ័យផលបាន។
អានបន្ត -
សមត្ថកិច្ចដោះលែងមនុស្ស២១នាក់និងបន្តឃុំខ្លួន៩នាក់ក្នុងជម្លោះដីធ្លីគម្រោងព្រលានយន្តហោះខេត្តកណ្តាល
ភ្នំពេញ — សមត្ថកិច្ចខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋ២១នាក់ និងបន្តឃុំខ្លួន៩នាក់ ដែលពួកគេទាំងអស់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រាប់វីអូអេកាលពីរសៀលថ្ងៃអង្គារថា ប្រជាពលរដ្ឋចំនួន៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កម្លាំងសមត្ថកិច្ច មិនត្រូវបានដោះលែងនោះទេ ហើយកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោកបន្តថា សមត្ថកិច្ចមានភ័ស្តុតាងតាមរយៈការថតរូបភាពដែលថតបានពីកន្លែងផ្ទុះហិង្សាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ត -
អង្គការសង្គមស៊ីវិលទទូចឱ្យតុលាការខេត្តកណ្តាលដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលរងការចោទប្រកាន់ពីការប្រើប្រាស់អំពើហឹង្សា
អង្គការសង្គមស៊ីវិលបានសម្តែងការសោកស្តាយ និងបានទទូចឱ្យអាជ្ញាធរ គួរដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលត្រូវបានតុលាការខេត្តកណ្តាល ចោទប្រកាន់ពីបទបង្កប្រើប្រាស់អំពើហឹង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។ ការឃាត់ និងចោទប្រកាន់នេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរកាលពីថ្ងៃទី១១កញ្ញា ក្នុងការការពារដីធ្លីរបស់ពួកគេពីការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិក្នុងខេត្តកណ្តាល។
អានបន្ត -
អ្នកកាសែតពីរនាក់បារម្ភតុលាការខេត្តព្រះវិហារឃុំខ្លួនក្រោយបដិសេធមិនទទួលសំណូកពីមន្ត្រីតុលាការ
អ្នកកាសែតពីរនាក់ព្រួយបារម្ភពីសុវត្ថិភាព ដោយខ្លាចមន្ត្រីតុលាការឃុំខ្លួន ក្រោយពីពួកគេបានចុះយកព័ត៌មានករណីឈូសឆាយព្រៃសាធារណៈរបស់រដ្ឋ ឋិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការបារម្ភនេះ ដោយសារតែស្ថាប័នអយ្យការបានចេញដីកាកោះហៅឱ្យពួកគាត់ឱ្យចូលបំភ្លឺជាលើកទី២ នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ៤ករណី។
អានបន្ត