កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
សហគមន៍ចំនួន២នៅព្រះវិហារ គ្រោងដាំទ្រាំងជាង២ពាន់ដើមបន្ថែម ក្នុងព្រៃសហគមន៍ខ្លួន
កូនទ្រាំងជាង៦០០ដើម ត្រូវបានបណ្ដុះដោយសហគមន៍កែច្នៃចង្កឹះសង្កែ និងជាង១ពាន់ដើម បណ្ដុះដោយសហគមន៍ឆែបលិច។ លោក ហឹម ហាណ ប្រធានសហគមន៍កែច្នៃចង្កឹះ សង្កែ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទថា នេះជាលើកដំបូងហើយ ដែលពលរដ្ឋក្នុងសហគមន៍ បណ្ដុះកូនទ្រាំងយកទៅដាំលើផ្ទៃដី៥ហិកតា នៅកន្លែងសឹករេចរិល និងមិនសូវមានដើមទ្រាំងដុះ។ លោក ហាណ បន្ថែមថា សកម្មភាពនេះ អាចជួយបង្កើនវត្តមានដើមទ្រាំងថ្មី ខណៈដើមទ្រាំងចាស់ៗបាត់បង់ច្រើន ដោយសារអាយុកាល និងការកាប់ទន្ទា្រនយកដីព្រៃ។
អានបន្ត -
UNICEF រកឃើញថា កុមារកម្ពុជាជាក្រុមងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ
អង្គការយូនីសេហ្វ (UNICEF) បានរកឃើញថា កុមារដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ ហើយពួកគេក៏ត្រូវប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងផ្សេងៗ។
អានបន្ត -
NGO ៦០ ទទូចឱ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ
អង្គការសង្គមស៊ីវិល សហជីព សមាគម និងសហគមន៍ប្រមាណ៦០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ដោយទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ នៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
អានបន្ត -
បទសម្ភាសន៍៖ មន្ត្រី HRW ថា ការចោទប្រកាន់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រឆាំងនឹងគម្រោងអភិវឌ្ឍនៅកម្ពុជាគឺជាការប្រមាថ
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ថា ការចោទប្រកាន់ពីសំណាក់មន្ត្រីរដ្ឋាភិបាល ដែលថា អង្គការរបស់លោកប្រឆាំងទៅនឹងការអភិវឌ្ឍនៅកម្ពុជា គឺជាការប្រមាថ។ មន្ត្រីរូបនោះ គូសបញ្ជាក់ថា អ្វីដែលអង្គការរបស់លោកចង់ឃើញនៅមុនការអភិវឌ្ឍគម្រោងណាមួយនោះ គឺការពិគ្រោះយោបល់ឱ្យបានពេញលេញជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចៀសនូវផលប៉ះពាល់នានាបណ្តាលមកពីគម្រោងនោះ។ មន្ត្រីដដែលពន្យល់ថា ទំនប់វារីអគ្គិសនីមិនមែនជាដំណោះស្រាយបៃតងចំពោះបរិស្ថាននោះទេ។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្សUNថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់អាជ្ញាធរកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីពឲ្យជាប់ពន្ធនាគារពីរឆ្នាំកាលពីសប្តាហ៍មុនជុំវិញការអត្ថាធិប្បាយរបស់លោកអំពីការបោះបង្គោលព្រំដែន។ សកម្មជនពីររូបផ្សេងទៀតត្រូវបានផ្តន្ទាទោស២០ខែដោយសារធ្វើការតវ៉ាដោយសន្តិវិធីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
អានបន្ត -
ក្រុមអ្នកជំនាញUNរិះគន់កម្ពុជាចំពោះការកាត់ទោសលោក រ៉ុង ឈុន និងអ្នកគាំទ្រ២នាក់ទៀត
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(អ.ស.ប)ឬ UN បានរិះគន់ និងថ្កោលទោសអាជ្ញាធរកម្ពុជាចំពោះការកាត់ទោសប្រធានសហភាពសជីពកម្ពុជា លោក រ៉ុង ឈុន និងអ្នកគាំទ្រ២នាក់ផ្សេងទៀត ដោយថាជាការកាត់ទោសមិនត្រឹមត្រូវ និងមិនសមហេតុផល។
អានបន្ត -
អាជ្ញាធរចុះបិទហាងឫស្សីផ្អែម នៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីលួចបើកដំណើរការល្មើសវិធានការរដ្ឋបាល, មនុស្សជាង១០០នាក់នៅទីនោះ ត្រូវបានយកសំណាកពិនិត្យរកជំងឺកូវីដ១៩
ហាងមួយកន្លែងយីហោ «ឫស្សីផ្អែម» មានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្មបន្ទាប់ពីរកឃើញលួចបើកដំណើរការឲ្យភ្ញៀវចូលផឹកស៉ី ល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
អានបន្ត -
ក្រសួងកិច្ចការនារី៖ កងកម្លាំងនារីក្លាហានកម្ពុជា ត្រៀមខ្លួនចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែតុលាខាងមុខ
លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បានបន្តជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ កងកម្លាំងនារីកម្ពុជា ទាំងនារី ដែលបានបញ្ចប់បេសកកម្ម ដោយជោគជ័យ និងនារីដែលកំពុងបំពេញបេសកកម្ម ថែរក្សាសន្តិភាពពិភពលោក នៅប្រទេសលីបង់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN រិះគន់តុលាការកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនពីររូបទៀត
លោក រ៉ុង ឈុន មេដឹកនាំសហជីពកម្មករត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ រីឯសកម្មជនពីររូបទៀត គឺកញ្ញា ស កន្និកា និង លោក តុន និមល ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ ពីបទចូលរួមក្នុងការធ្វើបាតុកម្មមួយកាលពីមួយឆ្នាំមុន។
អានបន្ត -
មនុស្ស ៦០៦នាក់ និងយានយន្ត ១៨៥គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៣ ខែសីហា
ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៦០៦ នាក់ទៀត និងយានយន្តចំនួន ១៨៥ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២២៩ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្សត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការទេ។
អានបន្ត -
គ្រួសារមួយចំនួនរស់នៅតាមមាត់បឹងក្នុងខណ្ឌឫស្សីកែវប្រឈមការបណ្ដេញចេញអំឡុងពេលវិបត្តិកូវីដ-១៩
នៅក្នុងវិធានការមួយដែលរងការរិះគន់ដោយក្រុមអង្គការសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ នៅខែនេះអាជ្ញាធរខណ្ឌឫស្សីកែវបានបន្តបណ្ដេញចេញដោយបង្ខំលើសហគមន៍តូចៗមួយចំនួនកំពុងរស់នៅក្នុងតំបន់បឹង ហើយកំពុងត្រូវបានចាក់ដីបំពេញសម្រាប់គម្រោងអភិវឌ្ឍន៍នានា។
អានបន្ត -
បឹងតាមោក២០ហិកតាត្រូវកាត់ឱ្យឯកជន
ផ្ទៃបឹងតាមោកចំនួន២០ហិកតាទៀតត្រូវបានរដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជនធ្វើជាកម្មសិទ្ធិ គឺបន្មានខែក្រោយពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ថ្វីត្បិតមានការរិះគន់ពីពលរដ្ឋនិងសង្គមស៊ីវិល គឺលោកនឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៅឱ្យឯកជនដើម្បីអភិវឌ្ឍ ឬសម្រាប់សាងសង់អាគារថ្មីធ្វើការរបស់មន្រ្តីរាជការ និងមន្ទីរពេទ្យជាដើម។
អានបន្ត -
យុទ្ធនាការសប្ដាហ៍ទី៣ នៃក្រុមអង្គការសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនបរិស្ថាន ៦នាក់
ក្រុមអង្គការ សមាគម និងបណ្ដាញពលរដ្ឋនៅសប្ដាហ៍ទី៣ នេះ នាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បន្តទាមទារឲ្យសមត្ថកិច្ចដោះលែងសកម្មជនបរិស្ថានចំនួន ៦នាក់ឲ្យមានសេរីភាព។ ក្រុមសង្គមស៊ីវិលបារម្ភថា ប្រសិនបើតុលាការផ្ដន្ទាទោសយុវជនទាំង ៦នាក់ នោះនឹងប៉ះពាល់ដល់សិទ្ធិសេរីភាព និងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អានបន្ត -
ពលរដ្ឋជិត៥០គ្រួសារ ស្នើសុំដំណោះស្រាយក្រោយអាជ្ញាធររុះរើផ្ទះដោយគ្មានសំណង
ពលរដ្ឋក្រីក្រជិត៥០គ្រួសារ នៅតាមត្រើយខាងលិចទន្លេសាប ក្នុងសង្កាត់ទួលសង្កែទី១ ស្នើសុំរដ្ឋាភិបាលគិតគូរផ្ដល់ទីជម្រករស់នៅថ្មីជូនពួកគាត់ ក្រោយអាជ្ញាធរខណ្ឌឫស្សីកែវ ប្រើកម្លាំងចុះទៅរុះរើលំនៅឋានពួកគាត់ ដោយគ្មានផ្ដល់សំណងត្រឹមត្រូវ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងដីធ្លីចាត់ទុកសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាននេះ ថាជាការរំលោភសិទ្ធិរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាអំពើអមនុស្សធម៌ចំពោះពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩។
អានបន្ត -
អ្នកលក់ដូរនៅតំបន់ឆ្នេរកែប ជិត ១រយគ្រួសារ តវ៉ា និងទាមទារឱ្យអាជ្ញាធរខេត្តឈប់ចាក់ដីលុបសមុទ្រ
អាជីវករលក់ដូរនៅតំបន់ឆ្នេរជិត ១រយគ្រួសារ បានលើកគ្នាតវ៉ាជិត ១ខែមកហើយ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តកែបបញ្ឈប់ការចាក់ដីលុបសមុទ្របញ្ចៀសការបំផ្លាញបរិស្ថានឆ្នេរសមុទ្របង្កឱ្យប៉ះពាល់ទីតាំងលក់ដូររបស់ពួកគាត់។
អានបន្ត -
បុរស៣នាក់នៅខណ្ឌសែនសុខដែលចោទថាល្មើសវិធានសុខាភិបាលត្រូវបានដោះលែង
បុរស់៣នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលចោទថាល្មើសនឹងវិធានសុខាភិបាលនោះ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយកាលពីម្សិលមិញ ក្រោយពិនិត្យឃើញអង្គហេតុនៃការចោទប្រកាន់មិនត្រូវជាប់ពន្ធនាគារឡើយ។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ជាង១០០នាក់
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ទាំងនោះ ភាគច្រើនជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានចំនួន១០៣នាក់។ ដោយឡែក អ្នកឆ្លងផ្សេងទៀតបានរកឃើញនៅខេត្តស្វាយរៀង ៣នាក់, ខេត្តកណ្តាល ៣នាក់, ខេត្តព្រះសីហនុ ៣នាក់ និងខេត្តកំពត ម្នាក់។
អានបន្ត -
បទយកការណ៍៖ អ្នកនេសាទនៅកំពង់ភ្លុកងាកទៅរករបរផ្សេងដោយសារខ្សត់ត្រី
មានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប កំពង់ភ្លុក គឺជាឃុំមួយនៃស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នោះរាប់សិបខ្នងសង់ខ្ពស់ៗពីលើផ្ទៃទឹក មានជើងសសរតូចៗ ក៏ដូចជាភូមិបណ្ដែតទឹកបន្តកន្ទុយគ្នាឥតដាច់។
អានបន្ត -
លោកហ៊ុន សែន វាយតម្លៃថា កូវីដ១៩ធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង តែវិស័យពាណិជ្ជកម្មរក្សាស្ថានភាពបានល្អ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហាញឱ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២០ ដោយសារការលុកលុយនៃជំងឺកូវីដ១៩។ ប៉ុន្តែវិស័យពាណិជ្ជកម្មវិញ បានរក្សាស្ថានភាពបានល្អដោយទំហំពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជាមានការកើនឡើង។ លោកនាយករដ្ឋមន្រ្តីបង្ហាញឱ្យដឹងដូច្នេះនៅក្នុងសារលិខិតជូនប្រជាពលរដ្ឋខ្មែរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីថ្ងៃទី០៥ ខែមេសា តែទើបត្រូវបានផ្សព្វផ្សាយឱ្យដឹងជាសាធារណៈនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
អង្គការលើកលែងទោសអន្តរជាតិរកឃើញថា កម្ពុជាមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងឆ្នាំ២០២០
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២០ នៅតែយ៉ាប់យ៉ឺនខ្លាំង ដោយសារតែការរំលោភបំពានរបស់អាជ្ញាធរ និងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅលើប្រជាពលរដ្ឋ គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធយុត្តិធម៌ និងតុលាការ ត្រូវបានរបបលោក ហ៊ុន សែន ប្រើប្រាស់ដោយមិនត្រឹមត្រូវ ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបលើសំឡេងរិះគន់ និងសំឡេងឯករាជ្យ។ នេះគឺជាការរកឃើញរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានមូលដ្ឋានធំនៅចក្រភពអង់គ្លេស (United Kingdom)។ សម្រាប់ឆ្នាំ២០២០ អង្គការអន្តរជាតិមួយនេះបានសិក្សា និងវិភាគអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចំនួន ១៤៩ រួចចងក្រងជារបាយការណ៍កម្រាស់ ៤០៨ទំព័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា។
អានបន្ត