កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អគ្គស្នងការនគរបាលជាតិកម្ពុជាបដិសេធការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េរឿងចាប់ជំរិត
អគ្គស្នងការនគរបាលជាតិកម្ពុជា បដិសេធការផ្សព្វផ្សាយនៃសារព័ត៌មានប្រទេសកូរ៉េខាងត្បូង KBS News ដែលបានចុះផ្សាយអំពើបង្ខាំងពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ឱ្យធ្វើការខុសច្បាប់ និងចាប់ជំរិតនៅប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។ អគ្គស្នងការនគរបាលជាតិ លោក ស ថេត ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ស្រង់សម្ដីនៅថ្ងៃទី២៤ តុលា នេះថា ចំពោះការផ្សព្វផ្សាយព័ត៌មានក្នុងទូរទស្សន៍កូរ៉េខាងត្បូង KBS News ជុំវិញអំពើបង្ខាំងមនុស្ស និងអំពើចាប់ជំរិតនេះ មិនមែនជាការពិតឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលនូវព័ត៌មានដែលបានចុះផ្សាយនេះទាំងស្រុង។
អានបន្ត -
ស្នងការខេត្តកំពតបដិសេធនឹងការចុះផ្សាយថាមានការឃុំខ្លួនក្រុមយុវជនចំនួន១០នាក់
បន្ទាប់ពីសារព័ត៌មាន The Cambodia Daily Khmer បានផ្សាយព័ត៌មានដែលមានខ្លឹមសារថា " ពលរដ្ឋចំនួន ១០នាក់ រួមទាំងព្រះសង្ឃផងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពតភ្លាមៗ អំឡុងពេលដែលពួកគេធ្វើការផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី ៣៣ឆ្នាំនៅថ្ងៃពុធនេះ ” រួចមក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដា្ឋននគរបាលខេត្តកំពត បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយច្បាប់ដោយបានបដិសេធទាំងស្រុងនូវការចុះផ្សាយ របស់សារព័ត៌មានខាងលើដែលបានចោទប្រកាន់មកអាជ្ញាធរ សមត្ថកិច្ចថាបានឃុំខ្លួនក្រុមយុវជនទាំង១០នាក់ រហូតមកដល់ថ្ងៃនេះមិនទាន់ដោះលែង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានអំពាវនាវដល់គ្រប់អង្គភាពសារព័ត៌មានឱ្យធ្វើការផ្សាយប្រកបដោយវិជ្ជាជីវៈ និងទទួលព័ត៌មានពីគ្រប់ភាគីអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិតណាមួយ ជាហេតុដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ច។
អានបន្ត -
តុលាការដោះលែងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បន្ទាប់ពីលោកអនុវត្តទោស ២ឆ្នាំ ៦ខែនៅក្នុងពន្ធនាគារ
ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ទទួលបានសេរីភាពវិញហើយ នៅថ្ងៃទី២៥ ខែតុលា បន្ទាប់ពីជាប់ពន្ធនាគារជាង ២ ឆ្នាំ ក្នុងសំណុំរឿងបង្កើត គណបក្សបេះដូងជាតិ។ យ៉ាងណាលោក សៀម ភ្លុក នៅតែចាត់ទុកការកាត់ឱ្យ លោកមានទោសនិងជាប់ឃុំ ២ឆ្នាំ ៦ខែកន្លងមកនេះថា ជារឿងអយុត្តិធម៌។ ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ដែលទើបចេញពីពន្ធនាគារ ប្ដេជ្ញាចិត្តបន្តជីវភាពនយោបាយ និងទាមទារសិទ្ធិសេរីភាព ព្រមទាំងយុត្តិធម៌នៅ ក្នុងសង្គម បន្ទាប់ពីលោកទទួលបានសេរីភាពវិញ។ ប៉ុន្តែលោកមិនទាន់បញ្ជាក់នៅឡើយ ថានឹងបន្តជីវភាពនយោបាយជាមួយគណបក្សណាមួយនៅឡើយ។
អានបន្ត -
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា នឹងផ្អាកការងារមួយរយៈ ខណៈសុខភាពលោកចុះខ្សោយ ក្រោយជាប់ឃុំជិតមួយខែ
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដែលធ្លាប់ទទួលបានពានរង្វាន់ពីសហរដ្ឋអាមេរិក ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី២៤ ខែតុលា ក្រោយជាប់ឃុំចំនួន ២៥ថ្ងៃ។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញសារព័ត៌មាន និងសង្គមស៊ីវិលទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក ម៉ិច ដារ៉ា ដើម្បីឱ្យលោកបន្តអាជីពជាអ្នកសារព័ត៌មានទៀត។
អានបន្ត -
ពលរដ្ឋនៅខេត្តកោះកុង ស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន SV Asset
ប្រជាពលរដ្ឋ ដែលកំពុងរស់នៅពឹងផ្អែកលើមុខរបរនេសាទ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset Co.Ltd) តទៅទៀត។ សកម្មជនបរិស្ថាន យល់ឃើញថា រដ្ឋាភិបាលគួរយកសំណើ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅរកដំណោះស្រាយប្រសើរជាជាងទុកបញ្ហាទាំងអស់នេះចោល។ ប្រជាពលរដ្ឋរងគ្រោះដីធ្លី ហើយបច្ចុប្បន្នកំពុងរស់នៅពឹងផ្អែកលើមុខរបរនេសាទសម្រាប់ចិញ្ចឹមជីវិត ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ទទូចឲ្យរដ្ឋាភិបាល ចុះសិក្សាអំពីផលប៉ះពាល់ និងដកហូតអាជ្ញាប័ណ្ណបូមខ្សាច់ពីក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset Co.Ltd) ដោយពលរដ្ឋអះអាងថា ក្រុមហ៊ុននេះមិនបានពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងមិនបានគោរពទៅតាមលក្ខខណ្ឌដែលក្រសួងបានកំណត់នោះទេ។
អានបន្ត -
អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដែលធ្លាប់ទទួលបានពានរង្វាន់ ពីសហរដ្ឋអាមេរិក ត្រូវបានតុលាការ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី២៤ ខែតុលា ក្រោយជាប់ឃុំជិត១ខែ។ ការដោះលែងលោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ធ្វើឡើងក្រោយពីអ្នកសារព័ត៌មានឯករាជ្យរូបនេះ បានចេញពីវីដេអូសុំទោសឪពុកកូនគឺ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងទទួលស្គាល់ថា បានបង្ហោះព័ត៌មានក្លែងក្លាយ នៅលើបណ្ដាញសង្គម។
អានបន្ត -
លោកម៉ិច ដារ៉ាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសុំទោសជុំវិញកំហុសឆ្គងរបស់ខ្លួន
លោកម៉ិច ដារ៉ា ដែលជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញហើយនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីជាប់ពន្ធធនាគាររយៈពេល២៥ថ្ងៃ។ការដោះលែងខាងលើធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានសុំទោស ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើកកន្លងទៅ។
អានបន្ត -
លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចេញវីដេអូសុំទោស
លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីការសុំទោសរបស់លោកកាលពីយប់ថ្ងៃទី២៣ ខែតុលា ចំពោះលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថាលោកសប្បាយចិត្តដែលបាននៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូនមិត្តភក្តិ អង្គការជាតិ និងអន្តរជាតិព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអា
អានបន្ត -
ពលរដ្ឋ១០នាក់ត្រូវបានចាប់បញ្ជូនទៅស្នងការដ្ឋានខេត្តកំពត ក្រោយពីផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ពលរដ្ឋចំនួន ១០នាក់ រួមទាំងព្រះសង្ឃផង ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តកំពត ភ្លាមៗ អំឡុងពេលដែលពួកគេធ្វើការផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី ៣៣ឆ្នាំនៅថ្ងៃពុធនេះ។ ពលរដ្ឋចំនួន ៩នាក់ និងព្រះសង្ឃ ១អង្គ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតាមមាត់ឆ្នេរខេត្តកំពត ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ប៉ុន្តែក្រោយធ្វើការផ្សព្វផ្សាយបានបន្តិច ក៏ត្រូវសមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានក្រុងកំពត ដើម្បីសាកសួរតែម្តង។
អានបន្ត -
លោក ហ៊ុន សែន ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាបានទេ បើមិនមាននយោបាយឈ្នះឈ្នះ
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មិនអាចបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត បាននោះទេ ហើយសង្គ្រាមស៊ីវិលបានបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់លោកនៅឆ្នាំ១៩៩៨។
អានបន្ត -
USAID គាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកពីកង្វល់ជុំវិញសេរីភាពសារព័ត៌មាន
ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមកកម្ពុជា លោកស្រី ផូវើ សាម៉ាន់ថា នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក (USAID) បានប្រកាសផ្តល់ជំនួយចំនួន ៥ លានដុល្លារបន្ថែមទៀតដល់សង្គមស៊ីវិល កម្មករ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ថ្លែងនៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី សាម៉ាន់ថា បានក្លាយជានាយិកា USAID ដំបូងបំផុតដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសុន្ទរកថារបស់លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារតម្លៃលទ្ធិប្រជាធិបតេយ្យ រួមទាំងសេរីភាពសារព័ត៌មានផងដែរ។
អានបន្ត -
តុលាការសម្រេចដោះលែងលោក ម៉ិច ដារ៉ា ក្រោយលោកចេញលិខិតសុំទោសលោកហ៊ុន សែន
តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ឱ្យបានស្ថិតក្រៅឃុំ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានសរសេរលិខិត និងចេញវីដេអូថ្លែងទទួលកំហុស និងសុំអភ័យទោសពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។ នេះបើតាមការបញ្ជាក់របស់មេធាវីរបស់អ្នកកាសែតឯករាជ្យរូបនោះ។
អានបន្ត -
USAID លើកកង្វល់រឿងសិទ្ធិមនុស្សជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) លើកឡើងអំពីកង្វល់មួយចំនួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ស្របពេលនៃការប្រកាសផ្ដល់មូលនិធិលើសពី ៥០លានដុល្លារដល់កម្ពុជា។ នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ តុលា ថា ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃដដែលនោះ អ្នកស្រីបានលើកឡើងអំពីកង្វល់មួយចំនួន ដូចជា ការគំរាមកំហែងលើសិទ្ធិជាមូលដ្ឋាន និងការចាប់ខ្លួនដោយមិនត្រឹមត្រូវជាដើម ក្នុងនោះសហរដ្ឋអាមេរិកតាមដានយ៉ាងដិតដល់ចំពោះករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា។ អ្នកស្រីក៏បានលើកឡើងអំពីករណីរសើបៗជាច្រើនទៀតទៅកាន់លោក ហ៊ុន ម៉ាណែត ប៉ុន្តែអ្នកស្រីមិននិយាយលម្អិតអំពីចំណុចទាំងនោះទេ ដោយអ្នកស្រីគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រចំពោះដំណោះស្រាយជាវិជ្ជមានចំពោះករណីទាំងនោះ។
អានបន្ត -
អ្នកនាំពាក្យ៖ពុំមានពលរដ្ឋកូរ៉េត្រូវបានបង្ខាំងឱ្យធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជាឡើយ
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កា និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានផ្សាយចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ ជាមួយគ្នានេះអគ្គស្នងការដ្ឋាននគរបាលជាតិសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះមិនមែនជាការពិតនោះឡើយ និងអំពានាវឱ្យធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ។
អានបន្ត -
ពលរដ្ឋជិត១០០នាក់ផ្តិតមេដៃស្នើអភិបាលខេត្តព្រះវិហារចាត់វិធានការលើលោកបេន អ្នកអភិរក្សព្រៃឈើ
ពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃភ្នំពក-ភ្នំតោ្នតខេត្តព្រះវិហារជិត១០០នាក់បានផ្តិតស្នាមមេដៃស្នើសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តឱ្យមានចំណាក់ការលើលោក បេន ដេវីស អ្នកអភិរក្សព្រៃសហគមន៍ភ្នំពក-ភ្នំត្នោត។ បើតាមលិខិតជាច្រើនច្បាប់ផ្ញើទៅកាន់លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ការប្រមូលស្នាមមេដៃរបស់ពលរដ្ឋទាំងនេះ ធ្វើឡើងបន្ទាប់ពីពួកគេមិនពេញចិត្តពី សកម្មភាពអភិរក្សព្រៃឈើរបស់លោកបេន និងថាលោកបេនបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃមកលើពលរដ្ឋសហគមន៍។ លោកបេនវិញអះអាងថា ក្រុមការងាររបស់លោកមិនដែលធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ប្រជាសហគមន៍ឡើយ ផ្ទុយទៅវិញ គឺមានតែជួយអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។
អានបន្ត -
អ្នកជំនាញសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា
អ្នកជំនាញសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន និងដោះលែងអ្នកសារព័ត៌មានរូបនេះ ដោយសំអាងថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានវីដេអូ លោក ម៉ិច ដ៉ារ៉ា សុំទោស លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងទទួលស្គាល់ថាបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម។
អានបន្ត -
គណបក្សកម្លាំងជាតិថាទោះបីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានអាយុ៣៣ឆ្នាំក៏ដោយ ក៏កម្ពុជានៅមិនទាន់មានការឯកភាពជាតិនៅឡើយ
គណបក្សកម្លាំងជាតិ លើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុ ៣៣ឆ្នាំហើយក៏ដោយ ក៏ភាគីពាក់ព័ន្ធមិនទាន់អនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញនៅឡើយទេ ព្រោះកម្ពុជានៅមិនទាន់មានការឯកភាពជាតិ និងធានាបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ។
អានបន្ត -
លោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ ៥លើក កន្លងទៅ
អ្នកសារព័ត៌មានកម្ពុជា លោក ម៉ិច ដារ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញវីដេអូមួយ សូមទោសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើក កន្លងទៅ។ តាមរយៈវីដេអូនេះ លោក ម៉ិច ដារ៉ា បានអះអាងថា មុនពេលចាប់ខ្លួន លោកបានបង្ហោះព័ត៌មានមិនពិត ចំនួន៥លើក នៅលើបណ្តាញសង្គមកន្លងមក ក្នុងនោះមាននៅថ្ងៃទី២០, ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ដូច្នេះទៀតថា៖ «រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុស ដែលខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។
អានបន្ត -
អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើធនាគារពិភពលោកកុំអនុម័តគម្រោងថ្មីណាមួយនៅកម្ពុជា បើរដ្ឋាភិបាលមិនបញ្ឈប់ការយាយីអ្នកការពារសិទ្ធិមនុស្ស
អង្គការអន្តរជាតិជាង ១៦០ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវឱ្យប្រធានធនាគារពិភពលោក ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ដោយមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ដរាបណារដ្ឋាភិបាលមិនព្រមបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស ជាពិសេសអង្គការសង់ត្រាល់ និងអង្គការសមធម៌កម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមអង្គការអន្តរជាតិធំៗដែលធ្វើការក្នុងផ្នែកលើកកម្ពស់សិទ្ធិមនុស្សនៅតំបន់អាស៊ី និងអឺរ៉ុប ចំនួន ១៦៣ស្ថាប័ន បានអំពាវនាវឱ្យលោក Ajay Banga ប្រធានធនាគារពិភពលោក World Bank ថ្កោលទោស និងចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ក្នុងសំណុំរឿងបង្ក្រាបក្រុមការពារសិទ្ធិមនុស្សចំនួន ២ស្ថាប័ន គឺអង្គការសង់ត្រាល់ និងអង្គការសមធម៌កម្ពុជា។
អានបន្ត -
ក្រុមអ្នកតស៊ូមតិស្នើឲ្យប្រធានUSAIDលើកពីករណី លោក ម៉ិច ដារ៉ា ដើម្បីឲ្យមានការដោះលែង
ក្រុមអ្នកតស៊ូមតិលើបណ្តាញសង្គម អំពាវនាវឲ្យប្រធានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ជួយអន្តរាគមន៍ជាបន្ទាន់ឲ្យមានការដោះលែង លោក ម៉ិច ដារ៉ា ជាអ្នកយកព័ត៌មានស៊ើបអង្កេតដ៏លេចធ្លោមួយរូបដែលត្រូវបានចាប់ឃុំខ្លួនពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមអ្នកតស៊ូមតិបានឡើងយ៉ាងដូច្នេះនៅក្នុងបណ្តាញសង្គម ដោយបានអំពាវនាវឲ្យលោកស្រីSamantha Power លើកឡើងពីករណី លោក ម៉ិច ដារ៉ា នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អានបន្ត