កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
សហគមន៍ខ្មែរក្រោមទាមទារឲ្យសមត្ថកិច្ចបង្ហាញទីតាំងនិងដោះលែងអន្ទិត ប៉ាង សុដា
សហគមន៍ខ្មែរកម្ពុជាក្រោម បន្តទាមទារឲ្យសមត្ថកិច្ចបង្ហាញទីតាំងនិងដោះលែងអន្ទិត ប៉ាង សុដា ក្រោយពេលសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃុំខ្លួននិងផ្សឹកតាំងពីថ្ងៃទី២ ខែកញ្ញា។ សំណើនេះធ្វើឡើងដោយសារតែអន្ទិត ប៉ាង សុដា បានចេញខ្លួនមកអះអាងតាមប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែនថា លោកបានប្រព្រឹត្តកំហុស ហើយសុខចិត្តសឹក។ ទោះបីជាយ៉ាងណា សហគមន៍ខ្មែរកម្ពុជាក្រោមចាត់ទុកថា ការសារភាពនេះ ជាការរៀបចំ និងធ្វើឡើងដោយបង្ខំ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត២០០គ្រួសារនៅខេត្តកោះកុងស្វែងរកដំណោះស្រាយពីក្រសួងមហាផ្ទៃ
ក្រុមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត ២០០ គ្រួសារក្នុងខេត្តកោះកុង នាំគ្នាដាក់ញត្តិជូនក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលផ្កាយ២ម្នាក់ ករណីរំលោភយកដីធ្លីប្រជាពលរដ្ឋដោយគ្មានផ្ដល់សំណង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើសុំក្រសួងពាក់ព័ន្ធពិនិត្យមើលឡើងវិញ និងដោះស្រាយទំនាស់នេះជូនពលរដ្ឋ បើទោះបីជាភាគីម្ខាងទៀតអះអាងថា មានប្លង់កម្មសិទ្ធិកាន់កាប់ទីតាំងនោះក៏ដោយ។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យពង្រឹងតម្លាភាពនិងប្រសិទ្ធភាពនៃការប្រមូលពន្ធលើរថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋ
ភ្នំពេញ — មន្រ្តីអង្គការសង្គមស៊ីវិលបានជំរុញឲ្យមានការពង្រឹងតម្លាភាព និងប្រសិទ្ធភាព ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសប្រមូលពន្ធលើយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និងន.ប ក្នុងគោលដៅពង្រឹងការគ្រប់គ្រងលើការប្រមូលពន្ធ។ វិធានការនេះត្រូវបានប្រកាសឡើង ស្របពេលមានផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយចំណូលជាតិបានធ្លាក់ចុះផងដែរ។
អានបន្ត -
មនុស្ស ៤២នាក់ ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៥ ខែកញ្ញា
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤២ នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៥ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៨០.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមានមនុស្ស១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ក្រៅពីនោះគឺអប់រំ និងពិន័យ ហើយមិនមានការឃាត់យានយន្តនោះទេ។
អានបន្ត -
អ្នកនេសាទខ្មែរលោតពីទូកនេសាទ ដើម្បីគេចពីអំពើហិង្សានិងរសាត់តាមទឹករយៈពេលពេល៤ថ្ងៃ
បុរសវ័យ៤០ឆ្នាំរូបនេះដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីជួយសង្គ្រោះកាលពីខែមិថុនានិងបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញកាលពីខែមុនបានប្រាប់ ខេមបូចា ថាលោកបានចាកចេញពីខេត្តព្រៃវែងកាលពីខែកក្កដាឆ្នាំមុនដោយសង្ឃឹមថា នឹងរកបានប្រាក់ ចំណូលល្អប្រសើរតាមរយៈការងារនេសាទដែលមិនត្រូវការឯកសារពាក់ព័ន្ធ។ លោកទទួលបានការងារតាមរយៈមេខ្យល់ម្នាក់ ដែលបានលួចនាំលោកចូលប្រទេសថៃឆ្លង កាត់ព្រៃហើយបន្ទាប់មកបន្តទៅដល់ប្រទេសម៉ាឡេស៊ី។
អានបន្ត -
អ្នកការពារបរិស្ថានលោក ថុន រដ្ឋា ប្រើសិទ្ធិមិនឆ្លើយសំណួរចៅក្រមស៊ើបសួរក្នុងសំណុំរឿងថ្មី«រួមគំនិតក្បត់»
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែកញ្ញា បានកោះហៅសកម្មជនបរិស្ថានម្នាក់ ដែលកំពុងជាប់ឃុំ គឺលោក ថុន រដ្ឋា ឲ្យឆ្លើយបំភ្លឺចំពោះបទចោទថ្មីមួយទៀត គឺបទរួមគំនិតក្បត់។ ប៉ុន្តែលោក ថុន រដ្ឋា បានប្រើសិទ្ធិមិនឆ្លើយតបនឹងសំណួររបស់ចៅក្រមស៊ើបសួរ ដោយលោករក្សាជំហរថា មិនបានប្រព្រឹត្តខុសច្បាប់ឡើយ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត២០០គ្រួសារនៅខេត្តកោះកុងស្វែងរកដំណោះស្រាយពីក្រសួងមហាផ្
ក្រុមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត ២០០ គ្រួសារក្នុងខេត្តកោះកុង នាំគ្នាដាក់ញត្តិជូនក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលផ្កាយ២ម្នាក់ ករណីរំលោភយកដីធ្លីប្រជាពលរដ្ឋដោយគ្មានផ្ដល់សំណង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើសុំក្រសួងពាក់ព័ន្ធពិនិត្យមើលឡើងវិញ និងដោះស្រាយទំនាស់នេះជូនពលរដ្ឋ បើទោះបីជាភាគីម្ខាងទៀតអះអាងថា មានប្លង់កម្មសិទ្ធិកាន់កាប់ទីតាំងនោះក៏ដោយ។
អានបន្ត -
CambodJA ស្នើឲ្យមានវិធានការអប់រំសមត្ថកិច្ចឲ្យយល់ពីតួនាទីអ្នកកាសែត និងបញ្ឈប់ការគំរាមកំហែង
សមាគមអ្នកកាសែតកម្ពុជា(CamboJA) នៅថ្ងៃទី០៦ ខែកញ្ញានេះ បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកសារព័ត៌មានពីររូប បានរងនូវការបំភិតបំភ័យ ក្នុងពេលពួកគាត់ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្ដាល។ ការថ្លែងរបស់ CambodJA ដូច្នេះ គឺបន្ទាប់ពីអ្នកកាសែតហាត់ការម្នាក់នៃស្ថាប័ន VOD និងអ្នករាយការណ៍ទូរទស្សន៍អនឡាញម្នាក់ទៀត ត្រូវបានអាជ្ញាធរព្រមានមិនឲ្យយកព័ត៌មាន និងរារាំងមិនឲ្យផ្សាយ។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងប្តឹងក្រសួងមហាផ្ទៃចាត់វិធានការច្បាប់លើមន្ត្រីផ្កាយពីរម្នាក់ដែលយកដីពួកគេធ្វើជាកម្មសិទ្ធិ
ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១៩៧គ្រួសារដែលដាក់ទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខលឈ័រគ្រុប របស់មន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ ហេង ហ៊ុយ បានទន្ទ្រានយកដី និងឈូសឆាយដំណាំ ព្រមទាំងបង្ខំឱ្យពលរដ្ឋផ្តិតមេដៃទទួលលុយចម្លោះពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ជាថ្នូរបោះបង់ដីស្រែរបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ ។
អានបន្ត -
ខេមបូចា ស្នើសុំឲ្យមានវិធានការច្បាស់លាស់ចំពោះមន្ត្រីដែលធ្វើទុក្ខបុកម្នេញ និងរារាំងការងាររបស់អ្នកកាសែត
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa)នៅថ្ងៃទី៦ ខែកញ្ញា បានចេញថ្លែងការណ៍បង្ហាញការសោកស្តាយ និងទាមទារឲ្យស្ថាប័នអនុវត្តច្បាប់ មានវិធានការច្បាស់លាស់ចំពោះមន្ត្រីដែលធ្វើទុក្ខបុកម្នេញ និងរារាំងការងាររបស់អ្នកសារព័ត៌មាន។ ការចេញសេចក្តីថ្លែងការណ៍បែបនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានពីររូបទៀត បានរងនូវការគំរាមកំហែងនិងបំភិតបំភ័យក្នុងពេលពួកគាត់ ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល។
អានបន្ត -
អាជ្ញាធរបញ្ជូនលោក រ៉ុង ឈុន ទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យរុស្ស៊ី
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា លោក រ៉ុង ឈុន បានទូរស័ព្ទប្រាប់អ្នកស្រីនៅព្រឹកថ្ងៃទី៦ កញ្ញាថា អាជ្ញាធរបានបញ្ជូនលោកទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារហើយ គឺនៅមន្ទីរពេទ្យរុស្ស៊ី។ អ្នកស្រីបញ្ជាក់ថា គ្រូពេទ្យបានឱ្យថ្នាំមួយចំនួន និងប្រាប់លោក រ៉ុង ឈុន ថា ជំងឺភ្នែកនេះមានអាការៈធ្ងន់ធ្ងរដែលត្រូវទទួលការពិនិត្យព្យាបាលជាប្រចាំ ទើបអាចបានប្រសើរឡើងវិញ៖ «អ្វីដែលលោក រ៉ុង ឈុន គាត់ផ្ដាំផ្ញើ គឺគាត់អរគុណដល់ពលរដ្ឋទាំងអស់ដែលបារម្ភពីគាត់។ ហើយខ្ញុំក៏សូមអរគុណដល់ពន្ធនាគារ និងក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឱ្យលោក រ៉ុង ឈុន ទៅព្យាបាលជំងឺ ហើយក៏សុំឱ្យ(អាជ្ញាធរ) នៅតែបន្តធ្វើអំពើល្អដល់ពលរដ្ឋគ្រប់រូប»។
អានបន្ត -
សហគមន៍ព្រៃឈើរកឃើញករណីកាប់ឈើខុសច្បាប់នៅខេត្តព្រះវិហារ
សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃព្រះរកាបាននិយាយកាលពីថ្ងៃអាទិត្យថាសហគមន៍ជនជាតិដើមភាគតិចកួយ បានចូលទៅក្នុងព្រៃអស់រយៈពេលបីថ្ងៃ ហើយបានឃើញ ជនល្មើស ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ និង គំនរឈើនៅក្នុងព្រៃ។ លោកបាននិយាយថា៖«ការកាប់ឈើបានបន្ត ហើយពួកគេឈប់កាប់ នៅពេលពួកគេឃើញយើងដើរល្បាតព្រៃ»។ លោកបន្តថា សកម្មភាពខុសច្បាប់បានកើតឡើងវិញ នៅពេលដែលសហគមន៍បានបញ្ឈប់ការដើរល្បាត។
អានបន្ត -
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម១អង្គនៅកំពង់ចាមក្រោមហេតុផលល្មើសវិធានការបង្ការកូវីដ១៩
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម ១អង្គ នៅខេត្តកំពង់ចាម ក្រោមហេតុផលល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកករណីនេះគឺ ជាការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃខ្មែរក្រោម។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ករណីនេះបង្កើតនូវមន្ទិលសង្ស័យជាច្រើនដែលបណ្តាលឱ្យប៉ះពាល់សិទ្ធិរបស់ព្រះអង្គ។
អានបន្ត -
ជនជាប់ឃុំដោយសារបញ្ហាដីធ្លីម្នាក់បានស្លាប់ នៅពន្ធនាគារខេត្តកណ្តាល
ពលរដ្ឋមានបញ្ហាដីធ្លីម្នាក់ដែលជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាល បានស្លាប់ ក្រោយមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។ គ្រួសារសព ខកចិត្តជាខ្លាំងចំពោះអាជ្ញាធរដែលយឺតយ៉ាវក្នុងការបញ្ជូនទៅព្យាបាល និងមិនផ្តល់ដំណឹងជុំវិញស្ថានភាពអ្នកជាប់ឃុំអំឡុងពេលឈឺនៅក្នុងពន្ធនាគារ ។ មន្ត្រីសង្គមស៊ីវិល យល់ថា ប្រសិនបើមន្ត្រីពន្ធនាគារបណ្តែតបណ្តោយធ្វើឱ្យអ្នកជាប់ឃុំធ្លាក់ខ្លួនឈឺធ្ងន់ ហើយទើបបញ្ជូនគាត់ទៅព្យាបាលយឺតយ៉ាវនោះ គឺជាការរំលោភសិទ្ធិជនជាប់ឃុំ។
អានបន្ត -
សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលរក្សាបឹងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដូចបឹងនៅល្វាឯមដែរ
សង្គមស៊ីវិលមួយចំនួនស្វាគមន៍ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលបដិសេធសំណើរក្រុមហ៊ុនឯកជនមួយ សុំទិញបឹង១ពាន់ហិកតានៅស្រុកល្វាឯម ខេត្តកណ្ដាល។ រដ្ឋាភិបាលចង់រក្សាទុកបឹងនេះ ជាបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ និងរក្សាទឹកទុក។ បន្ថែមពីលើការអភិរក្ស រដ្ឋាភិបាលក៏កំពុងរកវិធីជីកបឹងឲ្យជ្រៅ ដើម្បីរក្សាទឹកទុកផងដែរ។ តាមរយៈជំហរដាច់ណាត់ដូច្នេះ ក្រុមអង្គការសង្គមស៊ីវិលដដែល ចង់ឃើញរដ្ឋាភិបាលរក្សាបឹងផ្សេងទៀតក្នុងរាជធានីភ្នំពេញដែរ តួយ៉ាងបឹងទំពុន និងបឹងតាមោកជាដើម ដែលសុទ្ធសឹងជាប្រភពរំដោះទឹកនារដូវវស្សា។ បើតាមពួកគេ គម្រោងអភិវឌ្ឍគួរមើលដីគោកជំនួសដីបឹង។
អានបន្ត -
សាច់ញាតិទាមទារដោះលែងសកម្មជនបរិស្ថាន៣នាក់វិញ ក្រោយការចាប់ឃុំខ្លួន រយៈពេល១ឆ្នាំ
សាច់ញាតិ ទាមទារតុលាការឲ្យដោះលែងសកម្មជនបរិស្ថានចំនួន៣នាក់គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី វិញ ក្រោយការចាប់ឃុំខ្លួនពួកគេ រយៈពេល១ឆ្នាំមកនេះ។ សង្គមស៊ីវិលព្រួយបារម្ភថា រដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀត ប្រសិនបើនៅតែជម្នះឃុំខ្លួនសកម្មជនបរិស្ថានទាំង៣នាក់នេះ ដោយអយុត្តិធម៌បន្តទៀត។ មួយឆ្នាំមកនេះ រដ្ឋាភិបាលមិនទទួលបានការកោតសរសើរអ្វីទេ ពីការចាប់ឃុំខ្លួនយុវជនទាំង៣នាក់។ ផ្ទុយទៅវិញ មានតែការរិះគន់ និងថ្កោលទោសជាបន្តបន្ទាប់ពីពលរដ្ឋ និងសហគមន៍អន្តរជាតិ ចំពោះករណីរំលោភសិទ្ធិមនុស្សមួយនេះ។
អានបន្ត -
អាជ្ញាធរខេត្តកណ្តាលគ្រោងកាយផ្តាច់ផ្លូវទំនប់៥៤ ខណៈជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុននៅមិនទាន់ដោះស្រាយ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី៣ ខែកញ្ញា បានលើកមូលហេតុថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានទឹកជំនន់ជន់លិច និងហូរចូលបរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រឡាយ ៩០ និងទំនប់ ៥៤ នោះ អាជ្ញាធរនឹងកាយផ្តាច់ផ្លូវទំនប់៥៤នេះ ដើម្បីរំដោះទឹក ហើយប្រជាពលរដ្ឋត្រូវបានជូនដំណឹងឱ្យធ្វើដំណើរតាមផ្លូវវាងស្របតាមមាត់ស្ទឹងទន្លេបាទីវិញ។ បន្ថែមលើនេះ អាជ្ញាធរក៏នឹងបិទទ្វារទឹកត្រង់ចំណុចលូមុខ៤ ជាបណ្តោះអាសន្ន ចាប់ពីចន្លោះប្រឡាយ ៩០ ដល់ប្រឡាយ ៩២ ផងដែរ។ បើតាមសេចក្តីជូនដំណឹង ទឹកដែលកំពុងជន់លិចនេះ បានធ្វើឱ្យប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវរត់ហោះទី១ (Runway1) របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការកំណត់។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរកំពង់ឆ្នាំងបង្ហាញជំហរច្បាស់លាស់ ជម្លៀសពលរដ្ឋចេញពីផ្ទៃបឹងទន្លេសាប
ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងបង្ហាញជំហរច្បាស់លាស់ជម្លៀសពលរដ្ឋវៀតណាមចេញពីផ្ទៃបឹងទន្លេសាបឱ្យអស់ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរខេត្តកំពង់ឆ្នាំង បកស្រាយថា អាជ្ញាធរបានដោះស្រាយបញ្ហានេះដោយជំហាន និងមានពលរដ្ឋវៀតណាមភាគច្រើន បានឡើងគោកហើយ។ មន្ត្រីអង្គការ ការពារសិទ្ធិជនជាតិភាគតិចកោតសរសើរអាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រឹងប្រែងជម្លៀសពលរដ្ឋវៀតណាម រស់នៅលើផ្ទៃបឹងឡើងសាប ឱ្យមកឡើងគោកសម្រេចបានប្រហែល ៧០ភាគរយ ឬស្មើនឹងជាង ៤០០គ្រួសារ បានឯកភាពរុះរើផ្ទះបណ្តែតទឹក តាមការណែនាំរបស់អាជ្ញាធរ។ ប៉ុន្តែពួកគេសង្កេតឃើញថា អាជ្ញាធរមិនទាន់អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ។
អានបន្ត -
តារាចម្រៀងរ៉េប គា សុគន្ធ មិនបោះបង់អាជីពជាអ្នកចម្រៀងរ៉េប ក្រោយចេញពីពន្ធនាគារ
តារាចម្រៀងរ៉េប គា សុគន្ធ បានអះអាងថា នឹងមិនបោះបង់អាជីពជាអ្នកចម្រៀងរ៉េបឡើយ បើទោះបីជាតារាចម្រៀងរ៉េបវ័យក្មេងរូបនេះ បានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំដោយសារតែច្រៀងរិះគន់សង្គមក្តី។ កាលពីថ្ងៃទី៣ ខែកញ្ញា តារាចម្រៀងរ៉េបវ័យ ២២ ឆ្នាំរូបនេះ បានដោះលែងចេញពីពន្ធនាគារ និងបានជួបជុំក្រុមគ្រួសារឡើងវិញ ក្រោយពីបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែលតុលាការខេត្តសៀមរាបបានកាត់ទោសយុវជនរូបនេះពីបទ «ញុះញង់»។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាដោះលែងកូនប្រុសអតីតមន្ត្រីបក្សប្រឆាំងម្នាក់ចេញពីពន្ធនាគារ ខណៈក្មេងប្រុសរូបនេះមានជំងឺអូទីហ្សឹម។ កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
អានបន្ត