កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
សង្គមស៊ីវិល៖ សវនាការរបស់តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ចោទប្រកាន់សកម្មជនបរិស្ថាននោះទេ
ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា ដំណើរការសវនាការលើសំណុំរឿងរបស់សកម្មជនបរិស្ថាននៅថ្ងៃនេះ គឺមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់លើពួកគេឲ្យស្របតាមនីតិវិធីច្បាប់នោះទេ។ ការអះអាងរបស់មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញបើកសវនាការលើសំណុំរឿងសកម្មជនការពារបរិស្ថាននៅថ្ងៃអង្គារ ទី៣១ សីហា។
អានបន្ត -
សកម្មជនខ្មែរថាវរៈដែលតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន សុំឲ្យតុលាការកាត់ក្តីដោយឯករាជ្យ
ភ្នំពេញ - តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារ បានបញ្ចប់សវនាការសួរដេញដោលជនជាប់ចោទចំនួន១០រូបដែលពាក់ព័ន្ធក្នុងការតវ៉ាទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោករ៉ុង ឈុន ដែលត្រូវអាជ្ញាធរចាប់យកមកផ្តន្ទាទោសបន្ទាប់ពីលោកចេញសេចក្តីថ្លែងការណ៍រិះគន់ពីភាពមិនប្រក្រតីនៃការកំណត់ខណ្ឌសីមាកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ។ នៅក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោករ៉ុង ឈុននេះ មានសកម្មជនជាជនជាប់ចោទទាំងអស់១៥នាក់ដែលរួមមាន ឈួ ផេង ជុំ ពុទ្ធី គង់ សំអាន មាន ព្រហ្មមុនី មួង សុភ័ក្ត្រកើត សារ៉ាយ ថា ឡាវី អេង ម៉ាឡៃ ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ និងអ្នកនៅក្រៅប្រទេសរួមមានសេង ម៉េងប៊ុនរ៉ុង អ៊ូ ច័ន្ទឫទ្ធិគង់ សភា ហូរ វ៉ាន់ និងលោកហុង លីម។
អានបន្ត -
ពលរដ្ឋ៖ ក្រុមហ៊ុនឯកជនមួយរំលោភយកដីហើយ ប្ដឹងពលរដ្ឋដែលតវ៉ាទាមទារដីទៅតុលាការទៀត
ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសាររស់នៅខេត្តកំពង់ធំជាប់ព្រំដែនខេត្តព្រះវិហារ ស្ដាយស្រណោះដីចម្ការវិលជុំ ដីព្រៃអាស្រ័យផល និងដីសមូហភាពបន្សល់ចុងក្រោយទំហំជិត ១០០ហិកតារបានបាត់បង់ទាំងស្រុង។ អ្នកភូមិបន្តចោទក្រុមហ៊ុនឯកជនមួយថា បានឈូសឆាយរំលោភយកដីរបស់ពួកគាត់ទាំងអស់។ រីឯពលរដ្ឋមួយចំនួន ដែលចេញមុខតវ៉ាទាមទារដីធ្លីទាំងនេះ មិនត្រឹមតែគ្មានដំណោះស្រាយពីអាជ្ញាធរនោះទេ បែរក្លាយជាជនរងគ្រោះ ជាប់បណ្ដឹងនៅតុលាការទៅវិញ។ ជនជាតិដើមកួយ ៣៣គ្រួសារ រស់នៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ កំពុងពិភាក្សាគ្នាត្រៀមរៀបចំឯកសារ ដើម្បីដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរជាតិករណីក្រុមហ៊ុន ហាក់ ប៊ុនថា បានឈូសឆាយរំលោភដីស្រែចម្ការ និងដីព្រៃអាស្រ័យផលបន្សល់ចុងក្រោយទំហំ ៧៥ហិកតារអស់ទាំងស្រុង នៅរយៈពេល ៦ខែចុងក្រោយនេះ។
អានបន្ត -
សកម្មជនខ្មែរថាវរៈដែលតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន សុំឲ្យតុលាការកាត់ក្តីដោយឯករាជ្យ
តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារ បានបញ្ចប់សវនាការសួរដេញដោលជនជាប់ចោទចំនួន១០រូបដែលពាក់ព័ន្ធក្នុងការតវ៉ាទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោករ៉ុង ឈុន ដែលត្រូវអាជ្ញាធរចាប់យកមកផ្តន្ទាទោសបន្ទាប់ពីលោកចេញសេចក្តីថ្លែងការណ៍រិះគន់ពីភាពមិនប្រក្រតីនៃការកំណត់ខណ្ឌសីមាកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ។ នៅក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោករ៉ុង ឈុននេះ មានសកម្មជនជាជនជាប់ចោទទាំងអស់១៥នាក់ដែលរួមមាន ឈួ ផេង ជុំ ពុទ្ធី គង់ សំអាន មាន ព្រហ្មមុនី មួង សុភ័ក្ត្រកើត សារ៉ាយ ថា ឡាវី អេង ម៉ាឡៃ ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ និងអ្នកនៅក្រៅប្រទេសរួមមានសេង ម៉េងប៊ុនរ៉ុង អ៊ូ ច័ន្ទឫទ្ធិគង់ សភា ហូរ វ៉ាន់ និងលោកហុង លីម។
អានបន្ត -
ក្រុមហ៊ុនកាត់ផ្ដាច់ផ្លូវនៅព្រលានយន្តហោះថ្មី ខណៈពលរដ្ឋមិនទាន់ទទួលសំណង
អ្នកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍព្រលានយន្តហោះថ្មីអះអាងថា កម្មករក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើគ្រឿងចក្រកាយផ្ដាច់ផ្លូវពេលយប់ នៅទីតាំងដីចម្រូងចម្រាស ដោយគ្មានជូនដំណឹងពលរដ្ឋជាមុន។ អ្នកភូមិ មិនជំទាស់នឹងការសាងសង់របស់ក្រុមហ៊ុនទេ តែស្នើសុំអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីនេះឲ្យបានឆាប់នូវសំណងមួយដែលអាចទទួលបាន។
អានបន្ត -
ពលរដ្ឋមានវិវាទដីធ្លីជាមួយគម្រោងធ្វើព្រលានយន្តហោះថ្មី តវ៉ារឿងក្រុមហ៊ុនយកគ្រឿងចក្រកាយផ្ដាច់ផ្លូវ
ពលរដ្ឋជិត១០០នាក់ដែលមានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកគ្នាតវ៉ាប្រឆាំងនឹងបុគ្គលិកក្រុមហ៊ុនធ្វើព្រលានយន្តហោះថ្មី (OCIC) ដែលយកគ្រឿងចក្រទៅឈូសឆាយផ្តាច់ផ្លូវលើដីមានជម្លោះ ខណៈពួកគាត់នៅមិនទាន់ទទួលបានការដោះស្រាយសមរម្យនៅឡើយ។ តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកកណ្តាលស្ទឹងម្នាក់ លោក សួង ពៅ បានអះអាងថា ការតវ៉ានេះធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ខណៈបុគ្គលិកក្រុមហ៊ុន OCIC បានប្រើគ្រឿងចក្រឈូសឆាយផ្តាច់ផ្លូវនៅក្នុងទីតាំងដីដែលកំពុងមានជម្លោះ។
អានបន្ត -
អ្នកសារព័ត៌មានខ្លះថា ខ្លួនជួបផលវិបាកក្នុងការទទួលបានព័ត៌មាននិងរងការគំរាមពីអាជ្ញាធរ
អ្នកសារព័ត៌មានមួយចំនួនត្អូញត្អែរពីផលវិបាកក្នុងការទទួលបានព័ត៌មាននិងបន្តរងការគំរាមកំហែងពីអាជ្ញាធរខ្លះ នៅពេលដែលពួកគេចុះប្រមូលព័ត៌មាន ជាពិសេសព័ត៌មានបែបស៊ីជម្រៅឬស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងរសើបរបស់រដ្ឋាភិបាល។ ក្នុងពិធីសម្ពោធសៀវភៅជាភាសាខ្មែរ សម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នាព្រឹកថ្ងៃអង្គារ កញ្ញា អេងលី សាគូរ៉ា និយាយថា ក្នុងអាជីពជាអ្នកសារព័ត៌មាន Freelance រយៈពេល៨ឆ្នាំមកនេះ គាត់ធ្លាប់ផលិតព័ត៌មានបែបស៊ីជម្រៅ (ឬស៊ើបអង្កេត) បានជាច្រើនរឿង។
អានបន្ត -
ក្រុមហ៊ុនអូស៊ីអាយស៊ីកាត់ផ្ដាច់ផ្លូវមួយខ្សែនៅព្រលានយន្តហោះថ្មី ខណៈដែលប្រជាពលរដ្ឋមិនទាន់ទទួលបានការដោះស្រាយនៅឡើយ
អ្នកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍព្រលានយន្តហោះថ្មីអះអាងថា កម្មករក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើគ្រឿងចក្រកាយផ្ដាច់ផ្លូវពេលយប់ នៅទីតាំងដីចម្រូងចម្រាស ដោយគ្មានជូនដំណឹងពលរដ្ឋជាមុន។ អ្នកភូមិ មិនជំទាស់នឹងការសាងសង់របស់ក្រុមហ៊ុនទេ តែស្នើសុំអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីនេះឲ្យបានឆាប់នូវសំណងមួយដែលអាចទទួលបាន។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងកោះហៅសកម្មជនឡពាង៤នាក់ ក្នុងជម្លោះបឹងនេសាទ
ភ្នំពេញ — ខណៈកំពុងប្រឈមនឹងការកោះហៅរបស់តុលាការ សកម្មជនឡពាងដែលការពារតំបន់អភិរក្សបឹងពោធិ៍ក្នុងឃុំតាជេស ក្នុងខេត្តកំពង់ឆ្នាំង បានស្នើឲ្យតុលាការ និងសមត្ថកិច្ចចុះមកសិក្សាករណីនេះ ដោយពួកគេអះអាងថាអយុត្តិធម៌។ តុលាការបានកោះហៅប្រជាពលរដ្ឋ៤នាក់ ដែលធ្លាប់មានជម្លោះដីធ្លីប្រមាណ២០ឆ្នាំមកហើយជាមួយភរិយារបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីសាកសួរអំពីដំណើររឿង«ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា»។ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង លោក ឡុង ស៊ីថា ដែលវីអូអេទទួលបាន។
អានបន្ត -
យូណេស្កូ និងខេមបូចា សម្ពោធសៀវភៅ «ការស៊ើបអង្កេតផ្អែកតាមសាច់រឿង»
ភ្នំពេញៈ យូណេស្កូ និង ខេមបូចា បានសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅរបស់ យូណេស្កូ ជាភាសាខ្មែរ ដែលមានចំណងជើងថា «ការស៊ើបអង្កេតផ្អែកតាមសាច់រឿង៖ សៀវភៅសម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត» ដែលជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ដែលសរសេររឿងស៊ើបអង្កេត។ ក្រោមគម្រោងដែលទទួលបានជំនួយថវិកាពីកម្មវិធីអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យសារគមនាគមន៍នៃអង្គការ យូណេស្កូ (UNESCO IPDC) សៀវភៅនេះត្រូវបានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ប្រែសម្រួលមកជាភាសាខ្មែរ ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលប្រើប្រាស់សម្រាប់អ្នកបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ការីនិពន្ធ អ្នកយកព័ត៌មាន សិស្ស និស្សិត និងអ្នកដទៃទៀត។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យពន្លឿននីតិវិធីដោះលែងអ្នកទោស ខណៈកូវីដ-១៩បំប្លែងថ្មីឆ្លងដល់ពន្ធនាគារ
មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ អំពាវនាវដល់រដ្ឋាភិបាលពន្លឿននីតិវិធីដោះលែងអ្នកទោសដោយមានលក្ខខណ្ឌឱ្យបានឆាប់ ខណៈជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា បានឆ្លងចូលដល់ពន្ធនាគារខេត្តបន្ទាយមានជ័យ។ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃអង្គារនេះថា នីតិវិធីនៃការសម្រេចដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារនោះ ហាក់ធ្វើឡើងដោយយឺតយ៉ាវ ខណៈជំងឺកូវីដ-១៩បានឆ្លងចូលដល់ក្នុងពន្ធនាគារប្រមាណ១០នៅទូទាំងប្រទេស។
អានបន្ត -
យុវជនខ្មែរថាវរៈនិងសមាគមនិស្សិត ស្នើតុលាការទម្លាក់ចោលបទចោទលើពួកគេ
ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ស្នើតុលាការប្រកាន់នូវគោលការណ៍យុត្តិធម៌ ហើយទម្លាក់បទចោទប្រកាន់ទាំងឡាយលើពួកគេ ដោយថា សកម្មភាពដែលពួកគេបានធ្វើនិងអនុវត្តកន្លងមកនោះ ជាសិទ្ធិសេរីភាពធានាដោយច្បាប់ជាតិនិងអន្តរជាតិ។ ការស្នើនេះធ្វើឡើងអំឡុងពេលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហានេះ បញ្ចប់ការសួរដេញដោលសំណុំរឿង «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» លើក្រុមយុវជនខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរ ចំនួន៧នាក់ និងអ្នកនយោបាយ ៣នាក់។
អានបន្ត -
ពលរដ្ឋ១០នាក់នៅឧត្ដរមានជ័យកំពុងរកមេធាវីជួយការពារក្តី ខណៈតុលាការកោះហៅឱ្យបំភ្លឺរឿងដីធ្លី
ពលរដ្ឋមានជម្លោះដីធ្លី១០នាក់នៅខេត្តឧត្ដរមានជ័យ កំពុងស្វែងរកមេធាវីឱ្យជួយការពារក្តីរឿងជម្លោះដីធ្លី និងត្រៀមស្នើសុំពន្យារពេលចូលបំភ្លឺនៅចំពោះមុខតុលាការ ប្រសិនបើពួកគេរកមេធាវីមិនបាន។ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញដីកាលើកទី៣ បង្គាប់ឱ្យពលរដ្ឋមួយក្រុមទៀតមានគ្នា១០នាក់ រួមមាន លោក ប្រម រី, លោក ឡាត ភូត, លោក ឡា ខន, លោក ឡុញ សុភាព, ឡោក ឆោម រ៉ា, លោក ឡា ដាង និងពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់កូវក្រៀល ចូលទៅបំភ្លឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីសួរពីដំណើររឿង «កាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» កាលពីជាង៥ខែមុន ស្ថិតនៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្នុងដីកាដដែលនេះ តុលាការក៏បានដាក់ឱ្យពលរដ្ឋទាំង១០នាក់នោះស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ដោយគ្មានច្បាប់អនុញ្ញាតផងដែរ។
អានបន្ត -
ពលរដ្ឋ១០នាក់នៅឧត្ដរមានជ័យកំពុងរកមេធាវីជួយការពារក្តី ខណៈតុលាការកោះហៅឱ្យបំភ្លឺរឿងដីធ្លី
ពលរដ្ឋមានជម្លោះដីធ្លី១០នាក់នៅខេត្តឧត្ដរមានជ័យ កំពុងស្វែងរកមេធាវីឱ្យជួយការពារក្តីរឿងជម្លោះដីធ្លី និងត្រៀមស្នើសុំពន្យារពេលចូលបំភ្លឺនៅចំពោះមុខតុលាការ ប្រសិនបើពួកគេរកមេធាវីមិនបាន។ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញដីកាលើកទី៣ បង្គាប់ឱ្យពលរដ្ឋមួយក្រុមទៀតមានគ្នា១០នាក់ រួមមាន លោក ប្រម រី, លោក ឡាត ភូត, លោក ឡា ខន, លោក ឡុញ សុភាព, ឡោក ឆោម រ៉ា, លោក ឡា ដាង និងពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់កូវក្រៀល ចូលទៅបំភ្លឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីសួរពីដំណើររឿង «កាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» កាលពីជាង៥ខែមុន ស្ថិតនៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
អានបន្ត -
សង្គមស៊ីវិលបន្តស្នើឲ្យដោះលែងក្រុមយុវជនខ្មែរថាវរៈ និងក្រុមនិស្សិតបញ្ញាវន្ដខ្មែរ
សង្គមស៊ីវិល និងមេធាវីការពារក្ដីបន្តស្នើឲ្យតុលាការដោះលែងក្រុមយុវជនខ្មែរថាវរៈ និងក្រុមនិស្សិតបញ្ញាវន្ដខ្មែរ ជុំវិញសំណុំរឿងជួបជុំបាតុកម្មដោយសន្ដិវិធីដើម្បីដោះលែងលោក រ៉ុង ឈុន។ ការស្នើជាថ្មីម្ដងទៀតនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរលើយុវជនមួយចំនួននៃក្រុមខ្មែរថាវរៈ និងក្រុមសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរនាព្រឹកថ្ងៃអង្គារនេះ ហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី២៨កញ្ញាខាងមុខ។
អានបន្ត -
យុវជនខ្មែរថាវរៈនិងសមាគមនិស្សិត ស្នើតុលាការទម្លាក់ចោលបទចោទលើពួកគេ
ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ស្នើតុលាការប្រកាន់នូវគោលការណ៍យុត្តិធម៌ ហើយទម្លាក់បទចោទប្រកាន់ទាំងឡាយលើពួកគេ ដោយថា សកម្មភាពដែលពួកគេបានធ្វើនិងអនុវត្តកន្លងមកនោះ ជាសិទ្ធិសេរីភាពធានាដោយច្បាប់ជាតិនិងអន្តរជាតិ។ ការស្នើនេះធ្វើឡើងអំឡុងពេលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហានេះ បញ្ចប់ការសួរដេញដោលសំណុំរឿង «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» លើក្រុមយុវជនខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរ ចំនួន៧នាក់ និងអ្នកនយោបាយ ៣នាក់។
អានបន្ត -
សង្គមស៊ីវិលបន្តស្នើឲ្យដោះលែងក្រុមយុវជនខ្មែរថាវរៈ និងក្រុមនិស្សិតបញ្ញាវន្ដខ្មែរ
សង្គមស៊ីវិល និងមេធាវីការពារក្ដីបន្តស្នើឲ្យតុលាការដោះលែងក្រុមយុវជនខ្មែរថាវរៈ និងក្រុមនិស្សិតបញ្ញាវន្ដខ្មែរ ជុំវិញសំណុំរឿងជួបជុំបាតុកម្មដោយសន្ដិវិធីដើម្បីដោះលែងលោក រ៉ុង ឈុន។ ការស្នើជាថ្មីម្ដងទៀតនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរលើយុវជនមួយចំនួននៃក្រុមខ្មែរថាវរៈ និងក្រុមសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរនាព្រឹកថ្ងៃអង្គារនេះ ហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី២៨កញ្ញាខាងមុខ។
អានបន្ត -
ពលរដ្ឋ១០នាក់នៅឧត្ដរមានជ័យកំពុងរកមេធាវីជួយការពារក្តី ខណៈតុលាការកោះហៅឱ្យបំភ្លឺរឿងដីធ្លី
ពលរដ្ឋមានជម្លោះដីធ្លី១០នាក់នៅខេត្តឧត្ដរមានជ័យ កំពុងស្វែងរកមេធាវីឱ្យជួយការពារក្តីរឿងជម្លោះដីធ្លី និងត្រៀមស្នើសុំពន្យារពេលចូលបំភ្លឺនៅចំពោះមុខតុលាការ ប្រសិនបើពួកគេរកមេធាវីមិនបាន។ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញដីកាលើកទី៣ បង្គាប់ឱ្យពលរដ្ឋមួយក្រុមទៀតមានគ្នា១០នាក់ រួមមាន លោក ប្រម រី, លោក ឡាត ភូត, លោក ឡា ខន, លោក ឡុញ សុភាព, ឡោក ឆោម រ៉ា, លោក ឡា ដាង និងពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់កូវក្រៀល ចូលទៅបំភ្លឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីសួរពីដំណើររឿង «កាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» កាលពីជាង៥ខែមុន ស្ថិតនៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
អានបន្ត -
តុលាការក្រុងភ្នំពេញគ្រោងប្រកាសសាលក្រមលើសកម្មជនសង្គម និងបក្សប្រឆាំងនៅចុងខែកញ្ញា
តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់សកម្មជនសង្គមនិងសកម្មជនគណបក្សសង្គ្រោះជាតិ១៥នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខ ក្រោយពេលបញ្ចប់សវនាការនៅថ្ងៃទី៣១ ខែសីហា។ មន្រ្តីសង្គមស៊ីវិលចាត់ទុកការចាប់ឬឃុំខ្លួនអ្នកអនុវត្តសិទ្ធិបញ្ចេញមតិ និងជួបជុំប្រមូលផ្តុំដោយសន្តិវិធីកន្លងមកថា ជាការរំលោភបំពានលើសេរីភាពជាមូលដ្ឋាននិងស្នើឱ្យតុលាការទំលាក់ចោលការចោទប្រកាន់ ហើយដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យជាង ១០០នាក់តវ៉ាឱ្យអាជ្ញាធររកដំណោះស្រាយនៅមុខសាលាខេត្ត
ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យជាង ១០០នាក់ លើកគ្នាកាន់បដា តវ៉ានៅមុខសាលាខេត្តនេះជាថ្មីទៀត នៅព្រឹកថ្ងៃទី៣១ ខែសីហា ដើម្បីឱ្យអាជ្ញាធរអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់។ អ្នកភូមិអះអាងថា ទំនាស់ដីធ្លីរបស់ពួកគាត់បានអូសបន្លាយពេលជិត ១០ឆ្នាំហើយ ដោយបានប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ធ្វើឱ្យគ្មានដីដាំដុះរកប្រាក់ចំណូលចិញ្ចឹមជីវិត។
អានបន្ត