កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.167
-
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ចោទអាជ្ញាធរគប់គិតគ្នាលក់ដីរដ្ឋនិងព្រៃសហគមន៍ឱ្យអ្នកមានអំណាច
https://www.vodkhmer.news/2021/10/26/indigenous-people-in-mondulkiri-accuse-authorities-of-conspiring-to-sell-state-land-and-community-forests/
អានបន្ត -
ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហាររកឃើញបទល្មើសព្រៃឈើជិត ១០០ករណីពាក់ព័ន្ធក្រុមហ៊ុនវៀតណាមមួយ
ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហាររកឃើញបទល្មើសព្រៃឈើ ៨៦ករណីជាថ្មីទៀត ដែលមានជាប់ពាក់ព័ន្ធក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) នៅតែបញ្ជូនកម្មកររាប់សិបនាក់ ចូលព្រៃឡង់ អារឈើមូលធំៗ ធ្វើអាជីវកម្ម។ ពួកគេលើកឡើងថា រកឃើញនេះ ក្រោយពីចុះល្បាតដោយលួចលាក់រយៈពេល ៥ថ្ងៃ ដើម្បីប្រមូលភស្តុតាង និងឃ្លាំមើលពីស្ថានភាពព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់។ ប្រជាសហគមន៍ព្រៃឡង់ និងសកម្មជនការពារព្រៃឈើ មិនពេញចិត្តនឹងរដ្ឋាភិបាល នៅតែមិនចាប់អារម្មណ៍ ទៅលើមន្ត្រីខិលខូចនៅខេត្តព្រះវិហារ ដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំដដែលៗ កើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អានបន្ត -
ពលរដ្ឋនៅខេត្តកោះកុងរកអន្តរាគមន៍ពីលោក ទៀ បាញ់ ជួយដោះស្រាយដីធ្លី
ប្រជាពលរដ្ឋ៣០នាក់ តំណាងឱ្យ៣០គ្រួសារ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (Union Development Group ឬ UDG) ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។
អានបន្ត -
សកម្មជនសង្គមនិងនយោបាយ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ខែក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន
ភ្នំពេញ — សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានសម្រេចផ្តន្ទាទោសសកម្មជន១០នាក់ ឲ្យជាប់ពន្ធនាគារ រយៈពេល២០ខែ និងពិន័យជាប្រាក់ ក្នុងម្នាក់២លានរៀលចូលថវិការដ្ឋ ចំពោះសកម្មភាពតវ៉ារបស់ពួកគេ ដែលទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន។ នេះបើតាមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមមេធាវីការពារក្តីជនជាប់ចោទ។
អានបន្ត -
និស្សិតបរិស្ថានអំពាវនាវឱ្យអាជ្ញាធរបើកទូលាយសម្រាប់ចុះកម្មសិក្សាព្រៃសហគមន៍
និស្សិតមួយក្រុមរៀនជំនាញផ្នែកបរិស្ថាន អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធបើកទូលាយសម្រាប់ការចុះកម្មសិក្សានៅតាមព្រៃសហគមន៍នានា បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ធំរារាំងមិនឱ្យពួកគេចុះកម្មសិក្សា ក្រោមហេតុផលបង្ការការឆ្លងរាលដាលមេរោគកូវីដ-១៩ និងទាមទារលក្ខខណ្ឌផ្សេងៗទៀត។
អានបន្ត -
មនុស្ស ៦៧នាក់ ត្រូវបានអប់រំ និងពិន័យ ខណៈ១នាក់ ត្រូវបានបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៤ ខែតុលា
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៦៨នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មាន៦៧នាក់ត្រូវបានអប់រំ និងពិន័យ និង១នាក់ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
អានបន្ត -
ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពលរដ្ឋខ្មែរប្រារព្ធយ៉ាងផុសផុល
ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស បានអបអរសាទរយ៉ាងផុសផុលខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលខុសពីបណ្តាឆ្នាំមុនៗ។
អានបន្ត -
អ្នកជំនាញ៖ បុរសប្តូរយេនឌ័រទៅស្រី្ត មានការរើសអើងជាងស្ត្រីប្តូរយេនឌ័រទៅបុរស
ភ្នំពេញ៖ ការប្រកាន់ និងរើសអើង យេនឌ័រ (អ្នកស្រលាញ់ភេទដូចគ្នា) ជាកត្តាដែលធ្វើឱ្យបុគ្គលមួយចំនួន ពិបាកប្រើសិទ្ធិក្នុងការបញ្ចេញមតិ និងពិបាកចូលរួមសកម្មភាពនានានៅក្នុងសង្គម។ បច្ចុប្បន្ន សមភាពយេនឌ័រនៅកម្ពុជាមានសភាពប្រសើរជាងមុន ប៉ុន្តែបញ្ហានៃការបែងចែកយេនឌ័រ គឺនៅតែមានក្នុងហេតុការណ៍ប្រចាំថ្ងៃ។
អានបន្ត -
ស្ត្រីថ្ងៃសុក្រ ស្នើបារាំងកោះហៅម្ចាស់ហត្ថលេខីប្រជុំគ្នាឡើងវិញ ដោយថាកម្ពុជានៅអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យបារាំងកោះហៅប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រជុំគ្នាឡើងវិញ ដើម្បីពិនិត្យមើលប្រទេសកម្ពុជា ដែលពួកគេថាបាននិងកំពុងអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងនេះ។ ការដាក់ញត្តិនៅស្ថានទូតបារាំងរបស់ក្រុមស្ត្រីថ្ងៃសុក្រ ធ្វើឡើងស្របពេលដែលថ្ងៃទី២៣ ខែតុលា ស្អែកនេះ ជាខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
"ចិន និងប្រទេសជិតខាងនៅតែរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងអព្យាក្រឹតភាពកម្ពុជា"
៣០ ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្រុមអ្នកជំនាញ និងមន្ត្រីគណបក្សប្រឆាំង វាយតម្លៃថា កម្ពុជានៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការធានាអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងអព្យាក្រឹតភាពរបស់ខ្លួនដដែល។ ទន្ទឹមនឹងនេះ ពួកគេថា ប្រទេសចិន និងប្រទេសជិតខាងកម្ពុជាដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ កំពុងតែរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹតភាពរបស់កម្ពុជា។ មន្ត្រីបក្សកាន់អំណាចបដិសេធការវាយតម្លៃនេះ និងអះអាងថា កម្ពុជា និងប្រទេសភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ កំពុងគោរពបានយ៉ាងខ្ជាប់ខ្ជួននូវការសន្យារបស់ខ្លួនដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ។
អានបន្ត -
សង្គមស៊ីវិលថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសារៈសំខាន់ក្នុងដំណើររក្សាសន្តិភាពប្រទេស
ភ្នំពេញ — ក្នុងខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានការពិភាក្សាគ្នាជាបន្តបន្ទាប់អំពីស្មារតីនៃកិច្ចព្រមព្រៀងនេះ ដោយខាងសង្គមស៊ីវិលយល់ថា កម្ពុជានៅត្រូវការកិច្ចព្រមព្រៀងនេះដើម្បីរក្សាសន្តិភាព ខណៈបញ្ញវន្តមើលឃើញផ្សេងៗគ្នាថា កិច្ចព្រមព្រៀងនេះ បានផុតសុពលភាព តែអាចនៅជាមូលដ្ឋានសម្រាប់កម្ពុជាក្នុងការបន្តរៀបចំប្រទេសទៅថ្ងៃអនាគត។
អានបន្ត -
ស្ត្រីថ្ងៃសុក្រ ស្នើបារាំងកោះហៅម្ចាស់ហត្ថលេខីប្រជុំគ្នាឡើងវិញ ដោយថាកម្ពុជានៅអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យបារាំងកោះហៅប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រជុំគ្នាឡើងវិញ ដើម្បីពិនិត្យមើលប្រទេសកម្ពុជា ដែលពួកគេថាបាននិងកំពុងអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងនេះ។ ការដាក់ញត្តិនៅស្ថានទូតបារាំងរបស់ក្រុមស្ត្រីថ្ងៃសុក្រ ធ្វើឡើងស្របពេលដែលថ្ងៃទី២៣ ខែតុលា ស្អែកនេះ ជាខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
កិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ បញ្ញាវ័ន្ត សង្គមស៊ីវិល និងអ្នកនយោបាយខ្វែងគំនិតគ្នាលើសុពលភាពរយៈពេល៣០ឆ្នាំមកនេះ
រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃសុក្រទី២២តុលានេះ បានបើកកិច្ចពិភាក្សាតុមូលស្តីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពីភាគីបញ្ញាវ័ន្តមកពីរាជបណ្ឌិតសភាកម្ពុជាយល់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអស់សុពលភាពទៅហើយបន្ទាប់ពីកម្ពុជាបញ្ចប់ពេលវេលាអន្តរកាល។ ក៏ប៉ុន្តែពីភាគីសង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែមានសុពលភាពឲ្យកម្ពុជាអនុវត្តតាម។
អានបន្ត -
អ្នកវិភាគនិងអ្នកនយោបាយ៖ កម្ពុជាមិនទាន់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្របតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយ
អ្នកវិភាគនិងអ្នកនយោបាយមួយចំនួនថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឱ្យបានពេញលេញស្របតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយទេ ខណៈបញ្ហារំលោភសិទ្ធិមនុស្សនិងភាពអយុត្តិធម៌សង្គមនៅតែបន្តកើតមាន។
អានបន្ត -
?ខួប៣០ឆ្នាំកិច្ចព្រមព្រៀងសនិ្តភាព៖នៅកម្ពុជាមានទាំងការរៀបចំអបអរ និងធ្វើវេទិកាជជែកពិភាក្សាផ្សេងៗគ្នា
ថ្ងៃសៅរ៍ ទី២៣ ខែតុលា ចុងសប្តាហ៍នេះ គឺជាគម្រប់ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ មុនខួបកិច្ចព្រមព្រៀងនេះចូលមកដល់ គណបក្សនយោបាយក៏ដូចជាអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋខ្លះបាន និងគ្រោងរៀបចំកម្មវិធីប្រារព្ធខួបឆ្នាំ៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយខ្លះទៀតក៏គ្រោងរៀបចំវេទិកាជជែកពិភាក្សាពីការអនុវត្តតាមកិច្ចព្រមព្រៀងនេះផងដែរ។
អានបន្ត -
ពលរដ្ឋនិងក្រុមសិទ្ធិមនុស្សស្នើរដ្ឋាភិបាលដោះស្រាយសំណងដីធ្លីឲ្យបានសមរម្យនិងបញ្ឈប់ការបណ្តេញចេញ
ភ្នំពេញ — ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី និងក្រុមអង្គការសង្គមស៊ីវិល បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយសំណងដីធ្លីឲ្យបានសមរម្យ និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើប្រាស់អំពើហិង្សា ឬប្រើប្រព័ន្ធតុលាការមកគាបសង្កត់អ្នកមានជម្លោះដីធ្លី។ ពួកគេលើកឡើងបែបនេះនៅក្នុងវេទិកាអនឡាញមួយ ដើម្បីអបអរ«ទិវាលំនៅដ្ឋានពិភពលោកឆ្នាំ២០២១ លើកទី៣៦» ដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
អានបន្ត -
ពលរដ្ឋនៅកំពង់ស្ពឺបន្តការតវ៉ា ខណៈទាហាននៅបន្តឈូសឆាយដីព្រៃសហគមន៍របស់ពួកគេ
អ្នកភូមិអះអាងថា ពួកគេប្រហែល១៥០នាក់ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តតវ៉ាទៀតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈទាហានមិនព្រមឈប់ធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍ដែលពួកគេបានការពារជាង២០ឆ្នាំ។
អានបន្ត -
ដីព្រៃសហគមន៍នៅកំពង់ស្ពឺដែលការពារដោយព្រះសង្ឃអតីតស្ថាបនិកមាតាធម្មជាតិ រងការឈូសឆាយពីទាហាន
ប្រជាពលរដ្ឋប្រមាណ១៥០នាក់ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំតវ៉ានៅថ្ងៃពុធនេះ ខណៈទាហានដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ដែលពួកគេ និងព្រះសង្ឃជាស្ថាបនិកមាតាធម្មជាតិ បានការពារជាង២០ឆ្នាំនោះ ទៅបែងចែកឱ្យក្រុមគ្រួសារកងទ័ព។
អានបន្ត -
អ្នកកាសែតជើងចាស់អាមេរិក មើលមិនឃើញលទ្ធភាពពិនិត្យឡើងវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ភ្នំពេញ — អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំងអ្នកស្រី Elizabeth Becker បានលើកឡើងក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា កិច្ចព្រមព្រៀងដែលមានលក្ខណៈប្រវត្តិសាស្ត្រមួយនេះ នឹងមិនត្រូវបានប្រទេសហត្ថលេខីលើកយកមកពិនិត្យឡើងវិញទេ ព្រោះអ្នកស្រី មើលមិនឃើញឆន្ទៈនយោបាយណាមួយ ដែលចង់បើកផ្លូវឲ្យកិច្ចព្រមព្រៀងនេះ មានភាពរស់រវើកឡើងវិញឡើយ។
អានបន្ត -
លោក មាស សុភ័ណ៖ របាយការណ៍របស់CamboJa និង Amnesty International គ្មានភាពស្មោះត្រង់
លោក មាស សុភ័ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថារបាយការណ៍របស់សមាគមអ្នកកាសែត CamboJa កាលពីថ្ងៃម្សិលមិញគឺជារបាយការណ៍ដែលមិនមានភាពស្មោះត្រង់ មិនបានស្រាវជ្រាវឲ្យបានច្បាស់លាស់ និងមិនផ្តោតទៅលើការបញ្ជាក់របស់ស្ថាប័នមានសមត្ថកិច្ចឡើយ ខណៈសមាគមនេះ តែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ។ អ្នកនាំពាក្យរូបនេះ ក៏បានសំដៅផងដែរ ទៅលើអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលចេញរបាយការណ៍បង្ហាញពីភាពអវិជ្ជមានស្តីពីស្ថានភាពរបស់អ្នកសារព័ត៌មានកម្ពុជា នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩។
អានបន្ត