កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
អាជ្ញាធរខេត្តសៀមរាប មិនទទួលញត្តិក្រុមយុវជន ដែលស្នើឱ្យឈប់បង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមីនា មិនទទួលយកញត្តិរបស់ក្រុមយុវជនជិត ៥០នាក់ ដែលផ្តិតមេដៃ ស្នើឱ្យអាជ្ញាធរកែលម្អសោភ័ណ្ឌភាពបរិស្ថាន តាមដងស្ទឹងសៀមរាប ដែលគេបង្ហូរទឹកស្អុយចូលស្ទឹង ក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះទេ។ ក្រុមយុវជនដែលស្រលាញ់បរិស្ថានខកចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរខេត្តសៀមរាបមិនទទួកយកញត្តិរបស់ពួកគេដើម្បីចាត់វិធានការតាមការស្នើសុំ។
អានបន្ត -
គ.ជ.ប សម្រេចលុបបញ្ជីឈ្មោះបេក្ខជនបក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀននៅសង្កាត់ចំនួន៣ក្នុងខេត្តកំពង់ចាមនិងភ្នំពេញ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនមកពីគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនចំនួន ១៣រូប ចេញពីបញ្ជីឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងដំណើរការដាក់បេក្ខជនឈរឈ្មោះ ខណៈបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ៤រូបទៀត រក្សាទុកនៅដដែល។
អានបន្ត -
អង្គការលីកាដូព្រួយបារម្ភចំពោះការបើកឱ្យមានការស្មុំកូនឡើងវិញ
អង្គការសិទ្ធិមនុស្សលីកាដូ បានសំដែងការព្រួយបារម្ភចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។
អានបន្ត -
សង្គមស៊ីវិលនិងសហគមន៍ដាក់ញត្តិនៅក្រសួងបរិស្ថាន ស្នើបើកលំហរសិទ្ធិសេរីភាពក្នុងការចុះល្បាតព្រៃឡើងវិញ
អង្គការសង្គមស៊ីវិល និងសហគមន៍ជាង ២០ស្ថាប័ន នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បានទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យបើកលំហរសិទ្ធិសេរីភាពសហគមន៍ រួមទាំងអង្គការសង្គមស៊ីវិល ក្នុងការចុះល្បាតព្រៃនៅតាមតំបន់ការពារធម្មជាតិ និងតំបន់ផ្សេងៗឡើងវិញ។
អានបន្ត -
មេកងអង្គរក្សលោក ហ៊ុន សែន គំរាមប្រើកាំភ្លើងយន្តស្របពេលតុលាការបារាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក
២៥ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់ក្រុមបាតុករ មេកងអង្គរក្សលោក ហ៊ុន សែន គំរាមថា លោកត្រៀមប្រើ «បង់ត្រឡោក» (កាំភ្លើងយន្ត) កម្ទេចអ្នកដែលចោទលោកថា បានជាប់ពាក់ព័ន្ធក្នុងករណីនេះ។ សារគំរាមនេះ កើតមានឡើងស្របពេលដែលតុលាការបារាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក និងលោក ហ៊ុយ ពិសិដ្ឋ ក្នុងសំណុំរឿងគប់គ្រាប់បែកលើក្រុមបាតុករអហិង្សាកាលពីឆ្នាំ១៩៩៧ ដឹកនាំដោយលោក សម រង្ស៊ី។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលបារាំងស្នើឱ្យអឺរ៉ុប និងប៉ូលិសអន្តរជាតិអាំងទែរប៉ូល(Interpol) ចេញនិវេទក្រហម (Red Notice) ចាប់ខ្លួនបុគ្គលកម្ពុជាទាំងពីររូបនេះ។
អានបន្ត -
អង្គការ HRW ចង់ឲ្យបារាំងស្នើប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧
ភ្នំពេញ — អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគាំទ្រការបង្គាប់របស់ចៅក្រមបារាំងឲ្យមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីររូបចូលរួមក្នុងសវនាការ ពាក់ព័ន្ធនឹងការបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ហើយបានជំរុញឲ្យបារាំងស្នើប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនពួកគេផងដែរ។
អានបន្ត -
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិននៅកោះកុង រកអន្តរាគមន៍ពីលោក ទៀ បាញ់ ជួយដោះស្រាយដីធ្លី
ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (Union Development Group ឬ UDG) ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឱ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយពួកគេអះអាងថា អាជ្ញាធរពាក់ព័ន្ធដោះស្រាយពុំមានតម្លាភាព និងប្រកាសបិទបញ្ចប់វិវាទដ៏រ៉ាំរៃមួយនេះ។
អានបន្ត -
អង្គការអ្នកកាសែតគ្មានព្រំដែន បរិហារការដកអាជ្ញាបណ្ណសារព័ត៌មានថាជាការរំលោភ និងគំរាមសិទ្ធិយ៉ាងគឃ្លើន
ភ្នំពេញ — វិធានការរបស់ក្រសួងព័ត៌មាននៅប្រទេសកម្ពុជានាពេលថ្មីៗនេះ ដែលបានសម្រេចមិនផ្តល់ភាពស្របច្បាប់ដល់ដំណើរការអង្គភាពផ្សព្វផ្សាយព័ត៌មានអនឡាញចំនួន៣ បានរងការរិះគន់ ពីសំណាក់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ហៅកាត់ថា RSF ដែលបានចាត់ទុកការសម្រេចរបស់ក្រសួងនោះ ថាជាការរំលោភបំពាននិងគំរាមលើសេរីភាពផ្សព្វផ្សាយព័ត៌មាន។
អានបន្ត -
លំហសេរីភាពពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូចនិងដើរថយក្រោយ”
មន្រ្តីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រាយការណ៍ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាលំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូច និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងប្រទេសបែបឯកបក្ស។ មន្រ្តីរូបនេះ អំពាវនាវឲ្យអាជ្ញាធរទាំងអស់នៅកម្ពុជា គោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។
អានបន្ត -
សកម្មជនបក្សភ្លើងទៀនបន្តរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ
សកម្មជនបក្សភ្លើងទៀននៅតាមខេត្តរាជធានី ខេត្តមួយចំនួនបន្តរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមូលដ្ឋាន ក្រោម បទចោទថា តំណាងគណបក្សនេះយកឈ្មោះពលរដ្ឋទៅឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ទាំងដែលពលរដ្ឋសាមីខ្លួននោះមិនបានដឹង។ ទោះយ៉ាងណាអនុប្រធានគណបក្សភ្លើងទៀនថានេះ ជាការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សភ្លើងទៀន ព្រោះអ្នកចោទប្រកាន់មួយភាគច្រើនគ្មានភស្តុតាងច្បាស់លាស់ក្នុងចោទប្រកាន់នោះទេ។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងស្នើក្រសួងមហាផ្ទៃចាត់វិធានការលើឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿងរំលោភដីធ្លីពួកគេ
ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានស្នើដល់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើម្ចាស់ក្រុមហ៊ុនមួយនេះ និងដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញបន្តបង្ក្រាបការតវ៉ារបស់កូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដោយការរុញច្រានពួកគាត់ឱ្យឡើងរថយន្ត
អាជ្ញាធរក្រុងភ្នំពេញបង្ក្រាបដោយហិង្សា លើក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ១៧៤នាក់ ក្នុងពេលរុញច្រានពួកគាត់ឱ្យឡើងរថយន្តដូចសព្វដងរួចដឹកទៅទម្លាក់នៅជាយក្រុងភ្នំពេញនៅថ្ងៃទី២៨ មីនា។
អានបន្ត -
ខ្មែរ | ព័ត៌មានថ្មីៗ | នយោបាយ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតហាមឃាត់ពលរដ្ឋទៅជួយច្បាំងអ៊ុយក្រែន
ប្រជាពលរដ្ឋ និងអ្នកវិភាគ រិះគន់ថា ដោយសារតែកងទ័ពរបស់រុស្ស៊ីកំពុងបាក់ស្រុតកម្លាំងក្នុងការច្បាំងលុកលុយប្រទេសអ៊ុយក្រែន (Ukraine) ទើបធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនហ៊ានប្រកាសឱ្យពលរដ្ឋទៅជួយប្រទេសមួយនេះ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ប្រកាសហាមប្រាមជាថ្មីទៀតលើពលរដ្ឋខ្មែរ ដែលមានបំណងទៅធ្វើទាហានជួយច្បាំងអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរុស្ស៊ី (Russia)។
អានបន្ត -
មេធាវីរបស់កញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងថា ភស្តុតាង សមត្ថកិច្ចយកមកបង្ហាញមិនមែនជាបទល្មើសសម្រាប់ចោទប្រកាន់កូនក្ដី
មេធាវីការពារក្តីកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ពន្ធនាគារ ចាត់ទុកវីដេអូឃ្លីប រូបភាព និងឯកសារ ដែលមន្រ្តីនគរបាលនៃក្រសួងមហាផ្ទៃប្រមូលពីការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងទៅ ហើយយកមកដាក់បង្ហាញក្នុងសវនាការមិនមែនជាភស្តុតាងសម្រាប់ដាក់បន្ទុកក្នុងបទល្មើស ដើម្បីចោទប្រកាន់កូនក្ដីពីបទ «ញុះញង់ និងរួមគំនិតក្បត់» នោះទេ។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះតុលាការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
អានបន្ត -
គ.ជ.ប លុបឈ្មោះបេក្ខជនគណបក្សសំបុកឃ្មុំ ១០នាក់ និងគណបក្សភ្លើងទៀនម្នាក់ ពីបញ្ជីបេក្ខជននៅសង្កាត់វៀលវង់ ខណ្ឌ ៧មករា
ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប កាលពីថ្ងៃទី២៨ ខែមីនាម្សិលមិញ បានសម្រេចលុបបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានឈ្មោះបេក្ខជនសរុប ១០នាក់ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា និងបេក្ខជនម្នាក់ចេញពីបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន។
អានបន្ត -
អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិដូចការប្ដេជ្ញាចិត្តរបស់ខ្លួន
ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានជាង ២០ស្ថាប័ន ស្នើទៅក្រសួងបរិស្ថាននិងក្រសួងកសិកម្ម ដោះស្រាយបញ្ហាចំនួន ៤ចំណុចពាក់ព័ន្ធការទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដូចការប្ដេជ្ញាចិត្តរបស់ខ្លួន។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងប្រមូលផ្តុំមុខក្រសួងមហាផ្ទៃ ខណៈតំណាងចូលបំភ្លឺរឿងជម្លោះដីធ្លីជាមួយឧកញ៉ា
ពលរដ្ឋប្រហែលជាង ១០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាមុខក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ ដើម្បីរកអន្តរាគមន៍ និងឆ្លើយបំភ្លឺពាក់ព័ន្ឋរឿងជម្លោះដីធ្លីជាមួយនឹង លោក ហេង ហ៊ុយ មន្ត្រីនគរបាលពាក់ផ្កាយពីរ និងជាមានងារជាឧកញ៉ា។
អានបន្ត -
លោក ស ខេង ក្រើនរំលឹកមន្ត្រីឱ្យទប់ស្កាត់អស្ថិរភាពសង្គម និងហិង្សាផ្នែកនយោបាយ មុននិងក្រោយការបោះឆ្នោត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) លោក ស ខេង ក្រើនរំលឹកដល់រដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បំពេញភារកិច្ច និងមុខងារសាធារណៈឱ្យបានម៉ត់ចត់ ដោយទប់ស្កាត់ឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាពសង្គម នៅក្នុងដំណាក់កាលមុន និងក្រោយការបោះឆ្នោត។
អានបន្ត -
UPDATED៖ លោក ហ៊ុន សែន កែតម្រូវការអត្ថាធិប្បាយរបស់លោក សុខ ទូច ជុំវិញជំហរការបរទេសប្រឆាំងរុស្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលថា កម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពទប់ទល់ការឈ្លានពីបរទេស ដោយលោកនាយករដ្ឋមន្ត្រីថា ការអត្ថាធិប្បាយនោះ មិនតំណាងឱ្យនយោបាយការបរទេសកម្ពុជានោះទេ។
អានបន្ត -
ស្ត្រីខ្មែរមួយចំនួនយល់ថា គ្រួសារអាចមានសុភមង្គលនៅពេលប្រទេសមានប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដ
សេចក្ដីសុខ ឬសុភមង្គលក្នុងគ្រួសារ តែងប្រែប្រួលទៅតាមគ្រួសារនីមួយៗ និងទៅតាមស្ថានភាពដែលគេជួបប្រទះ។ ទោះជាយ៉ាងណាស្ត្រីខ្មែរមួយចំនួនយល់ថាគ្រួសារអាចមានសុភមង្គលពាក់ព័ន្ធនឹងបញ្ហានយោបាយ គឺនៅពេលប្រទេសមានប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដ។ របាយការណ៍ស្ដីពីសុភមង្គលពិភពលោកឆ្នាំ២០២២ រកឃើញថា កម្ពុជាជាប់ចំណាត់ថ្នាក់១១៤ក្នុងចំណោម១៤៦ប្រទេស។
អានបន្ត