កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • ពលរដ្ឋ​និង​​អ្នក​សិទ្ធិមនុស្ស​​​ទទូច​​ឱ្យ​អាជ្ញាធរនិង​ក្រុមហ៊ុន​OCIC ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ដ្បិត​​ក្រុមហ៊ុន​​មាន​លទ្ធភាព​

    ពលរដ្ឋ និង​អ្នកសិទ្ធិមនុស្ស​នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ និងក្រុមហ៊ុនOCIC របស់​លោកឧកញ៉ា ពុង ឃាវសែ ផ្ដល់សំណង​សមរម្យ​ដល់​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​​អភិវឌ្ឍន៍ សាងសង់​ព្រលាន​យន្ដហោះថ្មី។ អ្នកសិទ្ធិមនុស្ស​មើលឃើញថា ​ក្រុមហ៊ុន​គួរតែ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ជាជាង​ការបណ្ដេញ​ពលរដ្ឋ​ដោយបង្ខំ​ ដ្បិត​ក្រុមហ៊ុនប្រាកដ​ជា​មានលទ្ធភាព​ផ្ដល់​សំណង​ដល់​ពលរដ្ឋ។ ចំណែក​មន្រ្តី​បក្សប្រឆាំងវិញ ព្រមាន​ថា ការអភិវឌ្ឍន៍ ដែល​រំលោភបំពាន​សិទ្ធិពលរដ្ឋបែប​នេះ ម្ចាស់​ក្រុមហ៊ុន OCIC ប្រឈម​មុខ​នឹង​ទណ្ឌកម្មនានា នៅពេល​ខាងមុខ ក្រោយពេល​គណបក្សនេះ​បាន​ដាក់​​បណ្ដឹ​ង​​ទៅ​​ប្រទេស​កាណាដា(Canada)​ពី​​អាជីវកម្ម​របស់​​ក្រុមហ៊ុន​នេះ។

    អានបន្ត
  • ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ រុញ​រឿង​វិវាទ​កាត់​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ណាហ្គា​​ទៅ​​​អធិការ​​ការ​ងារ​​អ្នក​​សម្រេច​

    ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរុញការសម្រេចលើការទាមទារឱ្យទម្លាក់ចោលផែនការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកណា​ហ្គាវើលដ៍ ជាង៣០០​នាក់ ទៅអធិការការងារជាអ្នកសម្រេចវិញ ដែល​ករណីនេះ សង្គមស៊ីវិលថាជាកំហុ​សឆ្គងមួយធ្វើឱ្យប៉ះពាល់ប្រយោជន៍កម្មករនិយោជិត។

    អានបន្ត
  • តុលាការ​គ្រោង​កាត់​ទោស​ក្មេង​ប្រុស​ កាក់ ​សុវណ្ណច្ឆ័យ​ នៅ​ចុង​ខែ​នេះ​

    លោក​មេធាវី​ សំ សុគង់ ​​ដែលការពារក្តីឱ្យ​ក្មេង​​ប្រុស ​កាក់ សុវណ្ណ​ច្ឆ័យ បានថ្លែងថា សាលាដំបូង​រាជធានីភ្នំពេញនឹង​បើក​សវនា​​​​ការ​​ករណី​បទ «ញុះញង់​បង្កឱ្យមា​នភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» និង​បទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» នៅចុងខែនេះ បន្ទាប់ពីកុមាររូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម​។

    អានបន្ត
  • អ្នកកាសែត​២នាក់​នៅ​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ការកោះ​ហៅ​របស់​តុលាការ ក្រោយ​ចុះ​យក​ព័ត៌មាន​រឿង​ទន្រ្ទាន​ដី​រដ្ឋ

    ភ្នំពេញ — អ្នក​សារ​ព័ត៌​មាន​២​នាក់​ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​សុំ​អន្ត​រាគមន៍​ពីក្រសួង​យុត្តិ​ធម៌ និង​អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ ក្រោយ​ពួក​គេ​ត្រូវ​បាន​តុលា​ការ​កោះ​ហៅ នៅ​ក្នុង​សំណុំ​រឿង​ដែល​ពួក​គេ​ចុះ​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ អំពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ការ​ស្វែង​រក​អន្តរាគមន៍ពី​ស្ថាប័ន​ទាំង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០​២១ បន្ទាប់​ពីពួក​គេ​ត្រូវ​បា​ន​តុលាការ​កោះ​ហៅ​ជា​លើក​ទី២ ពាក់​ព័ន្ធ​នឹង​ដំណើរ​រឿង​៤​ករណី ហើយ​ពួកគេ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ។

    អានបន្ត
  • ពលរដ្ឋ​​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ប​ន្ត​ធ្វើ​​យុទ្ធនា​ការ​​ស្នើ​​ឱ្យ​​​​ដោះលែង​សកម្ម​ជន​សិទ្ធិ​​មនុស្ស​និង​​បរិ​ស្ថាន​

    ប្រជាពលរដ្ឋនិងអង្គការ​សង្គមស៊ីវិលមួយចំនួនបន្តធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម​ហ្វេស​ប៊ុកចូល​ដល់​​សប្តាហ៍ទី៦ ដើម្បី​​ទាមទារ​ឱ្យមានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស នយោបាយ និង​បរិស្ថាន ដែល​កំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលដែលធ្វើយុទ្ធនាការនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសមធម៌កម្ពុជា (EC) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាដើម ដោយ​ពួកគេទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនបរិស្ថាន​។

    អានបន្ត
  • សមត្ថកិច្ច​បញ្ជូន​ពលរដ្ឋ​៩នាក់​​មាន​ជម្លោះ​ដីធ្លី​​នៅខេត្ត​កណ្តាលទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

    ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្ដាល អះអាងថា មានអ្នកភូមិ ៩នាក់ ក្នុងចំណោម ៣០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីចាប់ខ្លួនពួកគាត់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ អំឡុងពេល​ផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបានបិទផ្លូវប្រជាពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែរបស់ខ្លួន។

    អានបន្ត
  • សាច់ញាតិ​​ប្រតិកម្ម​ការ​​សម្រេច​​របស់​​តុលាការ​​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន​​ពលរដ្ឋមាន​ជម្លោះដី​ធ្លី​៩​​នាក់

    ចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្ដាលលោក វ៉ាន់ សុបញ្ញា បាន​សម្រេច​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពលរដ្ឋមានជម្លោះដីធ្លី​ ៩​​នាក់ ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ថា​ បាន​ប្រើ​ហិង្សា​លើ​នគរបាល ១៣ នាក់ ឱ្យ​មាន​របួស​ស្នាម។ ការ​ចោទ​នេះ គឺ​យោង​ទៅ​ហេតុការណ៍​ក្នុង​ពេល​តវ៉ា​ដីធ្លី នៅ​ព្រលាន​យន្ត​ហោះ​ថ្មី នៅ​ភូមិ​កំពង់​តាឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ពេល​សមត្ថកិច្ច​បង្ក្រាប​ពលរដ្ឋ​តវ៉ា។ គ្រួសារ​និង​សាច់ញាតិ​ពលរដ្ឋ​ទាំង ៩​នាក់ ប្រតិកម្ម​ចំពោះ​ការ​ចោទប្រកាន់​នេះ។

    អានបន្ត
  • សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នកសារ​​ព័ត៌មាន​សហគមន៍​ម្នាក់ ខណៈ​មនុស្ស​៣០​នាក់​កំពុង​សាកសួរ​នៅ​ស្នងការ​ខេត្តកណ្តាល

    អ្នកសារព័ត៌មាន​​សហគមន៍ជាស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនសួរនាំជាង ៧ម៉ោង ពេល​ចុះ​យក​ព័ត៌មាន​រឿង​វិវាទដីធ្លី ខណៈពលរដ្ឋ​​ប្រ​​មាណ ៣០នាក់ ​​ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលាយន្ត​​ហោះ​​អន្តរ​​ជាតិថ្មី កំពុង​​ឃុំខ្លួននៅស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅឡើយ គិត​មកដ​ល់​ល្ងាចថ្ងៃចន្ទនេះ។

    អានបន្ត
  • សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​​សប្ដាហ៍​ទី​​៦​​បន្ត​ទាមទារ​​ដោះលែង​​មេ​សហជីព​​​​លោក រ៉ុង ឈុន និង​​​យុវជន​​សង្គម​​​៧​​នាក់​​​

    ក្រុម​​អង្គការ​​សង្គម​ស៊ីវិល​​​បន្ត​​​ធ្វើ​យុទ្ធនាការ​ក្នុង​​​សប្ដាហ៍​ទី​៦​បន្ត​​ទាមទារ​​ឲ្យ​តុលាការ​​​ដោះ​​លែង​​មេ​សហជីព​​លោក រ៉ុង ឈុន និង​​យុវជន​សង្គម​​ចំនួន​៧​នាក់​​​ឲ្យ​មាន​សេរីភាព​​ ខណៈ​ពួកគាត់​​ខ្លះ​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ។ អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ និង​អន្តរាគមន៍​ដោះលែង​​​ពួកគាត់​វិញ​​ដើម្បី​​បញ្ចៀស​​ការ​រិះគន់​​ ថា​រដ្ឋាភិបាល​​រំលោភ​សិទ្ធិ​មនុស្ស​។

    អានបន្ត
  • ប្រជា​ពល​​រដ្ឋ​ខ្លះ​រត់​គេច​ខ្លួន ខណៈ​អាជ្ញាធរ​ប្រកាស​តាម​ចាប់​អ្នក​ផ្សេង​ទៀត​ក្នុង​ជម្លោះ​ដី​ធ្លី​​គម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល

    ភ្នំពេញ — អ្នក​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល បាន​រត់​គេ​ច​ខ្លួន ខណៈ​អាជ្ញាធរ​ប្រកាស​តាម​ចាប់​ពលរដ្ឋ​ផ្សេង​ទៀត ក្រោយ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​៣០​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សាច់​ញាតិ​ត្រូវ​បាន​ឃាត់​ខ្លួន។ ប្រជាពល​រដ្ឋ​ឲ្យ​ដឹង​ថា​អ្នក​ភូមិ​ប្រមាណ​៣០០​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​OCIC​របស់​លោក​ឧកញ៉ា ពុង ឃាវសែ ក្នុង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ ប៉ុន្តែ​សំណង​សម​រម្យ​មិន​ទាន់​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឡើយ​ទេ។

    អានបន្ត
  • ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ ស្នើ​​អាជ្ញាធរ​​​ពន្លឿន​ការ​​ដោះ​ស្រាយ​រឿង​ដីធ្លី

    ពលរដ្ឋ៤នាក់ តំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ វ័យ៦១ឆ្នាំ អ្នកស្រី អ៊ឹវ ម៉ាច ដែលអះអាងថា ជាអ្នករងផលប៉ះពាល់​ពីគម្រោង​អភិវឌ្ឍន៍ផ្លូវដែក ថ្លែងប្រាប់ វីអូឌី នៅ​ថ្ងៃចន្ទនេះថា ដើម​ចម​ដែល​នាំឱ្យពួកគាត់នាំគ្នាដាក់ញត្តិនេះ ដើម្បីស្នើ​ឱ្យ​អាជ្ញាធរ​ជួយពន្លឿនការដោះស្រាយបញ្ហា​ដីធ្លីនិងផ្ទះសម្បែង​រ​បស់​ពួកគាត់ឱ្យបានឆាប់ ព្រោះនៅទីតាំងនោះកំពុងប្រឈមនឹងការ​រុះរើ​ដោយ​អាជ្ញាធរ​ខណ្ឌ​​ ដើម្បី​​​​ស្ថាបនា​​ផ្លូវ​​បេតុង និង​​អាងស្តុក​​ទឹក​។

    អានបន្ត
  • អ្នកកាសែតវ័យ​ក្មេង​​ដែលធ្លាប់រងការគំរាមកំហែងប្រកាសជំហរបន្តអាជីពទៅមុខទៀត

    អ្នកសារព័ត៌មានវ័យក្មេង​មួយចំនួនដែលធ្លាប់រងការគំរាមកំហែងពីអាជ្ញាធរ បាន​ប្រកាស​ជំហរប្រកាន់យកអាជីពជាអ្នកសារព័ត៌មានបន្តទៅមុខទៀត បើទោះបីជាធ្លាប់ទទួលរងការគំរាម​កំហែងក្នុងអំឡុងពេលចុះទៅយកព័ត៌មានក្តី។ ជាអ្នកហាត់ការនៅស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឯករាជ្យ (VOD) លោក ពក ខឺយ បានរៀបរាប់ថា អស់រយៈកាលជិត៦ខែមកហើយដែលខ្លួនបានប្រឡូកចូលក្នុងអាជីពជាអ្នកយកព័ត៌មាន ក្រោយពីបានសិក្សាពីរបៀបយកព័ត៌មាននិងសរ​សេរមក។

    អានបន្ត
  • មន្ត្រីសិទ្ធិមនុស្ស៖មនុស្សមួយចំនួនរងរបួស និងជាង២០នាក់ត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីព្រលានយន្តហោះថ្មី

    ការប៉ះ​ទង្គិចគ្នាដោយ​ហិង្សាមួយ​បាន​កើត​ឡើង​រវាង​ក្រុម​សមត្ថកិច្ច​ និង​ពលរដ្ឋ​ដែល​មានជម្លោះ​ដីធ្លី​នៅឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​ ខណៈ​ដែល​អ្នកភូមិ​បាន​ដុត​សំរាម​នៅ​ក្បែ​របាំង​របស់​ប៉ូលីស​។ ​មានមនុស្ស​មួយចំនួន ​រាប់ទាំង​សមត្ថកិច្ចផង ​បានរងរបួស​ និង​ពលរដ្ឋ​ជាង​២០​នាក់​ត្រូវបាន​ចាប់​ខ្លួនភ្លាមៗ​។

    អានបន្ត
  • នគរបាល ១៣នាក់រងរបួស អ្នកតវ៉ា ៣០នាក់ចាប់ខ្លួននៅព្រលានយន្តហោះថ្មី

    ការតវ៉ារបស់អ្នកភូមិប្រឆាំងនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាលកាលពីម្សិលមិញបានប្រែទៅជាអាក្រក់ ដោយមានបាតុករ ៣០ នាក់ត្រូវបានចាប់ខ្លួន និងនគរបាល ១៣ នាក់បានរងរបួស។

    អានបន្ត
  • មនុស្ស ១៨នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១២ ខែកញ្ញា ខណៈអាជីវកម្មមួយត្រូវបានបិទ

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៨នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប១៦ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ ប៉ុន្តែសមត្ថកិច្ចបានបិទអាជីវកម្មមួយដែលធ្វើសកម្មភាពល្មើសនឹងវិធានការរដ្ឋបាល។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​កណ្ដាល បំភ្លឺ​ករណី​ចាប់​ខ្លួន​ពលរដ្ឋ​​៣០​នាក់​ដែល​តវ៉ា​រឿង​​ដី​ធ្លី

    ក្រោយមានការចាប់ខ្លួនពលរដ្ឋ៣០នាក់ដែលទាមទារឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យពីផលប៉ះ​ពា​ល់​ដោយសារការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលនោះ អាជ្ញាធរបំភ្លឺថា ជាការបង្ខំចិត្ត ដើម្បីកា​រពារខ្លួនក្រោយមានអំពើហិង្សាបង្កឱ្យសមត្ថកិច្ច១៣នាក់​រងរបួស។ លិខិតចុះថ្ងៃទី១២ ខែ​​កញ្ញា ឆ្នាំ២០២១​ រដ្ឋបាលខេត្តកណ្តាលបំភ្លឺថា វិធានការចាប់ខ្លួនអ្នកភូមិ៣០នាក់នោះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាប្រើហិង្សាមកលើសមត្ថកិច្ចដែលឈរជើង​នៅទី​នោះ របួស១៣នាក់។

    អានបន្ត
  • លោក វណ្ណ សូផាត៖សូមដោះលែងពលរដ្ឋ ហើយផ្តល់សំណងតាមទីផ្សារទើបអាចបញ្ចប់ជម្លោះដីធ្លី

    ពលរដ្ឋ​ចំនួន​៣០នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ ​និង​ក្រុម​ហ៊ុន​សាងសង់​ព្រលាន​យន្តហោះថ្មី​ក្នុង​ខេត្តកណ្តាល ​ខណៈ​ដែលអាជ្ញាធរ​អះអាងថា​កម្លាំង​សមត្ថកិច្ច​១៣នាក់​រងរបួស​ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មន្ត្រី​សិទ្ធិមនុស្ស​បានហៅ​ការ​ប៉ះទង្គិចគ្នា​នេះថា​ដោយសារតែ​ការ​ប្រើកម្លាំង​សមត្ថកិច្ចច្រើន​ហួសហេតុ​រារាំង​ពលរដ្ឋ​មិនឲ្យចូល​ទៅកាន់​ដីស្រែ​របស់​ពួកគេដែល​ក្រុមហ៊ុន​ឈូស​ឆាយ​​ដោយ​មិនទាន់​ផ្តល់​សំណង​។​ លោក វណ្ណ សូផាត​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ទទួចឲ្យ​ដោះលែង​ពលរដ្ឋ​ដែលត្រូវ​បានចាប់ខ្លួន​ ហើយ​ផ្តល់សំណង​ទៅ​តាមតម្លៃ​ទីផ្សារ​ទើបអាច​បញ្ចប់​ជម្លោះនេះបាន​។

    អានបន្ត
  • សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣០នាក់ ក្រោយធ្វើបាតុកម្មដោយហិង្សាបង្កឱ្យនគរបាល១៣នាក់រងរបួស នៅព្រលានយន្តហោះថ្មី

    (កណ្ដាល)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣០នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយប្រជាពលរដ្ឋប្រមាណជា១០០នាក់ បានធ្វើការបាតុកម្ម ដុតកង់ឡាន គប់ដបសាំង បាញ់ចំពាមកៅស៊ូ ប្រើដំបង និងគប់ដុំថ្ម ដែលបង្កឱ្យនគរបាលចំនួន១៣នាក់ មានរបួសស្នាមទីតាំងធ្វើបាតុកម្មស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    អានបន្ត
  • ប៉ូលិស​​ខេត្ត​កណ្ដាល​សាក​សួរ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៣០​នាក់ រឿង​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​វាល​យន្តហោះ​ថ្មី

    ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​សាកសួរ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជា​ច្រើន​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដាក់​គ្នា​ទៅវិញ​ទៅមក រវាង​ពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ ដែល​ឈរ​ជើង​ប្រចាំ​ការ​ទីកន្លែង​សាងសង់​ព្រះលាន​យន្តហោះ​ថ្មី ក្នុង​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ ស្នើ​សុំ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ឲ្យ​មាន​សេរីភាព ​និង​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ ហើយ​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ដោយ​សន្តិវិធី តម្លាភាព និង​យុត្តិធម៌។

    អានបន្ត
  • សេរីភាព​​សារព័ត៌មាន​​នៅ​តែ​​យ៉ាប់យ៉ឺន ៤ ឆ្នាំ​ក្រោយ​​ការ​​បង្ក្រាប​​ទ្រង់ទ្រាយ​​ធំ​

    រយៈពេល ៤ឆ្នាំ​មក​នេះ របប​លោក ហ៊ុន សែន ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ ទោះ​ជា​របប​នេះ​ក្រសោប​បាន​អំណាច​ទាំងស្រុង​​មក​កាន់កាប់​តែ​ម្នាក់ឯង​ហើយ​ក៏ដោយ។ អ្នក​សារព័ត៌មាន​នៅ​តែ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់ឈរ​​តាម​​ផ្លូវ​​តុលាការ និង​​ការ​​សម្លុត​​គំរាម​​ពី​សំណាក់​​អាជ្ញាធរ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo