កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.167


  • អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​តាម​សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ អ.ស.ប ដើម្បី​គោរព​សេរីភាព​បញ្ចេញ​មតិ

    ក្រុម​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អនុសាសន៍​លើក​ស្ទួយ​សេរីភាព បញ្ចេញមតិ​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ការ​លើក​ឡើង​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​រក​ឃើញ​និង​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​នូវ​ការ​រឹតត្បិត​លំហ​សេរីភាព​ការ​ជួប​ប្រជុំ​សម្ដែង​មតិ និង​សេរីភាព​ក្នុង​វិស័យ​សារព័ត៌មាន ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បដិសេធ​ថា ការ​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​លំអៀង និង​គ្មាន​មូលដ្ឋាន។

    អានបន្ត
  • រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ចប់​អំពើហិង្សា​លើ​កុមារ

    ភ្នំពេញៈ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​រួមគ្នា​ពិភាក្សា​អំពី​គោលនយោបាយ​ថ្នាក់ជាតិ​ស្វែងរក​ដំណោះស្រាយ​ ដើម្បី​​បញ្ចប់​អំពើហិង្សា​លើ​កុមារ ខណៈ​ការប្ដេជ្ញាចិត្ត​លុបបំបាត់​បញ្ហា​នេះ​ត្រូវ​បាន​ប្រកាស​ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។

    អានបន្ត
  • គ្រូ​បង្រៀន​ម្នាក់​បន្ត​រត់​គេច​ខ្លួន ក្រោយ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​រក្សា​បទ​ចោទ​ញុះញង់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក

    ភ្នំពេញ — គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​បាន​បន្ត​រត់​គេច​ខ្លួន​បន្ទាប់​ពី​បណ្តឹង​សាទុក្ខ​របស់​លោក​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ញុះ​ញង់​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ច្រាន​ចោល​កាល​ពី​ខែ​កញ្ញា។ តុលាការ​ខេត្ត​ប៉ៃលិន​បាន​កាត់​ទោស​លោក យួង សូដា ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​អំពី​សំណង់ស្តូប​អនុស្សាវរីយ៍​មិត្ត​ភាព​កម្ពុជា​វៀតណាម ដែល​ត្រូវ​បាន​សាងសង់​មួយ​ដែរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​កាល​ពីពេលកន្លង​ទៅ។

    អានបន្ត
  • មន្ត្រី​សង្គម​ស៊ីវិល និងសហគមន៍​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ពលរដ្ឋ​ដោយ​បង្ខំ

    ក្រុម​អង្គការ​សង្គម​ស៊ីវិល ៤ស្ថាប័ន និង​សហគមន៍​ដីធ្លី​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​លើ​ពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ងាយ​រងគ្រោះ ដោយ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។ ពួក​គេ​ថ្លែង​បែប​នេះ​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី៣៦ ក្រោម​ប្រធានបទ​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​បរិយាប័ន្ន និង​ចិរភាព ដែល​ប្រារព្ធ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​វីដេអូ ហ្សួម (Zoom) នៅ​ព្រឹក​ថ្ងៃ​ទី២០ តុលា។

    អានបន្ត
  • សង្គម​ស៊ីវិល​គាំទ្រ​របាយការណ៍​របស់​ UN​ ស្តីពីបញ្ហា​​ដីធ្លី​ និង​បរិស្ថាន ​និង​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ

    សង្គមស៊ីវិល​ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​សកម្មជន​បរិស្ថាន​គាំទ្រ​ របាយការណ៍​របស់​មន្ត្រី​ជាន់​ខ្ពស់​​អង្គការ​សហប្រជាជាតិ​ដែល​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កើតនូវ​​វិបត្តិ​ដីធ្លី ​និង​ផល​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា​។ ​ពួកគាត់​ចង់​ឲ្យ​រដ្ឋាភិបាល ​យក​របាយការណ៍​នេះ ​ទៅ​សិក្សា​ផ្ទៀងផ្ទាត់​រក​ការ​ពិត​ និង​មាន​វិធាន​ការ​ដោះស្រាយ​​ប្រកប​​ដោយ​​តម្លាភាព ​និង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ ជា​ជាង​ប្រកែក​ដោះសា​ ហើយ​ចោទ​ប្រកាន់​ដល់​អ្នក​រិះគន់​បញ្ហា​នេះ​។

    អានបន្ត
  • ខេមបូចា ថា​អ្នក​សារព័ត៌មាន​ជិត​១០​នាក់​រង​ការ​យាយី​និង​ជាប់​ពន្ធនាគារ​អំឡុង​ពេល​ពួកគេ​រាយការណ៍​រឿង​វិវាទ​ដីធ្លី

    របាយការណ៍​​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បាន​រកឃើញថា មាន​អ្នកសារព័ត៌មាន​ជិត១០នាក់បាន​រង​នូវ​ការ​យាយីនិងជាប់ពន្ធនាគារ ដោយ​សារ​​តែ​រាយការណ៍ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី ក្នុង​រយៈពេល​៣ខែចុងក្រោយ​នេះ ក្រោយ​​​ពី​ក្រសួង​​ព័ត៌មានបាន​ចេញសេចក្ដីជូនដំណឹងមួយ​ដោយ​បើក​ផ្លូវ​​ឱ្យ​អាជ្ញាធរ​អាច​ចោទប្រកាន់ទៅលើ​​អ្នកសារព័ត៌មាន ដែលអាជ្ញាធរ​ថាបាន​​រំខានដល់ការងាររបស់ពួកគេ។

    អានបន្ត
  • យុវជន​បរិស្ថាន ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់

    សកម្មជនបរិស្ថាន៣រូប ទាមទារទៅសាលាឧទ្ធរណ៍​ទម្លាក់​​ប​ទចោ​ទ​ប្រកាន់ ដោយ​ថា អ្វី​ដែល​ពួក​គេ​បាន​ធ្វើកន្លង​ទៅ ជាការចូ​ល​​រួមការពារបរិស្ថាន និង​មិនបាន​ធ្វើអ្វី​ខុស​​ដូច​ដែល​សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់នោះទេ។

    អានបន្ត
  • តំណាង​ស្ត្រី​ថ្ងៃ​សុក្រ​លោកស្រី ព្រំ ចាន់ថា សោក​សង្រេង​ផ្ទួនៗ ការ​ដែល​តុលាការ​មិន​ដោះ​លែង កូន​ប្រុស​ឱ្យ​ទាន់​ដង្ហើម​យាយ

    តំណាង​ស្ត្រី​ថ្ងៃ​សុក្រ​លោកស្រី ព្រំ ចាន់ថា ទទួល​រង​គ្រោះ និង​សោកសង្រេង​ផ្ទួនៗ នៅ​ពេល​ដែល​តុលាការ​មិន​ដោះ​លែង​កូន​ប្រុស​ឱ្យ​មក​ទាន់​ដង្ហើម​ជីដូន​ជា​លើក​ចុង​ក្រោយ ដែល​បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​កូន​ប្រុស​ជា​អនីតិជន ដែល​មាន​ជំងឺ​អូទីហ្សឹម​ពី​កំណើត​កំពុង​ជាប់​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​អាជ្ញាធរ​ពន្ធនាគារ​គួរ​យោគយល់ និង​ជួយ​សម្រួល​ឱ្យ​អ្នក​ជាប់​ឃុំ​បាន​ជួប​មុខ​សាច់ញាតិ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​កតញ្ញូ​ចំពោះ​អ្នក​មាន​គុណ។

    អានបន្ត
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពី៣០ឆ្នាំមុន នឹងមិនអាចកើតមានទេប្រសិនបើសង្គ្រាមត្រជាក់នៅបន្ត

    ការបញ្ចប់​សង្គ្រាម​ត្រជាក់​កាលពី៣០​ឆ្នាំមុន​ ត្រូវបានគេ​មើលឃើញថា ​ជារបត់​នយោបាយ ​និងភូមិសាស្ត្រមួយ ​ដែលមាន​ជាប់ទាក់ទ​ងទៅនឹងកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី២៣ ​ខែតុលា ​ឆ្នាំ១៩៩១ ​ក្នុងការ​បញ្ចប់​សង្គ្រាមរ​វាងខ្មែរ និងខ្មែរ​។ ​លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយកវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី(AVI)​ បានថ្លែងថា​ ប្រសិនបើ​សង្គ្រាមត្រជាក់​នៅអូសបន្លាយ ​នោះកិច្ចព្រមព្រៀងស​ន្តិភាព​ទីក្រុងប៉ារីស​សម្រាប់​កម្ពុជា ​ក៏មិនអាច​សម្រេចបានដែ​រ ដោយសារកត្តា​ខាងក្រៅ​ជម្រុញខ្លាំង​ ពិភពលោក​បានក្លាយពីប៉ូលពីរ ​មកជាប៉ូលមួយ ​ហើយជាពិសេស​សហភាព​សូវៀត​បានដកខ្លួន​ពីការប្រកួត​ប្រជែង ​រួមផ្សំនឹងកត្តា​ខាងក្នុង​ គឺភាគីខ្មែរ​ដែលមានជម្លោះ​ទន់ដៃរៀងខ្លួន​។

    អានបន្ត
  • ៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស៖ ក្រុមអ្នកជំនាញថា កេរដំណែល​អវិជ្ជមានកំពុង​រុញច្រាន​កម្ពុជា​ឱ្យ​មក​គ្រប់គ្រង​ដោយ​របប​ឯកបក្ស

    ៣០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ចូលជា​ធរមាន ក្រុមអ្នកជំនាញ​នៅតែ​មើលឃើញ​ពី​សារៈសំខាន់​មិនអាច​ខ្វះបាន និង​ភាពជាប់ពាក់ព័ន្ធ​ដែល​កិច្ចព្រមព្រៀង​នេះ​នៅតែមាន​នៅក្នុង​ដំណើរការ​កសាង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការផ្សះផ្សា​ជាតិ​នៅក្នុង​សង្គម​កម្ពុជា​ដដែល។ ពួកគេ​វាយតម្លៃ​ថា ទន្ទឹមនឹង​កេរដំណែល​វិជ្ជមាន​ដែល​កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់ជូន​ដល់​សង្គមកម្ពុជា កេរដំណែល​អវិជ្ជមាន​ជាច្រើន​កំពុង​លុបដាន​កេរដំណែល​វិជ្ជមាន​ទាំងនេះ និង​រុញច្រាន​កម្ពុជា​ឱ្យ​វិលមក​រក​ស្ថានភាព​គ្រប់គ្រង​ដោយ​របប​ផ្តាច់ការ​ឯកបក្ស និង​បញ្ហា​ប្រឈម​ជាច្រើន​មិនខុស​ពី​នៅមុន​ឆ្នាំ១៩៩១​នោះទេ។

    អានបន្ត
  • ក្រសួងមហាផ្ទៃការពារការបន្តមិនផ្តល់សុពលភាពដល់គណបក្សបេះដូងជាតិ

    ក្រសួងមហាផ្ទៃបានការពារការសម្រេចលើការមិនផ្តល់សុពលភាពទៅកាន់គណបក្សបេះដូងជាតិ (CNHP) ដែលជាគណបក្សប្រឆាំងទើបបង្កើតថ្មី ដោយសារពាក្យសុំចុះបញ្ជីគណបក្សមិនទាន់គ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយនៅឡើយ។

    អានបន្ត
  • ប្រវត្តិ​តស៊ូ​របស់​​សកម្មជន​​ការពារ​​ព្រៃឈើ​​លោក វឿន វាសនា ដែល​​​លោក ​ហ៊ុន សែន ​ប្រកាស​​តាម​​ចាប់​​ខ្លួន​

    អតីតព្រះ​សង្ឃ​ដែល​ជា​សកម្មជនការពារព្រៃ​ឡង់ ​និង​ជាសកម្មជន​នយោបាយ​ម្នាក់​ គឺ​លោក វឿន វាសនា ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ ​រក្សា​ជំហរ​ថា​ នឹង​បន្ត​សកម្មភាព​សង្គម​ និង​ការពារ​ព្រៃឈើ ​ដើម្បី​ផលប្រយោជន៍​ជាតិ ​បើ​ទោះ​បី​ជាលោក ​ហ៊ុន សែន ​ប្រកាស​តាម​ចាប់​ខ្លួន​លោក​ក្តី​។ លោក​ វឿន វាសនា ​បាន​លាចាក​​សិក្ខាបទ​ (សឹក) ​ក្នុង​ពេល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេសថៃ ​ដោយសារព្រះសង្ឃ​នៅ​ប្រទេស​នេះ ​ពុំ​អនុញ្ញាត​ឱ្យ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ឡើយ ​ព្រោះ​ខ្លាច​ឆ្លង​ រាល​ដាល​​ជំងឺ​កូវីដ-​១៩ ​។ តើ​អតីតសង្ឃជាសកម្មជន​ព្រៃ​ឡង់​រូ​បនះ មាន​ប្រវត្តិ​តស៊ូ​បែប​ណា​ដើម្បី​ការពារព្រៃឈើ?

    អានបន្ត
  • របាយការណ៍ខេមបូចា៖ អ្នកកាសែត៨នាក់រងការគំរាមកំហែង និងម្នាក់ជាប់ពន្ធនាគារ ក្នុងរយៈពេលត្រីមាសទី៣នេះ

    សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(ខេមបូចា)​នាព្រឹកថ្ងៃទី​១៩តុលានេះ ​បានចេញ​របាយការណ៍​ថ្មីប្រចាំត្រី​មាសទី៣​ឆ្នាំ​២០២១​ ដោយបាន​បង្ហាញអំពី​ការយាយី​របស់​អ្នកកាសែត​អំឡុងពេល​បម្រើការងារ​​។ ក្នុងនោះ​ អ្នកកាសែត​ចំនួន៨នាក់​ រងការគំរាម​កំហែង ​ការឃាត់ខ្លួន​ និងម្នាក់បញ្ចូន​ទៅកាន់​ពន្ធនាគារ​ពីសំណាក់​អាជ្ញាធរ​។​ ជុំវិញ​របាយការណ៍នេះ ​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជានៅ​តែបន្តស្នើឱ្យ​អាជ្ញាធរ​គោរពសិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​នៅក្នុងប្រទេស​កម្ពុជា​បន្ថែមទៀត​។ ​

    អានបន្ត
  • "៣០​ឆ្នាំ​ ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​កម្ពុជា​ដើរ​បញ្ច្រាស​ទិស"

    មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​ ​យល់​ស្របគ្នា​ថា​ ​៣០​ឆ្នាំ​ ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​កម្ពុជា​មិនបាន​បោះជំហាន​ទៅមុខ​ទេ​ ​ប៉ុន្តែ​បែរជា​ដើរទៅ​ក្រោយ​បញ្ច្រាស​ទិស​ប្រជាធិបតេយ្យ​។​ ​ការយល់​ឃើញ​របស់​ពួកគាត់​ ​គឺ​ផ្អែកលើ​ព្រឹត្តិការណ៍​ជាក់ស្តែង​ ​ដែល​កើតមាន​នៅ​កម្ពុជា​ ​ជាពិសេស​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្សប្រឆាំង​ ​ដ៏​ធំ​ជាងគេ​តែមួយ​គត់​នៅ​កម្ពុជា​។

    អានបន្ត
  • ពលរដ្ឋ​នៅ​កោះកុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ការ​ដោះស្រាយ​ដីធ្លី និង​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​ពួកគេ

    ពលរដ្ឋមួយក្រុមដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ «ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័រ គ្រុប» ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាននាំ​គ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទាមទារការដោះស្រាយវិវាទ​ដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ។

    អានបន្ត
  • លីកាដូ៖ ២ឆ្នាំនៃវិបត្តិកូវីដ-១៩ បញ្ហាដីធ្លី មិនបានថមថយឡើយ

    ភ្នំពេញ៖ ពីរឆ្នាំចុងក្រោយនៃអំឡុងពេលរីករាលដាលកូវីដ-១៩ បញ្ហាដីធ្លីមិនបានថមថយឡើយ ខណៈសកម្មជនដីធ្លី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ តែយ៉ាងណា រដ្ឋាភិបាល អះអាងថា ខ្លួនមានយន្តការដោះស្រាយបញ្ហាដីធ្លីនេះ។

    អានបន្ត
  • រដ្ឋាភិបាលបញ្ចេញក្រដាសប្រាក់មានរូបលោកហ៊ុន សែន ជាមួយសម្តេចសីហនុដើម្បីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

    កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ចេញអនុក្រឹត្យ​មួយ​​ដោយអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ថ្មី ៣០.០០០​រៀល ដោយ​មាន​រូប​លោក​ផ្ទាល់ និង​សម្តេច​ព្រះ​បរមរតនកោដ្ឋ​ សម្តេច​ព្រះបាទ ​នរោត្តម សីហនុ​ ដែល​លោក​ទាំងពីរ​បាន​ដឹកនាំ​ភាគី​ចរចានៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថាបាន​ត្រួសត្រាយ​ផ្លូវ​ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ដ៏​យូរ​អង្វែង​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​និយាយ​ថា ក្រដាសប្រាក់​ថ្មី​ ដែល​បាន​ដាក់​នូវ​លាយល័ក្ខអក្សរ​សំដៅ​ទៅ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ខួប​រំឭក​ គឺ​មាន​គោលបំណង​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​ជ្រោមជ្រែង​បង្កើត​កិច្ចព្រមព្រៀង​នេះ​ឡើង។

    អានបន្ត
  • រឿង​ពលរដ្ឋ​តវ៉ា​ប្រឆាំង​ម្ចាស់​ដី​បិទផ្លូវ​មិន​ឱ្យ​ចូល​ជីក​យក ដីឥដ្ឋ​ទៅធ្វើ​ឆ្នាំង ចង្ក្រាន កំពុងស្ថិត​ក្នុង​ការសម្របសម្រួល

    កំពង់ឆ្នាំង៖ អាជ្ញាធរ​ឃុំ​ជ្រៃបាក់​នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​កំពុង​សម្របសម្រួល​រក​ដំណោះស្រាយ បន្ទាប់ពី​ពលរដ្ឋ​បាននាំគ្នា​ទៅ​តវ៉ា​នៅ​ចំណុច​អន្លង់ភ្លង ឃុំ​ជ្រៃបាក់ នាពេល​ថ្មីៗ​នេះ រឿង​ម្ចាស់​រណ្តៅ​ដី​បិទផ្លូវ​មិន​ឱ្យ​ពួកគាត់​ចូល​ជីក​យក​ដីឥដ្ឋ​ ដើម្បី​យកទៅ​ធ្វើ​ចង្ក្រាន ឆ្នាំង​។ លោក​ តាំង ប៊ុនទត មេឃុំ​ជ្រៃបាក់​ថ្លែង​នៅ​ថ្ងៃទី​ ១៧ តុលា​ថា ពលរដ្ឋ​ប្រមាណ​ជាង​ ៤០ ​នាក់ បាន​តវ៉ា​នៅ​ចំណុច អន្លង់ភ្លង ក្នុង​ឃុំ​ជ្រៃបាក់ ស្នើឱ្យ​អាជ្ញាធរ​ឃុំ​ជួយ​រក​ដំណោះស្រាយ ជាមួយ​ម្ចាស់​រណ្តៅ​ដី​។ កន្លងមក​ម្ចាស់​រណ្តៅ​ដី​នោះ​ធ្លាប់​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​យក​ដីឥដ្ឋ​ធ្វើ​ឆ្នាំង ប៉ុន្តែ​ពេលនេះ​បែរជា​បិទ​មិន​អនុញ្ញាត​ទៅវិញ​។

    អានបន្ត
  • អត្ថបទ​ទស្សនៈ​៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល

    ដោយសង្កេតឃើញជាទូទៅ​ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម​ ឬក៏ “ប្រសិទ្ធភាព”​ ដោយមនុស្សមួយក្រុមទៀត។​ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ ​(“ក្រមសីលធម៌” និង ​”ប្រសិទ្ធភាព”​) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។

    អានបន្ត
  • មេធាវី​ទាមទារ​ឱ្យ​តុលាការ​ចេញ​ដីកា​បញ្ចប់​ការ​ឃុំ​ខ្លួន​ស្ថាពរ​ប្រឆាំង​លើ​លោក កឹម សុខា

    មេធាវីការពារក្ដីឱ្យ​​លោក កឹម សុខា ​​ប្រធានអតីតគណបក្សសង្រ្គោះជាតិ បាន​ជំរុញ​ជា​ថ្មី​ទៀតឱ្យ​តុលាការ​​​​ពិ​ចា​​​​​​​រណាក្នុងការចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរការនីតិវិធីនៃការឃុំខ្លួនប្រឆាំងនឹង​កូនក្ដីរបស់ខ្លួន ​និងផ្ដល់នីតិសម្បទា​​​​​សម្រាប់​អតីត​​មេបក្សប្រឆាំងរូប​​នេះឱ្យបានពេញលេញឡើង​វិញ​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo