កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • កម្មករកាត់ដេរអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាថ្លៃទឹក

    កម្មករកាត់ដេរបានអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ដើម្បីធានាថាម្ចាស់ផ្ទះជួលមិនយកថ្លៃពីអ្នកជួលផ្ទះលើសពីថ្លៃទឹកថេរគឺ៨០០រៀលក្នុងមួយម៉ែត្រគូបដែលបានកំណត់កាលពី៤ឆ្នាំមុន ដោយនិយាយថា ពួកគេកំពុងតែជួបការពិបាកក្នុងការបង់ថ្លៃទឹកភ្លើងខ្ពស់។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​អាមេរិក​រិះគន់​រដ្ឋាភិបាល​កម្ពុជាខ្លាំងៗ​ ចំពោះការ​ដាក់​ទោស​អ្នកកាសែត​ម្នាក់​នៅ​កោះកុង

    ភ្នំពេញ — អង្គការ​សិទ្ធិមនុស្ស​Human Rights Watch នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​កំពុង​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នកកាសែត​ឯករាជ្យ​ ក្រោយ​អ្នក​កាសែត​នៅ​ខេត្តកោះកុង​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​ញុះញង់​ ចំពោះ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ជម្លោះ​ដីធ្លីដែល​អាជ្ញារ​ខេត្ត​ចោទ​ថា​មិនពិត។ ចាងហ្វាង​គេហទំព័រ​សារព័ត៌មាន​ Koh Kong Hot News​ [កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍​] លោក​យួន ឈីវ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​កាត់​ទោស​កាលពី​ថ្ងៃព្រហស្បតិ៍ឲ្យ​ជាប់​ពន្ធ​នាគារ​១​ឆ្នាំ​ពី​បទ«​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​» និង​ពិន័យ​ជាប្រាក់​ពីរលាន​រៀល​ (ឬប្រមាណ​៥០០ដុល្លារ​អាមរិក)​។

    អានបន្ត
  • ''របប​ក្រុងភ្នំពេញ​តាម​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ដែល​ឈឺឆ្អាល​រឿង​សង្គម​ជាច្រើន​អង្គ''

    ព្រះសង្ឃ​ជាច្រើន​អង្គ​ដែល​ដែល​តែង​ឈឺឆ្អាល​បញ្ហា​សង្គម នយោបាយ និង​ធនធានធម្មជាតិ កំពុង​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្ត​បន្ទាប់ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​។ ព្រះសង្ឃ​មួយចំនួន រិះគន់​ថា របប​លោក ហ៊ុន សែន កាន់តែ​លែង​ស្គាល់​បុណ្យ​បាប ដោយ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍ តាម​ធ្វើទុក្ខបុកម្នេញ​សូម្បីតែ​ព្រះសង្ឃ។ ប៉ុន្តែ​តំណាង​គណបក្ស​កាន់អំណាច ថ្លែង​ការពារ​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​អនុវត្ត​ច្បាប់។

    អានបន្ត
  • របាយការណ៍៖ ពលរដ្ឋកម្ពុជា៦នាក់ចំណោម១០នាក់ រងអំពើហិង្សាលើរាងកាយ អារម្មណ៍ឬផ្លូវភេទអំឡុងពេលកុមារភាព

    តាមរយៈការស្ទង់មតិរបស់ក្រសួងកិច្ចការនារីនៅឆ្នាំ២០១៤បានឱ្យដឹងថា ស្រ្តីនិងបុរសប្រហែល៦នាក់ក្នុងចំណោម ១០នាក់នៅគ្រប់វ័យ ធ្លាប់ជួបប្រទះនូវអំពើហិង្សារាងកាយ ឬផ្លូវភេទអំឡុងពេលកុមារភាពរបស់ពួកគេ។ នេះបើយោងតាមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩» តាមរយៈកម្មវិធី Zoom របស់ក្រសួងសង្គមកិច្ចនៅថ្ងៃទី ២៩កញ្ញាកន្លងទៅ។

    អានបន្ត
  • សង្គម​ស៊ីវិល និង​កម្មករ ស្នើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ថ្លៃ​ទឹក​ដែល​មាន​កម្រិត​ទាប ខ្ពស់​តាម​ផ្ទះជួល

    ភ្នំពេញ — សង្គម​ស៊ីវិល​ និង​កម្មករ កាល​ពីថ្ងៃ​សុក្រ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿនការ​ធ្វើ​អន្តរាគមន៍​ឲ្យ​ថ្លៃទឹកសម្រាប់កម្មករស្នាក់​នៅ​តាម​បណ្តា​ផ្ទះ​ជួល​ឲ្យនៅ​ត្រឹម​៨០០រៀល ​ក្នុង​មួយ​ម៉ែត្រ​គូប​ ខណៈថ្លៃទឹក​បាន​កើន​ដល់កម្រិត​ខ្ពស់បំផុត ៤០០០​រៀល​ ក្នុង​ពេល​បច្ចុប្បន្ននេះ។ នេះ​ជាការ​អំពាវនាវ​របស់កម្មករ​ តបទៅ​នឹងសេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ស្តី​ពី​«​ការ​កែ​សម្រួល​ និង​បំពេញ​បន្ថែម​ការ​កំណត់​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់​ផ្គង់​ដោយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​»​ ចេញ​កាលពី​បួន​ឆ្នាំមុន​ ដែល​បាន​ស្នើ​សុំ​ម្ចាស់​ផ្ទះ​ ឬ​ម្ចាស់​អគារជួល ត្រូវ​លក់​ទឹក​ស្អាត​ជូន​ដល់​កម្មករ​ កម្មការិនី​ និង​សិស្ស​និស្សិត​ ក្នុង​តម្លៃ​ ៨០០​៛ (ប្រាំបីរយ​រៀល​) ក្នុង​មួយ​ម៉ែត្រ​គូប​។

    អានបន្ត
  • អ្នកកាសែតកោះកុងម្នាក់ត្រូវឃាត់ខ្លួនពីបទញុះញង់

    ឯកសារតុលាការដែលទទួលបានដោយកាសែតខ្មែរថាមស៍ បានកំណត់អត្តសញ្ញាណអ្នកកាសែតនោះឈ្មោះ យួន ឈីវ ជាចាងហ្វាងកាសែតតាមអ៊ិនធរណេត “Koh Kong Hot News” រស់នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

    អានបន្ត
  • បុគ្គលិក​ក្នុង​កាស៊ីណូ​សេនជូរី​អំពាវនាវ​សុំ​ចេញ​មកក្រៅ ក្រោយ​មាន​ករណី​ស្លាប់​បុគ្គលិក​ម្នាក់

    ភ្នំពេញ — បុគ្គលិក​មួយ​ចំនួន​ដែល​បម្រើការ​នៅ​ក្នុង​កា​ស៊ីណូ«​ដឹសេនជូន​រី​» នៃ​ខេត្ត​ព្រះសីហនុ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពួក​គាត់​ចង់​ឲ្យ​ថៅកែគោរព​តាម​លក្ខ​ខណ្ឌ​ការងារដែល​បាន​សន្យា និងអនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​កន្លែង​ការ​ងារ បន្ទាប់​ពី​បុគ្គលិក​ម្នាក់​ត្រូវគេ​រាយ​ការណ៍​មកថា​ បាន​ស្លាប់​ និង​ជាច្រើន​នាក់​ទៀត បាន​ឆ្លង​ជំងឺកូវីដ​១៩​ ដោយម្ចាស់​កាស៊ីណូ​បង្ខាំង​ទុក​ឲ្យ​បន្ត​ធ្វើ​ការ​។

    អានបន្ត
  • ពលរដ្ឋ​នៅ​កោះកុង​ជិត​១​ពាន់​គ្រួសារ​រក​អន្តរា​គមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដី​ធ្លី

    ប្រជាពលរដ្ឋជិត១ ០០០គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយ​ដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា​ លី យ៉ុងផាត់។ ក្នុងញត្តិចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋ៨៤៣គ្រួសារ និងដីសរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង បានរកកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​។

    អានបន្ត
  • គ្រួសាររស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រឈមនឹងអនាគតមិនច្បាស់លាស់ បន្ទាប់ពីការផ្លាស់ទីលំនៅត្រូវជាប់គាំង

    ពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​អំពាវនាវ​ ដល់​​អាជ្ញាធរ​ក្រុង​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​រស់​នៅ​ក្នុង​ទីក្រុង បន្ទាប់​ពី​​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ទី​លំ នៅ​ទៅ​កាន់​តំបន់​ខាង​ក្រៅ​ក្រុង។ កាល​ពី​ថ្ងៃ​ចន្ទ ពលរដ្ឋ​ចំនួន​១៥​នាក់ដែល​តំណាង​ឲ្យ​ពាក់កណ្តាល​នៃ​គ្រួសារ​រងគ្រោះ ​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​សាលារាជធានី​ភ្នំពេញ ដើម្បី​សុំជួប​លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញជួយ​​ អន្តរាគមន៍​ ដោយ​និយាយ​ថាពួកគេ​នឹង​មិនចាកចេញ​ពី​ទីក្រុង​នោះ​ទេ។

    អានបន្ត
  • អ្នក​សារព័ត៌មាន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បទុមសាគរ​ហៅ​សាកសួរ​ក្រោយ​លោក​ ទៀ បាញ់​ បញ្ជា

    មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបទុមសាគរ បាន​​សាកសួរអ្នកសារព័ត៌មាន​ម្នាក់​ឈ្មោះ យួន ឈីវ បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាឱ្យ​មាន​ចំណាត់ការ​​​លើ​​អ្នកកាសែត​រូបនោះ ពាក់ព័ន្ធករណីបំភ្លៃព័ត៌មានរឿងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។ ការកោះហៅសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក​ យួន ឈីវ បានធ្វើការផ្សព្វផ្សាយថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តនេះដែលដឹកនាំដោយលោក សុខ សុទ្ធី បានទៅ​កាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃ បន្ទាប់ពីមានអនុក្រឹត្យ​ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

    អានបន្ត
  • ប្រជា​ពលរដ្ឋ​ខេត្ត​បាត់ដំបង​ថា រមណីយដ្ឋាន​តំបន់​ភ្នំ​តា​គ្រាម​ ប្រឈម​បាត់​រូបរាង​ដោយសារ​តែ​ក្រុមហ៊ុន​ចិន និង​វៀតណាម​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ

    ប្រជាពលរដ្ឋ​ និង​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន​ ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​ឃុបឃិត​ជាមួយ​អ្នកមាន​អំណាច​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នៅ​តំបន់​ភ្នំ​តាគ្រាម​ ខេត្ត​បាត់ដំបង​។ អ្នកភូមិ​ថា​ ចាប់​តាំង​មាន​វត្តមាន​ក្រុមហ៊ុន​ចូល​ធ្វើ​អាជីវកម្ម​កន្លង​មក​នេះ​ ប្រជា​ពលរដ្ឋ​មូលដ្ឋាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ លើស​ពី​នេះ​ធនធាន​សម្បត្តិ​ធម្មជាតិ​ ព្រៃឈើ​ និង​តំបន់​ភ្នំ​រង​ការ​បំផ្លិចបំផ្លាញ​នឹង​បាត់​រូបរាង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

    អានបន្ត
  • អ្នក​ធ្វើ​ការងារ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពន្លឿន​ធ្វើ​ច្បាប់​ស្ដីទី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

    អ្នក​ធ្វើ​ការងារ​ទាក់ទង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ទៅ​ក្រសួង​ព័ត៌មាន​ឲ្យ​ពន្លឿន​ធ្វើ​ច្បាប់​ស្ដីទី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ សំណើ​នេះ​ធ្វើឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​ទៀត​ប្រារព្ធ​ទិវា​​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សកល​ថ្ងៃ​ទី២៨ ខែ​កញ្ញា​នេះ។ ឆ្លើយតប​ការ​លើក​ឡើង​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​អះអាង ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ព័ត៌មាន​បាន​ប្រជុំ​ចប់​សព្វ​គ្រប់​រួច​ហើយ ជុំវិញ​ដំណើរការ​នៃ​ការ​ធ្វើ​ច្បាប់​ស្ដីទី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

    អានបន្ត
  • តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​​សកម្មជន​ខ្មែរ​ថាវរៈ​និង​សកម្មជន​សិទ្ធិ​មនុស្ស

    សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមលើ​ក្រុមយុវជនខ្មែរថាវរៈ និងសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិ​ត​ សុទ្ធីបូរ៉ា​​ឆាត បានប្រកាសថា នឹងប្រកាសសាលក្រមក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៧នាក់ នៅថ្ងៃទី២៨ ខែកញ្ញានេះ។

    អានបន្ត
  • ការកសាងឡើងវិញប្រសើរជាងមុនជាមួយនឹងការទទួលបានព័ត៌មាន

    អង្គការ UNESCO ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការសង្គមស៊ីវិលកំពុងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល (IDUAI) ឆ្នាំ២០២១ នៅកម្ពុជា នាថ្ងៃទី ២៨ ខែកញ្ញា។

    អានបន្ត
  • មន្ត្រីជំនាញសង្ស័យការស្លាប់របស់ពេជ្រ ធារ៉េតបណ្តាលមកពីការធ្វើទារុណកម្មអំឡុងពេលសួរចម្លើយ

    សាក្សី ភស្តុតាង​ និងការសន្និដ្ឋានជាបឋមរបស់មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ​បញ្ជាក់ថា ឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា អាចរងការធ្វើទារុណកម្មអំឡុងពេលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងមុនពេលស្លាប់កាលពីដើមខែមេសាឆ្នាំ២០២១។ មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងបាននាំខ្លួនឈ្មោះពេជ្រ ធារ៉េត អាយុ៣១ឆ្នាំកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២១យកទៅសាកសួរជុំវិញករណីសង្ស័យថា បានរាយខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន និងសាកសួរជាង៣ម៉ោងគឺពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៧យប់ ពេជ្រ ធារ៉េតបានស្លាប់។​

    អានបន្ត
  • ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ច្បារ​អំពៅ​ ប្តឹង​ម្ចាស់​បុរី​ប៉េងហួត​ឱ្យ​ផ្អាក​បូម​ដី​ចូល​ដី​ទំនាស់​ជិត​៦០​ហិកតា

    ពលរដ្ឋជាង២០០គ្រួសារដាក់ពាក្យបណ្ដឹងទៅ​ក្រសួងរៀបចំដែនដី ប្តឹងទាមទារឱ្យម្ចា​​​ស់បុរី ប៉េងហួត បញ្ឈប់ការបូម​ដីចូលដី​ទំហំ៥៨ហិកតា ដែលពួកគេអះអាងថា កំពុងជាប់មានទំនាស់ជាមួយក្រុមហ៊ុន ផានអ៊ីមិច តាំ​ងពីឆ្នាំ២​០​១​​៦មក។ ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយ​មាន​ភ្ជាប់​ស្នាម​មេដៃជិត១០០ដែលតំណាងឱ្យពលរដ្ឋចំនួន២​​​៤​១គ្រួសារ បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីឱ្យម្ចាស់បុរី ប៉េងហួ​ត ផ្អា​កការបូ​មដី ធ្វើរបងហ៊ុមព័ទ្ធ ឬលក់ដូរដីរបស់ពួកគេទំហំ៥៨ហិកតាដែលបាននិង​កំពុង​មានទំនាស់ជាមួយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច ក្នុ​ងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខ​ណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

    អានបន្ត
  • តុលាការ​ក្រុង​ភ្នំពេញ លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​ក្រុម​ខ្មែរថាវរៈ

    ភ្នំពេញ — តុលាការ​រាជ​ធានី​ភ្នំពេញ​នៅថ្ងៃ​អង្គារ​នេះ​ បានសម្រេច​លើក​ពេល​ប្រកាស​សាល​ក្រមនៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ដែល​បាន​ចេញ​មុខតវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ​កាល​ពី​ខែ​កក្កដា ​ឆ្នាំមុន។ ក្រុម​គ្រួសារសកម្មជន​ដែល​កំពុង​ជាប់​ឃុំ បាន​ទទូច​សុំ​ឲ្យ​តុលាការ​ពន្លឿន​នីតិ​វិធី​កាត់​ក្តី​ និង​ដោះ​លែង​សាច់​ញាតិ​របស់​ពួក​គាត់ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ​ ដោយលើកហេតុផល​ថា​ សាច់​ញាតិ​របស់​ពួកគាត់​មិន​បានប្រព្រឹត្ត​បទល្មើស«ញុះញង់​» ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

    អានបន្ត
  • សកម្មជន​ព្រៃឡង់​ម្នាក់​ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម

    សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើក​ពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់​លោក ត្បិតសំណុំរឿងនេះបានពន្យារ២​លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។ ការខកចិត្តនេះ ក្រោយពេល​តុលាការខេត្តកំពង់ធំ កាលពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បើក​សវនា​ការ​លើ​សំណុំរឿងរបស់​សមាជិក​បណ្ដាញសហគមន៍​​ព្រៃឡង់ ​លោក ចាន់ ធឿន ដោយ​សម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី២៨ ខែកញ្ញានេះ។ ​

    អានបន្ត
  • អ្នកកាសែត​ម្នាក់​រងការ​ចោទ​ប្រកាន់​ថា ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​ខេត្ត​កោះកុង​​

    ភ្នំពេញ — អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ម្នាក់​ថា​ស្ថិត​ក្នុង​ចំណោម​ក្រុម​បុគ្គល​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យានជាតិ​បូទុមសាគរ​ក្នុង​ខេត្ត​កោះ​កុង។ បើតាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​អ្នកស្រី មិថុនា ​ភូថង​ ​កាល​ពី​ថ្ងៃទី​២៦ ខែកញ្ញា​ លោក​ យួន​ ឈីវនាយក​គ្រប់​គ្រង​សារព័ត៌មាន​«កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍» (Koh Kong Hot News) ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សេចក្តី​រាយការណ៍​«ខុស​ពី​ការ​ពិត​ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌» ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ដែល​នៅ​ជាប់​ប្រទេសថៃ​មួយ​នេះ។

    អានបន្ត
  • សង្គម​ស៊ីវិល​បន្ត​យុទ្ធនាការ​សប្ដាហ៍​ទី៨ ទាមទារ​ដោះលែង​មេ​សហ​ជីព និង​សកម្មជន​សង្គម​ ៧នាក់

    ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ក្នុង​ស្រុក​នៅ​សប្ដាហ៍​នេះ​បាន​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​(facebook) ​ទាមទារ​បន្ថែម​ទៀត​ឲ្យ​សមត្ថកិច្ច​​​​ដោះ​លែង​មេ​សហ​ជីព លោក រ៉ុង ឈុន និង​​សកម្មជន​សង្គម​ចំនួន ៧នាក់។ សាច់​ញាតិ និង​​សហជីព​ គាំទ្រ​យុទ្ធនាការ​នេះ ​ហើយ​ពួកគេ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ​។ នៅ​សប្ដាហ៍​ទី​៨​នេះ ក្រុម​សង្គម​ស៊ីវិល បន្ត​​​លើក​ឡើង​ជា​ថ្មី​​​ ពី​ការ​ចាប់​ខ្លួន​​​ប្រធាន​សហ​ភាព​​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ​​ក្នុង​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ​ និង​ការ​ចាប់​ខ្លួន​យុវជន​សង្គម​ចំនួន ៧​នាក់ ​នៃ​ក្រុម​ខ្មែរ​ថាវរៈ និង​​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​បាន​តវ៉ា​ដោយ​អហិង្សា​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ខែ​សីហា និង​ខែ​កញ្ញា​ឆ្នាំ​មុន។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo