កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • ក្រសួង​​បន្ត​ស៊ើប​អង្កេត​ករណី​ធ្វើ​ទារុណ​កម្ម​ជន​សង្ស័យ​រហូត​ស្លាប់​នៅ​ខេត្ត​បាត់ដំបង

    នាយកដ្ឋានព្រហ្មទណ្ឌក​ម្រិត​ធ្ងន់ បានកោះហៅ​អធិការ​​ស្រុក​​​សង្កែ និ​​ង​​អ្ន​កពាក់ព័ន្ធមួយចំនួនទៀតនៅខេត្ត​បាត់​ដំបង ឱ្យចូលបំភ្លឺ​ករណីរងការ​​​ចោទ​ថាបា​ន​ធ្វើធ្វើ​​ទារុណកម្មជន​សង្ស័យ​​ម្នាក់រហូត​ដល់​ស្លាប់នាពេល​កន្ល​ងទៅ​​ ក្រោយ​គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរកឃើញតម្រុយដូចពាក្យបណ្តឹងរបស់គ្រួសារ​ជន​រង​គ្រោះ។ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាល ស្នើ​អគ្គស្នង​ការ​ដ្ឋាន​​នគរបាលជាតិបើក​ការ​ស៊ើប​អង្កេត​​បន្ថែម ដើម្បី​រក​ការ​ពិត​និងនាំខ្លួន​មន្ត្រី​ពាក់​ព័ន្ធ​មក​ទទួលទោស ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​សព។

    អានបន្ត
  • សកម្មជន​ដីធ្លី​ លោក​ ឆន​ ផល្លា​ ត្រូវ​សមត្ថ​កិច្ច​ស្រុក​លំផាត់​​​ចាប់​ខ្លួន​

    សមាគម​អាដហុក អះអាងថា សមត្ថកិច្ច​​​ស្រុកលំផាត់ ខេត្ត​រតនគិរី បាន​ចាប់ខ្លួនសកម្មជនដីធ្លីនិងបរិស្ថាន លោក ឆន ផល្លា នៅព្រឹកថ្ងៃចន្ទនេះ ទាំងមិនបង្ហាញដីកា។ អ្នក​សម្រប​សម្រួលស​មាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី បាន​ឱ្យ​ដឹង​​​​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួនលោក ឆន ផល្លា នៅម៉ោងជាង១១​ព្រឹកថ្ងៃទី២០ ខែ​កញ្ញា​នេះ។ តែយ៉ាងណា លោកមិនទាន់ដឹងមូលហេតុពិត​នៃការចាប់ខ្លួនលោក ឆន ផល្លា ទេ ដោយគ្រាន់តែដឹងថា មុនការចាប់ខ្លួនសកម្មជនការពារដីធ្លីរូបនេះ មន្ត្រីប៉ុស្តិ៍នគរបាល​ឃុំសេដា បាន​​ជូនដំណឹងឱ្យ​លោក ឆន ផល្លា ទៅកាន់ប៉ុស្តិ៍​នគរបាល​ ដើម្បីកែស​ម្រួ​​លអត្តសញ្ញាណបណ្ណ ត្រៀមខ្លួនបោះឆ្នោតនៅពេល​ខាងមុខ។

    អានបន្ត
  • សង្គមស៊ីវិលសោកស្ដាយដែលរដ្ឋកាត់ដីគម្របព្រៃឈើជាង១៧០ហិកតាឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា

    រដ្ឋាភិបាលបានកាត់ឆ្វៀលដីគម្របព្រៃឈើប្រមាណ១៧២ហិកតា ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យទៅឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងយកទៅលក់ដូរបន្ត។ សង្គមស៊ីវិលសោកស្ដាយចំពោះកាត់ឆ្វៀលដីទាំងនោះ​ទៅឱ្យឧកញ្ញាដែលជាអ្នកមានឥទ្ធិពលម្នាក់ ខណៈពលរដ្ឋជាច្រើនកំពុងគ្មានដីរស់នៅនៅឡើយ។ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញានេះថា លោកមានការសោកស្ដាយចំពោះការកាត់ដីគម្របព្រៃឈើប្រមាណជាង១៧០ហិកតាទៅឲ្យឧកញ្ញា ឡេង ណាវ៉ាត្រា ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកលើកឡើងថា រដ្ឋាភិបាល គួរតែគិតគូដល់ពលរដ្ឋដែលកំពុងខ្វះ​ខាត​ដី និងផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋដែលរងគ្រោះបាត់បង់ដីធ្លី ដើម្បីឲ្យមានសមភាពក្នុងការគ្រប់គ្រង និងកាន់កាប់ដីធ្លីដោយសុវត្ថិភាព។

    អានបន្ត
  • ពលរដ្ឋជាច្រើនគ្រួសាររងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុកទឹកមិនសប្បាយចិត្តនឹងសំណងដែលផ្តល់ទាបជាងទីផ្សារ

    ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុក​ទឹករបស់រដ្ឋ នៅ​ក្នុង​ភូមិធ្លក ឃុំក្រោល​គោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បង្ហាញការមិនពេញចិត្ត និង​ក្តី​អស់​សង្ឃឹម​ចំពោះ​សំណង​ថោក​ជាង​តម្លៃ​​ទីផ្សារ​ខ្លាំង។​ អ្នកស្រី សូ សីណា លរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋជាច្រើនគ្រួសារទៀត​ដែល​មាន​ដី​ស្រែរ​ង​ផល​ប៉ះពាល់​​ពី​គម្រោងអភិវឌ្ឍន៍​អាងស្តុក​ទឹក​​របស់​រដ្ឋ​​ ស្ថិត​ក្នុងឃុំក្រោលគោ ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះថា អ្នកស្រី​មាន​ដីស្រែទំហំ​៣០អា​ដែល​ជាកេរ្តិ៍​របស់​ម្តាយ​អ្នកស្រី​ សម្រាប់​ប្រកប​របរ​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ។ អ្នក​ស្រី​បន្ត​ថា ការអភិវឌ្ឍ​អាង​ស្តុក​ទឹក​​នេះ​ប៉ះពាល់​ដល់​ដីស្រែ​រប​ស់​អ្នកស្រី​ទាំង​ស្រុង ប៉ុន្តែ​សំណងដែលរដ្ឋផ្តល់ឱ្យ​មានតម្លៃ​ថោកខ្លាំង​។

    អានបន្ត
  • ក្រុមគ្រួសារ៖ ពលរដ្ឋជាប់ឃុំចំនួន៩នាក់ ដែលមានជម្លោះដីធ្លី នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃចន្ទនេះ

    ក្រុមគ្រួសារ​ពលរដ្ឋ​ជាប់ឃុំ ​ក្នុងទំនាស់វិ​វាទដីធ្លី​ត្រង់ចំណុច​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មីក្នុងខេត្ត​កណ្តាល ​នៅព្រឹក​ថ្ងៃចន្ទនេះ​ បានអះអាង​ថា​ សាច់ញាតិ​របស់​ពួកគេ​​ទាំង៩នាក់​ ដែល​អាជ្ញាធរបាន​ចាប់ ​និងឃុំខ្លួន​ក្នុងពន្ទនាគារ​ នាពេល​កន្លងទៅ​នេះ នឹង​ត្រូវដោះលែង​វិញនៅថ្ងៃ​ចន្ទនេះ។​ ​ជុំវិញ​ការដោះលែងនេះ​ ពួកគេ​ក៏ត្រូវចុះកិច្ច​សន្យា​បញ្ឈប់​សកម្មភាព​តវ៉ាណាមួយ​បន្តទៀត​ ហើយត្រូវ​ទទួលយក​សំណង​ ៨ដុល្លារ​ ដែលភាគី​អាជ្ញាធរ​បានដាក់ជូន​។ ​ជាមួយគ្នា​នេះ អង្គការ​សង្គមស៊ីវិលបានលើកឡើងថា ការដោះលែងភ្ជាប់ជាមួយកិច្ចសន្យានេះ គឺក្លាយទៅជាប្រពៃណីទៅហើយ​។ ហើយសកម្មភាពនេះ​ ក៏បានបង្ហាញ​ពីភាពអយុតិធម៌ដល់ប្រជាពលរដ្ឋ​រងគ្រោះថែម​ទៀតផងដែរ​។

    អានបន្ត
  • ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង ក្រោយ​មិនមាន​ដំណោះ​ស្រាយ​ដីធ្លី

    ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជាង២ម៉ោង ក្រោយពីមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។ អ្នកស្រី គុម្ព គឺ ប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី១៩ ខែកញ្ញានេះថា ដើមចមដែលនាំឱ្យពួកគេជាង២០០នាក់ ប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុចភូមិក្បាលដំរី ព្រំប្រទល់ខេត្តទាំងពីរ នៅព្រឹកថ្ងៃអាទិត្យនេះ ​ដោយសារតែ​អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងថែមទាំងចោទពលរដ្ឋថាបានទៅកាន់កាប់ដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយខុសច្បាប់ទៀតផង។

    អានបន្ត
  • ពលរដ្ឋ​​​​​រិះគន់​​រដ្ឋាភិបាល​​ឆ្វៀល​ដី​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ខេត្ត​សៀមរាប​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ថា ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ​

    ប្រជាពលរដ្ឋ​​​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ រិះគន់​រដ្ឋាភិបាល​ដែលបានឆ្វៀល​ដី​គម្រប​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ក្នុង​ខេត្ត​នេះ​ឱ្យ​ឧកញ៉ា ឡេង ណាវាត្រា​ ថា ជា​រឿង​អយុត្តិធម៌​ និង​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២​។ ប្រតិកម្ម​​របស់​ពលរដ្ឋ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅតំបន់នោះ​ឱ្យ​​ឧកញ៉ា​ ឡេង ណា​វាត្រា​ ហើយ​ឧកញ៉ា​រូប​នេះ​បាន​​អង្កន់ដីទាំងនោះទៅ​ជា​ដី​ឡូត៍​លក់​​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​។

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី

    ពលរដ្ឋរស់​នៅ​ស្រុក​បរិបូរណ៍​ ខេត្ត​​​​​​​កំពង់ឆ្នាំង​ នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ជាប់​ព្រំ​ប្រទល់​ខេត្ត​ពោធិ៍សាត់ ​ ដើម្បី​ទាមទារ​​​ឲ្យ​អាជ្ញាធរ​​​ដោះ​ស្រាយ​​​​​វិវាទ​ដីធ្លី​​ ករណី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ធ្វើ​ផ្លូវ​និង​បោះ​បង្គោល​ពុះ​ដី​ឡូត៍​លើ​ដី​ស្រែ​របស់​ពួកគាត់​។ ​ពលរដ្ឋ​ឈរ​បិទ​ផ្លូវ​អស់​រយៈពេល​ជាង​៣ម៉ោង​ ទើប​រំសាយ​វិញ​ ក្រោយ​អាជ្ញាធរ​ស្រុក ​​ចុះ​អន្តរាគមន៍​រឿង​នេះ។

    អានបន្ត
  • តុលា​ការ​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​មួយ​​អង្គ រឿង​បំពាន​វិធាន​ការ​សុខា​ភិបាល

    ភ្នំពេញ — តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បំពាន​វិធាន​ការ​សុខាភិបាល។ នេះ​បើ​តាម​អ្នក​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ស្នើ​ឲ្យ​សមត្ថកិច្ចបក​ស្រាយ​ឲ្យ​បាន​ច្បាស់ពី​ការ​ចោទ​ប្រកាន់​លើ​អតីត​សង្ឃ​លោក ប៉ាង សុដា។

    អានបន្ត
  • សំណុំរឿងព្រលានយន្តហោះនៅខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ សម្រេចផ្អាកការតវ៉ាបណ្តោះអាសន្ន

    ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់​នៅ​ក្នុង​វិវាទ​ដី​ធ្លី​ត្រង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កណ្ដាល​ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​កញ្ញា​នេះ​ថា សកម្មភាព​តវ៉ា​ដី​ធ្លី​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​ ក្រោយ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​រង​ការ​ចាប់​ខ្លួន​ និង​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​សមត្ថកិច្ច​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​ប្រជាពលរដ្ឋ​បាន​រក្សា​ជំហរ​តវ៉ាទាមទារ​ប្រាក់​សំណង​ និង​បន្ត​ស្វែង​​រក​កិច្ច​អន្តរាគមន៍​ផ្សេងៗ​ទៀត​ដដែល​។

    អានបន្ត
  • តុលាការតាមចាប់បណ្ឌិត សេង សារី ដោយសង្ស័យថា គាំទ្រចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ

    តុលាការកម្ពុជា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់បណ្ឌិតម្នាក់ ក្រោយពីលោក បង្ហោះសារពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលផ្តួចផ្តើមដោយលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង។ ព័ត៌មានអំពីការតាមចាប់បណ្ឌិតនោះ ត្រូវបានប្រកាសជាសាធារណៈ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

    អានបន្ត
  • មនុស្ស ២៣៦នាក់ និងយានយន្ត ៣៧គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៦ ខែកញ្ញា

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៣៦នាក់ទៀត និងយានយន្ត ៣៧គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៧២ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

    អានបន្ត
  • ពលរដ្ឋ​នៅ​ក្រចេះ​ថា​ ដើម​ឈើ​ជ័រ​ទឹក​រាប់​ម៉ឺន​ដើម​របស់​ពួកគេ​ក្នុង​ព្រៃឡង់​រង​ការ​កាប់​បំផ្លាញ

    ប្រជាពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ អះអាងនៅថ្ងៃសុក្រនេះ​ថា ដើមឈើដែល​ពួកគេចោះ​យក​ជ័រ​ទឹក​រាប់ម៉ឺន​ដើម​ក្នុង​តំបន់​ព្រៃឡង់​នៃខេត្តនេះ កំពុងរងការកាប់លក់ធ្វើអាជីវកម្ម​យ៉ាង​អនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ មេភូមិម្នាក់នៅឃុំបឹងចារ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាពថា អ្នកភូមិមួយចំនួន​នៅឃុំកំពង់ចាម ឃុំបឹងចារ និងឃុំ​វឌ្ឍនៈ នៃស្រុកសំបូរ បាន​ប្រកបមុខ​របរ​រក​អនុផល​ព្រៃឈើ តាម​រយៈ​ការចោះ​ដើមឈើ​យកជ័រលក់ នៅក្នុងតំបន់ព្រៃឡង់ជាច្រើនឆ្នាំមកហើយ។

    អានបន្ត
  • លោក​ ហ៊ុន សែន​ ព្រមាន​បញ្ញវន្ត​ដែល​និយាយ​រិះគន់​រដ្ឋា​ភិបាល

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមា​នធ្ងន់ៗទៅលើបញ្ញវន្តមួយចំនួនដែលបានរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ដោយប្រើពាក្យថា ពួកគេអាចនឹងត្រូវបានវាយខ្នោះ បើសិន​ការវិភាគ​នោះ​​បាន​បន្សល់ទុកនូវបទល្មើស។ ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ដល់​កុមារ នាថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ។

    អានបន្ត
  • ក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីផ្លូវការដល់បក្សកែទម្រង់កម្ពុជា តែព្រមានមិនចុះបញ្ជីដល់បក្សបេះដូងជាតិ

    បន្ទាប់ពី​កែតម្រូវ​លើឯកសារ​ជាបន្ត​បន្ទាប់ ​នៅទីបំផុត ​គណបក្ស​កែទម្រង់​កម្ពុជា​របស់​លោកអ៊ូ ច័ន្ទរ័ត្ន​ និងលោក​ប៉ុល ហំម ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​កម្ពុជា​សម្រេចចុះ​បញ្ជី​ជាផ្លូវការហើយ​កាលពី​ថ្ងៃទី១៥ ​ខែកញ្ញា ​ម្សិលមិញនេះ។​ ប៉ុន្តែ​ទន្ទឹមគ្នានេះ ​គណបក្ស​បេះដូង​ជាតិរបស់​លោកសៀម ភ្លុក​ឯណោះ​វិញមិនទាន់​មានជោគ​វាសនា​ជាគណបក្ស​ផ្លូវការ​នៅឡើយទេ ​ហើយផ្ទុយទៅវិញ​ ក្រសួង​មហាផ្ទៃ​ថែមទាំង​បាន​ព្រមាន​មិនចុះបញ្ជី​ឱ្យទៀត ​បើគណបក្សនេះនៅ​តែបន្ត​មិនកែ​តម្រូវ​លើឯកសារ​មួយចំនួន​តាមការ​តម្រូវ​ពីក្រសួង​មហាផ្ទៃ។​

    អានបន្ត
  • មន្ត្រី​សិទ្ធិ​ការងារ​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​និង​​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រីក​​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​មួយ​​ចំនួន​​បាន​​វិល​​ត្រឡប់​​មក​​កម្ពុជា​​វិញ

    មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTREAL)​រក​ឃើញ​ថា ពលករ​ចំណាកស្រុក​បាន​​ក្លាយ​​ជា​​ក្រុម​​ដែល​​ងាយ​​រងគ្រោះ​បំផុត​​នៅ​​ក្នុង​​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ អង្គការ​នេះ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​​ដល់​​ពលករ​ចំណាក​ស្រុក​​ដែល​​កំពុង​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់។

    អានបន្ត
  • សកម្មជន​ព្រៃឡង់​ដែល​រង​បណ្ដឹង​ពី​ឈ្មួញ​ឈើ​សុំ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌

    សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងផ្តល់យុត្តិធម៌​ជូនគេ ក្រោយឈ្មួញឈើប្ដឹងពីបទ​មនុស្សឃាត ដោយថា រូបគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ សាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បើក​សវនា​ការ​លើ​សំណុំរឿងរបស់​សមាជិក​បណ្តាញសហគមន៍​​ព្រៃឡង់ ​លោក ចាន់ ធឿន ក្រោមការចោទប្រកាន់ថាបានប៉ុន​ប៉ង​មនុស្ស​ឃាត​ ទៅតាមបណ្តឹងរបស់ឈ្មួញឈើម្នាក់ឈ្មោះ ប៉ាក យ៉ាងគួ។

    អានបន្ត
  • តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

    តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញ​បណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនា​បន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេស​ក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃ​បឹងពោធិ៍​នេះ​គឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។

    អានបន្ត
  • មនុស្ស ២១៨នាក់ និងយានយន្ត ២៧គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៥ ខែកញ្ញា

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២១៨នាក់ទៀត និងយានយន្ត ២៧គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៦៣ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៥.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

    អានបន្ត
  • គ្រួសារអ្នកជាប់ឃុំ នៃវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី ទទូចឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយ

    ភ្នំពេញ៖ មនុស្ស៩នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញ ក្រោយសមត្ថកិច្ចឃាត់ខ្លួន សាកសួរជុំវិញករណីផ្ទុះហិង្សា រឿងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល។ គ្រួសារអ្នកជាប់ឃុំ ចាត់ទុកការឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ហើយទទូចឲ្យសម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន ជួយដោះស្រាយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo