កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់
លោក យិច សមិទ្ធិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប នឹងលុបឈ្មោះអ្នកបោះឆ្នោត ១១១ ៨៨៩ នាក់ក្នុងចំណោមឈ្មោះជិត ១០លាននាក់ចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤។ លោក សមិទ្ធិ បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំប្រកាសផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
អានបន្ត -
អាជ្ញាធរកម្ពុជានិងថៃស៊ើបអង្កេតករណីពពោះជំនួស ខណៈស្ត្រីហ្វីលីពីនដែលពពោះជំនួសត្រូវឃុំខ្លួនរហូតដល់សម្រាលកូន
ប៉ូលិសកម្ពុជាកំពុងសហការជាមួយប៉ូលិសថៃ ដើម្បីស៊ើបអង្កេតលើករណីស្ត្រីហ្វីលីពីនមានផ្ទៃពោះចំនួន១៣នាក់ ដែលត្រូវបានគេចោទថា ជាម្តាយពពោះជំនួសនេះ។ បើយោងតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ លោកបានថ្លែងថា ស្ត្រីទាំងនោះត្រូវបានចោទប្រកាន់ពីមាត្រា១៣ និង១៤ នៃច្បាប់កម្ពុជាស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
អានបន្ត -
អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស
ថ្ងៃទី២៣តុលា ២០២៤ នេះគឺជាខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃ២៣ តុលា ១៩៩១។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្លាក់មកជាបន្តបន្ទាប់ អ្នកនយោបាយនៅក្រៅរដ្ឋាភិបាលអំពាវនាវឲ្យភាគីពាក់ព័ន្ធ គោរពឲ្យបានពេញលេញនូវស្មារតីនៃការកិច្ចព្រមព្រៀងនេះ និងដោះលែងសកម្មជនដែលជាប់ឃុំ។ តែជាមួយគ្នានេះ អ្នកនយោបាយកាន់អំណាចក៏បានអបអរទិវានេះដែរ ជាមួយនឹងការលើកឡើងពីកិច្ចខិតខំជាច្រើន មុននឹងឈានដល់មានកិច្ចព្រមព្រៀងសន្តិភាព២៣តុលា។
អានបន្ត -
ចៅក្រមស៊ើបសួរបានសាកសួរបន្ថែមលើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងបទញុះញង់
លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅវេលាម៉ោង១២ និង២២នាទីរសៀល នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីការសុំទោសរបស់លោកកាលពីយប់ថ្ងៃទី២៣ ខែតុលា ចំពោះលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថា លោកសប្បាយចិត្តដែលបាននៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូន មិត្តភក្តិ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ននេះ។
អានបន្ត -
អាជ្ញាធរខេត្តកំពតដោះលែងពលរដ្ឋ៩នាក់និងព្រះសង្ឃមួយអង្គក្រោយពីឃាត់ខ្លួនសួរនាំជិត២០ម៉ោង
អាជ្ញាធរក្រុងកំពតសម្រេចដោះលែងពលរដ្ឋ ៩នាក់ និងព្រះសង្ឃមួយអង្គ ក្រោយពីឃាត់ខ្លួនសួរនាំជិត២០ម៉ោងពាក់ព័ន្ធនឹងការជួបជុំគ្នាផ្សាយផ្ទាល់ពីអត្ថន័យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងខួប៣៣ឆ្នាំ កាលពីព្រឹកថ្ងៃទី២៣ តុលា។ ទោះជាយ៉ាងណាក្តី មន្ត្រីសិទ្ធិមនុស្សថា ឃាត់ខ្លួននេះធ្វើឡើងដោយខុសច្បាប់ និងរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិធ្ងន់ធ្ងរ។ អាជ្ញាធរក្រុងកំពតបានតាក់តែងលិខិតមួយច្បាប់ឲ្យពលរដ្ឋ និងព្រះសង្ឃមួយអង្គផ្ដិតមេដៃ សន្យាឈប់ធ្វើសកម្មផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់ផ្សេងៗទៀត រួមទាំងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិផង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
អានបន្ត -
តុលាការបន្តសាកសួរលោកម៉ិច ដារ៉ា ខណៈសង្គមស៊ីវិលសង្ឃឹមថាលោកអាចបានស្ថិតនៅក្រៅឃុំ
សាលាដំបូងរាជធានីភ្នំពេញបន្តសាកសួរលោក ម៉ិច ដារ៉ា ដែលត្រូវបានចោទពីបទញុះញង់ជុំវិញការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គមអំពីការបំផ្លិចបំផ្លាញនៅភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមមេធាវី និងអ្នកការពារសិទ្ធិមនុស្ស។ លោក ឌុច ពិសិដ្ឋ មេធាវីការពារក្តីលោក ម៉ិច ដារ៉ា បញ្ជាក់ឱ្យវីអូអេដឹងថា ចៅក្រមស៊ើបនៅតុលាការក្រុងភ្នំពេញបន្តសាកសួរកូនក្តីរបស់លោកបន្ថែមទៀតនៅរសៀលថ្ងៃពុធនេះ។ ទោះយ៉ាងណា លោកយល់ថា ការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់កូនក្តីជាទម្រង់នៃការសម្តែងមតិចំពោះស្ថានភាពសង្គម ដោយគ្មានធាតុផ្សំនៃការញុះញង់នោះឡើយ។
អានបន្ត -
ក្រុមយុវជនបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស «ខណៈរដ្ឋាភិបាលបំភ្លេចកិច្ចព្រមព្រៀងនេះចោល»
ក្រុមយុវជនដែលសិក្សាពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាំគ្នាផ្សព្វផ្សាយពីខ្លឹមសារ និងសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ បើទោះបីជារដ្ឋាភិបាលព្យាយាមបកស្រាយបន្សាបកិច្ចព្រមព្រៀងមួយនេះក្ដី។ ពួកគាត់មើលឃើញថា មេដឹកនាំបច្ចុប្បន្ន មិនអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅឡើយទេ។
អានបន្ត -
អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស
អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស។ ស្រ្តីវ័យក្មេងកាន់តែច្រើនថាសិទ្ធិរំលូតកូនគឺជាអាទិភាពចម្បងនៅក្នុងការបោះឆ្នោតអាមេរិក និងព័ត៌មានផ្សេងទៀត។
អានបន្ត -
ស្ថាបនិកបក្សបេះដូងជាតិ លោក សៀម ភ្លុក នឹងចេញពីពន្ធនាគារនៅសប្តាហ៍នេះ
សមត្ថកិច្ចអះអាងថា ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងចេញពីពន្ធនាគារនៅថ្ងៃទី២៧ ខែតុលា ចុងសប្ដាហ៍នេះ ក្រោយលោកអនុវត្តទោសគ្រប់ចំនួន នៅក្នុងសំណុំរឿងក្លែងឯកសារ បង្កើតគណបក្សបេះដូងជាតិកន្លងទៅ។ ប៉ុន្តែគ្រួសារ និងមន្ត្រីសិទ្ធិមនុស្ស នៅតែចាត់ទុកការផ្ដន្ទាទោសសមាជិកបក្សជំទាស់ទាំងនោះឱ្យជាប់ឃុំចប់រយៈពេល២ឆ្នាំ៦ខែថាជារឿងមិនត្រឹមត្រូវ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អានបន្ត -
លោក អ៊ុំ សំអាន ថាបើលោក ហ៊ុន សែន ហែកឋិនទៅកម្ពុជាក្រោមព្រោះមនសិការជាតិ នោះត្រូវតែដកខ្លួនចេញពី CLV ដោយពិតប្រាកដ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា បើមេដឹកនាំបក្សកាន់អំណាចមានសុឆន្ទៈដង្ហែអង្គកឋិនទៅទឹកដីកម្ពុជាក្រោមដោយសុទ្ធចិត្ត និងស្នេហាជាតិ លោក ហ៊ុន សែន ត្រូវតែដកខេត្តខ្មែរទាំង ៤ ចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) ដោយពិតប្រាកដ និងដកហូតគម្រោងអភិវឌ្ឍន៍នានាក្រោមឆត្រ CLV ទាំងអស់ផងដែរ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ តុលា នេះថា ការដង្ហែអង្គកឋិនរបស់លោក ហ៊ុន សែន ទៅកាន់ទឹកដីកម្ពុជាក្រោមនៅពេលខាងមុខនេះ គ្រាន់តែជាល្បិចនយោបាយប្រជាភិថុតិដើម្បីបង្វែរសភាពការណ៍ពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) តែប៉ុណ្ណោះ។
អានបន្ត -
អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលមិនអាចបោសសម្អាតមន្ត្រីអសកម្មក្នុងពន្ធនាគារបានទេ បើមិនលុបបំបាត់អំពើពុករលួយ
អ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលមិនអាចបោសសម្អាតមន្ត្រីអសកម្មនៅក្នុងពន្ធនាគារអស់នោះទេ ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ។ ពួកគាត់អះអាងថា ភាពអសកម្មរបស់មន្ត្រីពន្ធនាគារ បង្កឱ្យមានភាពអយុត្តិធម៌ដល់ជនជាប់ឃុំ ខណៈអ្នកមានលុយទទួលបានកន្លែងរស់នៅសមរម្យ និងមានសេរីភាពជាងអ្នកជាប់ឃុំមនសិការ។ អ្នកឃ្លាំមើលបញ្ហាសង្គមសង្កេតឃើញថា បញ្ហាអំពើពុករលួយ និងភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែមួយចំនួននៅតែជាបញ្ហាចម្បងដែលធ្វើឱ្យមន្ត្រីពន្ធនាគារខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តអំពើស៊ីសំណូកនៅក្នុងពន្ធនាគារ។
អានបន្ត -
អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក
អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្រធានធនាគារពិភពលោក World Bank លោក Ajay Banga ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជានៅក្នុងរឿងបង្ក្រាប និងការគំរាមកំហែងក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់។ ចំណាត់ការលើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិទាំងនេះចង់ឃើញនោះគឺ ធនាគារពិភពលោកមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស។
អានបន្ត -
គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា អ្នកបោះឆ្នោតចំនួន ជាង១១ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ការប្រកាសរបស់ គ.ជ.ប ធ្វើឡើងនៅក្នុងកម្មវិធីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងគណបក្សនយោបាយនានាផងដែរ។
អានបន្ត -
អ្នកឃ្លាំមើល៖ ដំណើរទស្សនកិច្ចរបស់ប្រធាន USAID អាចរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា
នាយិកាទីភ្នាក់ងារ USAID អ្នកស្រី Samantha Power នឹងបំពេញទស្សនកិច្ចនៅកម្ពុជាចំនួនពីរថ្ងៃ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា អំពីកិច្ចការសំខាន់ៗមួយចំនួន ពាក់ព័ន្ធវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល និងបញ្ហាផ្សេងទៀតដូចជាអភិបាលកិច្ច និងសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (United States Agency for International Development) ឬហៅកាត់ថា USAID។ អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាយល់ថា អ្នកស្រីនាយិកាអាចនឹងផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលស្ថិតនៅជាក្តីបារម្ភរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងរងការរិះគន់ពីអ្នកនយោបាយជំទាស់មួយចំនួន។
អានបន្ត -
បើពលរដ្ឋចាញ់បោកក្រុមឧកញ៉ា ហើយនៅសម្ងំមិនចេញតវ៉ា «ពួកគាត់នឹងមិនទទួលបានដំណោះស្រាយឡើយ»
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើពលរដ្ឋចាញ់បោកប្រាក់ក្រុមហ៊ុនឧកញ៉ា និងអតីតឧកញ៉ាមួយចំនួន នៅតែសម្ងំស្ងៀម មិនចេញតវ៉ាដូចបច្ចុប្បន្ន នោះពលរដ្ឋរងគ្រោះនឹងមិនទទួលបានដំណោះស្រាយសមរម្យឡើយ ខណៈគ្រប់សំណុំរឿងឆបោក សុទ្ធតែមានព័ត៌មានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចជាន់ខ្ពស់ក្នុងរដ្ឋាភិបាល។ ការលើកឡើងនេះ ធ្វើឡើងស្របពេលប្រជាពលរដ្ឋដែលចាញ់ការឆបោកប្រាក់ ក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា ត្អូញត្អែរអំពីភាពយឺតយ៉ាវនៃដំណោះស្រាយ បន្ទាប់ពីក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលដឹកនាំដោយលោក គី តិច ជិតមួយឆ្នាំមកហើយ បានត្រឹមតែប្រាប់ពលរដ្ឋថា រង់ចាំអ្នករងគ្រោះទាំងអស់ទាំងជាង ១ម៉ឺន ២ពាន់នាក់ ដាក់ពាក្យបណ្ដឹងគ្រប់គ្នាសិន ខណៈពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាង ៣ពាន់នាក់រួចទៅហើយនោះ។
អានបន្ត -
គ.ជ.ប៖អ្នកបោះឆ្នោតដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង១១ម៉ឺននាក់
លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានចំនួន១១១,៨៨៩នាក់ ខណៈដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួន៩,៩៩២,៤២១នាក់ ក្នុងនោះស្ត្រីមានចំនួន៥,៣០៤,៨៥៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។
អានបន្ត -
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ថា ការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជាការដាក់សម្ពាធផ្លូវចិត្តលើគ្រួសារ
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ស្នើឱ្យតុលាការកំណត់ពេលវេលាជាក់លាក់ ដើម្បីប្រកាសសាលក្រម ក្នុងសំណុំរឿងប្ដីរបស់លោកស្រី ដោយលោកស្រីថា ការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជាការដាក់សម្ពាធផ្លូវចិត្តលើគ្រួសារ។ ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ លើកពេលប្រកាសសាលក្រមសំណុំរឿងប្ដីលោកស្រី តាំងពីខែសីហា មកដល់សព្វថ្ងៃ។
អានបន្ត -
សកម្មជនបរិស្ថានស្នើដល់អាជ្ញាធរឲ្យលើកទឹកចិត្តដល់អាជីវករ កាត់បន្ថយប្រើប្លាស្ទិកក្នុងពិធីបុណ្យអុំទូក
សកម្មជនបរិស្ថានស្នើដល់អាជ្ញាធរឲ្យលើកទឹកចិត្តដល់អាជីវករ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកវេចខ្ចប់ចំណីអាហារក្នុងពិធីបុណ្យអុំទូក។ ការស្នើសុំនេះធ្វើឡើងក្រោយពីពិធីបុណ្យអុំទូក និងតាំងពិព័រណ៍រយៈពេល៥ថ្ងៃ នៅខេត្តបាត់ដំបង បានបន្សល់ទុកកាកសំណល់ជាង១រយតោន។ សកម្មជនបរិស្ថានលើកឡើងថា ក្រោយបញ្ចប់ព្រឹត្តិការណ៍បុណ្យជាតិ ឬពិធីបុណ្យអុំទូកជាដើម តែងមានសំរាម និងកាកសំណល់ប្លាស្ទិកបន្សល់ទុកតាមទីសាធារណៈ ដែលប៉ះពាល់បរិស្ថាន សុខភាព សោភណភាពទីក្រុង អារម្មណ៍ភ្ញៀវទេសចរ ព្រមទាំងបង្កឲ្យមានក្លិនមិនល្អជាដើម។
អានបន្ត -
ការស្តារឡើងវិញនូវឧស្សាហកម្មកាត់ដេរ និងទេសចរណ៍របស់កម្ពុជា ក្រោយជំងឺកូវីដ១៩
ជំងឺរាតត្បាតកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ចទូទាំងពិភពលោក ហើយកម្ពុជាក៏មិនអាចគេចផុតដែរ។ ដោយសាររោងចក្រកាត់ដេរដ៏មមាញឹក និងឧស្សាហកម្មទេសចរណ៍ដ៏រស់រវើកដែលជាសរសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់ ប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាធំៗក្នុងអំឡុងពេលជំងឺរាតត្បាតនោះ។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពិភពលោកបានធូរស្បើយពីជំងឺរាតត្បាត ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាបាននិងកំពុងវិលត្រឡប់មកវិញជាបណ្តើរៗ ដោយការផលិតសម្លៀកបំពាក់និងទេសចរណ៍បង្ហាញសញ្ញានៃការងើបឡើងវិញ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ក៏ដោយ។
អានបន្ត -
លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន
ទិវាសិទ្ធិលំនៅឋានពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅអំឡុងខែតុលា។ នៅកម្ពុជា ប្រជាសហគមន៍ជាង៥០០នាក់ មកពីសហគមន៍ដីធ្លីចំនួន ១៣ បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅឆ្នាំ២០២៤នេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២២ខែតុលានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានថ្លែងថា អាជ្ញាធរមូលដា្ឋនខ្លះបានព្យាយាមហាមឃាត់មិនឱ្យប្រារព្ធកម្មវិធីនេះនៅកន្លែងខ្លះ។ តែអាជ្ញាធរមូលដ្ឋានខ្លះបានចូលរួមសហការ៕
អានបន្ត