កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ប្រមុខការទូតកម្ពុជា ប្ដេជ្ញាពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជាមួយចិន
ប្រមុខការទូតកម្ពុជា ប្ដេជ្ញាពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជាមួយចិន បើទោះជាកន្លងមក មានការរិះគន់ថា ចិនកំពុងប្រើយន្តការនេះ ដើម្បីគ្រប់គ្រងការចែករំលែកផលប្រយោជន៍ និងសន្តិសុខទឹកនៅតំបន់ទន្លេមេគង្គទាំងមូលក៏ដោយ។
អានបន្ត -
ពលរដ្ឋ ២៤គ្រួសារនៅខេត្តសៀមរាបចោទអាជ្ញាធរអប្សរារំលោភយកដីស្រែចម្ការពួកគាត់
ពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបចោទ អាជ្ញាធរអប្សរាថា រំលោភយកដីពួកគាត់ទំហំ ៩៦ហិកតារ ដើម្បីបង្កើតភូមិធម្មជាតិទាក់ទាញភ្ញៀវទេសចរ។ ក្រុមពលរដ្ឋទាំងនោះចាត់ទុកទង្វើរបស់អាជ្ញាធរអប្សរាថា ធ្វើបាបពលរដ្ឋយ៉ាងអយុត្តិធម៌។
អានបន្ត -
ជំងឺកូវីដ-១៩ ឆ្លងរាលដាលដល់ខេត្តត្បូងឃ្មុំ ខណៈអាជ្ញាធររកមិនទាន់ឃើញប្រភពចម្លង
អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាលើកដំបូងលើមន្រ្តីនគរបាលខេត្តម្នាក់ បន្ទាប់ពីអ្នកជំងឺលេចចេញរោគសញ្ញា ហើយទៅស្វែងរកការព្យាបាលនៅគ្លីនិកឯកជន២កន្លែង មុននឹងយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩នេះ។
អានបន្ត -
ក្រសួងសម្រេចយករាជធានីភ្នំពេញ និងខេត្ត ៤ ទៀត ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចយករាជធានី និងខេត្តចំនួន ៤ សម្រាប់កំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
អានបន្ត -
ក្រសួងវប្បធម៌ថាគំរោងអភិរក្ស «បឹងអច្ឆរិយៈអង្គរ» មិនអាចអនុវត្តបានទេ
ក្រសួងវប្បធម៌ប្រកាសថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុនណាហ្គា គ្រុប (Naga Group) ប៉ះពាល់ដល់តំបន់អង្គរដែលបានចុះបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ថា គំរោងអភិរក្ស «បឹងអច្ឆរិយៈអង្គរ» នេះ មិនអាចអនុវត្តបានទេ។
អានបន្ត -
ពលរដ្ឋរស់នៅជាយក្រុងភ្នំពេញខ្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំង
លោក ជឿន សំអុល កំពុងអាំងសាច់គោនៅចិញ្ចើមផ្លូវ ខណៈរថយន្តកំពុងមមាញឹកដឹកទឹកដាក់តាមផ្ទះអ្នកភូមិ ស្របពេលបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋត្រូវបានទុកចោលដោយសារតែពុំមានទឹក។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន២៩នាក់បន្ថែមទៀត ខណៈជាសះស្បើយ៣៤នាក់
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន២៧នាក់ និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
អានបន្ត -
បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ស្ថិតក្រោមការសួរនាំ មុនបញ្ជូនទៅកាន់តុលាការ
(ភ្នំពេញ)៖ បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតក្រោមការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនបញ្ជូនទៅកាន់តុលាការ អាចនៅល្ងាចថ្ងៃនេះ ឬក៏ថ្ងៃស្អែក។
អានបន្ត -
ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តសៀមរាប ស្នើនាយករដ្ឋមន្ត្រីជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ
ប្រជាពលរដ្ឋចំនួន២៤គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្នើប្រមុខរដ្ឋាភិបាល ជួយអន្តរាគមន៍រកដំណោះស្រាយរឿងដីធ្លីរបស់ពួកគាត់ ដោយពួកគាត់ចោទអាជ្ញាធរជាតិអប្សរា ថាបានឈូសឆាយរំលោភយកដីរបស់ពួកគាត់ដោយមិនបានផ្តល់សំណងសមរម្យ។
អានបន្ត -
គណបក្សនយោបាយនានាត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២
អំឡុងនៃពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ គណបក្សនយោបាយផ្សេងៗបានចាប់ផ្តើមជ្រើសរើសបេក្ខជនដែលមានសក្តានុពលដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាច ខណៈគណបក្សតូចៗមួយចំនួនរំពឹងថានឹងមានបេក្ខជនតិចជាងមុន។
អានបន្ត -
លោក ផែង វណ្ណៈ ប្រឈមនឹងការប្តឹពីបទជេរប្រមាថព្រះសង្ឃ និងបទល្មើសជាច្រើនទៀត
កាលពីម្សិលមិញលោក អ៊ុន ច័ន្ទថុល មេធាវីសាលាខេត្តសៀមរាបបានដាក់ពាក្យបណ្តឹងប្តឹងទៅលើលោក ផែង វណ្ណៈ អាយុ ៥២ ឆ្នាំជាអតីតអ្នកបោះពុម្ពផ្សាយលើទំព័រហ្វេសប៊ុក Pheng Vannak News ដោយចោទប្រកាន់លើបទល្មើសចំនួន ៤ ។
អានបន្ត -
ភ្នំពេញ និងខេត្តចំនួន៤ទៀត ត្រូវបានកំណត់ជាភូមិសាស្ត្រកាតព្វកិច្ចពាក់ម៉ាស និងគម្លាតសុវត្ថិភាព
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃទី២៤ខែមីនានេះ បានកំណត់ច្បាស់ៗនូវភូមិសាស្ត្រចំនួន៥ទីតាំងគឺរាជធានីភ្នំពេញ និងខេត្តចំនួន៤ ដែលជាទីតាំងត្រូវតែអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ការកំណត់របស់ក្រសួងសុខាភិបាលដូច្នេះ គឺធ្វើឡើង២ថ្ងៃ បន្ទាប់ពីស្ថាប័នសុខាភិបាលជាតិមួយនេះ ចេញប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
អានបន្ត -
មានករណីថ្មីចំនួន២៧ករណីចេញពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនាំឲ្យមានចំនួនសរុប១ ២៩៣ ករណី និងចំនួនសរុបក្នុងប្រទេសមាន ១ ៨១៧ករណី
ករណីជំងឺឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាដែលទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ ខែកុម្ភៈបានកើនឡើងម្តងទៀតជាមួយនឹងករណីថ្មីចំនួន ២៧ករណី ដែលបានរាយការណ៍នៅថ្ងៃនេះដែលធ្វើអោយករណីសរុបទាក់ទងនឹងព្រឹត្តិការណ៍នេះឡើងដល់ ១ ២៩៣ ករណី។
អានបន្ត -
រដ្ឋាភិបាលណែនាំឱ្យគ្រប់វត្តអារាមទូងស្គរមួយថ្ងៃ៥ដង ដើម្បីរំឭកពលរដ្ឋរួមគ្នាទប់ស្កាត់កូវីដ-១៩
រដ្ឋាភិបាលណែនាំទៅគ្រប់វត្តអារាមនៅទូទាំងប្រទេស វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំឭកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អានបន្ត -
អាជ្ញាធរចាប់ខ្លួនយុវជនម្នាក់រឿងអំពាវនាវកុំឱ្យកម្មករចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន
អាជ្ញាធរបានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ តោ ចន្នី បញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ដោយចោទថា រូបគេផ្សព្វផ្សាយព័ត៌មានមិនពិត។
អានបន្ត -
បក្សកាន់អំណាចតបទៅមេធាវីអន្តរជាតិថា អាជ្ញាធរមិនបានរំលោភសិទ្ធិមនុស្ស និងសិទ្ធិដីធ្លីឡើយ
បក្សកាន់អំណាចមិនជឿថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាត់ការបណ្ដឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធការរំលោភបំពានដីធ្លី និងសិទ្ធមនុស្សនៅកម្ពុជា ដែលកប់ចោលយូរឆ្នាំមកហើយនេះទេ។ ការលើកឡើងនេះ បន្ទាប់ពីមេធាវីអន្តរជាតិអះអាងថា រដ្ឋអាជ្ញា នៃតុលាការអន្តរជាតិ នឹងចាត់ការបណ្ដឹងប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន នៅឆ្នាំនេះ។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ និងអ្នកជាសះស្បើយ៣២នាក់
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន៣៣នាក់ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ និងសៀមរាប។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យចាត់វិធានការច្បាប់លើអ្នកពាក់ព័ន្ធករណីទិញលក់ដីតំបន់ការពារនៅកំពង់ស្ពឺ
មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យមានការចាត់វិធានការច្បាប់ចំពោះអ្នកដែលជាប់ពាក់ព័ន្ធនិងអនុញ្ញាតឱ្យមានការទិញលក់ដីនៅតំបន់ការពារក្នុងខេត្តកំពង់ស្ពឺ ដោយថា ដើម្បីទប់ស្កាត់ការំលោភបំពានយកដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ជនខិលខូច។
អានបន្ត -
ក្រសួងតម្រូវឱ្យពលរដ្ឋដែលជួបជុំគ្នានៅទីសាធារណៈចាប់ពី២នាក់ត្រូវពាក់ម៉ាស់
ក្រសួងសុខាភិបាលបានចេញប្រកាសមួយដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតាមទីកន្លែងសាធារណៈឬទីប្រជុំជនមួយចំនួន ត្រូវតែពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អានបន្ត -
លោកឧកញ៉ា តែ តាំងប៉៖ «បញ្ហាទុនបម្រុងមិនមែនជាបញ្ហាចោទសម្រាប់វិស័យសហគ្រាសធុនតូចនិងមធ្យមទេ»
បញ្ហាទុនបម្រុងដើម្បីជួយដល់ការស្តារឡើងវិញនូវអ្នកប្រកបអាជីវកម្មសហគ្រាសធុន តូចនិងមធ្យមមិនមែនជាបញ្ហាចោទចម្បងនោះទេ។ នេះជាការបញ្ជាក់ពីលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។ ការបញ្ជាក់របស់លោក ធ្វើឡើងបន្ទាប់ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB កំពុងស្នើរដ្ឋាភិបាលផ្តល់ទុនប្រមាណ៣០លានដុល្លារ ក្នុងការស្តារវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជានៅក្នុងបរិបទកូវីដ១៩។ តែយ៉ាងណាលោកឧកញ៉ា តែ តាំងប៉ មើលឃើញថា អ្វីដែលសំខាន់ក្នុងការជួយស្តារសេដ្ឋកិច្ចអ្នកប្រកបអាជីវកម្មសហគ្រាសធុនតូចនិងមធ្យមនោះ គឺការជម្រុញផលិតផលក្នុងស្រុកឲ្យមានកំណើន និងមានទីផ្សារ។
អានបន្ត