កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ជាតិទំនាស់ដីធ្លី៖ បុរសជាប់ឃុំម្នាក់ស្លាប់ អំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់ជាប់ឃុំ ដោយសារបញ្ហាដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រោះជំងឺគាំងបេះដូង។ ករណីនេះ សង្គមស៊ីវិលចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។
អានបន្ត -
សមាគមមួយអំពាវនាវឱ្យបញ្ឈប់ការគំរាមកំហែងលើអ្នកសារព័ត៌មាន
តាមរយៈលិខិតចំហនោះ ខេមបូចា បានលើកឡើងថា កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពក ខឺយ អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី បានចុះទៅយកព័ត៌មាននៅកន្លែងមានជម្លោះដីធ្លី ក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
អានបន្ត -
អ្នកកាសែត២នាក់ត្រូវបានគំរាមកំហែង ពេលចុះរាយការណ៍ពីទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល
ភ្នំពេញ — សមាគមការពារអ្នកកាសែតក្នុងស្រុកខេមបូចា បានឲ្យដឹងនៅក្នុងសប្តាហ៍នេះអំពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលត្រូវបានរាយការណ៍ថាប៉ុនប៉ងរំខានការងាររបស់អ្នកសារព័ត៌មានពីរនាក់ ដែលចុះយកព័ត៌មានអំពីទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីមួយ។ យោងតាមសេចក្តីប្រកាសមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលអ្នកសារព័ត៌មានពីររូប បានរងនូវការគំរាមកំហែង និងបំភិតបំភ័យក្នុងពេលពួកគាត់ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។
អានបន្ត -
អាជ្ញាធរខេត្តកណ្ដាលប្រើកម្លាំងសមត្ថកិច្ចរាប់រយនាក់បិទផ្លូវហាមពលរដ្ឋមិនឲ្យចូលព្រះលានយន្តហោះថ្មី
អាជ្ញាធរប្រើកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់បិទផ្លូវជុំវិញការដ្ឋានសាងសង់ព្រះលានយន្តហោះថ្មី នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីរាំងខ្ទប់ពលរដ្ឋមានជម្លោះដីធ្លី មិនឲ្យចូលទៅមើលដីស្រែចម្ការ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះដោយសន្តិវិធី ប្រសើរជាងប្រើកងកម្លាំងទៅគំរាមកំហែងបំបាក់ស្មារតីប្រជាពលរដ្ឋ។
អានបន្ត -
អាជ្ញាធរខេត្តកណ្ដាលរារាំងពលរដ្ឋមិនឱ្យតវ៉ាបិទផ្លូវជាតិលេខ២នៅក្នុងជម្លោះដីធ្លី
អាជ្ញាធរខេត្តកណ្តាល និងប្រជាពលរដ្ឋភូមិតាឡុង បានប្រឈមមុខដាក់គ្នានៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋប្រមាណជាង៥០នាក់បានព្យាយាមបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
អានបន្ត -
កូនភ្លោះ២នាក់ជាសកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស នឹងប្ដឹងទៅក្រសួងមហាផ្ទៃអន្តរាគមន៍ករណីគំរាមកំហែងសកម្មភាពនយោបាយ
កូនភ្លោះ ២នាក់ ជាសកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស នឹងដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃនៅថ្ងៃទី៨ ខែកញ្ញានេះ ឲ្យជួយអន្តរាគមន៍ករណីគំរាមកំហែងមកលើពួកគេ បន្ទាប់ពីពួកគេចូលរួមក្នុងសកម្មភាពគណបក្សនយោបាយ។ យុវជនកូនភ្លោះទាំង២រូប គឺលោក ជុំ ហួត និងលោក ជុំ ហួរ អះអាងថា មានមនុស្សមួយក្រុមជិត ១០នាក់ ស្លៀកពាក់ស៊ីវិល និងម្នាក់មានឯកសណ្ឋាននគរបាល បានចុះទៅគំរាមកំហែងចាប់ខ្លួនពួកគេបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដល់បន្ទប់ជួល ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អានបន្ត -
អ្នកកាសែតចុះយកព័ត៌មានទាក់ទងនឹងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលរងការគំរាមកំហែង
អ្នកសារព័ត៌មានរបស់វីអូឌី(VOD)ម្នាក់បាននិយាយថា ខ្លួនបានរងការគំរាមកំហែងពីសំណាក់អាជ្ញាធរកាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈកំពុងចុះយកព័ត៌មានរឿងជម្លោះដីធ្លីរវាងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងអ្នកភូមិរងផលប៉ះពាល់ក្នុងស្រុកកណ្ដាលស្ទឹង។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានឲ្យដឹងថាអ្នកកាសែតម្នាក់ទៀត ក៏បានប្រជាពលរដ្ឋជូនដំណឹងជាមុនមិនឲ្យទៅចូលរួមសន្និសីទសារព័ត៌មាននោះដែរ ដោយថានគរបាលបានគំរាមចាប់រូបលោក។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីស្រុកកណ្ដាលស្ទឹងព្រមានបិទផ្លូវជាតិលេខ២ បើអាជ្ញាធរមិនរកដំណោះស្រាយ
ពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានជាថ្មីថានឹងបិទផ្លូវជាតិលេខ២ ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយជូនពួកគេឱ្យបានត្រឹមត្រូវ ហើយចេះតែធ្វើសកម្មភាពបំពានលើដីមានជម្លោះដោយមិនទាន់មានសំណងសមរម្យ។
អានបន្ត -
សកម្មជនបរិស្ថានស្នើតុលាការទម្លាក់បទចោទប្រកាន់ «រួមគំនិតក្បត់ជាតិ» ដែលទើបបន្ថែមថ្មី
សកម្មជនបរិស្ថាន ស្នើចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ «រួមគំនិតក្បត់» ដែលតុលាការទើបចោទថ្មីបន្ថែមពីលើបទល្មើស «ញុះញង់» ដែលបានកាត់ទោសរួចកាលពីខែឧសភាកន្លងទៅ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានកោះហៅសកម្មជនបរិស្ថានម្នាក់ទៀត កញ្ញា ភួន កែវរស្មី មកសាកសួរក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនបរិស្ថាន៤នាក់ទៀត ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះថតការបង្ហូរទឹកស្អុយចូលទន្លេនៅម្ដុំមុខព្រះបរមរាជវាំង។
អានបន្ត -
អ្នកនាំពាក្យពន្ធនាគារថា លោក រ៉ុង ឈុន មានបញ្ហាភ្នែកធ្ងន់ធ្ងររង់ចាំការវះកាត់
អ្នកនាំពាក្យពន្ធនាគារឱ្យដឹងនៅថ្ងៃអង្គារនេះថា លោក រ៉ុង ឈុន ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ កំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ រង់ចាំការកំណត់ពេលវេលាដើម្បីធ្វើការវះកាត់ ដោយបញ្ហានេះ គ្រួសាររបស់លោកកំពុងបារម្ភជាខ្លាំង។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា លើកឡើងថា លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាស្រវាំងភ្នែកខាងស្តាំខ្លាំង ដែលចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីកុំឱ្យឆ្លងរាលដាលដល់ភ្នែកម្ខាងទៀត។ លោកថា មន្រ្តីពន្ធនាគារកំពុងរង់ចាំពេលវេលាកំណត់របស់គ្រូពេទ្យដើម្បីវះកាត់។
អានបន្ត -
អាជ្ញាធរគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននិងសិទ្ធិមនុស្ស២នាក់ដល់បន្ទប់ជួលរបស់ពួកគេ
បងប្អូនភ្លោះពីរនាក់ដែលសកម្មការពារធនធានធម្មជាតិនិងសិទ្ធិមនុស្ស បានឱ្យដឹងថា មានមនុស្សមួយក្រុមជិត១០នាក់ ស្លៀកពាក់ស៊ីវិល និងម្នាក់ស្លៀកឯកសណ្ឋានជាប៉ូលិស បានចុះទៅគំរាមកំហែងចាប់ខ្លួនពួកគេដល់បន្ទប់ជួល ម្តុំបឹងទំពន់ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក ជុំ ហួត ដែលអះអាងថា បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៅគណបក្សខ្មែរស្រឡាញ់ជាតិ និងជាសកម្មជនការពារបរិស្ថាននិងសិទ្ធិមនុស្ស បាននិយាយថា នៅព្រឹកថ្ងៃអង្គារនេះ មានក្រុមជនស៊ីវិលជិត១០នាក់បានជិះម៉ូតូ៣ទៅ៤គ្រឿង មកដល់មុខបន្ទប់ជួលពួកគាត់ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អានបន្ត -
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសព័ត៌មានឆ្លើយតបតាមបណ្តាញសង្គម ពាក់ព័ន្ធការចាប់បុរសម្នាក់រឿងរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ (Video inside)
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានដោយស្នើឲ្យម្ចាស់ផេកមួយ ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដោយចោទថាកម្លាំងអាវុធហត្ថ ខេត្តកំពតបានចាប់បុរសម្នាក់ដោយអយុត្តិធម៌រឿងចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីវេលាប្រមាណម៉ោង ១២៖៣០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៤នាក់ បានមកឈរនៅខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ហើយធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមរយៈ Page Facebook ឈ្មោះ ហង្ស សំណាង ដែលមានចំណងជើងថា «អយុត្តិធម៌បំផុតចាប់ដាក់គុកដោយគ្មានដីកា ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត 06/09/2021 លើកទី២»។
អានបន្ត -
អាជ្ញាធរខេត្តព្រះសីហនុ ដាក់ឱសានវាទ១៥ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់ខុសច្បាប់លើអូរចេញឱ្យអស់
ក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែកញ្ញា ម្សិលមិញ ថាកន្លងមក រដ្ឋបាលខេត្តធ្លាប់បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើផ្ទះ របង និងសំណង់នានាដោយស្ម័គ្រចិត្តចេញពីលើអូរនិងដីចំណីអូរ ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចុះរៀបចំកាយស្តារអូរប្រឡាយ ស្របតាមនិយាមកាដែលបានកំណត់ដែរ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋទាំងនោះមិនគោរពតាមការជូនដំណឹងនោះទេ។
អានបន្ត -
សហគមន៍ខ្មែរក្រោមទាមទារឲ្យសមត្ថកិច្ចបង្ហាញទីតាំងនិងដោះលែងអន្ទិត ប៉ាង សុដា
សហគមន៍ខ្មែរកម្ពុជាក្រោម បន្តទាមទារឲ្យសមត្ថកិច្ចបង្ហាញទីតាំងនិងដោះលែងអន្ទិត ប៉ាង សុដា ក្រោយពេលសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃុំខ្លួននិងផ្សឹកតាំងពីថ្ងៃទី២ ខែកញ្ញា។ សំណើនេះធ្វើឡើងដោយសារតែអន្ទិត ប៉ាង សុដា បានចេញខ្លួនមកអះអាងតាមប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែនថា លោកបានប្រព្រឹត្តកំហុស ហើយសុខចិត្តសឹក។ ទោះបីជាយ៉ាងណា សហគមន៍ខ្មែរកម្ពុជាក្រោមចាត់ទុកថា ការសារភាពនេះ ជាការរៀបចំ និងធ្វើឡើងដោយបង្ខំ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត២០០គ្រួសារនៅខេត្តកោះកុងស្វែងរកដំណោះស្រាយពីក្រសួងមហាផ្ទៃ
ក្រុមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត ២០០ គ្រួសារក្នុងខេត្តកោះកុង នាំគ្នាដាក់ញត្តិជូនក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលផ្កាយ២ម្នាក់ ករណីរំលោភយកដីធ្លីប្រជាពលរដ្ឋដោយគ្មានផ្ដល់សំណង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើសុំក្រសួងពាក់ព័ន្ធពិនិត្យមើលឡើងវិញ និងដោះស្រាយទំនាស់នេះជូនពលរដ្ឋ បើទោះបីជាភាគីម្ខាងទៀតអះអាងថា មានប្លង់កម្មសិទ្ធិកាន់កាប់ទីតាំងនោះក៏ដោយ។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យពង្រឹងតម្លាភាពនិងប្រសិទ្ធភាពនៃការប្រមូលពន្ធលើរថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋ
ភ្នំពេញ — មន្រ្តីអង្គការសង្គមស៊ីវិលបានជំរុញឲ្យមានការពង្រឹងតម្លាភាព និងប្រសិទ្ធភាព ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសប្រមូលពន្ធលើយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និងន.ប ក្នុងគោលដៅពង្រឹងការគ្រប់គ្រងលើការប្រមូលពន្ធ។ វិធានការនេះត្រូវបានប្រកាសឡើង ស្របពេលមានផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយចំណូលជាតិបានធ្លាក់ចុះផងដែរ។
អានបន្ត -
មនុស្ស ៤២នាក់ ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៥ ខែកញ្ញា
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤២ នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៥ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៨០.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមានមនុស្ស១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ក្រៅពីនោះគឺអប់រំ និងពិន័យ ហើយមិនមានការឃាត់យានយន្តនោះទេ។
អានបន្ត -
អ្នកនេសាទខ្មែរលោតពីទូកនេសាទ ដើម្បីគេចពីអំពើហិង្សានិងរសាត់តាមទឹករយៈពេលពេល៤ថ្ងៃ
បុរសវ័យ៤០ឆ្នាំរូបនេះដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីជួយសង្គ្រោះកាលពីខែមិថុនានិងបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញកាលពីខែមុនបានប្រាប់ ខេមបូចា ថាលោកបានចាកចេញពីខេត្តព្រៃវែងកាលពីខែកក្កដាឆ្នាំមុនដោយសង្ឃឹមថា នឹងរកបានប្រាក់ ចំណូលល្អប្រសើរតាមរយៈការងារនេសាទដែលមិនត្រូវការឯកសារពាក់ព័ន្ធ។ លោកទទួលបានការងារតាមរយៈមេខ្យល់ម្នាក់ ដែលបានលួចនាំលោកចូលប្រទេសថៃឆ្លង កាត់ព្រៃហើយបន្ទាប់មកបន្តទៅដល់ប្រទេសម៉ាឡេស៊ី។
អានបន្ត -
អ្នកការពារបរិស្ថានលោក ថុន រដ្ឋា ប្រើសិទ្ធិមិនឆ្លើយសំណួរចៅក្រមស៊ើបសួរក្នុងសំណុំរឿងថ្មី«រួមគំនិតក្បត់»
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែកញ្ញា បានកោះហៅសកម្មជនបរិស្ថានម្នាក់ ដែលកំពុងជាប់ឃុំ គឺលោក ថុន រដ្ឋា ឲ្យឆ្លើយបំភ្លឺចំពោះបទចោទថ្មីមួយទៀត គឺបទរួមគំនិតក្បត់។ ប៉ុន្តែលោក ថុន រដ្ឋា បានប្រើសិទ្ធិមិនឆ្លើយតបនឹងសំណួររបស់ចៅក្រមស៊ើបសួរ ដោយលោករក្សាជំហរថា មិនបានប្រព្រឹត្តខុសច្បាប់ឡើយ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត២០០គ្រួសារនៅខេត្តកោះកុងស្វែងរកដំណោះស្រាយពីក្រសួងមហាផ្
ក្រុមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត ២០០ គ្រួសារក្នុងខេត្តកោះកុង នាំគ្នាដាក់ញត្តិជូនក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលផ្កាយ២ម្នាក់ ករណីរំលោភយកដីធ្លីប្រជាពលរដ្ឋដោយគ្មានផ្ដល់សំណង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើសុំក្រសួងពាក់ព័ន្ធពិនិត្យមើលឡើងវិញ និងដោះស្រាយទំនាស់នេះជូនពលរដ្ឋ បើទោះបីជាភាគីម្ខាងទៀតអះអាងថា មានប្លង់កម្មសិទ្ធិកាន់កាប់ទីតាំងនោះក៏ដោយ។
អានបន្ត