កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
តុលាការបើកសវនាការលើយុវជនសកម្មជនបរិស្ថាន
សកម្មជនបរិស្ថាន៣នាក់ដែលកំពុងជាប់ឃុំនោះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។ ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។ ពួកគេត្រូវបានចោទប្រកាន់ពី«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ បើរកឃើញកំហុស។ នេះជាបទចោទប្រកាន់មួយ ដែលអង្គការសង្គមស៊ីវិលលើកឡើងថាប្រើប្រាស់ ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
អានបន្ត -
អាជ្ញាធរកំពុងស្វែងរកអ្នកផ្សាយថាពលករមកពីក្រៅប្រទេសត្រូវបង់១៥០ដុល្លារដើម្បីបានចាក់វ៉ាក់សាំងកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញសង្គម ដែលផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការភាន់ច្រឡំនៅក្នុងសង្គម ជាពិសេសរឿងផ្សាយថា ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលករមកពីក្រៅប្រទេស តម្រូវឱ្យបង់ថ្លៃក្នុងម្នាក់១៥០ដុល្លារ។
អានបន្ត -
វ៉ាក់សាំងSinovac៖កម្ពុជាកំណត់ចាក់ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ ហើយចាប់ផ្តើមពីថ្ងៃស្អែកនេះ
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៣នាក់ បន្ថែមទៀតដែលសុទ្ធសឹងតែជាការឆ្លងក្នុងសហគមន៍ ខណៈអ្នកជាសះស្បើយមានចំនួន១៥នាក់។ ក្នុងនោះ អ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុមាន៣៤នាក់ ភ្នំពេញមាន២៣នាក់ ខេត្តត្បូងឃ្មុំមាន៤នាក់ ខេត្តកណ្ដាល និងខេត្តស្វាយរៀងមានម្នាក់ៗដូចគ្នា។ ប្រឈមមុខនឹងការឆ្លងថ្មីក្នុងចំនួនច្រើនជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងSinovac ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ចាប់ពីថ្ងៃទី០១ ខែមេសា តទៅ។
អានបន្ត -
គ្រួសារសកម្មជនមាតាធម្មជាតិខកចិត្ត ដែលតុលាការមិនឱ្យចូលស្ដាប់ការជម្រះក្តី
សវនាការសំណុំរឿងសកម្មជនមាតាធម្មជាតិ ៣នាក់ ដែលកំពុងជាប់ឃុំ បានដំណើរការដូចការគ្រោងទុកនៅថ្ងៃទី៣១ មីនា ប៉ុន្តែមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយតុលាការនឹងជម្រះរឿងនេះបន្តទៀតនៅសប្ដាហ៍ក្រោយ។ ក្រុមគ្រួសារសកម្មជនទាំងនោះ ទទូចដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
អានបន្ត -
ក្រសួងរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បើយចំនួន ១៥នាក់
ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១៥នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
រដ្ឋបាលខណ្ឌជ្រោយចង្វារ ទុកពេលមួយសប្ដាហ៍ឲ្យម្ចាស់គណនី Facebook មួយឡាយវីដេអូជេរប្រមាថមកលើអាជ្ញាធរខណ្ឌ ពេលចុះរៀបចំសណ្ដាប់ធ្នាប់ សុំទោសជាសាធារណៈ
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានប្រកាសទុកពេលមួយសប្ដាហ៍ជូនម្ចាស់គណនី Facebook ឈ្មោះ «Pen Kakada» ដែលបាន Live វីដេអូជេរប្រមាថមកលើអាជ្ញាធរខណ្ឌ ពេលចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន គ្រាដែលខ្លួនមិនព្រមសហការជាមួយអាជ្ញាធរ ចេញមកសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួនលិខិតរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ប្រសិនបើម្ចាស់គណនី Facebook ខាងលើ មិនព្រមធ្វើការសុំទោសជាសាធារណៈនោះទេ រដ្ឋបាលខណ្ឌ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
អានបន្ត -
តើគួរធ្វើដូចម្តេចទើបអាចលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព?
នារយៈពេលចុងក្រោយនេះ សកម្មភាពប្រឌិតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ជាពិសេស បញ្ហាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានកើតឡើងជាបន្តបន្ទាប់មិនដាច់សោះ។ ព័ត៌មានមិនពិតទាំងអស់នេះ ត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកបង្កឱ្យមានភាពច្របូកច្របល់ ការភ័នច្រឡំ និងមន្ទិលសង្ស័យពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំង។ ក្រសួងសុខាភិបាលតែងតែបានចេញមកទាត់ចោលជារើយៗចំពោះព័ត៌មានប្រឌិតទាំងអស់នេះ ហើយថែមទាំងស្នើឱ្យអាជ្ញាធរចាត់ការទៅតាមផ្លូវច្បាប់ថែមទៀត។ ប៉ុន្តែ បញ្ហានេះនៅតែឡើងដដែលជាដដែលៗ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព តើគេគួរតែធ្វើយ៉ាងដូចម្តេច?
អានបន្ត -
ជុំវិញការបង្កើតក្រុងថ្មីអំឡុងពេលកូវីដ១៩ សង្គមស៊ីវិល និងរដ្ឋាភិបាលមានទស្សនៈផ្ទុយគ្នា
លោកប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាយល់ថា ការបង្កើតក្រុងថ្មីក្នុងបរិបទកូវីដ-១៩ ជារឿងដែលមិនចាំបាច់ សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែមីនា បានចុះហត្ថលេខាសម្រេចបង្កើតក្រុងបូកគោ មួយបន្ថែមទៀត នៅក្នុងខេត្តកំពត។ ការបង្កើតក្រុងបូកគោមួយបន្ថែមទៀត បានធ្វើឲ្យកម្ពុជាបច្ចុប្បន្នមានក្រុងសរុបចំនួន២៨ នៅទូទាំងរាជធានី-ខេត្ត។
អានបន្ត -
របាយការណ៍ក្រសួងការបរទេសអាមេរិក៖ កម្ពុជារំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ
ភ្នំពេញ — ក្រសួងការបរទេសអាមេរិកបានបង្ហាញការរំលោភសិទ្ធិមនុស្សជាច្រើនទម្រង់នៅកម្ពុជា ដែលរួមមានការចាប់ឃុំខ្លួនតាមតែអំពើចិត្ត ការរឹតត្បិតសំឡេងគណបក្សជំទាស់ និងរិះគន់ប្រព័ន្ធតុលាការកម្ពុជាថាស្ថិតក្រោមឥទ្ធិពលនយោបាយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២០របស់ប្រទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃអង្គារ។
អានបន្ត -
របបក្រុងភ្នំពេញតបនឹងរបាយការណ៍ក្រសួងការបរទេសអាមេរិកថា កម្ពុជាគ្មានការរំលោភសិទ្ធិមនុស្សឡើយ
មន្ត្រីគណបក្សកាន់អំណាច និងរដ្ឋាភិបាលនៅតែអះអាងថា ប្រទេសកម្ពុជាគ្មានការរំលោភសិទ្ធិមនុស្ស និងគ្មានអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដូចការលើកឡើងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា របាយការណ៍របស់អាមេរិកឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
អានបន្ត -
បទវិភាគ៖ តើមន្ត្រីរាជការត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះក្នុងពេលផ្ទុះជំងឺកូវីដ១៩?
ជំងឺឆ្លងកូវីដ១៩បានធ្វើឱ្យប៉ះពាល់ជីវភាពមនុស្សស្ទើរលំដាប់ថ្នាក់។ អ្នកធ្វើការក្នុងវិស័យឯកជន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រស់នៅក្នុងសភាពលំបាកវេទនា។ អ្នករកស៊ីឯកជនស្ទើរគ្រប់មុខ បាត់បង់ប្រាក់ចំណូល ឬក៏ប្រាក់ចំណូលធ្លាក់ចុះ។ អ្នកធ្វើការឱ្យគេ ត្រូវក្រុមហ៊ុនកាត់ប្រាក់ខែ រហូតអ្នកខ្លះបាត់បង់ការងារទៀតផង។
អានបន្ត -
វ៉ាក់សាំងSinovac៖កម្ពុជាកំណត់ចាក់ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ ហើយចាប់ផ្តើមពីថ្ងៃស្អែកនេះ
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៣នាក់ បន្ថែមទៀតដែលសុទ្ធសឹងតែជាការឆ្លងក្នុងសហគមន៍ ខណៈអ្នកជាសះស្បើយមានចំនួន១៥នាក់។ ក្នុងនោះ អ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុមាន៣៤នាក់ ភ្នំពេញមាន២៣នាក់ ខេត្តត្បូងឃ្មុំមាន៤នាក់ ខេត្តកណ្ដាល និងខេត្តស្វាយរៀងមានម្នាក់ៗដូចគ្នា។ ប្រឈមមុខនឹងការឆ្លងថ្មីក្នុងចំនួនច្រើនជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងSinovac ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ចាប់ពីថ្ងៃទី០១ ខែមេសា តទៅ។
អានបន្ត -
អ្នកកាសែត ២ នាក់ ត្រូវបានជន ១ ក្រុមព្រួតគ្នាវាយ ខណៈពួកគេកំពុងចុះយកព័ត៌មានពីការលេងល្បែង
សៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប កំពុងស្រាវជ្រាវករណីក្រុមអ្នកការពារកន្លែងលេងល្បែងស៊ីសង ១ ហ្វូង ហ៊ុមព័ទ្ធព្រួតគ្នាវាយអ្នកយកព័ត៌មានចំនួន ២ នាក់ ក្នុងពេលចុះបំពេញបេសកកម្ម កាលពីថ្ងៃទី ២៩ ខែមីនា នៅចំណុចភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ជាប់ព្រំប្រទល់ ភូមិសុភី ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង។
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍គិតត្រឹមថ្ងៃនេះសរុបជិត២ពាន់នាក់ និងស្លាប់១១នាក់
ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៣នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់១ ៩១៤នាក់ គិតមកដល់ព្រឹកនេះ។
អានបន្ត -
ក្រសួងណែនាំប្រតិបត្តិករទូរគមនាគមន៍ពង្រឹងគុណភាពអ៊ីនធឺណិតនិងសេវាទូរសព្ទ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍និងអ្នកពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈនិងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។
អានបន្ត -
គណបក្សសង្គ្រោះជាតិប្តេជ្ញាបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយការគប់គ្រាប់បែក
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគណបក្សសង្គ្រោះជាតិបានថ្លែងដោយយោងដល់យុទ្ធនាការ«បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា»ដែលគណបក្សប្រឆាំងនេះដឹកនាំថានឹងអាចរកយុត្តិធម៌ជូនជនរងគ្រោះនិងនាំយកជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អានបន្ត -
បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួនជេរប្រមាថថ្នាក់ដឹកនាំត្រូវបានឃាត់ខ្លួនបញ្ជូន ទៅតុលាការអនុវត្តតាមផ្លូវច្បាប់
បាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់ បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹម សារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរ ប្រ មាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចដែលជាថ្នាក់ដឹកនាំប្រទេស ។
អានបន្ត -
សកម្មជនបក្សប្រឆាំង អ្នកស្រី ខន ទន ធ្លាក់ខ្លួនឈឺក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ
កូនប្រុសរបស់សកម្មជនបក្សសង្គ្រោះជាតិម្នាក់ ដែលកំពុងជាប់ឃុំ លោកស្រី ខន ទន កំពុងព្រួយបារម្ភការវិវឌ្ឍអាការៈជំងឺរបស់ម្ដាយ បន្ទាប់ពីលោកបានទទួលដំណឹងថា មន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ បានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ក្រោយគាត់ធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃនៅក្នុងពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាលគួរតែដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីទទួលបានការថែទាំ និងព្យាបាលបានដិតដល់ពីក្រុមគ្រួសារ។
អានបន្ត -
អាជ្ញាធរចោទមនុស្សមួយក្រុមមករំលោភដីខុសច្បាប់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ និងព្រមានចាត់ការតាមច្បាប់
(កំពង់ស្ពឺ)៖ អាជ្ញាធរ និងសមត្ថកិច្ចមួយក្រុម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលក្រុមការងារកំពុងចុះឃាត់មនុស្សមួយក្រុមសាងសង់រោងធ្វើពីដែកប្រក់សង្កសី លើដីមានទំនាស់របស់ក្រុមហ៊ុន សាណាន អេហ្រ្គីខលឈ័រ ឌីវេឡុបមែន អេនឡូជីស្ទីក ខូអិលធីឌី នៅក្នុងភូមិសាស្ត្រភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយតែសារមានឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះខ្វែលពីលើដីនេះទៀតផង។
អានបន្ត -
អតីតអ្នកភូមិបុរីកីឡាបង្ហាញទស្សនៈចំពោះការស្លាប់របស់លោកស្រី ស៊ុយ សុផាន ដែលពួកគេមានជម្លោះដីធ្លីជាមួយ
ភ្នំពេញ — លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានឈ្មោះល្បីក្នុងជម្លោះដីធ្លីជាមួយប្រជាសហគមន៍បុរីកីឡាកាលពីជិត១០ឆ្នាំមុន បានស្លាប់កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ដោយជំងឺមហារីកថ្លើម។ លោកស្រីមានអាយុ៦៥ឆ្នាំ។
អានបន្ត