កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
លោក ជិន ម៉ាលីន៖ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស មិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅថ្ងៃនេះ លោក ជិន ម៉ាលីន បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយនឹងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក វីទីត មុនថាប៊ន ដោយជជែកអំពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា មួយរយៈចុងក្រោយ។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា កិច្ចពិភាក្សាមានការស្វែងយល់ពីគ្នាទៅវិញទៅមក។ បញ្ហាខ្វែងគំនិតគ្នាមួយចំនួនវិញ លោក ជិន ម៉ាលីន បានសើ្នអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ថាមិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមចូលរួមការបោះឆ្នោត
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាចូលរួមការបោះឆ្នោតឃុំសង្កាត់ ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណាដែលគិតគូរពីផលប្រយោជន៍របស់ពួកគេ។
អានបន្ត -
លោក ថាច់ សេដ្ឋា៖ សាររបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាការគំរាមកំហែងគណបក្សភ្លើងទៀន
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននៅថ្ងៃសុក្រម្សិលមិញ បានជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីកង្វល់មួយចំនួនទាក់ទងនឹងបរិយាកាសនយោបាយ។ តែជាមួយគ្នានេះ ភាគីក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាងមួយចំនួន ដែលសង្ស័យថាគណបក្សភ្លើងទៀនបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ លោក ថាច់ សេដ្ឋា បានឆ្លើយតបថា សាររបស់អ្នកនាំពាក្យពេលនេះ ជាការគំរាមកំហែងដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀន ខណៈដែលការបោះឆ្នោតខិតជិតមកដល់។
អានបន្ត -
អាជ្ញាធរថៃចាប់បញ្ជូនពលករកម្ពុជាជាង ២០០ នាក់ ដែលឆ្លងដែនខុសច្បាប់មកកម្ពុជា
បាត់ដំបងៈ អាជ្ញាធរថៃចាប់បញ្ជូនពលករចំណាកស្រុកកម្ពុជាចំនួន ២២៨ នាក់ ក្នុងនោះកុមារ ៤២ នាក់ ដែលឆ្លងដែនខុសច្បាប់មកកាន់កម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៅថ្ងៃទី ១៨ ខែមីនា។ នេះបើយោងតាមហ្វេសប៊ុកទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក។
អានបន្ត -
ក្រសួង រកឃើញការទិញ-លក់ដីសមូហភាពជនជាតិដើមភាគតិច ដោយមានការចូលដៃពីអាជ្ញាធរ
រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានកត់សម្គាល់ឃើញថា ដីមួយចំនួនរបស់សហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួចមកហើយ ត្រូវបានគេទិញ-លក់ ដោយមានការព្រមព្រៀង និងមានការបញ្ជាក់ដឹងឮពីអាជ្ញាធរមូលដ្ឋានមួយចំនួន។ នេះបើតាមលិខិតរបស់លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងដែនដី ដែលផ្ញើជូនប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីតាមបណ្តាខេត្ត។
អានបន្ត -
កូដករណាហ្គាវើលដ៍មិនបញ្ឈប់ការធ្វើកូដកម្មដាច់ខាត បើតុលាការមិនទម្លាក់បទចោទលើតំណាងសហជីព
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មទាមទារសិទ្ធិការងារ បានបញ្ជាក់ពីជំហរបស់ពួកគេយ៉ាងដាច់ខាតថា ពួកគេនឹងមិនបញ្ឈប់ការធ្វើកូដកម្មឡើយ បើតុលាការមិនព្រមទម្លាក់បទចោទប្រកាន់មកលើតំណាងរបស់ពួកគេ។
អានបន្ត -
តុលាការផ្តន្ទាទោស លោក សម រង្ស៊ី និងអ្នកនយោបាយបក្សប្រឆាំង២០នាក់ ពី៥ទៅ១០ឆ្នាំ
សមាជិកគណបក្សប្រឆាំងចំនួន២១នាក់ រួមទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការជំនុំជម្រះជាបន្តបន្ទាប់ដែលក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថា ជារឿងនយោបាយ។
អានបន្ត -
ការអភិវឌ្ឍព្រលានយន្តហោះខ្នាតធំនៅតែបន្ត ទោះបីមានការប្រឆាំងពីអ្នកស្រុក
រួសារដែលរងផលប៉ះពាល់ ដោយការកសាងអាកាសយានដ្ឋានភ្នំពេញដ៏ធំថ្មីមួយ បដិសេធមិនផ្លាស់ប្តូរទីលំនៅទៅកាន់ដីថ្មីដែលត្រូវបានបែងចែកឱ្យពួកគេ ហើយកំពុងទាមទារសំណងជាប្រាក់បន្ថែមទៀតចំពោះការដែលពួកគេត្រូវបានបណ្តេញចេញដោយបង្ខំ។
អានបន្ត -
មេធាវី៖ ការផ្តន្ទាទោសថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ ជារឿងអយុត្តិធម៌
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី រួមនឹងមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងចំនួន ៦រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ និងចេញដីកាចាប់ខ្លួន។ មេធាវីការពារក្តីក្នុងសំណុំរឿងនេះ បានសម្តែងការខកចិត្ត និងថាការសម្រេចរបស់តុលាការគឺមិនបានផ្តល់យុត្តិធម៌។
អានបន្ត -
តុលាការផ្តន្ទាទោសថ្នាក់ដឹកនាំនិងសកម្មជនCNRPចំនួន២១នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី៥ទៅ១០ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចំនួន ២១នាក់ឱ្យជាប់ពន្ធនាគារ ចន្លោះពី៥ឆ្នាំ ទៅដល់១០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និងរួមគំនិតក្បត់»។
អានបន្ត -
ជាតិចៅក្រមស៊ើបសួរសម្រេច ដោះលែងសហជីពណាហ្គាវើលដ៍៣រូបទៀត ឱ្យនៅក្រៅឃុំបណ្ដោះអាសន្
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ បានសម្រេចដោះលែងមេដឹកនាំសហជីព៣រូបទៀត ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១៧ មីនានេះ ។ សហជីព៣រូបនេះ រួមមានលោក សេង វណ្ណារិទ្ធ លោក សៅ សម្បត្តិ និងលោកជួប ចាន់ណាត ។
អានបន្ត -
សហមេធាវីលោក កឹម សុខា បន្តស្នើសុំឱ្យចៅក្រមជំនុំជម្រះកុំពន្យារពេលសវនាការរឿងក្តីលោក កឹម សុខា តទៅទៀត
ភ្នំពេញៈ សហមេធាវីរបស់លោក កឹម សុខា ស្នើសុំចៅក្រមជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កុំពន្យារពេលសវនាការបន្តទៀត ក្រោយពីត្រូវបានពន្យារពេលចំនួន ២ លើកក្រោមហេតុផល តំណាងអយ្យការ ឬអ្នកផ្សេងមានវិជ្ជមានកូវីដ ១៩ ដោយលើកឡើងថា ការពន្យារពេលនេះ វានឹងធ្វើឱ្យមានការអូសបន្លាយពេលវេលាកាន់តែយូរ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ។
អានបន្ត -
ខ្មែរ | ព័ត៌មានថ្មីៗ | សិទ្ធិមនុស្ស HRW៖ ការកាត់ទោសសកម្មជនបក្សប្រឆាំងទាំងហ្វូង ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ
ពាក់ព័ន្ធនឹងការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសថា ការកាត់ទោសនេះ ជារឿងអយុត្តិធម៌ ដែលគ្មានភស្តុតាងច្បាស់លាស់ ត្រឹមត្រូវ និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ ក្នុងគោលបំណងប្រឆាំងគូប្រជែងនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។
អានបន្ត -
សមាជិកសហជីពណាហ្គា៣នាក់ទៀត ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញនៅល្ងាចនេះ
ថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) បានឱ្យដឹងថា សមាជិកសហជីពចំនួន៣នាក់ទៀត ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
រដ្ឋមន្រ្តីការងារ ជម្រាបអ្នកជំនាញសិទ្ធិមនុស្ស UN ថា កម្ពុជា មិនមានការងារដោយបង្ខំទៀតឡើយ
តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការសហការជាមួយគម្រោងស្តីពីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទប់ស្កាត់មិនឲ្យមានការងារដោយបង្ខំទៀតទេ ហើយការប្រើប្រាស់ពលកម្មកុមារ ក៏ត្រូវបានទប់ស្កាត់ដែរ។ នេះជាការអះអាងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្នុងជំនួបជាមួយលោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
អានបន្ត -
ពលរដ្ឋខណ្ឌឫស្សីកែវរកអន្តរាគមន៍ពីរដ្ឋសភានិងបក្សប្រជាជន ជំរុញឱ្យមានបណ្ណកម្មសិទ្ធិដីធ្លី
ពលរដ្ឋជាច្រើនគ្រួសារនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា និងគណបក្សប្រជាជនកម្ពុជា ឱ្យជួយជំរុញអាជ្ញាធរពាក់ព័ន្ធចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ។
អានបន្ត -
តុលាការក្រុងភ្នំពេញកាត់ក្ដីមន្ត្រីបក្សប្រឆាំង២១នាក់ដាក់ពន្ធនាគារម្នាក់៥ឆ្នាំ និង១០ឆ្នាំពីបទញុះញង់និងរួមគំនិតក្បត់
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន២១នាក់ ដាក់ពន្ធនាគារ ៥ ឆ្នាំ និង ១០ ឆ្នាំ ប៉ុន្តែមនុស្សមួយចំនួន តុលាការឱ្យអនុវត្តទោស៣ឆ្នាំ៨ខែ ហើយទោសដែលនៅសល់ព្យួរ ក្នុងបទចោទ «ញុះញង់ និងរួមគំនិតក្បត់» នៅព្រឹកថ្ងៃទី១៧ ខែមីនា។សាច់ញាតិជនជាប់ឃុំបានប្រតិកម្មនឹងការសម្រេចក្ដីនេះថា អយុត្តិធម៌មិនអាចទទួលយកបានឡើយ។
អានបន្ត -
អាជ្ញាធរខេត្តព្រះសីហនុបញ្ជូនមនុស្ស១០នាក់ទៅតុលាការពាក់ព័ន្ធការទន្ទ្រានដីព្រៃក្នុងតំបន់ការពារ
អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជូនមនុស្ស១០នាក់ទៅតុលាការ ក្រោយពលរដ្ឋទាំងនោះធ្វើសកម្មភាពចូលកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។
អានបន្ត -
ជិត៦ឆ្នាំមកនេះ មន្រ្តីអាដហុកថាការទទួលបានយុត្តិធម៌រឿងសូកប៉ាន់សាក្សីស្ថិតក្នុងភាពមិនច្បាស់លាស់
នំពេញ — មន្រ្តី និងអតីតមន្រ្តីអាដហុកមួយចំនួនលើកឡើងនៅថ្ងៃពុធនេះថា ពួកគេមិនមានក្តីសង្ឃឹមច្រើនក្នុងការទទួលបានយុត្តិធម៌ពីសវនាការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍លើសំណុំរឿងសូកប៉ាន់សាក្សីដែលពួកគេបានប្តឹងមិនសុខចិត្តនឹងការកាត់ទោសរបស់តុលាការក្រុងភ្នំពេញតាំងពីចុងឆ្នាំ២០១៨នោះទេ។
អានបន្ត -
ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ចោទក្រុមហ៊ុនឯកជនមួយថាឈូសឆាយដីអាស្រ័យផលរបស់ពួកគេ
ជនជាតិដើមភាគតិចនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនឯកជនមួយថាបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃអាស្រ័យផលរបស់ពួកគេ។
អានបន្ត