កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
ការពន្យាប័ណ្ឌការងារ និងប័ណ្ណធ្វើដំណើរសម្រាប់ពលករខ្មែរធ្វើការនៅថៃចាប់ផ្តើមនៅថ្ងៃចន្ទនេះ
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងការងារនៃប្រទេសថៃបានចាប់ផ្តើមទទួលពាក្យស្នើសុំ និងទទួលឯកសារបន្តសុពលភាពប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD) សម្រាប់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងថាពលករចំណាកស្រុកខ្មែរ មួយចំនួនមិនសូវទទួលបានព័ត៌មានជុំវិញការពន្យាប័ណ្ណពលករ និងលិខិតធ្វើដំណើររបស់ពួកគេប៉ុន្មានទេ ដោយសារនិយោជកខ្លះ និងពលករធ្វើការលើវិស័យក្រៅប្រព័ន្ធខ្លះ មិនសូវយល់ពីនីតិវីធី។ ទោះយ៉ាងណាលោក ឌី ថេហូយ៉ា កត់សម្គាល់ថាមានសកម្មភាពចេញចូលប្រទេសថៃ-កម្ពុជាច្រើនពីសំណាក់ពលករខ្មែរបន្ទាប់ពីមានការបើកច្រកអន្តរជាតិប៉ោយប៉ែត និងច្រកដូងកាលពីជាង១សប្តាហ៍មុន។
អានបន្ត -
ឯកអគ្គរដ្ឋទូតបារាំងថ្លែងលម្អិតប្រាប់ ខ្មែរថាមស៍ ពីបេសកកម្មនិងទស្សនវិស័យនៅកម្ពុជា
កាលពីថ្ងៃសុក្រ ខ្មែរថាមស៍ ត្រូវបានផ្តល់ឱកាសដើម្បីអង្គុយពិភាក្សាជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខនេះ លោកឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីប្រធានបទផ្សេងៗ ចាប់តាំងពីជីវិតជាប្រមុខតំណាងការទូតនៅកម្ពុជា រហូតដល់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល។
អានបន្ត -
គ.ជ.បនឹងបញ្ចប់បោះពុម្ពសន្លឹកឆ្នោតចុងខែនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតនៅថ្ងៃទី ២៨ ឬ ២៩ ឧសភា ដើម្បីចែកចាយ និងបញ្ជូនដល់ការិយាល័យបោះឆ្នោតឲ្យបានទាន់ពេលវេលា ខណៈខេត្តចំនួនពីរទៀតមិនទាន់បានបោះពុម្ពនៅឡើយ។
អានបន្ត -
ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដាក់ញត្តិស្នើក្រសួងរៀបចំដែនដីទប់ស្កាត់ការទន្ទ្រានដីព្រៃ និងដោះស្រាយវិវាទដីធ្លី
ប្រជាសហគមន៍ប្រមាណ ៧០០នាក់ នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិស្នើឱ្យក្រសួងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃសហគមន៍ «ឧត្តមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជនមួយ។
អានបន្ត -
អាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញបេក្ខជន និងសកម្មជនបក្សភ្លើងទៀន ខណៈការបោះឆ្នោតខិតជិតមកដល់
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តធ្វើទុក្ខបុកម្នេញបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនឥតសាកស្រាន្ត ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតមកដល់ក៏ដោយ។ គណបក្សភ្លើងទៀនចាត់ទុកការយកប្រព័ន្ធតុលាការមកកោះហៅ ឬចោទប្រកាន់សកម្មជនរបស់ខ្លួននេះ គឺជារឿងនយោបាយ ដើម្បីដាក់សម្ពាធ រារាំងសកម្មភាពនយោបាយដែលធានាដោយច្បាប់។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកោះកុងចេញដីកាហៅបេក្ខជនចៅសង្កាត់ស្ទឹងវែងម្នាក់មកពីគណបក្សភ្លើងទៀនឱ្យទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា។
អានបន្ត -
លោក កឹម សុខា ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង
ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាច្រើនម៉ោង ក្នុងឱកាសមេបក្សប្រឆាំងរូបនេះបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតនាយករដ្ឋមន្ត្រី។
អានបន្ត -
បុគ្គលិកណាហ្គាវើលដ៍ផ្អាកកូដកម្មនៅថ្ងៃ៧ ឧសភា
កូដករនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) សម្រេចផ្អាកធ្វើកូដកម្មនៅថ្ងៃទី៧ ឧសភានេះ ដោយសារបញ្ហាសុខភាព និងជីវភាព។
អានបន្ត -
លោក កឹម សុខា ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង
ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាច្រើនម៉ោង ក្នុងឱកាសមេបក្សប្រឆាំងរូបនេះបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតនាយករដ្ឋមន្ត្រី។
អានបន្ត -
កម្ពុជាស្នើ UN និងអូស្ត្រាលីផ្តល់ជំនួយថែមទៀតដើម្បីប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ស្នើអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ ដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសសម្អាតប្រាក់។
អានបន្ត -
បេក្ខភាពចៅសង្កាត់បក្សភ្លើងទៀនខេត្តកោះកុងហៅការប្តឹងខ្លួនជាសារគំរាមមិនឱ្យធ្វើនយោបាយ
បេក្ខភាពឈរឈ្មោះចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន បានអះអាងថា មេធាវីតំណាងឱ្យគណបក្សកាន់អំណាច បានប្តឹងរូបគាត់ គឺជារឿងនយោបាយ និងជាសារគំរាមមិនឱ្យលោកបន្តចូលរួមជីវភាពនយោបាយជាមួយបក្សក្រៅរដ្ឋាភិបាលមួយនេះបន្តទៀត។
អានបន្ត -
លោកស្រី ជូ ប៊ុនអេង៖ ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក
នៅកម្ពុជា ករណីជួញដូរមនុស្សតាមរយៈការស៊ីឈ្នួលពពោះជំនួស បានកើតមានឡើងកាលពីពេលកន្លងទៅ ដែលនេះបានបង្កក្តីបារម្ភដល់អ្នកជំនាញខាងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានពន្យល់តាមរយៈនាទីភ្ញៀវប្រចាំរបស់វិទ្យុបារាំងថា ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក។ ករណីនេះ កម្ពុជាកំពុងធ្វើច្បាប់ស្តីពីការពពោះជំនួសនេះ តែដោយសារកូវីដ១៩ សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំង ហើយលោកស្រី រំពឹងថា អាចនឹងរួចរាល់នៅពេលខាងមុខ។
អានបន្ត -
កម្រិតលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាស៊ីសងលើការបោះឆ្នោតមូលដ្ឋាន
ភ្នំពេញ — ក្រុមអ្នកជំនាញនិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំមកហើយនោះ ត្រូវបានគេរំពឹងថា នឹងគ្មានដៃគូប្រកួតប្រជែងនោះទេ ដោយសារការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ ដែលមានសំឡេងគាំទ្រពេញនិយមនៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន។
អានបន្ត -
អ្នកជំនាញបារម្ភថា ការខកខានចុះសំបុត្រកំណើតរបស់កុមារអាចប្រឈមមុខនឹងអំពើជួញដូរមនុស្
អ្នកជំនាញខាងសិទ្ធិកុមារបាននិយាយកាលពីម្សិលមិញថា ការខកខានទៅចុះសំបុត្រកំណើតរបស់កុមារនៅកម្ពុជាគឺជាហានិភ័យនៅក្នុងអំពើជួញដូរមនុស្ស គឺតាមរយៈការស៊ីឈ្នួលពពោះជំនួស។ ការព្រមានបែបនេះដោយសារអ្នកជំនាញអះអាងថា នៅកម្ពុជាមានមនុស្ស ៣០% ឬប្រមាណ១.៦ លាននាក់មិនបានចុះសំបុត្រកំណើត ទោះបីជាការទៅចុះសំបុត្រកំណើតមិនតម្រូវឲ្យបង់ប្រាក់ក៏ដោយ។
អានបន្ត -
ប្រេសិតប្រធានអាស៊ាន៖ មីយ៉ាន់ម៉ាបន្តឯកភាព ដើម្បីពន្លឿនការបញ្ជូនជំនួយមនុស្សធម៌ឱ្យបានឆាប់
ភ្នំពេញ — ក្រោយមានកិច្ចប្រជុំពិគ្រោះយោបល់មួយដែលធ្វើឡើងនៅថ្ងៃសុក្រនេះរវាងភាគីពាក់ព័ន្ធ ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហានៅមីយ៉ាន់ម៉ា ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានឱ្យដឹងថា ក្រុមការងារមីយ៉ាន់ម៉ាបានព្រមព្រៀងបន្ថែមទៀត ដើម្បីពន្លឿនការនាំជំនួយមនុស្សធម៌ចូលក្នុងតំបន់មួយចំនួនឱ្យបានឆាប់រហ័ស។
អានបន្ត -
អ្នកជំនាញបារម្ភថា ការខកខានចុះសំបុត្រកំណើតរបស់កុមារអាចប្រឈមមុខនឹងអំពើជួញដូរមនុស្
អ្នកជំនាញខាងសិទ្ធិកុមារបាននិយាយកាលពីម្សិលមិញថា ការខកខានទៅចុះសំបុត្រកំណើតរបស់កុមារនៅកម្ពុជាគឺជាហានិភ័យនៅក្នុងអំពើជួញដូរមនុស្ស គឺតាមរយៈការស៊ីឈ្នួលពពោះជំនួស។ ការព្រមានបែបនេះដោយសារអ្នកជំនាញអះអាងថា នៅកម្ពុជាមានមនុស្ស ៣០% ឬប្រមាណ១.៦ លាននាក់មិនបានចុះសំបុត្រកំណើត ទោះបីជាការទៅចុះសំបុត្រកំណើតមិនតម្រូវឲ្យបង់ប្រាក់ក៏ដោយ។
អានបន្ត -
សភាអឺរ៉ុបស្នើលុបចោលប្រពន័្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជាបើការបោះឆ្នោតគ្មានភាពត្រឹមត្រូវ
សមាជិកសភាអឺរ៉ុបកាលពីថ្ងៃទី៥ ខែឧសភា បានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ ឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាដោយដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ត្រូវបានគេរកឃើញថា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌ម។
អានបន្ត -
សហគមន៍ថា ព្រៃឈើនៅសហគមន៍ឧត្ដមស្រែខ្ពស់រងការកាប់បំផ្លាញរាល់ថ្ងៃដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្
ព្រះសង្ឃ និងប្រជាសហគមន៍ លើកឡើងថា ព្រៃឈើនៅសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងនូវការកាប់បំផ្លាញស្ទើររាល់ថ្ងៃ ដោយគ្មានការចូលរួមទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
អានបន្ត -
គ.ជ.ប ព្រមានចាត់វិធានការតឹងរ៉ឹងការបំពានច្បាប់បោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះការបំពានច្បាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅខែក្រោយ។
អានបន្ត -
កូនសកម្មជនបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ត្រូវបានតុលាការដោះលែងក្រោយឃុំខ្លួនជិត១ខែ
សាលាដំបូងខេត្តពោធិ៍សាត់ បានដោះលែងកូនប្រុសសកម្មជនគណបក្សភ្លើងទៀនដែលជាអនីតិជន ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោយពីជាប់ពន្ធនាគារជិត១ខែ ពាក់ព័ន្ធនឹងបទចោទថាបានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈឪពុករបស់ក្មេងប្រុសរូបនេះនៅបន្តឃុំខ្លួននៅឡើយ។
អានបន្ត -
បងប្រុសបង្កើតនាយករដ្ឋមន្ត្រីទទួលមរណភាពដោយជំងឺគាំងបេះដូង
បងប្រុសបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា លោក ហ៊ុន ណេង បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។
អានបន្ត