កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
តុលាការភ្នំពេញចោទប្រកាន់ជំនួយការលោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ«ឆបោក» រឿងអាស្រូវសាងសង់ផ្ទះល្វែង
ពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប ទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយ សំណងខូចខាតជូនពួកគាត់ ក្រោយតុលាការចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ «ឆបោក»។ លោក ដួង តារា ត្រូវបានពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀងចោទ ប្រកាន់ថា មានជាប់ពាក់ព័ន្ធទៅនឹងការរកស៊ីឆបោកប្រាក់ពលរដ្ឋជាមួយក្រុមហ៊ុនមួយនេះ។
អានបន្ត -
ជនជាតិដើមភាគតិចនៅព្រះវិហាររងការគំរាមពីតំណាងក្រុមហ៊ុនប្ដឹងទៅតុលាការ បើពុំចែកផលស្រូវពាក់កណ្ដាលឱ្យទៅក្រុមហ៊ុន
ស្របពេលដែលជនជាតិដើមភាគតិចកួយ នៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារជិតប្រមូលផលស្រូវ ស្រាប់តែមានតំណាងក្រុមហ៊ុនចិនម្នាក់ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ បានឃុបឃិតគ្នា ជាមួយអភិបាលរងខេត្តព្រះវិហារ លោក ឃឹម បញ្ញា និងអាជ្ញាធរភូមិឃុំគំរាម ពលរដ្ឋប្ដឹងទៅតុលាការ និងបង្ខំឱ្យធ្វើកិច្ចសន្យា ប្រសិនបើពុំចែកស្រូវ៥០ភាគរយ ឱ្យទៅពួកគេពេលពលរដ្ឋប្រមូលផលនៅឆ្នាំនេះ។ ការទាមទារនេះធ្វើឡើង ដោយចោទពលរដ្ឋថា អាស្រ័យផលលើដី ក្រុមហ៊ុនដោយខុសច្បាប់។
អានបន្ត -
សមត្ថកិច្ចបើកការស៊ើបអង្កេតកូនប្រុសរបស់មេដឹកនាំកំពូលសាសនាឥស្លាមជុំវិញការចោទប្រកាន់រំលោភបំពានផ្លូវភេទ
នគរបាលជាតិកំពុងស៊ើបអង្កេតករណីមួយដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលសាសនាឥស្លាមមួយរូបនៅកម្ពុជា ក្រោយពេលបែកធ្លាយព័ត៌មាននៅលើបណ្ដាញសង្គមដែលចោទប្រកាន់ថា កូនប្រុសរបស់លោកបានរំលោភបំពានផ្លូវភេទលើសិស្សស្រីចំនួន ១៨នាក់ នៅឯអន្តេវាសិកដ្ឋានសាលារៀនឥស្លាមមួយកន្លែងនៅរាជធានីភ្នំពេញ ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បាននិយាយថា នគរបាលកំពុងសហការជាមួយនឹងអង្គភាពប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរបស់អគ្គស្នងការនគរបាលជាតិ លើករណីនេះ ។
អានបន្ត -
ជនរងគ្រោះ និងអ្នកតាមដានចង់ឃើញអាជ្ញាធរដាក់ទោសអ្នកបោកប្រជាពលរដ្ឋឱ្យធ្ងន់
ជនរងគ្រោះ និងអ្នកឃ្លាំមើលសង្គមជំរុញឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងទៅលើបុគ្គលទាំងឡាយណាដែលបោកប្រាស់ប្រជាពលរដ្ឋ ហើយផ្តល់សំណងដល់ជនរងគ្រោះវិញឲ្យបានសមរម្យ។ ថ្មីៗនេះ មានការចាប់ខ្លួនអ្នកដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទ«ឆបោក» ជាប្រព័ន្ធជាបន្តបន្ទាប់។ ហើយកាលពីសប្តាហ៍មុន លោក ដួង តារា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអតីតជំនួយការរបស់លោក ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួនពីបទ «ឆបោក»។
អានបន្ត -
តុលាការកំពូលទម្លាក់បទចោទពលរដ្ឋខេត្តត្បូងឃ្មុំ ៤នាក់ តែសហគមន៍ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី
តុលាការកំពូលនៅថ្ងៃទី១៤ តុលា បានសម្រេចទម្លាក់បទចោទប្រកាន់មកលើពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តត្បូងឃ្មុំ ៤ រូប បន្ទាប់ពីសាលាដំបូង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចឱ្យពួកគាត់ជាប់ពន្ធនាគារក្នុងម្នាក់ ២ឆ្នាំ តាមបណ្តឹងរបស់ក្រុមហ៊ុនចិន។ បើទោះបីជាតុលាការកំពូលផ្តល់យុត្តិធម៌ជូនពលរដ្ឋក្តី តែជម្លោះដីធ្លីដែលក្រុមហ៊ុនចិន និងអ្នកមានអំណាចរំលោភយកដីស្រែចម្ការ របស់សហគមន៍ចំនួន ២ភូមិទាំងមូល នៅតែជាប់គាំង គ្មានដំណោះស្រាយជាច្រើនឆ្នាំមកហើយ។
អានបន្ត -
អង្គការលើកកម្ពស់យុវជនរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបលើកទី៤
អង្គការលើកកម្ពស់យុវជន ហៅកាត់ថា ផេពភី (PEPY Empowering Youth) នៅថ្ងៃទី១២ ខែតុលា បានរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប លើកទី៤ ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តបន្ថែមដល់សហគ្រិននៅក្នុងខេត្តសៀមរាប ក្នុងការដាក់តាំងបង្ហាញនូវផលិតផល និង សេវាកម្ម ដើម្បីទទួលបានការសិក្សាបន្ថែមពីអតិថិជន និងផ្សារភ្ជាប់ទៅទីផ្សារឱ្យកាន់តែទូលំទូលាយ។
អានបន្ត -
អ្នកការពារសិទ្ធិជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីរំលោភបំពានសិស្សនារីនៅសាលារៀនឥស្លាមមួយ
អ្នកការពារសិទ្ធិស្រ្តី និងកុមារប្រចាំអង្គការលីកាដូ ជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតស្វែងរកការណ៍ពិត ជុំវិញករណីសិស្សនារីចំនួន១៨នាក់ដែលត្រូវបានផ្សាយថា រងការរំលោភបំពានពីអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី នៅសាលារៀនឥស្លាមអាន់នៀកម៉ះភ្នំពេញ។ ការជំរុញរបស់អ្នកជំនាញផ្នែកស្រ្តី និងកុមារ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារលើបណ្តាញសង្គមនានាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដោយផ្សាយថា លោក សូហៃមី កូនប្រុសរបស់អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរំលោភបំពានលើសិស្សនារីចំនួន១៨នាក់។
អានបន្ត -
គ្រួសារ និងមេធាវីបារម្ភពីសុខភាពរបស់អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ក្នុងពន្ធនាគារ
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា ដែលជាអ្នកសារព័ត៌មានកំពុងជាប់ឃុំពីបទញុះញង់ នឹងដាក់លិខិតទៅតុលាការស្នើឱ្យអ្នកសារព័ត៌មានរូបនេះស្ថិតនៅក្រៅឃុំ ដោយសារបារម្ភពីបញ្ហាសុខភាព និងត្រូវមើលថែម្តាយចាស់ជរា។ លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានស៊ើបអង្កេតដែលតែងរាយការណ៍ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ពីបទញុះញង់ ជុំវិញការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
អានបន្ត -
បុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ បន្តធ្វើបាតុកម្មទាមទារដំណោះស្រាយវិវាទការងារ
បុគ្គលិកក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី១៣ ខែតុលា បានជួបជុំគ្នានៅខាងមុខអាគារកាស៊ីណូណាហ្គាវើលដី ទី២ ដើម្បីបន្តធ្វើបាតុកម្មទាមទាររកដំណោះស្រាយវិវាទការងារ ពីថៅកែក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។ ពួកគាត់បាននាំគ្នាផ្លុំប៉ី វាយស្គរ និងលើកបដាចម្រុះចំនួន៨ ផ្ទាំង ដែលរៀបរាប់ពីលក្ខខណ្ឌចំនួន៨ចំនុច ដូចជា ទាមទារឲ្យថៅកែណាហ្គាវើលដ៍ ទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពចូលធ្វើការវិញ និងបញ្ឈប់ការកេងប្រវ័ញ្ចបុគ្គលិកក្រោមស្លាកកម្មសិក្សាជាដើម។
អានបន្ត -
សម្ព័ន្ធភាពឆ្ពោះទៅអនាគត បានជ្រើសយកគណបក្សឆន្ទៈខ្មែរ ជាតំណាងក្នុងការចូលរួមបោះឆ្នោតនាពេលអនាគត
សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៥ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម បានសម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរ ជាតំណាងដើម្បីចូលរួមក្នុងការបោះឆ្នោតនាពេលអនាគត។ ការជ្រើសរើសតំណាងសម្ព័ន្ធភាពនេះ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់គណបក្សនយោបាយទាំងប្រាំ នៅថ្ងៃទី១៣ ខែតុលា ក្រោយពីគណបក្សកម្ពុជានិយមបានប្រកាសចូលរួមក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត កាលពីសប្ដាហ៍មុន។
អានបន្ត -
ពលរដ្ឋចាមជំរុញឱ្យចាត់វិធានការច្បាប់ចំពោះកូនឧកញ៉ាម្នាក់ ដែលរងការចោទថា បានបៀតបៀនផ្លូវភេទលើកុមារីចាម១៨នាក់
ពលរដ្ឋចាមជាច្រើននាក់ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ចំពោះ កូនប្រុសរបស់អ្នកឧកញ៉ាម្នាក់ឈ្មោះ សុះ កំរី ដែលជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តទង្វើ បៀតបៀនផ្លូវភេទមកលើកុមារីចាម ១៨នាក់ បណ្ដាលឱ្យកុមារីខ្លះមានផ្ទៃពោះ។ មន្ត្រីសង្គមស៊ីវិលថា ករណីនេះ គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបើការស៊ើបអង្កេតរកការពិត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
អានបន្ត -
តុលាការកំពូលសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ ពាក់ព័ន្ធករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
តុលាការកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន តាមបណ្ដឹងសារទុក្ខរបស់ពួកគេ ដែលសំណុំរឿងនេះត្រូវបានសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំសម្រេចតម្កល់សាលក្រមសាលាដំបូង ។
អានបន្ត -
តើការបន្តរួបរួមនៃចរន្តអតីតបក្សប្រឆាំង អាចមានឥទ្ធិពលប្រកួតប្រជែងជាមួយបក្សកាន់អំណាច?
សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង នៅថ្ងៃអាទិត្យទី១៣កញ្ញា បានប្រកាសពីការចូលរួមរបស់គណបក្សកម្ពុជានិយម របស់លោក យ៉ែមបុញ្ញឫទ្ធិ។ ការណ៍នេះនាំឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត កើនសមាសភាពដល់៥គណបក្សដែលរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម។អ្នកនយោបាយនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត អះអាងថា ការចងសម្ព័ន្ធរវាងគណបក្សមាននិន្នាការប្រជាធិបតេយ្យពេលនេះ កាន់តែធ្វើឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត មានឥទ្ធិពលទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា យល់ថា ការចងសម្ព័ន្ធនេះ គ្រាន់តែយុទ្ធសាស្ត្រចាញ់របស់ក្រុមអ្នកនយោបាយប្រឆាំងប៉ុណ្ណោះ។
អានបន្ត -
អង្គការការពារស្ត្រីស្នើឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាបុរសខ្មែរឥស្លាមម្នាក់រំលោភសិស្សស្រី១៨នាក់
អ្នកធ្វើការខាងការពារសិទ្ធិស្ត្រី និងប្រើបណ្ដាញសង្គម ជំរុញឲ្យតុលាការស៊ើបអង្កេតលើកករណីដែលមានការចោទប្រកាន់ថា បុរសខ្មែរឥស្លាមម្នាក់ ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា សុះ កំរ៉ី បានរំលោភផ្លូវភេទទៅលើសិស្សស្រីជាខ្មែរឥស្លាម១៨នាក់ កាលពីពេលថ្មីៗនេះ។ ការជំរុញនេះធ្វើឡើង ដោយសារមានការចែករំលែករូបភាពរបស់ស្ត្រីរងគ្រោះ ដែលត្រូវបានគេអះអាងថា ទទួលរងករណីរំលោភបំពានផ្លូវភេទដោយ ឈ្មោះ សូហៃមី ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី និងជាកូនប្រុសរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ តែ អ្នកឧកញ៉ា សុះ កំរ៉ី បានចេញមុខការពារតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា កូនប្រុសលោកពុំប្រព្រឹត្តដូចការចោទប្រកាន់ទេ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងប្រាំបួនរូបត្រូវបានសាកសួរពីបទរំលោភលើទំនុកចិត្តជុំវិញបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតខែឧសភា
សាលាដំបូងខេត្តកណ្តាលបានកោះហៅមន្ត្រីគណបក្សប្រឆាំងចំនួន៩រូប រួមទាំងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោក សុខ ហាច សមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ មកសាកសួរពាក់ព័ន្ធនឹងបទរំលោភលើទំនុកចិត្ត។ ករណីនេះ គឺពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាលើលេខរៀងនៃបញ្ជីបេក្ខជនឈរឈ្មោះ អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីខែឧសភា។ លោក ខា ដែនណា អ្នកនាំពាក្យសាលាដំបូងខេត្ត បានបញ្ជាក់ថា លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងបានកោះហៅពួកគាត់មកសាកសួរ ប៉ុន្តែលោកមានប្រសាសន៍ថា ករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
អានបន្ត -
សង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយថាដល់ពេលហើយដែលត្រូវចាត់ការមន្ដ្រីអាងអំណាច
ដល់ពេលហើយដែលត្រូវអនុវត្ដច្បាប់លើមន្ដ្រីអាងអំណាច យកឈ្មោះអ្នកធំទៅដើរបោកលុយពលរដ្ឋ ឬមន្ដ្រីដែលប្រព្រឹត្ដអំពើពុករលួយ សូកប៉ាន់ដើម្បីបានមុខតំណែង។ នេះគឺជាការលើកឡើងរបស់មន្ដ្រីអង្គការសង្គមស៊ីវិល អ្នកនយោបាយ ក៏ដូចជាអ្នកវិភាគ។ ការបង្ហាញជំហរគាំទ្រឱ្យរាជរដ្ឋាភិបាលអនុវត្ដវិធានការច្បាប់ដោយគ្មានលើកលែង បន្ទាប់ពីថ្មីៗនេះមានព័ត៌មានពាក់ព័ន្ធនឹងមន្ដ្រីដែលយកឈ្មោះថ្នាក់ដឹកនាំដើរបោកប្រាស់លុយកាក់រាប់សិបម៉ឺនដុល្លារ និងមន្ដ្រីដែលសូកប៉ាន់ដើម្បីបានតួនាទី ត្រូវបានទម្លាយឱ្យដឹង ហើយដែលពួកគេទាំងនោះកំពុងត្រូវបាន និងបានទទួលការអនុវត្ដច្បាប់ផងដែរ។ ជាក់ស្ដែងដូចជាករណីលោក លី សាម៉េត និងលោក កន សុខកាយ ជាដើម៕
អានបន្ត -
មន្ត្រីបក្សជំទាស់ថាអំណាចផ្ដាច់ការនៅកម្ពុជាស្ថិតលើមនុស្សតែម្នាក់គត់គឺលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជា គឺជាអំណាចផ្ដាច់ការ ព្រោះអំណាចបញ្ជាទាំងអស់រាប់ចាប់តាំងពីការជ្រើសរើស និងទម្លាក់ព្រះមហាក្សត្រឡើងទៅ គឺចេញពីបក្សតែមួយ ដែលស្ថិតក្រោមបញ្ជាមនុស្សតែម្នាក់ គឺលោក ហ៊ុន សែន។
អានបន្ត -
Facebook មួយទម្លាយថា ជនជាតិបរទេសឈ្មោះ ផាទ្រីក អាន់ដ្រូលី ត្រូវបានកំពុងបង្កភាពវឹកវរនៅកម្ពុជា
ជនបរទេសជនជាតិអូស្រ្តាលី ឈ្មោះ ផាទ្រីក អាន់ដ្រូលី កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានមកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំផែនការពិសេសមួយ ដើម្បីបង្កភាពវឹកវរនៅកម្ពុជា តាមរយៈការញុះញង់ បង្កភាពចលនាចល និងពិភាក្សាជាមួយសកម្មជនក្រុមប្រឆាំងរាជរដ្ឋាភិបាលផងដែរ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ស្ងាត់ៗ
សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជំនិតរបស់លោក ហ៊ុន សែន ម្នាក់ទៀត ដែលជាជំនួយការផ្ទាល់ជាង ២អាណត្តិហើយនោះ គឺលោក ដួង តារា បន្ទាប់ពីលោក ហ៊ុន សែន ទើបតែចេញបញ្ជាឱ្យចាប់ខ្លួនលោក លី សាម៉េត ដែលជាទីប្រឹក្សា។ អ្នកឃ្លាំមើលលើកឡើងថា ការចាត់វិធានការលើមនុស្សជំនិតរបស់មេបក្សកាន់អំណាចជាបន្តបន្ទាប់នេះ នៅមិនទាន់ជះឥទ្ធិពលវិជ្ជមានជាដុំកំភួនដល់ការលុបបំបាក់អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលឡើយ។
អានបន្ត -
កម្ពុជានឹងធ្វើ«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ»ជាលើកដំបូងដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនៅខែក្រោយ
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងរួមទាំងស្ថាប័នថ្នាក់ជាតិផ្សេងទៀតរួមគ្នាធ្វើ«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ»ដើម្បីដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែតុលា។ អ្នកនយោបាយ អ្នកឃ្លាំមើលសង្គម និងតំណាងខ្មែរកម្ពុជាក្រោមបានថ្លែងគាំទ្រ និងសាទរជាខ្លាំងចំពោះគម្រោងដង្ហែអង្គកឋិនទានទៅកាន់អតីតទឹកដីខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានេះ។
អានបន្ត