កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
រដ្ឋាភិបាលណែនាំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩បន្ទាន់ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានណែនាំក្រសួងពាក់ព័ន្ធឱ្យរៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋដែលងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ចំនួន២០ម៉ឺននាក់បន្ថែមទៀត សម្រាប់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
អានបន្ត -
ស្រ្តីខ្មែរ៧នាក់ដែលរងគ្រោះដោយអំពើជួញដូរត្រូវបានជួយសង្រ្គោះនៅវៀតណាម
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយអន្តរាគមន៍ជួយសង្រ្គោះនិងបញ្ជូននារីខ្មែរចំនួន៧នាក់ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យវិលត្រលប់មកមាតុប្រទេសវិញ។
អានបន្ត -
អាមេរិកផ្ដល់ជំនួយជាង ៨៧ ម៉ឺនដុល្លារ ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ និងវិបត្តិនានានៅកម្ពុជា
ភ្នំពេញៈ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនដែលហៅកាត់ថា USAID បានផ្តល់ជំនួយចំនួន ៨៧៥ ០០០ ដុល្លារបន្ថែមដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានានៅកម្ពុជា។
អានបន្ត -
ស្រ្តីខ្មែរ៧នាក់ដែលរងគ្រោះដោយអំពើជួញដូរត្រូវបានជួយសង្រ្គោះនៅវៀតណាម
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយអន្តរាគមន៍ជួយសង្រ្គោះនិងបញ្ជូននារីខ្មែរចំនួន៧នាក់ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យវិលត្រលប់មកមាតុប្រទេសវិញ។
អានបន្ត -
ពលរដ្ឋ និងសង្គមស៊ីវិលរិះគន់តុលាការខេត្តមណ្ឌលគិរី រឿងដោះលែងជនសង្ស័យករណីឈូស ឆាយព្រៃសហគមន៍ទ្រង់ទ្រាយធំ
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីរិះគន់ តំណាងអយ្យការ និងតុលាការខេត្តនេះថា មិនយកចិត្តទុកដាក់ ចាត់វិធានការច្បាប់លើក្រុមឧក្រិដ្ឋជន និងអ្នកមានអំណាចដែលឈូសឆាយរំលោភយកដីព្រៃអភិរក្សខុសច្បាប់។ ការរិះគន់នេះធ្វើឡើង ក្រោយពីតុលាការសម្រេចដោះលែងមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីឈូសឆាយបំពានដីព្រៃសហគមន៍ទ្រង់ទ្រាយធំ កាលពីសប្ដាហ៍មុន។
អានបន្ត -
របាយការណ៍៖ កម្ពុជាបាត់បង់គម្របព្រៃឈើកន្លះលានហិកតាក្នុងរយៈពេលជាង១០ឆ្នាំ
អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង (Global Intiative Against Transnational Organized Crime) បានរកឃើញការបាត់បង់គម្របដើមឈើក្នុងទំហំ ៥៥៧.០០០ ហិកតា ដែលស្មើនឹងប្រមាណ ១១,៧% នៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងចន្លោះឆ្នាំ ២០០១ និងឆ្នាំ ២០១៨។
អានបន្ត -
បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្តីរំពឹងខ្លាំង បង្ខំឲ្យក្រុមហ៊ុនសើរើផែនការផលិតកម្មឡើងវិញ
ប្រេងឆៅបូមចេញពីតំបន់អប្សរានៃកម្ពុជា មានបរិមាណទាបជាងក្តីរំពឹងខ្លាំង នាំឲ្យផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគក្នុងកម្រិតធំ។ នេះបើតាមសេចក្តីប្រកាសបន្ទាន់របស់ក្រុមហ៊ុន Kris Energy ចុះផ្សាយនៅថ្ងៃទី៣១មីនា។ ក្រុមហ៊ុនរបស់សិង្ហបុរីមួយនេះ បញ្ជាក់ថា ខ្លួនកំពុងសើរើ និងពិនិត្យផែនការផលិតកម្មផលិតប្រេងនៅកម្ពុជាឡើងវិញ។
អានបន្ត -
អាជ្ញាធររាជធានីភ្នំពេញផ្អាកការធ្វើដំណើរចន្លោះពីម៉ោង៨យប់ដល់៥ភ្លឺរយៈពេល២សប្តាហ៍
អាជ្ញាធររាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍និងសកម្មភាពជួបជុំនានា នៅចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
អានបន្ត -
«ក្រុងបូកគោ» នឹងធ្វើឱ្យមានកំណើនទីផ្សារអចលនទ្រព្យ និងការវិនិយោគ
ភ្នំពេញៈ តំបន់ជាប់មាត់សមុទ្រ និងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ខេត្តកំពតនឹងក្លាយជាក្រុងមាត់សមុទ្រថ្មីមួយដែលមានការរីកចម្រើនលើគ្រប់វិស័យ បន្ទាប់ពីរដ្ឋាភិបាលសម្រេចកាត់យកឃុំចំនួន ៣ នៃស្រុកទឹកឈូ ទៅបង្កើត «ក្រុងបូកគោ»។
អានបន្ត -
ស្ថាប័នអន្តរជាតិរកឃើញកម្ពុជាបាត់បង់ព្រៃការពារជាង ៥សែនហិកតារ
អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បានផ្សាយរបាយការណ៍ស្រាវជ្រាវ ថ្មីមួយរកឃើញថា កម្ពុជាបាត់បង់គម្របដើមឈើក្នុងតំបន់ការពារធម្មជាតិជាង ៥សែនហិកតារ (៥៥៧.០០០) ឬស្មើនឹងជិត ១២% (១១,៧%) ក្នុងចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០១៨។ អង្គការនេះថា ការថយចុះទំហំព្រៃឈើនេះ បង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជនជាតិដើមភាគតិចដែលពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ។
អានបន្ត -
ជនដែលបង្កើត Facebook ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងឡូហ្គូទូរទស្សន៍ជាតិកម្ពុជា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន
(ភ្នំពេញ)៖ បុរសម្នាក់បង្កើតគណនី Facebook ក្លែងក្លាយហើយប្រើប្រាស់ឈ្មោះ និងឡូហ្គូរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។
អានបន្ត -
លោកស្រីមួរ សុខហួរ៖ការចុះចូលជាមួយបក្សកាន់អំណាចរបស់យុវជនអតីតបក្សប្រឆាំង ព្រោះមានការលំបាកក្នុងគ្រួសារ
សកម្មជនលេចធ្លោររបស់អតីតគណបក្សសង្រ្គោះជាតិ៣រូបកាលពីថ្ងៃពុធបានសម្រេចចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ពួកគេទាំង៣នាក់ ត្រូវបានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្រកាសទទួលស្គាល់ជាសមាជិកពេញសិទ្ធិហើយកាលពីម្សិលមិញនេះ។ ចំពោះបញ្ហានេះ លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងថា មូលហេតុដែលពួកគេសម្រេចចិត្តយ៉ាងដូច្នេះ គឺព្រោះតែមានបញ្ហាលំបាកនៅក្នុងគ្រួសារ។
អានបន្ត -
កម្ពុជាច្រានចោលរបាយការណ៍អាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សនាឆ្នាំ ២០២០ ហើយបានហៅរបាយការណ៍ដែលទើបចេញផ្សាយថាបានបង្កប់ន័យនយោបាយ ដែលមិនបង្ហាញពីភាពជាក់ស្តែងនៅកម្ពុជា ខណៈរដ្ឋាភិបាលបានខិតខំលុបបំបាត់និទ្ទណ្ឌភាព និងស្តារសិទ្ធិមនុស្ស។
អានបន្ត -
តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩ជារឿងចាំបាច់ដែរឬទេ?
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុងមួយទៀតនៅក្នុងខេត្តកំពត ដោយមានឈ្មោះថា ក្រុងបូកគោ។ នេះបើយោងអនុក្រឹតរដ្ឋាភិបាលចុះនៅថ្ងៃទី១០មីនាឆ្នាំ២០២១។ បើតាមអនុក្រឹត ក្រុងបូកគោនឹងមានសង្កាត់ចំនួន៣ ដែលកាត់ចេញពីស្រុកទឹកឈូខេត្តកំពតផ្ទាល់ រួមមានសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ជាការកត់សម្គាល់ ការបង្កើតក្រុងថ្មីនាពេលនេះ ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជាកំពុងតែទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសហគមន៍។ តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩នេះជារឿងចាំបាច់ដែរឬទេ?
អានបន្ត -
យុវតីម្នាក់រស់នៅជីវិតដោយមិនបង្កើតសំណល់ និងសង្ឃឹមអ្នកដទៃចូលរួមដូចគ្នា
កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។
អានបន្ត -
Blog: អត្តសញ្ញាណភេទ (LGBTQ+) របស់អ្នកស្រឡាញ់ភេទដូចគ្នាដែលអ្នកគួរតែដឹង!
មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទដូចគ្នាមានតែបុរសស្រឡាញ់បុរសដូចគ្នា ឬស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះមានការរកឃើញនូវអត្តសញ្ញាណជាច្រើនដែលយើងមិនអាចស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវអក្សរឡាតាំង LGBTQ+ ដែលជាស្តង់ដាររួមមួយដើម្បីកំណត់សម្គាល់ភេទនៃមនុស្សស្ថិតក្នុងក្រុមស្រឡាញ់ភេទដូចគ្នាដែលលោកអ្នកគួរតែយល់ដឹង។
អានបន្ត -
បុគ្គលិក Naga World៖ ផ្ទះបង់រំលោះប្រឈមនឹងការរឹបអូស
បុគ្គលិកបម្រើការងារក្រុមហ៊ុន Naga World ត្អូញត្អែរថា ខ្លួនរួមនឹងមិត្តរួមការងារកំពុងប្រឈមនឹងការរឹបអូសផ្ទះបង់រំលោះ ព្រោះក្រុមហ៊ុនកាត់បន្ថយម៉ោងការងារក្នុងបរិបទកូវីដ១៩ដែលនាំឲ្យបាត់បង់ចំណូលយ៉ាងច្រើន។ នៅចំពោះមុខឧបសគ្គនេះបុគ្គលិករូបនេះត្រៀមស្នើការអនុគ្រោះជាថ្មីទៅភាគីពាក់ព័ន្ធ ព្រោះកន្លងមកទាំងធនាគារ និងក្រុមហ៊ុនអចលនទ្រព្យខ្លះមិនបានយោគយល់អាធ្យាស្រ័យឡើយ ហើយធនាគារមួយចំនួនទៀតបានអនុវត្តលក្ខខណ្ឌអនុគ្រោះដែរ តែមានលក្ខណៈដាក់បន្ទុកបន្ថែមលើបញ្ហាជីវភាពពួកគេទៅវិញ។ បុគ្គលិករូបនេះ សង្ឃឹមថាលក្ខណ្ឌអនុគ្រោះថ្មីស្នើដោយរដ្ឋាភិបាលកាលពីថ្មីៗនេះ នឹងអាចឲ្យក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ ផ្តល់ការអនុគ្រោះណាមួយដែលល្អប្រសើរជាងលើកមុន។
អានបន្ត -
អ្នកសារព័ត៌មាន២នាក់ត្រូវគេវាយពេលចុះយកព័ត៌មាននៅវង់ល្បែងមួយកន្លែង
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានចំនួនបីនាក់បានចុះទៅយកព័ត៌មាននិងផ្តិតយករូបភាពនៅទីតាំងមួយកន្លែង ស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ទីតាំងនោះមានគេលេងល្បែងស៊ីសង។
អានបន្ត -
អភិបាលក្រុងភ្នំពេញដាក់បទបញ្ជាឲ្យនគរបាលនិងកងរាជអាវុធហត្ថអនុវត្តបម្រាមគោចរថ្ងៃនេះ
លោកអភិបាលក្រុងភ្នំពេញ ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថទាំងអស់ក្នុងខណ្ឌទាំង១៤ អនុវត្តបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ដែលនឹងចាប់ផ្តើមថ្ងៃនេះ ខណៈមានការរាលរាលនៃព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈ។
អានបន្ត -
ពលរដ្ឋកម្ពុជាបន្តស្លាប់ដោយកូវីដ១៩ ខណៈរដ្ឋាភិបាលបង្កើនការរឹតត្បិតសកម្មភាព
អ្នកជំងឺជាស្ត្រីចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
អានបន្ត