កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
មន្ត្រីសិទ្ធិមនុស្សស្នើដោះលែងសកម្មជននៅតាមខេត្តដូចសកម្មជននៅភ្នំពេញដែរ
អង្គការសង្គមស៊ីវិលចំនួន៨៥ កាលពីម្សិលមិញ បានសេចក្ដីថ្លែងការណ៍រួម ស្នើឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែង តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិទាំងអស់ដែលកំពុងជាប់ឃុំនៅតាមខេត្តមួយចំនួន។ ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា សកម្មជននៅតាមបណ្តាខេត្តទាំងនោះ គួរតែត្រូវបានដោះលែងដូចសកម្មជននៅភ្នំពេញដែរ ដោយសំអាងថាអ្នកទាំងត្រូវបានឃុំខ្លួនដោយសារតែសកម្មភាពការពារដីធ្លី និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា សំណុំរឿងនីមួយៗមិនដូចគ្នាទេ។ តែលោកថាអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រមដែលកាន់សំណុំរឿងនីមួយៗ។
អានបន្ត -
រយៈពេល១១ខែ៖ ខេមបូចារកឃើញករណីយាយីអ្នកកាសែតមានចំនួន៤០ករណី
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅថា ខេមបូចា បានរកឃើញថានៅរយៈពេល១១ខែនៅឆ្នាំ២០២១នេះ មានករណីយាយីអ្នកកាសែតចំនួន៤០ករណី បានកើតមានក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើង៥ករណី បើធៀបនឹងទៅរបាយការណ៍កាលពីឆ្នាំ២០២០របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលជាង៨០ទាមទារឲ្យទម្លាក់បទចោទ និងដោះលែង លោក ឆន ផល្លា រួមទាំងសកម្មជនដទៃទៀត
ភ្នំពេញ៖ សង្គមស៊ីវិលចំនួន៨៥ ស្នើឲ្យតុលាការទម្លាក់បទចោទនិងដោះលែង លោក ឆន ផល្លា និងសកម្មជនព្រៃឈើដទៃទៀត ឲ្យមានសេរីភាពនិងឥតលក្ខខ័ណ្ឌ ដើម្បីឲ្យពួកគេបន្តរួមចំណែកការងារសង្គមបន្ត។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ចុះថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២១។
អានបន្ត -
លោក ណុប វី៖ ដើម្បីធានានូវការអនុវត្តន៍ប្រកបដោយសុខដុម ភាគីពាក់ព័ន្ធត្រូវមានការយល់ដឹងនូវការអនុវត្តន៍វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន»
ក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធនឹងវិស័យសារព័ត៌មានជាច្រើនទៀត ក្រោមការគាំទ្រពីអង្គការ UNESCO នៅថ្ងៃអង្គារនេះ បានបើកការជជែកគ្នាតាមរយៈសិក្ខាសាលាមួយស្តីពី «ការអនុវត្តន៍វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសកម្ពុជា»។ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJa) បានចាត់ទុកសិក្ខាសាលាជុំវិញប្រធានបទនេះថា មានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអាជ្ញាធរ រួមនឹងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីឲ្យទាំងអស់គ្នាបានយល់ដឹង ហើយគោរពនូវការអនុវត្តន៍តួនាទីរៀងៗខ្លួនដោយភាពសុខដុម និងយោគយល់គ្នា។
អានបន្ត -
សហគមន៍មានជម្លោះដីធ្លីនៅតំបន់វាលយន្តហោះថ្មីក្នុងខេត្តកណ្ដាល ស្នើសុំដំណោះស្រាយពីក្រសួងដែនដី
ក្រុមតំណាងពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វាលយន្តហោះភ្នំពេញអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍និងដំណោះស្រាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ។ អង្គការសង្គមស៊ីវិលរំពឹងថា ក្រសួងដែនដីនឹងដោះស្រាយបញ្ចប់ជម្លោះនេះ ដោយធ្វើការសម្របសម្រួលភាគីទាំងពីរ ទាក់ទងនឹងការកំណត់តម្លៃដីសមរម្យណាមួយ។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនៅខេត្តកណ្ដាលរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្
ពលរដ្ឋជាង២០នាក់ តំណាង៦៦គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាទៅដាក់ញត្តិនៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ជួយដោះស្រាយរឿងដីធ្លី ក្រោយអាជ្ញាធរចុះវាស់ដីផ្ទះនិងដីស្រែចម្ការរបស់ពួកគេ។
អានបន្ត -
មន្ត្រីក្រសួងយុត្តិធម៌មិនយល់ស្របការស្នើសុំឱ្យដោះលែងសកម្មជនដីធ្លី និងព្រៃឈើ
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្តាញសម្ព័ន្ធសហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិភាគតិចជិត ៩០ ស្ថាប័ន បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដែលត្រូវបានចាប់ និងឃុំខ្លួនកន្លងមក។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងប្រទេសប្រជាធិបតេយ្យ មិនដែលមានការស្នើឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ទៅដល់អ្នកដែលបានប្រព្រឹត្តខុសនោះទេ។ តំណាងស្ថាប័នចំនួន ៨៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី ១៥ វិច្ឆិកា ដោយទទូចសូមឱ្យមានការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិទាំងអស់ ដោយឥតលក្ខខណ្ឌ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សស្នើដោះលែងសកម្មជននៅតាមខេត្តដូចសកម្មជននៅភ្នំពេញដែរ
អង្គការសង្គមស៊ីវិលចំនួន៨៥ កាលពីម្សិលមិញ បានសេចក្ដីថ្លែងការណ៍រួម ស្នើឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែង តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិទាំងអស់ដែលកំពុងជាប់ឃុំនៅតាមខេត្តមួយចំនួន។ ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា សកម្មជននៅតាមបណ្តាខេត្តទាំងនោះ គួរតែត្រូវបានដោះលែងដូចសកម្មជននៅភ្នំពេញដែរ ដោយសំអាងថាអ្នកទាំងត្រូវបានឃុំខ្លួនដោយសារតែសកម្មភាពការពារដីធ្លី និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា សំណុំរឿងនីមួយៗមិនដូចគ្នាទេ។ តែលោកថាអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រមដែលកាន់សំណុំរឿងនីមួយៗ។
អានបន្ត -
ក្រុមសហជីពស្វះស្វែងជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីដោះស្រាយវិវាទក្នុងវិស័យទេសចរណ៍
នំពេញ — សហជីពមួយចំនួនដែលធ្វើការការពារប្រយោជន៍កម្មករនិយោជិតក្នុងវិស័យទេសចរណ៍កំពុងស្វែងរកជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីពិគ្រោះយោបល់រកច្រកដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការព្យួរការងារការទូទាត់ប្រាក់អតីតភាពការងារនិងជម្លោះការងារមួយចំនួនដែលមិនទាន់ដោះស្រាយរួចរាល់នៅឡើយក្នុងវិស័យទេសចរណ៍។
អានបន្ត -
រដ្ឋមន្ត្រីព័ត៌មាន៖ ក្នុងសារព័ត៌មាន ឯករាជ្យសំដៅដល់សេរីភាពនៃការគិតក្នុងខួរក្បាល
រដ្ឋមន្រ្តីព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា ពាក្យឯករាជ្យក្នុងសារព័ត៌មាន សំដៅដល់សេរីភាពក្នុងការគិត មិនមែនជាការប្រឆាំងដាច់ខាត ឬការគាំទ្រដាច់ខាតឡើយ។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៅកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋមន្រ្តីរូបនេះក៏អះអាងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ។
អានបន្ត -
អាជីវករផ្សារធំតាកែវ ប្រមូលផ្ដុំនៅមុខសាលាខេត្តទាមទាររកដំណោះស្រាយរឿងវិវាទផ្សារ
អាជីវករឱ្យដឹងថា ពួកគេប្រមាណ១ ០០០នាក់ដែលលក់ដូរនៅផ្សារធំតាកែវ បានផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាថ្មីទៀត ដោយនាំគ្នាដើរហែក្បួនទៅប្រមូលផ្ដុំនៅមុខសាលាខេត្តតាកែវ នៅថ្ងៃចន្ទនេះ ទាមទារឱ្យអាជ្ញាធរលុបចោលគម្រោងសាងសង់ផ្សារថ្មី។
អានបន្ត -
រដ្ឋាភិបាលបដិសេធសេចក្តីថ្លែងការណ៍របស់មណ្ឌលសិទ្ធិមនុស្ស
មន្ត្រីរដ្ឋាភិបាលបានវាយបកទៅលើសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលអះអាងថាការដាក់សកម្មជនឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ផ្តល់អំណាចដល់អាជ្ញាធរក្នុងការត្រួតពិនិត្យពួកគេ ដែលរារាំងពួកគេមិនឲ្យអនុវត្តសេរីភាពជាមូលដ្ឋាន។
អានបន្ត -
ក្រុមសង្គមស៊ីវិលជិត ៩០ ស្ថាប័ន ស្នើឲ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនសង្គមទាំងអស់
ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្ដាញសម្ព័ន្ធ សហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងទាំងមិនមែនភាគតិចចំនួន ៨៥ស្ថាប័ន នៅថ្ងៃទី១៥ ខែវិច្ឆិកា រួមគ្នាចេញសេចក្តីថ្លែងការណ៍ ទទូចស្នើសុំឱ្យទម្លាក់រាល់ការរាល់ចោទប្រកាន់ទាំងឡាយ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិទាំងអស់ ឱ្យមានសេរីភាពវិញដោយឥតលក្ខខ័ណ្ឌ។
អានបន្ត -
ប្រពន្ធសកម្មជនបក្សប្រឆាំងស្នើតុលាការដោះលែងប្ដីពីពន្ធនាគារ
ប្រពន្ធសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងប្ដីរបស់ពួកគាត់ឱ្យមានសេរីភាពវិញ ដូចសកម្មជនសង្គម បរិស្ថាន និងសិទ្ធិមនុស្សដែរ។ ពួកគាត់នៅតែអះអាងថា ប្ដីរបស់គាត់ជាប់ពន្ធនាគារដោយអយុត្តិធម៌រយៈពេលជាង១ឆ្នាំមកនេះធ្វើឱ្យពួកគាត់ឈឺចាប់មិនអាចបំភ្លេចបានឡើយ។
អានបន្ត -
ការដោះលែងសកម្មជន បង្ហាញពីជំហរកម្ពុជាកំពុងដោះស្រាយបញ្ហាផ្ទៃក្នុងក្រោមក្រសែភ្នែកអន្តរជាតិឬ?
សកម្មជនបរិស្ថាន សង្គម សកម្មជនសិទ្ធិមនុស្ស និងគណបក្សនយោបាយប្រឆាំង ច្រើនជាង១០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ធ្វើការដោះលែងជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណ ២សប្តាហ៍ចុងក្រោយនេះ។ ដោយសារការដោះលែងសកម្មជនទាំងអស់នេះ ជួនពេលនឹងប្រទេសកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ ជាហេតុនាំឲ្យមានការសន្និដ្ឋានថា ការដោះលែងសកម្មជនទាំងអស់នេះ ទំនងជាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ដែលជាមុខមាត់កម្ពុជា។
អានបន្ត -
ពលរដ្ឋខេត្តកំពង់ស្ពឺជាង ៤០០គ្រួសារផ្ដិតមេដៃដាក់ញត្តិស្នើឱ្យអាជ្ញាធរខេត្តរក្សាព្រៃសហគមន៍មួយឱ្យគង់វង្ស
ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅខេត្តកំពង់ស្ពឺ បានផ្ដិតមេដៃ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍មួយ ដើម្បីបែងចែកឱ្យគ្រួសារកងទ័ព បង្កឱ្យប៉ះពាល់ព្រៃឈើ សត្វព្រៃ និង កន្លែងរកអនុផលព្រៃឈើរបស់ពលរដ្ឋ។ អ្នកភូមិបន្តអំពាវនាវឲ្យរដ្ឋាភិបាល រក្សាព្រៃសហគមន៍ភូមិពោធិ៍មាសឱ្យគង់វង្ស ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋ ជម្រកសត្វព្រៃ និងជាកន្លែងគង់អាស្រ័យរបស់ព្រះសង្ឃជាច្រើនអង្គ។
អានបន្ត -
គណបក្ស«ភ្លើងទៀន» កម្រើកសកម្មភាពឡើងវិញ មុនពេលធ្វើសមាជដ៏សំខាន់
ភ្នំពេញ — គណបក្សភ្លើងទៀន បានបង្ហាញសភាពមមាញឹកខាងសកម្មភាពនយោបាយឡើងវិញនាសប្ដាហ៍កន្លងទៅ បន្ទាប់ពីអសកម្មអស់រយៈពេលជាយូរមកហើយ នៅមុនពេលបក្សនេះរៀបចំសមាជសម្រេចចិត្តដ៏កម្រនិងសំខាន់មួយ នាចុងខែវិច្ឆិកាខាងមុខនេះ ដើម្បីឈានទៅចូលរួម ឬមិនចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។
អានបន្ត -
ក្រុមអ្នកឃ្លាំមើលទាមទារឱ្យទម្លាក់បទចោទនិងដោះលែងសកម្មជនសង្គម
ក្រុមអង្គការសង្គមស៊ីវិល ទាមទារទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលទម្លាក់បទចោទនិងដោះលែងតំណាងសហគមន៍ដីធ្លី បរិស្ថាន និងព្រៃឈើ ដោយថា វិធានទាំងនោះធ្វើឡើងក្រោមឥទ្ធិពលនយោបាយ ដើម្បីបំបិទសំឡេងរិះគន់ មិនអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិ។
អានបន្ត -
សម្ព័ន្ធអ្នកសារព័ត៌មាននិងសង្គមស៊ីវិល ស្នើតុលាការទម្លាក់បទចោទទាំងស្រុងលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី
អ្នកជំនាញសារព័ត៌មាន និងមន្ត្រីសង្គមស៊ីវិល បន្តអំពាវនាវទៅតុលាការទម្លាក់ចោលបទចោទទាំងស្រុងលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២រូប ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ និងអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងគ្មានការយាយីដោយប្រព័ន្ធច្បាប់ និងការរឹតត្បិតពីអាជ្ញាធររដ្ឋ។
អានបន្ត -
ពលរដ្ឋខេត្តកំពង់ស្ពឺជាង ៤០០គ្រួសារផ្ដិតមេដៃដាក់ញត្តិស្នើឱ្យអាជ្ញាធរខេត្តរក្សាព្រៃសហគមន៍មួយឱ្យគង់វង្ស
ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅខេត្តកំពង់ស្ពឺ បានផ្ដិតមេដៃ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍មួយ ដើម្បីបែងចែកឱ្យគ្រួសារកងទ័ព បង្កឱ្យប៉ះពាល់ព្រៃឈើ សត្វព្រៃ និង កន្លែងរកអនុផលព្រៃឈើរបស់ពលរដ្ឋ។ អ្នកភូមិបន្តអំពាវនាវឲ្យរដ្ឋាភិបាល រក្សាព្រៃសហគមន៍ភូមិពោធិ៍មាសឱ្យគង់វង្ស ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋ ជម្រកសត្វព្រៃ និងជាកន្លែងគង់អាស្រ័យរបស់ព្រះសង្ឃជាច្រើនអង្គ។
អានបន្ត