កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
សង្គមស៊ីវិលស្នើឱ្យផ្តល់សំណងតាមតម្លៃទីផ្សារជូនពលរដ្ឋរងផលប៉ះពាល់ដីធ្លីដោយសារព្រលានយន្តហោះថ្មី
ក្រុមអង្គការសង្គមស៊ីវិលជាង៣០ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ផ្តល់សំណងតាមតម្លៃទីផ្សារ ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដីធ្លី ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល ក្រោយផ្ទុះហិង្សា និងមានការចាប់ខ្លួនប្រជាពលរដ្ឋ ៣០នាក់។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៣១ស្ថានប័ន បានចេញសេចក្តីថ្លៃការណ៍មួយជុំវិញទំនាស់ដីធ្លីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី រវាងក្រុមហ៊ុន OCIC និងប្រជាពលរដ្ឋម្ចាស់ដី។ អង្គការសង្គមស៊ីវិលទាំងនោះ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិកម្ពុជា(CHRAC) អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងអង្គការផ្នែកសិទ្ធិមនុស្ស និងការងារជាង២០ទៀត។
អានបន្ត -
ក្រុមសង្គមស៊ីវិលកម្ពុជា អំពាវនាវឲ្យបញ្ឈប់ការបំភិតបំភ័យអ្នកវិភាគ និងអ្នករិះគន់
ភ្នំពេញ — ការគំរាមចំៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើអ្នកវិភាគពីរនាក់កាលពីសប្តាហ៍មុន ត្រូវបានក្រុមអង្គការសង្គមស៊ីវិលប្រមាណ៣០ស្ថាប័ន បង្ហាញក្តីព្រួយបារម្ភអំពីការបន្តរឹតត្បិតសេរីភាពបញ្ចេញមតិ ហើយពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបំភិតបំភ័យលើអ្នកអត្ថាធិប្បាយនយោបាយ និងអ្នករិះគន់។ ក្រុមអង្គការសង្គមស៊ីវិលចំនួន២៨ស្ថាប័ននោះ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក បណ្តាញយុវជនកម្ពុជា (ហៅកាត់ថាCYN) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់ថា សង់ត្រាល់) និងអង្គការសមាគមមួយចំនួនទៀត។ ពួកគេបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនគួរគំរាមកំហែង ឬព្រមានអ្នកវិភាគដែលបានលើកឡើងជាទស្សនៈណា ដែលរដ្ឋាភិបាលមិនពេញចិត្ត ដោយគួរតែផ្តល់សិទ្ធិដល់អ្នកវិភាគ អាចអនុវត្តការងាររបស់ពួកគេស្របតាមច្បាប់ និងអាចផ្សព្វផ្សាយនូវអ្វីដែលពួកគេបានសិក្សាស្រាវជ្រាវរកឃើញ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលជំរុញឲ្យមានការបើកទូលាយនៃសិទ្ធិទទួលបានព័ត៌មានដល់ពលរដ្ឋ
ក្រុមអង្គការសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបើកទូលាយសិទ្ធិទទួលបានព័ត៌មានដល់ពលរដ្ឋ និងជនជាតិដើមភាគតិច។ ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដែលមានអ្នកពាក់ព័ន្ធជាង ២៣០នាក់ចូលរួម ក្នុងនោះរួមមានសមាជិកសភា មន្រ្តីរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល និងតំណាងសហគមន៍នៅតាមបណ្ដាខេត្ត។ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា តម្លាភាពនិងការលាតត្រដាងព័ត៌មានទាក់ទងនិងថវិការដ្ឋាបាលថ្នាក់ក្រោមជាតិ និងសម្បទានដីសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់ការចូលរួមប្រកបដោយអត្ថន័យរបស់ពលរដ្ឋក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តជាសាធារណៈ។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យផ្តល់សំណងតាមតម្លៃទីផ្សារជូនពលរដ្ឋរងផលប៉ះពាល់ដីធ្លីដោយសារព្រលានយន្តហោះថ្មី
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៣១ស្ថានប័ន បានចេញសេចក្តីថ្លៃការណ៍មួយជុំវិញទំនាស់ដីធ្លីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី រវាងក្រុមហ៊ុន OCIC និងប្រជាពលរដ្ឋម្ចាស់ដី។ អង្គការសង្គមស៊ីវិលទាំងនោះ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិកម្ពុជា(CHRAC) អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងអង្គការផ្នែកសិទ្ធិមនុស្ស និងការងារជាង២០ទៀត។
អានបន្ត -
លោក ជិន ម៉ាលីន៖ ការវិភាគមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋានស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់
(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ។ ការលើកឡើងបែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការប្រើពាក្យថា «បញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ»។
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការវិភាគមួយចំនួននៅកម្ពុជាជាការវិភាគតាមអារម្មណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការវិភាគដែលចាត់ទុកថា ជាសិទ្ធិសេរីភាពនៃការសម្តែងមតិ ហើយដែលទទួលបានការការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ មិនមែនជាការវិភាគតាមអារម្មណ៍នោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន២៨ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋ៩នាក់ ត្រូវបានដោះលែង ក្រោយសន្យាឈប់តវ៉ារឿងទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល
ភ្នំពេញ — នៅក្នុងការសន្យាមួយ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន សាច់ញាតិរបស់ប្រជាពលរដ្ឋដែលជាប់ឃុំ បានអះអាងថា ពួកគេនឹងឈប់តវ៉ាក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសន្យានេះធ្វើឡើងតាមរយៈសំណើមួយច្បាប់ទៅអាជ្ញាធរ ដែលក្នុងនោះមានការសុំទោស និងទទួលកំហុសផងដែរ។ កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋបានចេញមុខតវ៉ា ហើយក្នុងនោះ៣០នាក់ត្រូវបានឃាត់ខ្លួន ក្រោយមានផ្ទុះហិង្សា។ ប៉ុន្តែក្រោយមក អាជ្ញាធរបានដោះលែងមនុស្ស២១នាក់ និងបញ្ជូនអ្នកភូមិ៩នាក់ទៅតុលាការ។
អានបន្ត -
តុលាការក្រុងភ្នំពេញចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្គាប់មកកងកម្លាំងមានសមត្ថកិច្ចបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។
អានបន្ត -
តើកម្ពុជាគួរនិយាយអ្វីខ្លះ នៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្ដាហ៍នេះ?
បញ្ហាសំខាន់ៗមួយចំនួនរួមមាន បរិស្ថាន សិទ្ធិមនុស្ស ការចូលរួមរបស់ស្ត្រី និងការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានអ្នកពាក់ព័ន្ធស្នើប្រតិភូតំណាងកម្ពុជា លើកយកទៅថ្លែងនៅអង្គមហាសន្និបាតលើកទី៧៦របស់អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះ។ បើតាមកាលវិភាគផ្ដល់ដោយ អ.ស.ប. ប្រតិភូតំណាងកម្ពុជា ត្រូវឡើងថ្លែងក្នុងអង្គមហាសន្និបាត តាមរយៈសុន្ទរកថាថតទុក និងថ្លែងពីចម្ងាយ នៅយប់ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ខាងមុខ ដោយបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នឹងថ្លែងទៅកាន់អង្គមហាសន្និបាតដែលប្រព្រឹត្តទៅតាមអនឡាញ ដោយសារបញ្ហាជំងឺកូវីដ១៩។
អានបន្ត -
ពលរដ្ឋទាំង៩នាក់ត្រូវបានដោះលែង ក្រោយធ្វើលិខិតសុំទោសទៅតុលាការខេត្តកណ្ដាល
ពលរដ្ឋចំនួន៩នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកណ្ដាលស្ទឹង ត្រូវបានតុលាការខេត្តកណ្តាលដោះលែងឱ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃទី២០កញ្ញា បន្ទាប់ពីពួកគាត់ត្រូវបានចាប់ខ្លួនក្រោយពីមានការតវ៉ាហិង្សារឿងដីធ្លីនៅថ្ងៃទី១២កញ្ញា។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត ៦រយគ្រួសារនៅខេត្តកំពង់ឆ្នាំងសុំអាជ្ញាធរឱ្យរក្សាទុកដីស្រែនិងចេញប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋជិត ៦រយគ្រួសារ រស់នៅស្រុកបរិបូរណ៍ ស្នើសុំអាជ្ញាធរខេត្តកំពង់ឆ្នាំងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី ករណីអាជ្ញាធរខេត្តពោធិ៍សាត់យកដីស្រែពួកគាត់ទៅពុះចែកឲ្យពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់។ ពួកគាត់ស្នើសុំអាជ្ញាធររក្សាទុកដីស្រែទំហំជិត ២ពាន់ហិកតារជូនពលរដ្ឋស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងវិញ និងចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីបញ្ចប់វិវាទនេះ។
អានបន្ត -
រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោកជាង១០០ហិកតាទៀតឱ្យក្រសួងមហាផ្ទៃនិងវិស័យឯកជន
រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជនធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋនិងឯកជនប្រមាណ១ ០០០ហិកតារួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើជាកម្មសិទ្ធិ។
អានបន្ត -
មន្ត្រីតុលាការថា ការចាប់សកម្មជនបរិស្ថានម្នាក់ពាក់ព័ន្ធការឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ
មន្ត្រីសាលាដំបូងខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនលោក ឆន ផល្លា ដែលជាសកម្មជនបរិស្ថាននិងដីធ្លី បញ្ជូនទៅពន្ធនាគារ ដោយសារតែសកម្មជនរូបនោះមិនបានចូលរួមតាមនីតិវិធីកោះហៅរបស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី ប្រាប់ វីអូឌី នៅថ្ងៃទី២១ ខែកញ្ញានេះថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ឆន ផល្លា កាលពីថ្ងៃចន្ទម្សិលមិញ ដោយសារសកម្មជនរូបនោះមិនព្រមចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ឈ្មោះ នៅ យ៉ារ័ត្ន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។
អានបន្ត -
អង្គការសង្គមស៊ីវិលជិត៣០ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ
អង្គការសង្គមស៊ីវិលជិត៣០ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា ការធ្វើបទវិភាគណាមួយមិនត្រូវភ្ជាប់ជាមួយនិន្នាការនយោបាយឡើយ។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៨ បានចាត់ទុកថា ការគំរាមកំហែងទៅលើអ្នកវិភាគ គឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។
អានបន្ត -
តុលាការខេត្តកណ្ដាលដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ តែភ្ជាប់លក្ខខណ្ឌឈប់តវ៉ា
តុលាការខេត្តកណ្ដាលបានដោះលែងអ្នកតវ៉ាដីធ្លីចំនួន៩នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់ជាមួយលក្ខខណ្ឌឈប់តវ៉ា និងព្រមយកសំណងតាមអាជ្ញាធរកំណត់ត្រឹមតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានការប៉ះទង្គិចគ្នាមួយរវាងពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្តាល ជាមួយនឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៣០នាក់បញ្ជូនទៅតុលាការ ប៉ុន្តែបានដោះលែងមនុស្សចំនួន២១នាក់វិញ ខណៈ៩នាក់ផ្សេងទៀតបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថា ពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។
អានបន្ត -
សង្គមស៊ីវិល និងប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកែប នៅតែបន្តចាក់ដីលុបសមុទ្រ
សង្គមស៊ីវិល និងប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកែប ដែលនៅបន្តចាក់លុបឆ្នេរសមុទ្រ ថាជាការធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ និងដីភ្នំដែលកាយចេញពីតំបន់ឧទ្យានអភិរក្សក្រុងកែបកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯអាជីវករលក់ដូរនៅចំណុចឆ្នេរជ្រោយដូង ត្អូញត្អែរពីការលំបាកប្រកបអាជីវកម្មរបស់ពួកគេដោយសារតែអាជ្ញាធរចាក់ដីលុបសមុទ្រពង្រីកឆ្នេរនេះ។
អានបន្ត -
លោកសេង សារី បានរួចពីការចាប់ខ្លួន តែអង្គការសង្គមស៊ីវិលបង្ហាញការបារម្ភពីអនាគតនៃការបញ្ចេញមតិនៅកម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ជាផ្លូវការនៅថ្ងៃទី២១កញ្ញានេះ ។ ទន្ទឹមគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលជិត៣០ស្ថាប័ន តាមរយៈសេចក្តីថ្លែងការណ៍រួម បានគូសបញ្ជាក់ថា បទចោទនោះ គឺមិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងមកម៉្លេះ។ មិនគួរធ្វើឡើង ដោយសារតែវាជាការបំភិតបំភ័យដល់ការបញ្ចេញមតិរបស់អ្នកវិភាគដទៃទៀត និងសូម្បីតែពលរដ្ឋទូទៅ។
អានបន្ត -
សង្គមស៊ីវិលនិងជនជាតិដើមភាគតិចព្នងខេត្តស្ទឹងត្រែងថា ក្រុមហ៊ុនចិនស៊ីវហ្គិច អនុវត្តខុសកិច្ចសន្យាវិនិយោគ
ជនជាតិដើមភាគតិចព្នង និងមន្ត្រីសង្គមស៊ីវិលអះអាងថា ក្រុមហ៊ុនចិន ស៊ីវ ហ្គិច (Saiv Hkech) កំពុងអនុវត្តផ្ទុយពីកិច្ចសន្យាវិនិយោគ និងឃុបឃិតគ្នាជាមួយអាជ្ញាធរ បោះបង្គោលព្រំប្រទល់ចូលដីប្រជាសហគមន៍។ អ្នកភូមិថា ពួកគេតែងតែលើកគ្នាតវ៉ា និងដាក់ញាតិ ទៅកាន់អាជ្ញាធរខេត្តស្ទឹងត្រែងជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគេមិនទាន់ទទួលបានការឆ្លើយតប និងមានដំណោះស្រាយពីអាជ្ញាធរនៅឡើយ។
អានបន្ត -
លោក ហ៊ុន សែន ស្នើឱ្យតុលាការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន បានថ្លែងថា តុលាការបានចេញដីការួចហើយ ដើម្បីតាមចាប់ខ្លួនបណ្ឌិតមួយរូបដែលនិយាយគោលការណ៍៦ចំណុច គាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស ពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិយកតាមលំនាំប្រទេសភូមា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
អានបន្ត -
ពលរដ្ឋខេត្តកំពតចោទឧកញ៉ាម្នាក់ ឈូសឆាយធ្វើផ្លូវ បន្ទាប់ពីពួកគាត់មិនព្រមលក់ដី
កាលពីថ្ងៃទី១៣កញ្ញា ពលរដ្ឋ១៣គ្រួសារ នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បាននាំគ្នាតវ៉ារារាំងមិនឱ្យគ្រឿងចក្រឈូសឆាយជួសជុលនិងពង្រីកផ្លូវ នៅត្រង់ចំណុចវាសឥន្រ្ទី(ថ្លាន់មួយរយ) ដោយសារព្រួយបារម្ភថា អាចធ្វើឱ្យពួកគាត់អាចបាត់បង់ដីធ្លីនិងផ្ទះសម្បែង។ ក្រុមពលរដ្ឋអះអាងថា ការឈូសឆាយធ្វើផ្លូវនេះ គឺបានកើតឡើង បន្ទាប់ពីមានអ្នកតំណាងឱ្យឧកញ៉ាម្នាក់ឈ្មោះ ប៉ែន នួន ដើរសុំទិញដី ប៉ុន្តែពួកគាត់មិនព្រមលក់។
អានបន្ត