កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • ពលរដ្ឋ​នៅ​បឹង​ទំពុន១​ ចាប់​ផ្ដើម​ជួសជុល​ផ្ទះ​ឡើង​វិញ​ក្រោយអាជ្ញាធរ​​វាយ​កម្ទេច

    ពលរដ្ឋមួយចំនួនដែល​មានវិវាទដីធ្លីនៅសង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ បាន​​ចាប់​ផ្តើម​ជួស​ជុល​ផ្ទះ​ឡើង​វិញ​ដើម្បីបន្តរស់​នៅ ក្រោយ​អាជ្ញាធរ​វាយ​កម្ទេច​កាល​ពី​ខែមុន ខណៈ​ពួក​គេនៅតែ​ប្រកាន់​ជំហរ​មិន​ព្រម​រុះរើ​ទៅកន្លែងថ្មី។ ពលរដ្ឋម្នាក់​ដែលត្រូវបានកម្លាំងអាជ្ញាធរចុះរុះរើ​ផ្ទះរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា លោក ផល ចំរើន​ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា លោកបា​ន​សម្រេច​ជួស​ជុល​ផ្ទះ​ឡើង​វិញនូវផ្នែក​ខ្លះ​ សម្រាប់ការស្នាក់នៅជាបណ្ដោះអាសន្នបន្តទៀត ខណៈលោក​ពុំមាន​​លំ​នៅឋាននៅ​កន្លែង​​ផ្សេង និង​​​រំពឹងថា​ នឹងមានការដោះស្រាយពីសំណាក់អាជ្ញាធរនៅពេលខាងមុខ។

    អានបន្ត
  • ខួប៤ឆ្នាំនៃការចាប់ខ្លួន៖មនុស្សជំនិតទាមទារឱ្យតុលាការឆាប់បើកសវនាការលោកកឹម សុខាឡើងវិញ

    ថ្ងៃទី០៣​ ខែកញ្ញា ​ឆ្នាំ២០១៧-​ថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០២១ស្អែកនេះ ​គឺជាគម្រប់​ខួប៤ឆ្នាំ​ដែលលោក​កឹម សុខា​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចុះទៅចាប់ខ្លួន​ទាំងយប់នៅ​គេហដ្ឋាន​របស់លោក​។​ ៤ឆ្នាំមកនេះ ​លោកកឹម សុខា នៅ​ក្នុងពន្ធនាគារផង ​និងនៅក្រៅពន្ធនាគារ​ផង​។ ​កាលពីដើម​ឆ្នាំ២០២០ ​សំណុំរឿង​របស់លោក​ត្រូវបានលើក​ទៅជំនុំជម្រះ ​ប៉ុន្តែត្រូវផ្អាកសិន​ ដោយសារវិបត្តិ​កូវីដ​។ ដូច្នេះហើយ ​មនុស្សជំនិត​លោកកឹម សុខា ​បានទាមទារឱ្យ​តុលាការ​ឆាប់បើកឡើងវិញ​ ដើម្បីផ្តល់យុត្តិធម៌​ដល់លោកកឹម សុខា។​

    អានបន្ត
  • សមត្ថកិច្ចឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាលនៅខេត្តបន្ទាយមានជ័យ, ក្រោយធ្វើតេស្តរកឃើញវិជ្ជមានកូវីដម្នាក់

    (បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាល នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ហើយពេលយកទៅធ្វើសំណាក រកឃើញវិជ្ជមានកូវីដចំនួន១នាក់ រួចអាជ្ញាធរក៏បានផាកពិន័យតាមច្បាប់ផងដែរ។ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានប្រាប់ថា ការឃាត់ខ្លួនមនុស្ស៣៨នាក់នេះ បានធ្វើឡើងពេលលោកដឹកនាំកម្លាំងចុះរឹតបន្តឹងវិធានការដ្ឋបាល នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី Delta។

    អានបន្ត
  • ជន​ជាតិ​ដើម​ភាគ​តិច​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​ជាង​១០០​ករណី​ក្នុង​​ដែន​ជម្រក​​សត្វ​ព្រៃ​ព្រះរការ

    សហគមន៍ជនជាតិដើមភាគតិចនៅ​ខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើជាង១០០ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្រោយពួកគេចុះល្បាតព្រៃ​ក្នុង​តំបន់​ការពារមួយនេះ​ត្រឹមតែ២យប់​៣​ថ្ងៃប៉ុណ្ណោះ។ សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បាន​ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១​នេះ​ថា​ ពួកគេបានចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ រយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី​១៩ ខែសីហា បានរកឃើញ​បទល្មើសចំនួន១០១ករណី និងមានសកម្មភាពដឹកជញ្ជូន​ឈើយ៉ា​ង​សកម្ម ដោយ​ជនល្មើស​មិន​ខ្លាច​វិធាន​ការ​ច្បាប់​ឡើយ។ លើសពីនេះ សហគមន៍ក៏រកឃើញបន្ទះក្តារដែលបានគរទុកក្នុងព្រៃជាច្រើនសន្លឹកផងដែរ។

    អានបន្ត
  • ទស្សនៈ​ពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល ជុំវិញ​ខួប ៤ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា

    ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំមើល​សង្គម នៅតែ​ចាត់​ទុក​ថា ករណី​ឃុំខ្លួន និង​ដកហូត​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា រយៈពេល ៤ឆ្នាំ​មកនេះ គឺ​ជា​រឿង​នយោបាយ ទោះបីជា​របប​ក្រុង​ភ្នំពេញ ​ព្យាយាម​ការពារ​ចំណាត់​ការ​នេះ​ថា ​ការ​ជា​ការ​អនុវត្ត​ច្បាប់​ក្ដី។ ពួក​គាត់​យល់ថា ​ការដែល​របប​លោក ​ហ៊ុន សែន ​បង្កើត​លេស​ធ្វើបាប​លោក កឹម សុខា ដើម្បី​រក្សា​អំណាច​នេះ នឹង​កាន់តែ​ធ្វើឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ​ដូច​ជា​ការ​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត និង​ការ​បែក​បាក់​ជាតិ​ធ្ងន់ធ្ងរ។

    អានបន្ត
  • របាយការណ៍ថ្មី៖ រដ្ឋាភិបាលកម្ពុជាបង្កើនការគាបសង្កត់តាមប្រព័ន្ធអ៊ីនធឺណិត

    យោងតាមរបាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលអាស៊ី(Asia Center) ជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាក់ទង នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគាបសង្កត់បន្ថែម និងគំរាមកំហែងដល់សេរីភាពរបស់ពលរដ្ឋ។ របាយការណ៍នេះបានអំពាវនាវឲ្យរដ្ឋាភិបាលលុបចោលមាត្រាទាំងឡាយ ណាដែលអាចត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។

    អានបន្ត
  • យូណេស្កូ និង​ខេមបូចា ​សម្ពោធ​សៀវភៅ​ «​ការស៊ើបអង្កេត​ផ្អែក​តាម​សាច់រឿង​»

    ភ្នំពេញៈ យូណេស្កូ និង​ ខេមបូចា ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​របស់​ យូណេស្កូ​ ជា​ភាសា​ខ្មែរ ដែលមាន​ចំណងជើង​ថា​ «​ការស៊ើបអង្កេត​ផ្អែក​តាម​សាច់រឿង​៖ សៀវភៅ​សម្រាប់​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​» ដែលជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​សមត្ថភាព​អ្នកសារព័ត៌មាន ដែល​សរសេរ​រឿង​ស៊ើបអង្កេត​។ ក្រោម​គម្រោង​ដែល​ទទួលបាន​ជំនួយ​ថវិកា​ពី​កម្មវិធី​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​សារគមនាគមន៍​នៃ​អង្គការ​ យូណេស្កូ (UNESCO IPDC) ​សៀវភៅ​នេះ​ត្រូវបាន​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេមបូចា) ប្រែ​សម្រួល​មកជា​ភាសា​ខ្មែរ ដើម្បី​ធ្វើឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ប្រើប្រាស់​សម្រាប់​អ្នក​បណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន ការីនិពន្ធ អ្នកយកព័ត៌មាន សិស្ស និស្សិត និង​អ្នក​ដទៃទៀត​។

    អានបន្ត
  • សកម្មជន​ខ្មែរ​ថាវរៈ​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន សុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​ឯករាជ្យ

    តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​អង្គារ​ ​បាន​បញ្ចប់​សវនាការ​សួរ​ដេញដោល​ជនជាប់​ចោទ​ចំនួន​១០​រូប​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​យកមក​ផ្តន្ទាទោស​បន្ទាប់​ពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ពីភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា​វៀតណាម នៅ​ខេត្តត្បូងឃ្មុំ។ នៅ​ក្នុងសំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​នេះ មាន​សកម្មជន​ជា​ជនជាប់​ចោទទាំង​អស់១៥​នាក់​ដែលរួម​មាន ឈួ ផេង​ ជុំ ពុទ្ធី​ គង់ សំអាន​ មាន ព្រហ្មមុនី​ មួង សុភ័ក្ត្រ​កើត សារ៉ាយ​ ថា ឡាវី​ អេង ម៉ាឡៃ​ ឈឿន ដារ៉ាវី ​ហ៊ុន វណ្ណៈ​ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន​សេង ម៉េង​ប៊ុនរ៉ុង​ អ៊ូ ច័ន្ទឫទ្ធិ​គង់ សភា​ ហូរ វ៉ាន់ ​និង​លោក​ហុង លីម។

    អានបន្ត
  • អ្នក​សារ​ព័ត៌មាន​ខ្លះ​ថា​ ខ្លួន​ជួប​ផល​វិបាក​​ក្នុង​ការ​​ទទួល​បាន​ព័ត៌មាន​និង​​​រង​ការ​​គំរាម​​​​​​ពី​អាជ្ញាធរ​

    អ្នកសារព័ត៌មានមួយចំនួនត្អូញត្អែរពីផលវិបាកក្នុងការទទួលបានព័ត៌មាននិងបន្ត​រង​ការគំរាមកំហែងពីអាជ្ញាធរខ្លះ នៅ​ពេលដែលពួកគេចុះប្រមូលព័ត៌មាន ជាពិសេស​ព័ត៌មាន​បែប​​ស៊ីជម្រៅឬស៊ើប​អង្កេត​ពាក់ព័ន្ធនឹងរឿងរសើបរបស់រដ្ឋាភិបាល។ ក្នុងពិធីសម្ពោធសៀវភៅជាភាសាខ្មែរ សម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត ដែល​រៀបចំ​ដោយសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា នាព្រឹកថ្ងៃអង្គារ​ កញ្ញា អេង​លី សាគូរ៉ា និយាយ​ថា ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន Freelance រយៈពេល​៨ឆ្នាំ​មកនេះ គាត់ធ្លាប់​ផលិត​ព័ត៌មាន​បែប​ស៊ីជម្រៅ (ឬ​ស៊ើបអង្កេត) បានជាច្រើនរឿង​។

    អានបន្ត
  • សកម្មជន​ខ្មែរ​ថាវរៈ​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន សុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​ឯករាជ្

    តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​អង្គារ​ ​បាន​បញ្ចប់​សវនាការ​សួរ​ដេញដោល​ជនជាប់​ចោទ​ចំនួន​១០​រូប​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​យកមក​ផ្តន្ទាទោស​បន្ទាប់​ពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ពីភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា​វៀតណាម នៅ​ខេត្តត្បូងឃ្មុំ។

    អានបន្ត
  • ចរចាប្រាក់ឈ្នួលកម្មករ៖ សហជីពបន្តរក្សាជំហរទាមទារ២០០ដុល្លារទោះនិយោជកស្នើឲ្យពិចារណាឡើងវិញ

    នៅថ្ងៃទី០២​កញ្ញាស្អែកនេះ ​សហជីព​នឹងមាន​ការជួបប្រជុំ​គ្នាតាមប្រព័ន្ធ​អនឡាញ​ដើម្បីពិភាក្សា​អំពីការ​ចចារប្រាក់ឈ្នួល​អប្បបរមា​សម្រាប់កម្មករ​កម្មការិនី​ក្នុងវិស័យ​កាត់ដេរ​ សម្រាប់ឆ្នាំ​២០២២​ខាងមុខ​។​ មុនកិច្ចប្រជុំនេះ ​សហជីព​ធ្លាប់បានបង្ហាញ​ជំហរទាមទារ​ឲ្យមានការដំឡើង​ប្រាក់ឈ្នូល​កម្មករ​ឲ្យបាន​ក្នុងរង្វង់​៨ដុល្លា​ ដើម្បីឲ្យប្រាក់ខែ​កម្មករ​ឈានដល់​ ២០០ដុល្លា​ក្នុងមួយខែ​។ ​ចំពោះសំណើនេះ ​ភាគីនិយោជក​បានស្នើសុំឲ្យខាង​សហជីព​ ពិចារណា​ឡើងវិញ​លើលទ្ធភាពនៃការ​ទម្លាក់តម្លៃ​ដែលពួកគេ​បានទាមទារ​។ យ៉ាងណាក៏ដោយ​ តាមរយៈវិទ្យុ​បារាំង​អន្ដរជាតិ​ RFI ​នៅថ្ងៃពុធ​នេះ លោក ហ្វា សាលី ​ប្រធានសម្ព័ន្ធ​សហជីពជាតិ​ នៅតែ​បង្ហាញគោលជំហរ​រឹងមាំ​របស់ខ្លួន​ ទាមទារ​ដំឡើងប្រាក់ឈ្នួល​ឲ្យដល់​២០០ដុល្លារ​ក្នុងមួយខែ ​ដោយលើកយក​មូលហេតុ​នៃការ​លំបាក​របស់បងប្អូន​កម្មករ​រោងចក្រ​ក្នុងការបំពេញ​ការងារ​ នាអំឡុងពេល​នៃការរីករាល​ដាលជំងឺ​កូវីដ១៩នេះ​។

    អានបន្ត
  • របាយ​ការណ៍​ថ្មី​ចោទ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​នានា​ដើម្បី​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត

    ភ្នំពេញ — របាយ​ការណ៍​ថ្មី​មួយ​ស្តី​ពី​សេរី​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺ​ណិត​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីន​ធឺណិត​ថ្នាក់​ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចោទ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​រឹត​ត្បិត​សេរី​ភាព បន្ថែម​លើ​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​កំពុង​តែ​បង្កើត។ នេះ​ជា​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌ​ល​អាស៊ី​(Asia Center)ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ។ របាយការណ៍​នេះ​មាន​ចំណង​ជើង​ថា«A gateway to control»​«ច្រក​ទ្វារ​ដើម្បី​គ្រប់​គ្រង»។ របាយការណ៍​បាន​លើក​ឡើង​ថា​អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការ​បង្កើត​ច្បាប់​និង​បទ​ដ្ឋាន​នានា ក្នុង​គោល​ដៅ​រឹត​ត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា។

    អានបន្ត
  • ក្រុម​ហ៊ុន​អូស៊ីអាយ​ស៊ីកាត់​ផ្ដាច់​ផ្លូវ​មួយ​ខ្សែនៅ​ព្រលាន​យន្តហោះថ្មី ខណៈដែលប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បានការដោះ​ស្រាយ​នៅ​ឡើយ

    អ្នក​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​ថ្មីអះអាង​​ថា កម្មករ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើ​គ្រឿង​ចក្រ​កាយ​​ផ្ដាច់​​ផ្លូវ​​ពេល​​យប់ ​នៅ​ទីតាំង​ដី​ចម្រូង​ចម្រាស ដោយ​គ្មាន​ជូន​ដំណឹង​ពលរដ្ឋ​ជា​មុន​។ អ្នក​ភូមិ​ មិន​ជំទាស់​នឹង​ការ​សាងសង់​របស់​ក្រុមហ៊ុន​ទេ តែ​ស្នើ​សុំ​អាជ្ញាធរ​​ពន្លឿន​​ការ​​ដោះស្រាយ​​វិវាទ​​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់នូវ​សំណង​មួយ​ដែល​អាច​ទទួល​បាន​។ ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ចំនួន​៣​ឃុំ​ ក្នុង​ខេត្ត​កណ្ដាល និង​១​ឃុំ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ក្រុមហ៊ុន​ OCIC របស់​ឧកញ៉ា​ ពុង​ ឃាវសែ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​​នៅ​ឡើយ ខណៈ​ខាង​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ដីស្រែ​និង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​តវ៉ា​ជា​ញឹក​ញាប់ នៅ​ទី​តាំង​ដី​មាន​ទំនាស់​។

    អានបន្ត
  • សង្គម​ស៊ីវិល៖ សវនាការ​របស់​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​នោះ​ទេ

    ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​នៅ​ថ្ងៃ​នេះ គឺ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​ពួកគេ​ឲ្យ​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។ ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ការពារ​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា។

    អានបន្ត
  • សកម្មជន​ខ្មែរ​ថាវរៈ​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន សុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​ឯករាជ្យ

    ភ្នំពេញ - តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​អង្គារ​ ​បាន​បញ្ចប់​សវនាការ​សួរ​ដេញដោល​ជនជាប់​ចោទ​ចំនួន​១០​រូប​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​យកមក​ផ្តន្ទាទោស​បន្ទាប់​ពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ពីភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា​វៀតណាម នៅ​ខេត្តត្បូងឃ្មុំ។ នៅ​ក្នុងសំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​នេះ មាន​សកម្មជន​ជា​ជនជាប់​ចោទទាំង​អស់១៥​នាក់​ដែលរួម​មាន ឈួ ផេង​ ជុំ ពុទ្ធី​ គង់ សំអាន​ មាន ព្រហ្មមុនី​ មួង សុភ័ក្ត្រ​កើត សារ៉ាយ​ ថា ឡាវី​ អេង ម៉ាឡៃ​ ឈឿន ដារ៉ាវី ​ហ៊ុន វណ្ណៈ​ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន​សេង ម៉េង​ប៊ុនរ៉ុង​ អ៊ូ ច័ន្ទឫទ្ធិ​គង់ សភា​ ហូរ វ៉ាន់ ​និង​លោក​ហុង លីម។

    អានបន្ត
  • ពលរដ្ឋ៖ ក្រុមហ៊ុន​ឯកជន​មួយ​រំលោភ​យក​ដីហើយ ​​ប្ដឹង​ពលរដ្ឋ​ដែល​តវ៉ា​ទាមទារ​ដី​ទៅ​តុលាការ​ទៀត

    ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ជាច្រើន​គ្រួសារ​រស់​នៅ​ខេត្ត​កំពង់ធំ​ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ ស្ដាយ​ស្រណោះ​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​អាស្រ័យផល និង​ដី​សមូហភាព​បន្សល់​ចុង​ក្រោយ​ទំហំ​ជិត ១០០ហិកតារ​បាន​បាត់បង់​ទាំង​ស្រុង។ អ្នកភូមិ​បន្ត​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា បាន​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់​ទាំង​អស់។ រីឯ​ពលរដ្ឋ​មួយ​ចំនួន ដែល​ចេញ​មុខ​តវ៉ា​ទាមទារ​ដីធ្លី​ទាំង​នេះ មិន​ត្រឹមតែ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​នោះ​ទេ បែរ​ក្លាយ​ជា​ជន​រង​គ្រោះ ជាប់​បណ្ដឹង​នៅ​តុលាការ​ទៅ​វិញ។ ជនជាតិ​ដើម​កួយ ៣៣គ្រួសារ រស់នៅ​ភូមិ តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ជាប់​ព្រំ​ដែន​ខេត្ត​ព្រះវិហារ កំពុង​ពិភាក្សា​គ្នា​ត្រៀម​រៀបចំ​ឯកសារ ដើម្បី​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ជាតិ​ករណី​ក្រុមហ៊ុន ហាក់ ប៊ុនថា បាន​ឈូស​ឆាយ​រំលោភ​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​អាស្រ័យផល​បន្សល់​ចុង​ក្រោយ​ទំហំ ៧៥ហិកតារ​អស់​ទាំង​ស្រុង នៅ​រយៈ​ពេល ៦ខែ​ចុង​ក្រោយ​នេះ។

    អានបន្ត
  • សកម្មជន​ខ្មែរ​ថាវរៈ​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន សុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​ឯករាជ្យ

    តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​អង្គារ​ ​បាន​បញ្ចប់​សវនាការ​សួរ​ដេញដោល​ជនជាប់​ចោទ​ចំនួន​១០​រូប​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​យកមក​ផ្តន្ទាទោស​បន្ទាប់​ពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ពីភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា​វៀតណាម នៅ​ខេត្តត្បូងឃ្មុំ។ នៅ​ក្នុងសំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​នេះ មាន​សកម្មជន​ជា​ជនជាប់​ចោទទាំង​អស់១៥​នាក់​ដែលរួម​មាន ឈួ ផេង​ ជុំ ពុទ្ធី​ គង់ សំអាន​ មាន ព្រហ្មមុនី​ មួង សុភ័ក្ត្រ​កើត សារ៉ាយ​ ថា ឡាវី​ អេង ម៉ាឡៃ​ ឈឿន ដារ៉ាវី ​ហ៊ុន វណ្ណៈ​ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន​សេង ម៉េង​ប៊ុនរ៉ុង​ អ៊ូ ច័ន្ទឫទ្ធិ​គង់ សភា​ ហូរ វ៉ាន់ ​និង​លោក​ហុង លីម។

    អានបន្ត
  • ក្រុមហ៊ុន​​​កាត់​​ផ្ដាច់​​ផ្លូវ​​នៅ​​ព្រលាន​​យន្ត​ហោះ​ថ្មី ខណៈ​ពលរដ្ឋ​មិន​​ទាន់​​ទទួល​​សំណង​

    អ្នក​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​ថ្មីអះអាង​​ថា កម្មករ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើ​គ្រឿង​ចក្រ​កាយ​​ផ្ដាច់​​ផ្លូវ​​ពេល​​យប់ ​នៅ​ទីតាំង​ដី​ចម្រូង​ចម្រាស ដោយ​គ្មាន​ជូន​ដំណឹង​ពលរដ្ឋ​ជា​មុន​។ អ្នក​ភូមិ​ មិន​ជំទាស់​នឹង​ការ​សាងសង់​របស់​ក្រុមហ៊ុន​ទេ តែ​ស្នើ​សុំ​អាជ្ញាធរ​​ពន្លឿន​​ការ​​ដោះស្រាយ​​វិវាទ​​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់នូវ​សំណង​មួយ​ដែល​អាច​ទទួល​បាន​។

    អានបន្ត
  • ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​​គម្រោង​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី​ តវ៉ា​​រឿង​ក្រុម​ហ៊ុន​​​យក​គ្រឿង​ចក្រ​កាយ​ផ្ដាច់​ផ្លូវ​ ​

    ពលរដ្ឋជិត១០០នាក់ដែល​មានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកគ្នាតវ៉ាប្រឆាំងនឹងបុគ្គលិក​ក្រុម​ហ៊ុនធ្វើ​​​ព្រលាន​យន្ត​ហោះ​ថ្មី (OCIC)​ ដែល​យក​គ្រឿងចក្រទៅឈូសឆាយផ្តាច់ផ្លូវលើដីមានជម្លោះ ខណៈពួកគាត់នៅមិនទាន់ទទួលបានការដោះស្រាយសមរម្យនៅឡើយ។ តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកកណ្តាលស្ទឹង​ម្នាក់ លោក សួង ពៅ បានអះអាងថា​ ការតវ៉ានេះធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ខណៈបុគ្គលិក​ក្រុម​ហ៊ុន OCIC បាន​ប្រើគ្រឿង​ចក្រ​ឈូសឆាយ​ផ្តាច់ផ្លូវនៅក្នុងទីតាំងដីដែលកំពុងមាន​ជម្លោះ។

    អានបន្ត
  • អ្នក​សារ​ព័ត៌មាន​ខ្លះ​ថា​ ខ្លួន​ជួប​ផល​វិបាក​​ក្នុង​ការ​​ទទួល​បាន​ព័ត៌មាន​និង​​​រង​ការ​​គំរាម​​​​​​ពី​អាជ្ញាធរ​

    អ្នកសារព័ត៌មានមួយចំនួនត្អូញត្អែរពីផលវិបាកក្នុងការទទួលបានព័ត៌មាននិងបន្ត​រង​ការគំរាមកំហែងពីអាជ្ញាធរខ្លះ នៅ​ពេលដែលពួកគេចុះប្រមូលព័ត៌មាន ជាពិសេស​ព័ត៌មាន​បែប​​ស៊ីជម្រៅឬស៊ើប​អង្កេត​ពាក់ព័ន្ធនឹងរឿងរសើបរបស់រដ្ឋាភិបាល។ ក្នុងពិធីសម្ពោធសៀវភៅជាភាសាខ្មែរ សម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត ដែល​រៀបចំ​ដោយសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា នាព្រឹកថ្ងៃអង្គារ​ កញ្ញា អេង​លី សាគូរ៉ា និយាយ​ថា ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន Freelance រយៈពេល​៨ឆ្នាំ​មកនេះ គាត់ធ្លាប់​ផលិត​ព័ត៌មាន​បែប​ស៊ីជម្រៅ (ឬ​ស៊ើបអង្កេត) បានជាច្រើនរឿង​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo