កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
ក្រុមអ្នកធ្វើការងារសង្គម ជួបជុំគ្នាហូបអាហារសាមគ្គី និងប្ដេជ្ញាបន្តសកម្មភាពដោយគ្មានការភ័យខ្លាច
សកម្មជនសង្គមច្រើនក្រុម នឹងរួបរួមគ្នាជាក្រុមធំតែមួយ ដើម្បីធ្វើសកម្មភាពរួមគ្នាជាទ្រង់ទ្រាយធំ និងដោយគ្មានការភ័យខ្លាច។ ការតាំងចិត្តនេះធ្វើឡើងក្នុងកម្មវិធីជួបជុំគ្នាហូបអាហារសាមគ្គីនៅថ្ងៃទី៦ ខែធ្នូ។ សង្គមស៊ីវិល ថាការរួបរួមគ្នាជាក្រុមធំនេះ នឹងជួយឲ្យការតវ៉ារបស់ពួកគាត់មានប្រសិទ្ធភាពល្អ។
អានបន្ត -
អភិបាលខេត្តកំពង់ធំ ណែនាំពលរដ្ឋរក្សាបណ្ណកម្មសិទ្ធិដីធ្លី ក្នុងការធានាសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី
(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងណែនាំពលរដ្ឋរក្សាបណ្ណកម្មសិទ្ធិដីធ្លី ក្នុងការធានាសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។
អានបន្ត -
លោក គួច ចំរើន ឱ្យមន្ត្រីស្រាវជ្រាវសាវតារ អ្នកកាន់កាប់ដីខុសច្បាប់
ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកត្រូវបន្តស្រាវជ្រាវសាវតារអ្នកកាន់កាប់ដីខុសច្បាប់ និងកាយព្រំការពារដីសម្បទានសង្គមកិច្ចឱ្យបានច្បាស់លាស់ និងត្រូវបង្កើតក្រុមការងារចុះ ស្រាវជ្រាវ រុករកដីអតីតយុទ្ធជន ដែលមានការពាក់ព័ន្ធជាមួយអង្គការវ៉ាយអេដផងដែរ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុកាលពីថ្ងៃទី ៣ ខែធ្នូ។
អានបន្ត -
ខ្មែរ | ព័ត៌មានថ្មីៗ | សិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិលផ្សព្វផ្សាយបញ្ហាសិទ្ធិសេរីភាព ១០ថ្ងៃ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ
ក្រុមអង្គការសង្គមស៊ីវិលរួមគ្នាផ្សព្វផ្សាយបញ្ហាសិទ្ធិសេរីភាពរយៈពេល១០ថ្ងៃដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ ខាងមុខនេះ។ ពួកគេស្នើឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពពលរដ្ឋ ក៏ដូចជាផ្ដល់ឱកាសដល់យុវជនក្នុងការចូលរួមចំណែកជួយសង្គមជាតិទៅតាមគោលការណ៍ប្រជាធិបតេយ្យ។
អានបន្ត -
ពលរដ្ឋជាច្រើនគ្រួសារព្រមានតវ៉ាមុខសាលាឃុំអំពៅព្រៃរាល់ថ្ងៃ បើគ្មានដំណោះស្រាយរឿងដីធ្លី
ពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានតវ៉ាមុខសាលាឃុំរាល់ថ្ងៃ ប្រសិនបើនៅតែពុំមានដំណោះស្រាយរឿងសំណងផលប៉ះពាល់ដីធ្លី ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC។
អានបន្ត -
បទល្មើសព្រៃឈើបន្តកើតឡើងឥតថមថយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ
ប្រជាសហគមន៍ និងសមកម្មជនបរិស្ថាន រកឃើញបទល្មើសព្រៃឈើបន្តកើតឡើងឥតថមថយឡើយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ ដែលកំពុងរងការបាត់បង់គម្របព្រៃឈើគួរឱ្យបារម្ភ។
អានបន្ត -
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយថាកំពុងស៊ើបអង្កេតអ្នកទន្ទា្រនដីព្រៃលិចទឹកខេត្តកំពង់ឆ្នាំងនិងកំពង់ធំ
មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយACU អះអាងថា ស្ថាប័នខ្លួនកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលមន្ត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀតបានកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំនាពេលកន្លងមក។
អានបន្ត -
Q&A បញ្ហាប្រឈមរបស់សកម្មជនបរិស្ថានអង្គការមាតាធម្មជាតិ
យ៉ាងហោចណាស់សកម្មជនអង្គការមាតាធម្មជាតិចំនួន៥រូប កាលពីខែឧសភា ឆ្នាំ២០២១ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ចំនួន៤លាន ពីបទញុះញង់ និងសមគំនិតទាក់ទងនឹងរឿងបរិស្ថាន។
អានបន្ត -
ភាពទាល់ច្រកជុំវិញការបញ្ឈប់បុគ្គលិកណាហ្គាវើលដ៍ បន្ទាប់ពីមេដឹកនាំសហជីពជួបមន្ត្រីក្រសួងការងារ
កិច្ចប្រជុំរវាងក្រសួងការងារនិងសហជីពតំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានបោះជំហានទៅមុខបន្តិចបន្តួចកាលពីថ្ងៃសុក្រ ហើយបានបញ្ចប់ទៅវិញ ដោយបុគ្គលិកកាស៊ីណូដែលត្រូវបានបញ្ឈប់ពីការងារបានប្តេជ្ញាថា នឹងបន្តធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងខែនេះបើមិនមានដំណោះស្រាយ។
អានបន្ត -
ក្រសួងរៀបចំដែនដី ឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតស្នើសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប
ពោធិ៍សាត់ៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅថ្ងៃទី ៥ ខែធ្នូ បានចេញវិធានការ ឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតស្នើសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចហើយកាលពីមុន។
អានបន្ត -
លោក ជា សុផារ៉ា ប្រាប់អាជ្ញាធរខេត្តពោធិ៍សាត់ដកហូតដីក្នុងតំបន់បឹងទន្លេសាបនិងបញ្ជូនជនល្មើសទៅតុលាការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់អាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវចេញលិខិតបដិសេធលើឯកសារទិញលក់ដីនៅក្នុងតំបន់បឹងទន្លេសាបទាំងអស់ ដោយដកហូតដីខុសច្បាប់ទាំងនោះជូនរដ្ឋវិញ និងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការចាត់វិធានការច្បាប់។
អានបន្ត -
Q&A ជាមួយលោកប៉ា ចាន់រឿន អំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
លោកប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាននិយាយថាប្រជាធិបតេយ្យគឺជាប្រព័ន្ធ ឬក៏របបនយោបាយដែលផ្តល់សិទ្ធិអំណាចឱ្យប្រជាពលរដ្ឋជាធំមានអំណាចក្នុងដៃដើម្បីជ្រើសរើសតំណាងរបស់ខ្លួន ហើយលទ្ធិប្រជាធិបតេយ្យនេះក៏បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូររបបនយោបាយសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី បើកឱកាសឱ្យប្រទេសអាចរកស៊ីជួញដូរជាមួយប្រទេសផ្សេងៗផងដែរ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅម៉ាឡេស៊ីបារម្ភពីសុវត្ថិភាពក្រោយពួកគេទទួលរងការគំរាមកំហែង
សកម្មជនបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី ព្រួយបារម្ភពីសុវត្ថិភាព ក្រោយពួកគេទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន។ ពួកគេយល់ថា ទង្វើបែបនេះ គឺជាសញ្ញាគ្រោះថ្នាក់បន្ថែមទៀតដល់ជនភៀសខ្លួននយោបាយដែលកំពុងតស៊ូនៅក្រៅប្រទេស ដើម្បីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចចាត់ទុកអ្នកគាំទ្រសកម្មភាពគណបក្សសង្គ្រោះជាតិ គឺជាសកម្មភាពខុសច្បាប់ដែលរដ្ឋាភិបាលត្រូវចាត់វិធានការតាមដែលអាចធ្វើទៅបាន ហើយមិនខ្វល់ពួកគេទទួលឋានៈជាជនភៀសខ្លួនឡើយ។
អានបន្ត -
ក្រុមការងារអន្តរក្រសួង ទុកពេលឱ្យកសិករនៅពោធិ៍សាត់ប្រមូលផលស្រូវ និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ
ភ្នំពេញ៖ ក្រោយចុះពិនិត្យទីតាំងដីដែលត្រូវបានទន្រ្ទានក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ធ្នូនេះ ក្រុមការងារអន្តរក្រសួង សម្រេចទុកពេលឱ្យកសិករប្រមូលផលដំណាំស្រូវ និងត្រូវប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។ ក្រៅពីទុកពេលឱ្យប្រជាកសិករប្រមូលផល ក្រុមការងារអន្តរក្រសួង ក៏ណែនាំដល់អាជ្ញាធរឃុំ ស្រុក នៃខេត្តពោធិ៍សាត់ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងបញ្ជាឱ្យជនល្មើសរំលោភដីព្រៃលិចទឹក ត្រូវដាំដើមឈើឡើងវិញ។
អានបន្ត -
ក្រុមសិទ្ធិមនុស្ស រិះគន់ចំណាត់ការនាយករដ្ឋមន្រ្តី«សារភាពរួចខ្លួន» រឿងទន្រ្ទានដីបឹងទន្លេសាប
ភ្នំពេញ — ចេញមុខសារភាព រួចផុតពីការវាយខ្នោះ។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងករណីទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប ដែលលោកបានបញ្ជាកាលចុងសប្តាហ៍មុន ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចុះស្រាវជ្រាវ ដកហូតដី និងចាប់ខ្លួនអ្នកទន្រ្ទានដីអភិរក្សនៅគ្រប់ខេត្តជាប់បឹងទន្លេសាប។
អានបន្ត -
បទយកការណ៍៖ ជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមរើខ្លួនពីការរៀបការនៅវ័យក្មេង
មានដើមកំណើតជាជនជាតិដើមភាគតិចព្រៅ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២A1 ជាបណ្ដុំសិស្សពូកែនៅវិទ្យាល័យសម្ដេចឳសម្ដេចម៉ែ នាខេត្តរតនគិរី កញ្ញា ពុន ស៊ីថា សុខចិត្តបែកពីឳពុកម្ដាយ មកស្នាក់នៅអន្តេវាសិកដ្ឋាន(ក្នុងសាលា) ដើម្បីបន្តការសិក្សា ដើម្បីស្វែងរកជំនាញសម្រាប់អនាគត។
អានបន្ត -
ព្រះសង្ឃខ្មែរមួយអង្គត្រូវបានអាជ្ញាធរថៃដោះលែង និងកំពុងស្នាក់នៅកន្លែងមានសុវត្ថិភាពហើយ
ព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានអាជ្ញាធរថៃចាប់ផ្សឹកកាលពីយប់ថ្ងៃទី១ ខែធ្នូ ត្រូវបានអាជ្ញាធរថៃដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញហើយ ហើយបច្ចុប្បន្នកំពុងស្នាក់នៅទីកន្លែងមួយដែលមានសុវត្ថិភាពនិងត្រៀមចេញទៅកាន់ប្រទេសទីបី។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងស្នងតំណែងនាយករដ្ឋមន្ត្រី
មេដឹកនាំបក្សកាន់អំណាច ប្រកាសជាផ្លូវការគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ស្នងតំណែងរបស់លោកទៅថ្ងៃអនាគត និងបានច្រានចោលការចោទពីការគំរាមកំហែងដើម្បីបំបែកក្បាលម៉ាស៊ីនដឹកនាំរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។
អានបន្ត -
សកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ត្រូវអាជ្ញាធរថៃចាប់ផ្សឹកព្រះកាយត្រៀមបញ្ជូនមកកម្ពុជា
អតីតសកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ព្រះនាម បូរ បេត ត្រូវបានអាជ្ញាធរថៃចាប់ព្រះកាយផ្សឹក កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីព្រះអង្គភៀសព្រះកាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន។
អានបន្ត -
សម្តេចតេជោ ប្រកាសឲ្យឈប់និយាយរឿងកំពង់ផែរាម និងឈប់ឲ្យទៅទស្សនកិច្ចទីនេះទៀត
ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ចនៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះ មិនមែនជាកន្លែងចោរលួច ចោរប្លន់នោះទេ ។
អានបន្ត