កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • CambodJA ស្នើឲ្យមានវិធានការអប់រំសមត្ថកិច្ចឲ្យយល់ពីតួនាទីអ្នកកាសែត និងបញ្ឈប់ការគំរាមកំហែង

    សមាគម​អ្នកកាសែត​កម្ពុជា(CamboJA) ​នៅថ្ងៃទី០៦​ ខែកញ្ញានេះ ​បានសម្តែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ ដែលអ្នកសារព័ត៌មាន​ពីររូប​ បានរងនូវ​ការបំភិតបំភ័យ ​ក្នុងពេលពួកគាត់​ចុះយកព័ត៌មាន​ពីករណីជម្លោះ​ដីធ្លីព្រលានយន្តហោះ​អន្តរជាតិថ្មី​ក្នុងខេត្តកណ្ដាល។​ ​ការថ្លែងរបស់ ​CambodJA ​ដូច្នេះ គឺបន្ទាប់​ពីអ្នកកាសែត​ហាត់ការ​ម្នាក់នៃស្ថាប័ន​ VOD ​និងអ្នករាយការណ៍​ទូរទស្សន៍​អនឡាញម្នាក់ទៀត​ ត្រូវបានអាជ្ញាធរ​ព្រមានមិនឲ្យ​យកព័ត៌មាន​ និងរារាំងមិន​ឲ្យផ្សាយ​។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​កោះកុង​ប្តឹង​ក្រសួង​មហាផ្ទៃ​ចាត់​វិធាន​ការ​ច្បាប់​លើ​មន្ត្រី​ផ្កាយ​​ពីរ​ម្នាក់​​ដែល​យក​ដី​ពួកគេ​ធ្វើ​ជា​កម្មសិទ្ធិ​​

    ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១៩៧គ្រួសារដែលដាក់ទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកញ្ញានេះ បានឱ្យដឹងថា កាល​ពីអំឡុង​ឆ្នាំ២០០៧ ក្រុមហ៊ុន​ ហេង ហ៊ុយ អេគ្រីខលឈ័រគ្រុប របស់មន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ ហេង ហ៊ុយ បានទន្ទ្រានយកដី និងឈូសឆាយដំណាំ ព្រមទាំងបង្ខំឱ្យពលរដ្ឋផ្តិតមេដៃទទួលលុយចម្លោះពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ជាថ្នូរបោះបង់​ដី​ស្រែរបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរពាក់ព័ន្ធ​ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ ។

    អានបន្ត
  • ខេមបូចា ​ស្នើសុំឲ្យ​មាន​វិធានការ​ច្បាស់លាស់​ចំពោះ​មន្ត្រី​ដែលធ្វើ​ទុក្ខបុកម្នេញ ​និងរារាំង​ការងារ​របស់​អ្នកកាសែត

    សម្ព័ន្ធ​អ្នកសារ​ព័ត៌មានកម្ពុជា ​ហៅកាត់ថា ​ខេមបូចា​ (CamboJa)នៅថ្ងៃទី៦​ ខែកញ្ញា ​បាន​ចេញថ្លែង​ការណ៍​បង្ហាញការ​សោកស្តាយ ​និង​ទាមទារឲ្យ​ស្ថាប័ន​អនុវត្តច្បាប់ ​មាន​វិធាន​ការ​ច្បាស់​លាស់​ចំពោះ​មន្ត្រី​ដែល​ធ្វើទុក្ខ​បុកម្នេញ ​និង​រារាំងការងារ​របស់​អ្នកសារ​ព័ត៌មាន។​ ការ​ចេញ​សេចក្តីថ្លែង​ការណ៍​បែបនេះ ​គឺបន្ទាប់ពី​អ្នក​សារព័ត៌មាន​ពីររូបទៀត បាន​រងនូវការ​គំរាម​កំហែង​និង​បំភិត​បំភ័យ​ក្នុង​ពេល​ពួកគាត់​ ចុះយក​ព័ត៌មាន​ពីករណីជម្លោះដីធ្លី​នៅ​ព្រលាន​យន្តហោះថ្មី​ក្នុង​ខេត្ត​កណ្តាល​។

    អានបន្ត
  • អាជ្ញាធរ​បញ្ជូន​លោក រ៉ុង ឈុន ទៅ​ពិនិត្យ​ភ្នែក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

    ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក រ៉ុង ឈុន បាន​ទូរស័ព្ទ​ប្រាប់​អ្នកស្រី​នៅ​ព្រឹក​ថ្ងៃទី៦ កញ្ញា​ថា អាជ្ញាធរ​បាន​បញ្ជូន​លោក​ទៅ​ពិនិត្យ​ភ្នែក​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ហើយ គឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ អ្នកស្រី​បញ្ជាក់​ថា គ្រូពេទ្យ​បាន​ឱ្យ​ថ្នាំ​មួយ​ចំនួន និង​ប្រាប់​លោក រ៉ុង ឈុន ថា ជំងឺ​ភ្នែក​នេះ​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែល​​ត្រូវ​ទទួល​ការ​ពិនិត្យ​ព្យាបាល​ជា​ប្រចាំ ទើប​អាច​បាន​ប្រសើរ​ឡើងវិញ៖ «អ្វី​ដែល​លោក រ៉ុង ឈុន គាត់​ផ្ដាំ​ផ្ញើ គឺ​គាត់​អរគុណ​ដល់​ពលរដ្ឋ​ទាំង​អស់​ដែល​បារម្ភ​ពី​គាត់។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ពន្ធនាគារ និង​ក្រសួង​មហាផ្ទៃ​ដែល​បាន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន ទៅ​ព្យាបាល​ជំងឺ ហើយ​ក៏​សុំ​ឱ្យ(អាជ្ញាធរ) នៅតែ​បន្ត​ធ្វើ​អំពើ​ល្អ​ដល់​ពលរដ្ឋ​គ្រប់​រូប»។

    អានបន្ត
  • សហគមន៍ព្រៃឈើរកឃើញករណីកាប់ឈើខុសច្បាប់នៅខេត្តព្រះវិហារ

    សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃព្រះរកាបាននិយាយកាលពីថ្ងៃអាទិត្យថាសហគមន៍ជនជាតិដើមភាគតិចកួយ បានចូលទៅក្នុងព្រៃអស់រយៈពេលបីថ្ងៃ​ ហើយបានឃើញ ជនល្មើស ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ និង គំនរឈើនៅក្នុងព្រៃ។ លោកបាននិយាយថា៖«ការកាប់ឈើបានបន្ត ហើយពួកគេឈប់កាប់ នៅពេលពួកគេឃើញយើងដើរល្បាតព្រៃ»។ លោកបន្តថា សកម្មភាពខុសច្បាប់បានកើតឡើងវិញ នៅពេលដែលសហគមន៍បានបញ្ឈប់ការដើរល្បាត។

    អានបន្ត
  • អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​១​អង្គ​នៅ​កំពង់ចាម​ក្រោម​ហេតុផល​ល្មើស​វិធានការ​បង្ការ​កូវីដ​១៩

    អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ១​អង្គ នៅ​ខេត្ត​កំពង់ចាម ក្រោម​ហេតុផល​ល្មើស​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ អង្គការ​សមាគម​ខ្មែរក្រោម ច្រានចោល​ការ​ចោទប្រកាន់​នេះ ហើយ​ចាត់​ទុក​ករណីនេះ​គឺ ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ខ្មែរក្រោម​។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ករ​ណី​នេះ​បង្កើត​នូវ​មន្ទិលសង្ស័យ​ជាច្រើន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​ព្រះអង្គ។

    អានបន្ត
  • ជន​ជាប់​ឃុំ​ដោយសារ​បញ្ហា​ដីធ្លី​ម្នាក់​បាន​ស្លាប់ នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល

    ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​ស្លាប់ ក្រោយ​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ។ គ្រួសារ​សព ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ទៅ​ព្យាបាល និង​មិន​ផ្តល់​ដំណឹង​ជុំវិញ​ស្ថានភាព​អ្នក​ជាប់ឃុំ​អំឡុង​ពេល​ឈឺ​នៅក្នុង​ពន្ធនាគារ ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា ប្រសិនបើ​មន្ត្រី​ពន្ធនាគារ​បណ្តែតបណ្តោយ​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ទើប​បញ្ជូន​គាត់​ទៅ​ព្យាបាល​យឺតយ៉ាវ​នោះ គឺ​ជា​ការរំលោភ​សិទ្ធិ​ជន​ជាប់ឃុំ។

    អានបន្ត
  • សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​រក្សា​បឹង​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដូច​បឹង​នៅ​ល្វាឯម​ដែរ

    សង្គម​ស៊ីវិល​មួយ​ចំនួន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល ដែល​បដិសេធ​សំណើរ​ក្រុមហ៊ុន​ឯកជន​មួយ សុំ​ទិញ​បឹង​១​ពាន់​ហិកតា​នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល​។ រដ្ឋាភិបាល​ចង់​រក្សា​ទុក​បឹង​នេះ ជា​បឹង​ធម្មជាតិ សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ និង​រក្សា​ទឹក​ទុក​។ បន្ថែម​ពី​លើ​ការ​អភិរក្ស រដ្ឋាភិបាល​ក៏​កំពុង​រក​វិធី​ជីក​បឹង​ឲ្យ​ជ្រៅ ដើម្បី​រក្សា​ទឹក​ទុក​ផង​ដែរ​។ តាម​រយៈ​ជំហរ​ដាច់​ណាត់​ដូច្នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល ចង់​ឃើញ​រដ្ឋាភិបាល​រក្សា​បឹង​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ដែរ តួ​យ៉ាង​បឹង​ទំពុន និង​បឹង​តាមោក​ជាដើម ដែល​សុទ្ធ​សឹង​ជា​ប្រភព​រំដោះ​ទឹក​នា​រដូវ​វស្សា​។ បើ​តាម​ពួក​គេ គម្រោង​អភិវឌ្ឍ​គួរ​មើល​ដី​គោក​ជំនួស​ដី​បឹង​។

    អានបន្ត
  • សាច់ញាតិ​ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់​វិញ ក្រោយ​ការ​ចាប់​ឃុំខ្លួន រយៈពេល​១​ឆ្នាំ

    សាច់ញាតិ ទាមទារ​តុលាការ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន​៣​នាក់​គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី វិញ ក្រោយ​ការ​ចាប់​ឃុំខ្លួន​ពួកគេ រយៈពេល​១​ឆ្នាំ​មកនេះ​។ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​រង​ការរិះគន់​បន្ថែម​ទៀត ប្រសិនបើ​នៅតែ​ជម្នះ​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​នេះ ដោយ​អយុត្តិធម៌​បន្ត​ទៀត។ មួយឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ទទួល​បាន​ការ​កោតសរសើរ​អ្វី​ទេ ពី​ការ​ចាប់​ឃុំខ្លួន​យុវជន​ទាំង​៣​នាក់​។ ផ្ទុយទៅវិញ មានតែ​ការរិះគន់ និង​ថ្កោលទោស​ជា​បន្ត​បន្ទាប់ពី​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ចំពោះ​ករណី​រំលោភសិទ្ធិ​មនុស្ស​មួយ​នេះ។

    អានបន្ត
  • អាជ្ញាធរខេត្ត​កណ្តាល​គ្រោង​កាយ​ផ្តាច់​ផ្លូវ​ទំនប់៥៤ ខណៈជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​​និង​ក្រុមហ៊ុន​នៅ​​មិន​ទាន់​ដោះ​ស្រាយ

    យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល​កាលពី​ថ្ងៃទី៣ ខែកញ្ញា បាន​លើក​មូលហេតុ​ថា ដោយ​សារ​មាន​ភ្លៀងធ្លាក់ខ្លាំង​ជា​បន្តបន្ទាប់ ដែល​បណ្តាល​ឱ្យមាន​ទឹក​ជំនន់​ជន់លិច​ និងហូរ​ចូល​បរិវេណ​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី តាម​ប្រឡាយ ៩០ និង​ទំនប់ ៥៤ នោះ អាជ្ញាធរ​នឹង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៤នេះ ដើម្បី​រំដោះទឹក​ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ជូន​ដំណឹង​ឱ្យ​ធ្វើដំណើរ​តាម​ផ្លូវ​វាង​ស្រប​តាម​មាត់​ស្ទឹង​ទន្លេបាទី​វិញ។ បន្ថែម​លើ​នេះ អាជ្ញាធរក៏នឹង​បិទ​ទ្វារទឹក​ត្រង់ចំណុច​លូមុខ៤ ជា​បណ្តោះអាសន្ន ចាប់ពី​ចន្លោះ​ប្រឡាយ ៩០ ដល់ប្រឡាយ ៩២ ផងដែរ។ បើតាម​សេចក្តី​ជូន​ដំណឹង ទឹក​ដែលកំពុងជន់​លិចនេះ ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​គម្រោង​សាងសង់​ផ្លូវ​រត់​ហោះទី១ (Runway1) របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ដែល​ជា​គម្រោង​អាទិភាព​ត្រូវ​អនុវត្ត​ឱ្យ​បាន​ឆាប់​តាម​ផែនការ​កំណត់។

    អានបន្ត
  • មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​កំពង់ឆ្នាំង​បង្ហាញ​ជំហរ​ច្បាស់​លាស់ ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេសាប

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បង្ហាញ​ជំហរ​ច្បាស់លាស់​ជម្លៀស​ពលរដ្ឋ​វៀតណាម​ចេញពី​ផ្ទៃ​បឹង​ទន្លេសាប​ឱ្យ​អស់ ស្របតាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បកស្រាយ​ថា អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ជំហាន និង​មាន​ពលរដ្ឋ​វៀតណាម​ភាគច្រើន បាន​ឡើង​គោក​ហើយ។ មន្ត្រី​អង្គការ ការពារ​សិទ្ធិ​ជនជាតិភាគតិច​កោតសរសើរ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ប្រឹងប្រែង​ជម្លៀស​ពលរដ្ឋ​វៀតណាម រស់​នៅ​លើ​ផ្ទៃ​បឹង​ឡើង​សាប ឱ្យមក​ឡើងគោក​សម្រេច​បាន​ប្រហែល ៧០​ភាគរយ ឬ​ស្មើនឹង​ជាង ៤០០​គ្រួសារ បាន​ឯកភាព​រុះរើ​ផ្ទះ​បណ្តែត​ទឹក តាម​ការណែនាំ​របស់​អាជ្ញាធរ។ ប៉ុន្តែ​ពួកគេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​មិន​ទាន់​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។

    អានបន្ត
  • តារា​ចម្រៀងរ៉េប គា សុគន្ធ មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប ក្រោយ​ចេញ​ពី​ពន្ធនាគារ

    តារា​ចម្រៀង​រ៉េប​ គា សុគន្ធ បាន​អះអាង​ថា នឹង​មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប​ឡើយ​ បើ​ទោះ​បី​ជា​តារា​ចម្រៀងរ៉េប​វ័យក្មេង​រូប​នេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​ដោយ​សារ​តែ​ច្រៀង​រិះ​គន់​សង្គម​ក្តី។ ​កាលពី​ថ្ងៃទី៣ ខែកញ្ញា តារា​ចម្រៀង​រ៉េបវ័យ ២២ ឆ្នាំរូបនេះ បានដោះលែងចេញពីពន្ធនាគារ និង​បាន​ជួប​ជុំក្រុមគ្រួសារឡើងវិញ ក្រោយ​ពី​បាន​​អនុវត្ត​ទោស​​ជាប់​​ពន្ធនាគារ​​អស់​​រយៈពេល​១​ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែល​តុលាការ​ខេត្តសៀមរាប​បាន​កាត់​ទោស​យុវជន​រូប​នេះ​ពីបទ «ញុះញង់»។

    អានបន្ត
  • ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​កុមារ កាក់​ សុវណ្ណ​ច្ឆ័យ

    ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវដល់​​រដ្ឋាភិបាលកម្ពុជាដោះ​លែង​កូន​ប្រុស​អតីត​មន្ត្រីបក្សប្រឆាំង​ម្នាក់ចេញពីពន្ធនាគារ ខណៈក្មេងប្រុសរូបនេះមានជំងឺ​អូទី​ហ្សឹម។ កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។

    អានបន្ត
  • អាជ្ញាធរ​​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ ដោយ​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​

    អង្គការខ្មែរកម្ពុជាក្រោមមួយបានអះអាងថា អាជ្ញាធរកម្ពុជាបានឃាត់ព្រះកាយ​ព្រះ​សង្ឃខ្មែរក្រោម​មួយ​អង្គ​ ព្រះនាម ប៉ាង សុដា ដែល​ជា​ព្រះចៅ​អធិការវត្ត វង្គត់​បុរី​ភ្នំពេញ (ហៅវត្តភ្នំពេញ​ថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយ​មិនទាន់បញ្ជាក់ពីមូលហេតុ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា សមត្ថកិច្ច និង​មន្ត្រី​សង្ឃ​ខេត្តកំពង់ចាម​ជាច្រើនអង្គ បានចាប់​ព្រះកាយ​ព្រះអង្គ ប៉ាង សុដា យ៉ាងតក់ក្រហល់ និងមិនមានដីកា ហើយ​សូម្បីតែ​ស្បែក​ជើង​ក៏​គ្មាន​ផង​ដែរ។ ចំណែក​ព្រះសង្ឃ​ក្នុង​វត្ត គណៈកម្មការវត្ត ក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទ​ទាំងអស់ ដើម្បីលុបរូប​​ឬ​វីដេអូ​ដែល​ថត​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់​ព្រះកាយព្រះអង្គ ប៉ាង សុដា ថែមទៀតផង។

    អានបន្ត
  • ៤​ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់​មេធាវី​លោក ​កឹម សុខា បន្ត​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ​ដើម្បី​បង្ហាញ​«ការ​ផ្សះផ្សា​ជាតិ»

    ភ្នំពេញ — មេធាវី​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បន្ត​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​លោក កឹម សុខា ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​នៃ​ការ​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​រហូតមក​ដល់​ពេល​នេះ ខណៈ​លោក កឹម សុខា ចង់​ឃើញ​«ការ​ផ្សះ​ផ្សា​ជាតិ»មួយ។ អ្នកស្រី ម៉េង សុភារី មេធាវី​ម្នាក់​របស់​លោក កឹម សុខា ប្រាប់​វីអូអេ​ថា​ជំហរ​របស់​លោក កឹម សុខា គឺ​នៅ​ដដែល​ដែល​ថា​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ហើយ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ថា​ក្បត់​ជាតិ​គឺ​អយុត្តិធម៌។

    អានបន្ត
  • រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ​ បទ​ល្មើស​​ព្រហ្មទណ្ឌ​នៅ​បន្ទាយ​មាន​ជ័យ​មានការ​កើន​ឡើង​​១៨%

    របាយការណ៍ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល​៨ខែមកនេះ ការ​បង្ក្រាប​​​បទ​ល្មើស​​ព្រហ្មទណ្ឌក្នុងខេត្តនេះបាន​កើនឡើងចំនួន១៨​​ភាគរយ បើ​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​​កាល​​ពី​​ឆ្នាំ​មុន។ យោងតាម​របាយការណ៍​បូកសរុប​ការងាររបស់​​​​ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយយកមកចុះផ្សាយ​ បានឱ្យដឹងថា សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌកើតឡើង៧៣​លើក លើ៦២​លើក ដែលចំនួន​​កើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។

    អានបន្ត
  • របាយការណ៍៖ កម្ពុជា​បាត់បង់​ព្រៃឈើ​ប្រមាណ​៣៧%​នៅ​ទីតាំង​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​​​​​​

    ភ្នំពេញ — ចលនា​ការពារ​បរិស្ថាន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ថ្មី​មួយ​ដែល​បញ្ជាក់​ពី​ការ​បាត់​បង់​ព្រៃឈើ​ប្រមាណ​៣៧​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​នៃ​ការ​អនុវត្ត​គម្រោង​សាកល្បង​រេដបូក(REDD+) ឬ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​ដែល​វីអូអេ​បាន​ទទួល​ក្នុងសប្តាហ៍​នេះ។

    អានបន្ត
  • រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ​ បទ​ល្មើស​​ព្រហ្មទណ្ឌ​នៅ​បន្ទាយ​មាន​ជ័យ​មានការ​កើន​ឡើង​​១៨%

    របាយការណ៍ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល​៨ខែមកនេះ ការ​បង្ក្រាប​​​បទ​ល្មើស​​ព្រហ្មទណ្ឌក្នុងខេត្តនេះបាន​កើនឡើងចំនួន១៨​​ភាគរយ បើ​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​​កាល​​ពី​​ឆ្នាំ​មុន។ យោងតាម​របាយការណ៍​បូកសរុប​ការងាររបស់​​​​ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយយកមកចុះផ្សាយ​ បានឱ្យដឹងថា សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌកើតឡើង៧៣​លើក លើ៦២​លើក ដែលចំនួន​​កើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។

    អានបន្ត
  • សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​សកម្ម​ជន​បរិស្ថាន​៣​នាក់​ នៅ​ចំ​ខួប​១​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន

    អង្គការសង្គមស៊ីវិលបានអំពាវនាវដល់​រដ្ឋាភិបាលទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បរិស្ថាន​៣នាក់ នៅចំខួប១ឆ្នាំនៃការចាប់ខ្លួនពួកគេ នៅ​ថ្ងៃទី៣ ខែកញ្ញានេះ។ អង្គការសង្គមស៊ីវិលទាំងនោះ រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមធាងត្នោត និងអង្គការបណ្តាញយុវជនកម្ពុជា (CYN) រួមជាមួយសកម្មជនសិទ្ធិផ្សេងទៀត។ ពួកគេបានបង្ហោះសារនិងរូបថតរបស់យុវជនបរិស្ថានទាំង៣​នាក់ រួមមាន​ កញ្ញា​ ​ឡុង​ ​គន្ធា,​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​លោក​ ថុ​ន​ ​រដ្ឋា ដោយបានអំពាវនាវឱ្យតុលាការ​ដោះលែង​និង​ទម្លាក់​ចោល​បទចោទទាំងអស់​ប្រឆាំង​នឹងពួកគេ​ ​ដោយ​លើកហេតុផលថា អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សុទ្ធ​តែ​​ក្នុង​​បុព្វហេតុ​ដើម្បី​សង្គមជាតិ​និង​បរិស្ថាន​។

    អានបន្ត
  • សហគមន៍​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជាង ១០០ករណី​ថ្មី​ នៅ​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​

    ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២ កញ្ញា​ថា ដើម​ឈើទាល ពពេល ស្ទៀង ផ្ដៀក គគីរ កកោះ ត្រសេក ដូងចែម និង​ផ្ចឹក ដែល​មាន​មុខ​កាត់​ចាប់​ពី ៤តឹក រហូត​ដល់​ជិត ៣ម៉ែត្រ ត្រូវ​បាន​គេ​កាប់​បំផ្លាញ ១០១ករណី​ជា​ថ្មី​ទៀត​។ ពួកគាត់​រៀបរាប់​ថា ក្រុម​ល្បាត​ប្រជា​សហគមន៍​មាន​គ្នា ១១នាក់​ បាន​ដេក​ក្នុង​ព្រៃ ៣ថ្ងៃ ២យប់ កាល​ពី​ថ្ងៃ​ទី១៧ រហូត​ដល់​ថ្ងៃ​ទី១៩ សីហា ​ដោយ​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ជាង ៥៥ (៥៥.៥) គីឡូម៉ែត្រ ចាប់​ពី​ចំណុច​ប៉ុស្តិ៍​បរិស្ថាន​ដំរី​បូត រហូត​ដល់​ត្រង់​ចំណុច​វាល​ខ្លុង ហើយ​ឆ្ពោះ​ទៅ​តំបន់​ខ្សាច់​ស ដែល​សំបូរ​ដោយ​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo